ព័ត៌មានជាតិ

ជប៉ុនផ្តល់សំណង ១.៤លានដុល្លារ ដល់បុរសដែលបានជាប់ទោសប្រ-ហារជីវិត អស់រយៈពេលយូរបំផុត ទាំងគ្មានកំហុស

Liny Chan March 25, 2025 25/03/2025

(តូក្យូ)៖ បុរសជប៉ុនម្នាក់ ដែលត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម និងជាបុគ្គលដែលបានជាប់ទោសប្រហារជីវិត អស់រយៈពេលយូរបំផុតនៅលើពិភពលោក ត្រូវបានអាជ្ញាធរជប៉ុនសម្រេចផ្តល់ប្រាក់សំណង ចំនួន១.៤លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ តុលាការជប៉ុននៅទីក្រុង Shizuoka បានសម្រេចថា លោក Iwao Hakamada នឹងត្រូវទទួលបានថវិកាសរុប២១៧ ៣៦២ ៥០០យេន (១.៤លានដុល្លារអាមេរិក) ដើម្បីជាការសងជំងឺចិត្ត។ កាលពីខែកញ្ញា ឆ្នាំ២០២៤ តុលាការដដែល បានចេញសេចក្តីសម្រេចថា លោក Hakamada មិនមានទោសកំហុសឡើយ ក្នុងការជំនុំជម្រះក្តីសាជាថ្មី ក្រោយរកឃើញថា ភស្តុតាងប្រឆាំងនឹងរូបលោក តាមពិតត្រូវបានក្លែងបន្លំ។ លោក Hakamada ដែលឥឡូវមានអាយុ៨៩ឆ្នាំទៅហើយ ត្រូវបានផ្តន្ទាទោសប្រហារជីវិត នៅឆ្នាំ១៩៦៨ ពាក់ព័ន្ធករណីឃាតកម្មលើមនុស្ស៤នាក់ កាលពីឆ្នាំ១៩៦៦។ រូបលោកត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីឆ្នាំ២០១៤ ដើម្បីរង់ចាំលទ្ធផលនៃការជំនុំជម្រះក្តីឡើងវិញ។ គួរបញ្ជាក់ថា រយៈពេលជាប់ទោសប្រហារជីវិតរបស់លោក Iwao Hakamada គឺយូរជាងគេបង្អស់នៅលើពិភពលោក។ ក្រុមមេធាវី​របស់លោក យល់ឃើញថា ប្រាក់ចំណងចំនួន ១.៤លានដុល្លារនោះ គឺមិនទាន់ស័ក្តិសមនូវការឈឺចាប់ដែលរូបលោក បានទទួលរងឡើយ។ លោក Hakamada គឺជាអ្នកជាប់ទោសប្រហារជីវិតទី៥ […]

រកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅភ្នំបាណន់ ខេត្តបាត់ដំបង

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា ខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។ ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យChulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។ តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក “Clostophis”នេះដែរ។ ដូចនេះការសិក្សារបស់យើងក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយខ្យងឧទយាទិត្យClostophis udayaditinus គឺជាខ្យងទី២០ នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។ តំបន់ទេសភាពភ្នំថ្មកំបោរ នៅប្រទេសកម្ពុជាសម្បូរ ទៅដោយប្រភេទសត្វ ដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic)។ ការរកឃើញនេះមានសារសំខាន់ […]

Co-CEO របស់ Samsung លោក Han Jong-hee បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង

Liny Chan March 25, 2025 25/03/2025

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronic បានជូនដំណឹងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា អនុប្រធាន និងជានាយកប្រតិបត្តិ (co-CEO) លោក Han Jong-hee បានទទួលមរណភាពហើយក្នុងអាយុ ៦៣ឆ្នាំ ដោយសារគាំងបេះដូង។ លោក Han គឺជាតួអង្គសំខាន់នៅក្នុងក្រុមហ៊ុន Samsung ដោយមើលការខុសត្រូវផ្នែកគ្រឿងអេឡិចត្រូនិក និងឧបករណ៍ចល័ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយថា លោក Han បានទទួលមរណៈភាពនៅមន្ទីពេទ្យនៅថ្ងៃអង្គារនេះ ខណៈកំពុងសម្រាកព្យាបាលដោយសារជំងឺគាំងបេះដូង។​ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អ្នកស្នងតំណែងនៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។ ដំណឹងនៃការទទួលមរណៈភាពរបស់លោក បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន​ Samsung ធ្លាក់ចុះនៅក្នុងការជួយដូរនេាពេលព្រឹកនេះ។ លោក Han បានចូលរួមជាមួយនឹង​ Samsung គិតមកទល់ពេលនេះជិត ៤០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៨៨ ខណៈភាពជាអ្នកដឹកនាំរបស់លោកបានជួយរក្សាតំណែង Samsung ជាម៉ាកទូរទស្សន៍លេខ ១ របស់ពិភពលោកក្នុងរយៈពេល ១៩ ឆ្នាំជាប់ៗគ្នា។ ទន្ទឹមនឹងនេះ លោក Han […]

ស្ពានអាកាស «មរតកតេជោ» គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា មុនចូលឆ្នាំខ្មែរ

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ដែលជាចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេ នៅប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» មុនចូលឆ្នាំខ្មែរ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរផង និងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។ នេះបើយោងតាមការឲ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។ ស្ពានអាកាស «មរតកតេជោ» នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វេីដំណេីរ, សន្សំសំចៃសម្រួលលំហូរចរាចរណ៍ ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរទៅមក ជាពិសេសពេលរដូវបុណ្យជាតិធំៗ បុណ្យទានផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរជាដើម។ លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត នឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ […]

UN ព្រមានពីការកើនឡើងហានិភ័យឆ្លងមេរោគអេដស៍ថ្មី ២.០០០ នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបង្កកជំនួយ

Liny Chan March 25, 2025 25/03/2025

(ហ្សឺណែវ)៖ ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានព្រមាននៅថ្ងៃចន្ទនេះថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក អាចនាំឱ្យមានការឆ្លងមេរោគអេដស៍ថ្មីប្រមាណ ២.០០០ ករណីក្នុងមួយថ្ងៃនៅទូទាំងពិភពលោក និងការកើនឡើងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះរហូតដល់ដប់ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។ ការព្រមាននេះធ្វើឡើងដោយសារការព្រួយបារម្ភថា ប្រសិនបើមូលនិធិដែលបានផ្អាកមិនត្រូវបានស្តារឡើងវិញ ឬជំនួសដោយប្រភពផ្សេងទេ នោះវានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ជាសកល។ នាយកប្រតិបត្តិ UNAIDS លោកស្រី Winnie Byanyima បានថ្លែងថា «ការដកហូតមូលនិធិភ្លាមៗរបស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងបិទគ្លីនិកជាច្រើន និងបញ្ឈប់បុគ្គលិកសុខាភិបាលរាប់ពាន់នាក់… ទាំងអស់នេះមានន័យថា យើងអាចនឹងឃើញការឆ្លងថ្មីចំនួន ២.០០០ ករណីជារៀងរាល់ថ្ងៃ»។ លោកស្រីក៏បានព្រមានផងដែរថា ប្រសិនបើមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មិនត្រូវបានបន្តនៅចុងបញ្ចប់នៃការផ្អាករយៈពេល ៩០ ថ្ងៃនៅក្នុងខែមេសា ឬមិនត្រូវបានជំនួសដោយរដ្ឋាភិបាលផ្សេងទេនោះ «វានឹងមានករណីស្លាប់ដោយសារជំងឺអេដស៍ចំនួន ៦,៣ លាននាក់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ»។ តួលេខ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​យ៉ាង​ខ្លាំង​ បើ​ធៀប​នឹង​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ប្រមាណ ៦០០.០០០ នាក់​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០២៣ នេះ​បើ​តាម​ទិន្នន័យ​ចុងក្រោយ។ ការ​កើនឡើង​នេះ​អាច​មាន​រហូត​ដល់​ទៅ​ដប់​ដង​នៃ​ចំនួន​អ្នក​ស្លាប់​បច្ចុប្បន្ន។ គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ […]

ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង បន្តឆេះរាលដាល ខណៈតំបន់ ៣ទៀតត្រូវបានចាត់ទុកជាតំបន់រងគ្រោះមហន្តរាយ

Liny Chan March 25, 2025 25/03/2025

(Reuters)៖ ភ្លើងឆេះព្រៃដ៏កំណាចបានបន្តឆេះរាលដាលទៅកាន់ទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ខណៈអាជ្ញាធរបានកំណត់តំបន់ចំនួន៣បន្ថែមទៀត ជាតំបន់ រងគ្រោះមហន្តរាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមអាជ្ញាធរកូរ៉េខាងត្បូង មនុស្សយ៉ាងហោច៤នាក់បានស្លាប់ និងមនុស្សរាប់រយនាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ទៅរកកន្លែងមានសុវត្ថិភាព ចាប់តាំងពីមានភ្លើងឆេះព្រៃនៅតាមទីតាំងជាច្រើន កន្លែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ កសិករម្នាក់ឈ្មោះ Kim Byung-wook មានអាយុ៦៤ឆ្នាំ រស់នៅក្នុងតំបន់ Sancheong ស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថាផ្ទះដែលលោក បានរស់នៅអស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានបំផ្លាញដោយសារភ្លើងឆេះព្រៃ។ គួរបញ្ជាក់ថា Sancheong គឺជាតំបន់មួយដែលត្រូវបានចាត់ទុករួចហើយជាតំបន់រងគ្រោះមហន្តរាយ ហើយការចាត់ទុកនេះនឹងតម្រូវឱ្យមានការបញ្ចេញមូលនិធិបន្ថែម និងវិធានការផ្សេងទៀត។ ប្រធានាធិបតីស្ដីទី លោក Han Duck-soo ក៏បានបញ្ចូលតំបន់មួយក្នុងខេត្ត South Gyeongsang រួមទាំងតំបន់ ២ផ្សេងទៀតក្នុងទីក្រុង Ulsan និងខេត្ត North Gyeongsang ទៅក្នុងបញ្ជីឈ្មោះតំបន់រងគ្រោះមហន្តរាយផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមមន្ត្រីរបស់លោក ត្រាំ ធ្វើឱ្យបែកធ្លាយផែនការវាយប្រហារប្រឆាំងក្រុមហ៊ូទី

Liny Chan March 25, 2025 25/03/2025

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថាអ្នកសារព័ត៌មានម្នាក់មកពីទស្សនាវដ្ដី Atlantic ត្រូវបានអញ្ជើញដោយចៃដន្យឱ្យចូលរួមក្នុងគ្រុបឆាតមួយ ដែលក្នុងនោះមានទាំង រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានាធិបតី លោក JD Vance ព្រមទាំងមន្ត្រីសន្តិសុខអាមេរិកកំពូលៗផ្សេងទៀត ដែលបានពិភាក្សាគ្នាអំពីផែនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីនៅក្នុង ប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី កាលពីថ្ងៃទី១៥ ខែមីនា។ ប៉ុន្តែផែនការនេះបានបែកធ្លាយ ហើយនិពន្ធនាយករបស់ទស្សនាវដ្ដី Atlantic លោក Jeffrey Goldberg បានដឹងជាមុន២ម៉ោង មុននឹងការវាយប្រហារដំបូងចាប់ផ្ដើម។ លោក Goldberg បានឱ្យដឹងថារូបលោកបានទទួលការផ្ញើសារមួយអញ្ជើញឱ្យចូលរួមក្នុងគ្រុបឆាត នៃកម្មវិធី Signal ពីគណនីមួយ មានឈ្មោះថា Michael Waltz។ ពីដំបូងឡើយ លោកមានការសង្ស័យថាឈ្មោះ Waltz នេះគឺជាលោក Michael Waltz ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ។ មួយសន្ទុះក្រោយមក ទើបលោក Goldberg ដឹងថារូបលោកស្រាប់តែស្ថិតក្នុងកិច្ចសន្ទនាមួយជាមួយក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិក […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញសារ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ»

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ។ សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថា អ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបីយជំនឿបកស្រាយរបៀបណា?៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចាប់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង, ជននេះទទួលប្រាក់កក់ពីអតិថិជន តែមិនផ្គត់ផ្គង់ផលិតផល

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះ។ ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរាង ខេត្តតាកែវ។ លោកបានអះអាងថា ជនល្មើសរូបនេះបង្កើត Facebook Page ជាច្រើនដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ក្នុងនោះមានទាំងភ្ញៀវបរទេសផងដែរ។ Facebook Page ទាំងអស់នោះរួមមាន៖ * សែនជ័យ ដង្ខៅជ្រូកសាច់* សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា* CAM-Growth Agri-Services Company* សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ* សេវាកម្មទិញលក់មាន់ស្រែកម្ពុជា* សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ […]