(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងអំពីការធ្វើកំណែទម្រង់របស់កម្ពុជា ដែលយកអភិក្រម «ពង្រឹងជាជាងពង្រីក» ដោយកម្ពុជាមិនជ្រើសរើសវិធីសាស្ត្រ «បង្រួមដើម្បីពង្រឹង»នោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋ បានដាក់សំណើច្រើនណាស់ ដោយសុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។ សម្តេចបានបញ្ជាក់ថា៖ «យើងមានអភិក្រមដែលត្រូវធ្វើ ដោយអភិក្រមទី១ ពង្រឹងជាជាងពង្រីក, ទី២ រៀបចំផ្ទះឱ្យរៀបរយ»។ សម្តេចបានបន្តថា អភិក្រមពង្រឹងជាជាងពង្រីក គឺពិនិត្យទៅលើ រចនាសម្ព័ន្ធអង្គភាព កែសម្រួលយ៉ាងណាកុំឲ្យប៉ោង កុំឲ្យជាន់គ្នា សម្រួលតួនាទីភារកិច្ចយ៉ាងណាបង្រួម ដែលត្រូវរៀបចំធ្វើយ៉ាងណាឲ្យបានល្អ។ ចំណែក ការរៀបចំផ្ទះឲ្យរៀបរយ គឺការពិនិត្យរៀបចំមន្ត្រី កុំឲ្យជាន់តួនាទីការងាររបស់ក្រសួងស្ថាប័ន។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត, មានប្រទេសយ៉ាងហោចណាស់៦ បានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយក្នុងនោះមានសហរដ្ឋអាមេរិក […]