ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិន បញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ

Liny Chan March 18, 2025 18/03/2025

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈ។ បទបញ្ជារបស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរកឃើញរោងចក្រកែច្នៃដំណាប់ស្វាយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់ប្រភពទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើន ក្នុងអូរធម្មជាតិក្បាលឡាន នៅក្បែរតំបន់រោងចក្រនោះ។ លោករដ្ឋមន្រ្តីបានថ្លែងថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តច្បាប់របស់កម្ពុជា ក្រុមហ៊ុនមិនអាចដំណើរការផលិតកម្មទៀតនោះឡើយ។ សូមបញ្ជាក់ថា តបតាមបទបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត និងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចកម្ពុជា ក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន បានកំពុងចុះដល់ទីតាំងផ្ទាល់ […]

រដ្ឋមន្ដ្រី កែវ រតនៈ ព្រមានដល់អ្នកយកតួនាទីជាមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីបក្សប្រើប្រាស់រកស៊ីអាជីវកម្មខ្សាច់ ថ្ម ដែលគេចមិនបង់ពន្ធ និងបន្លំសួយសារចំណូលជាតិ

Liny Chan March 18, 2025 18/03/2025

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានព្រមានខ្លាំងៗ ទៅកាន់អ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល​ និងមន្ដ្រីគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ដើម្បីរកស៊ីគេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ ចំពោះអាជីវកម្មខ្សាច់ និងថ្ម។ តាមរយៈវីដេអូខ្លីដែលលោករដ្ឋមន្ត្រី បានបង្ហោះនៅក្នុងបណ្ដាញសង្គម TikTok គ្រាដែលលោករដ្ឋមន្ដ្រី បានដឹកនាំកិច្ចប្រជុំមួយនៅក្នុងខេត្ដពោធិ៍សាត់ នាពេលថ្មីៗនេះ ខណៈដែលលោក កែវ រតនៈ បាន​ណែនាំទៅអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងរ៉ែ ចំពោះការបន្លំសួយសារ អាជីវកម្មខ្សាច់ និងថ្ម គឺមិនឲ្យមានដាច់ខាត រាប់ទាំងប្រតិបត្ដិការ របស់មន្ដ្រីរបស់គណបក្ស។ លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានដាក់គោលដៅហើយ យើងគ្មានត្រូវការយកអ្វី ដែលជាអ្វីដែលមិនត្រូវយកនោះទេ ប៉ុន្ដែអ្វីត្រូវយកឲ្យជាតិមួយសេន ក៏មិនត្រូវបាត់ដែរ រាប់ទាំងប្រតិបត្ដិការ របស់មន្ដ្រីរបស់គណបក្សផងដែរ»។ លោក កែវ រតនៈ បានបន្ដថា «មន្ដ្រីមួយចំនួនបង្កើតអាជីវកម្មខ្សាច់ ខ្ញុំបានណែនាំទៅអគ្គនាយកដ្ឋានហើយ គឺបន្លំសួយសារ អត់ឲ្យមានដាច់ខាត បើរកស៊ីបង់ពន្ធ បង់សួយសារ ដូចគេដែរ ហើយលើកទឹកចិត្ដ ឲ្យអាជីវករដែលរកស៊ី ផ្នែកខ្សាច់ ផ្នែកថ្ម ផ្នែកអីដូចគ្នា ផ្ដល់មកក្រសួងរ៉ែ និងថាមពល […]

នាយករដ្ឋមន្រ្តីកាណាដាថ្មី លោក Carney ប្រាប់លោក ត្រាំ ឱ្យឈប់និយាយពីរឿងចង់ឱ្យកាណាដា ក្លាយជារដ្ឋរបស់អាមេរិក

Liny Chan March 18, 2025 18/03/2025

(អូតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវតែឈប់ធ្វើអត្ថាធិប្បាយដែលគ្មានការគោរពចំពោះកាណាដា មុនពេលប្រទេសទាំងពីរ អាចចាប់ផ្តើមការពិភាក្សាច្បាស់លាស់ អំពីទំនាក់ទំនងនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។ លោក ត្រាំ ដែលបាន​និងកំពុងយកពន្ធគយលើទំនិញរបស់កាណាដា ជារឿយៗបាននិយាយថា កាណាដាគួរតែក្លាយជារដ្ឋទី ៥១របស់អាមេរិក។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នុងទីក្រុងឡុងដ៏ លោក Carney គូសបញ្ជាក់ថា «យើងចាត់ទុក ការអត្ថាធិប្បាយបែបនោះ ថាគ្មានការគោរព ហើយត្រូវតែបញ្ឈប់ មុនពេលយើងអង្គុយជជែកគ្នា អំពីភាពជាដៃគូព្រំដែន ជាមួយសហរដ្ឋអាមេរិក»។ លោកបន្ថែមថា «កាណាដាចង់បានការពិភាក្សា និងការចរចាដ៏ទូលំទូលាយ ជុំវិញទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខរួមនៃប្រទេសជិតខាងទាំងពីរ។​ នៅពេលអាមេរិករួចរាល់សម្រាប់ការសន្ទនា យើងក៏នឹងត្រៀមខ្លួនហើយដែរដើម្បីជជែកគ្នា»។ គួរបញ្ជាក់ថា ទាក់ទងនឹងវិធានការពន្ធ កាណាដា​បាន​សងសឹកដោយយក​ពន្ធ​លើទំនិញនាំ​ចូល​របស់​អាមេរិក ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។ តាមលោក Carney ទីក្រុងអូតាវ៉ា នឹងចាត់វិធានការឆ្លើយតបណាមួយ ដែលខ្លួនគិតថាសាកសម ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ

Liny Chan March 18, 2025 18/03/2025

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ និងតុលាការកំពូល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ។ ដើម្បីធានាបាននូវ សង្គតិភាពនៅក្នុងការអនុវត្តនីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ស្របតាម ខ្លឹមសារសេចក្តីសម្រេចចិត្តមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ និង តុលាការកំពូល បានធ្វើការណែនាំដល់ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដូចខាងក្រោម៖ ១៖ ក្នុងករណីដែលភាគីពាក់ព័ន្ធមិនព្រមទទួលសេចក្តីសម្រេច ឬគ្មានបុគ្គលណាម្នាក់មានវត្តមាន នៅក្នុងលំនៅឋានរបស់ភាគីពាក់ព័ន្ធ ឬគ្មានបុគ្គលណាម្នាក់ដែលមានវត្តមាននៅក្នុងលំនៅឋានរបស់ភាគី ពាក់ព័ន្ធ យល់ព្រមទទួលសេចក្តីសម្រេច, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌ កំបាំងមុខ ត្រូវអនុវត្តស្របតាមមាត្រា ៤៨៨ (ការប្រគល់លិខិតចម្លងនៃសេចក្តីសម្រេចដល់មេឃុំ ឬ ចៅសង្កាត់) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ២៖ ក្នុងករណីដែលភាគីពាក់ព័ន្ធពុំមានលំនៅឋាន ឬទីសំណាក់ ឬប្រសិនបើភាគីពាក់ព័ន្ធរស់នៅ ក្រៅដែនដីជាតិ, នីតិវិធីនៃការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខត្រូវអនុវត្តស្រប តាមមាត្រា ៤៩០ (ភាគីដែលពុំមានទីលំនៅឋាន ឬទីសំណាក់ដែលគេស្គាល់) នៃក្រមនីតិវិធីព្រហ្មទណ្ឌ ប្រសិនបើមានភស្តុតាងច្បាស់លាស់បញ្ជាក់ពីហេតុទាំងនេះ។ ៣៖ បន្ថែមលើនីតិវិធីនៃការជូនដំណឹងតាមមាត្រា ៤៨៨ និងមាត្រា ៤៩០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ខាងលើ ការជូនដំណឹងពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ត្រូវបិទផ្សាយនៅបញ្ជរបិទផ្សាយព័ត៌មាន […]

ប្រជាពលរដ្ឋកម្ពុជាជាង ៥លាននាក់ ខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុជិត ៦០ពាន់លានដុល្លារ នៅឆ្នាំ២០២៤, អត្រាបង់សងយឺតលើសពី៩០ថ្ងៃ កើនដល់ ៦%

Liny Chan March 18, 2025 18/03/2025

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ការរិយាល័យព័ត៌មានឥណទាន (CBC) បានឲ្យដឹងថា ប្រជាពលរដ្ឋមានជាង ៥លាននាក់ បានប្រើប្រាស់ឥណទានមានទឹកប្រាក់ជិត ៦០ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ បើតាម CBC ការផ្តល់ឥណទានទាំងនេះមានរាជធានីខេត្តចំនួន៣ ដែលប្រើប្រាស់ឥណទានច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ដោយស្រូបចំណែក ៦០% នៃសមតុល្យឥណទានសរុប។ យោងតាមរបាយការណ៍បញ្ជាក់ថា «សមតុល្យឥណទាននៅក្នុងឆ្នាំ២០២៤ មានចំនួនសរុប ២៣៦ ៤២៩ ២៦៦លានរៀល (ប្រហែល៥៨ពាន់លានដុល្លារ) ដែលមានប្រជាជនប្រើប្រាស់ចំនួន ៥.០៤លាននាក់ នៅក្នុង២៥ រាជធានីខេត្ត»។ របាយការណ៍បញ្ជាក់ថា ក្នុងនោះរាជធានីភ្នំពេញមាន បរិមាណឥណទានច្រើនជាងគេចំនួន ១១៩ ០២១ ៩៤៧លានរៀល ស្មើនឹង៥០% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៦៩.៦ម៉ឺននាក់ បន្ទាប់មក គឺខេត្តកណ្តាលមានបរិមាណឥណទានចំនួន ១២ ៦៩៧ ៦៤៩លានរៀល ស្មើនឹង៥ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស​ និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៩.៤ម៉ឺននាក់។ ខេត្តសៀមរាប គឺជាខេត្តបន្ទាប់ដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣ គឺប្រមាណ ១០ ៣០៧ ៣៥៨លានរៀល ស្មើនឹង ៤%នៃសមតុល្យឥណទានទូទាំងប្រទេស […]

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី (Angkor by Night)

Liny Chan March 18, 2025 18/03/2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី (Angkor by Night)។ ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងរដ្ឋបាលខេត្តសៀមរាប តំណាងអាជ្ញាធរអប្សរា តំណាងគ្រឹះស្ថានអង្គរ បានអញ្ជើញចុះពិនិត្យមើលទីតាំង និងស្ថានភាពជាក់ស្តែងនៅទីលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីសិក្សាដំណើរការរៀបចំតំបន់កម្សាន្តអង្គរនាពេលរាត្រី (Angkor by Night)៕ ប្រភព៖ ក្រសួងព័ត៌មាន

ថៃ កាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការមកត្រឹម ៣០ថ្ងៃ

Liny Chan March 18, 2025 18/03/2025

(បាងកក)៖ ក្រសួងទេសចរណ៍និងកីឡាថៃបានឱ្យដឹងថា រយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការនៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយពី ៦០ថ្ងៃមកត្រឹម ៣០ថ្ងៃ ខណៈដែលអាជ្ញាធរពាក់ព័ន្ធបានយល់ព្រមជាគោលការណ៍ចំពោះការកែប្រែនេះក្នុងគោលបំណងទប់ស្កាត់ហានិភ័យអាជីវកម្មខុសច្បាប់ដែលកេងប្រវ័ញ្ចលើគម្រោងលើកលែងទិដ្ឋាការនេះ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្តីលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃខណៈថ្លែងថា ក្រសួងការបរទេសបានទទួលស្គាល់បញ្ហានេះខណះដែលបញ្ហានេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ លោកបាននិយាយថា ពួកគេទាំងអស់បានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយរយៈពេលនៃការស្នាក់នៅពី ៦០ថ្ងៃមក ៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសដែលបានផ្តល់ការលើកលែងទិដ្ឋាការស្ថិតក្រោមកម្មវិធីនេះ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតនឹងត្រូវពិភាក្សាមុននឹងប្រកាសជាផ្លូវការអំពីការកែសម្រួលបទប្បញ្ញត្តិនេះ។ ចាប់តាំងពីខែកក្កដាឆ្នាំ២០២៤មក រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនមកពី ៩៣ប្រទេសធ្វើដំណើរមកកាន់ប្រទេសថៃសម្រាប់គោលបំណងទេសចរណ៍ក្នុងរយៈពេលមិនលើសពី ៦០ថ្ងៃ ដែលកើនឡើងពីប្រទេសចំនួន៥៧ នាពេលកន្លងមក។ ទោះជាយ៉ាងណា ប្រតិបត្តិករទេសចរណ៍បានសម្តែងការព្រួយបារម្ភលើរយៈពេលបន្ថែមដល់ ៩០ថ្ងៃនេះ ដោយសារភ្ញៀវទេសចរផ្លូវឆ្ងាយជាធម្មតាស្នាក់នៅជាមធ្យមត្រឹមតែពី ១៤ ទៅ ២១ថ្ងៃប៉ុណ្ណោះ ខណៈពេលដែលភ្ញៀវទេសចរផ្លូវជិតចំណាយពេលតិចជាងពីរសប្តាហ៍ក្នុងពេលធ្វើដំណើរម្តង ឬប្រហែល ៧ថ្ងៃជាមធ្យម។ សមាគមភ្នាក់ងារទេសចរណ៍ថៃនាពេលកន្លងមកបានលើកឡើងពីកង្វល់នេះជាមួយក្រសួងដោយសារមានជនបរទេសចូលមកធ្វើការ ឬរកស៊ីខុសច្បាប់កាន់តែច្រើនឡើងៗក្នុងប្រទេស ខណៈសមាគមសណ្ឋាគារថៃយល់ថា ការណ៍នេះកើតមានឡើងមួយផ្នែកដោយសារការកើនឡើងចំនួនខុនដូដែលជួលដោយខុសច្បាប់សម្រាប់ភ្ញៀវប្រចាំថ្ងៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងនៅប៉ៃលិន បញ្ចេញសំណល់​រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈ

Liny Chan March 18, 2025 18/03/2025

(ប៉ៃលិន)៖ រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងនៅក្នុងខេត្តប៉ៃលិន បានបញ្ចេញ​សំណល់​រាវប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពទឹកសាធារណៈ។ បន្ទាប់ពីរកឃើញកំហុសឆ្គងមិន​អនុលោមទៅតាមច្បាប់ស្តីពីបរិស្ថានរបស់រោងចក្រនេះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត បានចុះទៅចាត់វិធានការច្បាប់ស្តីពីបរិស្ថានផងដែរ។ រោងចក្រកែច្នៃដំណាប់ស្វាយដែលបញ្ចេញសំណល់រាវកខ្វក់ប៉ះពាល់ដល់ទឹកសាធារណៈនេះ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជារោងចក្ររបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត។ សំណល់រាវដែលបញ្ចេញពីរោងចក្រនេះ ត្រូវបានរកឃើញថា មានសភាពល្អក់ មានក្លិន​ជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រី​ក្នុងអូរធម្មជាតិងាប់។ កាកសំណល់រាវនេះ បានបណ្តាលឱ្យប្រជាពល​រដ្ឋទទួលរង​ផល​ប៉ះ​ពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ មាន ចំនួន៤៧គ្រួសារ។ ជាមួយគ្នានេះ ក្រុមការងារមន្ទីរបរិស្ថាន បានត្រួតពិនិត្យឃើញថាក្រុមហ៊ុន ត្រូវបានបើក​ដំណើរ​ការផលិតកម្មកែច្នៃដំណាប់ស្វាយ បានរយៈពេល១៥ថ្ងៃ ហើយអាងប្រព្រឹត្តិ​កម្ម​របស់​រោងចក្រមិនបានដំណើរការនោះឡើយ។ ក្រុមការងារជំនាញបរិស្ថាន បានចុះពិនិត្យលើ៤ទីតាំងនៅជុំវិញរោងចក្រ​នៃទីតាំងក្រុម​ហ៊ុន​កាងស៊ិនឡុងហ្វូត និង១ទីតាំងនៅក្នុងរោងចក្រផ្ទាល់តែម្តង។ ដើម្បីឆ្លើយតបចំពោះការប្រព្រឹត្តជាក់ស្តែងរបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ក្រុមការងារ​បាន​ធ្វើការណែនាំក្រុមហ៊ុនបញ្ឈប់ការបញ្ចេញសំណល់​រាវ ចូលទៅប្រភពទឹក​សាធា​រណៈ​ដោយមិនបាន​ឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេស ទោះក្នុងរូបភាព ឬគោល​បំណងណាក៏ដោយ។ ក្រុមការងារ ក៏បានណែនាំឱ្យរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្ម​ចំណល់រាវឱ្យបានត្រឹមត្រូវ, ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេត្តប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានត្រឹមត្រូវ។ បន្ថែមពីលើនោះ រាល់ដំណើរការរោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិត​បទដ្ឋាននានា ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ទង្វើរបស់រោងចក្រខាងលើនេះ បានប្រព្រឹត្តល្មើសនឹងច្បាប់ពាក់ព័ន្ធ​ការ​គ្រប់​គ្រងការបំពុលទឹក […]

ភាគីចិន ចុះហត្ថលេខាទិញដំឡូងមីស្ងួត ចំនួន ២០០,០០០ តោនពីកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៦

Liny Chan March 17, 2025 17/03/2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ជំហានទី២ ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD។ ពិធីនេះ បានធ្វើឡើងនៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។ គួរគត់សម្គាល់ផងដែរថា ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន​

ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំឱ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យ ទៅធ្វើការនៅព្រំដែនពី ៣ ទៅ ៦ខែ 

Liny Chan March 17, 2025 17/03/2025

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។ ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ។ បើតាមប្រមុខក្រសួងមហាផ្ទៃ, អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ… ករណីខ្លះបន្ថយទាំងស័ក្តិ និងថែមទាំងបញ្ជូនទៅព្រំដែន។ លោកបានមានប្រសាសន៍ក្នុងន័យដើមថា «បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំង នៅទីនោះ គាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ…?»។ ពីវេទិកាអធិបតីនោះដែរ អភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្ត ឱ្យបានល្អ និងយកនូវអ្វី ដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅ […]