ព័ត៌មានជាតិ

កម្ពុជាបណ្តេញជនជាតិថៃ១១៩នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយចាប់ខ្លួនរឿងលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់

Liny Chan March 1, 2025 01/03/2025

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិថៃ ចំនួន១១៩នាក់ (ស្រី៥៨នាក់) តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយចាប់ខ្លួនរឿងលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។ ជនជាតិថៃ ចំនួន១១៩នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ជនបរទេសខាងលើត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ក្រោយធ្វើដំណើរចូលមកកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាព អនឡាញខុសច្បាប់ ដូចនេះសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វើការបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតី ត្រាំ គ្រោង​កំណត់​យកភាសា​អង់គ្លេស​ ជា​ភាសា​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក ដែលជាចំណុចរសើបមួយនៅតាមរដ្ឋមួយចំនួន

Liny Chan March 1, 2025 01/03/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ​មួយ​ ដើម្បី​កំណត់​យក​ភាសា​អង់គ្លេស​ជា​ភាសា​ផ្លូវការ​របស់​សហរដ្ឋ​អាមេរិក​ នេះ​បើ​តាម​ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពីថ្ងៃ​សុក្រ។ កាសែត Wall Street Journal គឺជា​អ្នក​រាយការណ៍​ព័ត៌មាន​នេះ​មុន​គេ។ ទោះ​យ៉ាង​ណា​ ប្រភព​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់​នៃ​ការ​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នេះ​ទេ។ សហរដ្ឋ​អាមេរិក​មិន​ធ្លាប់​មាន​ភាសា​ផ្លូវការ​នៅ​កម្រិត​សហព័ន្ធ​នោះ​ទេ​ ប៉ុន្តែ​បញ្ហា​នេះ​បាន​ក្លាយ​ជា​ចំណុច​រសើប​នៅ​តាម​រដ្ឋ​មួយ​ចំនួន។ ការ​ប្រើប្រាស់​ភាសា​អេស្ប៉ាញ​ក្នុង​ជីវិត​សាធារណៈ​ បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រួម​ទាំង​នៅ​រដ្ឋ​តិចសាស់​ ដែល​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​នេះ កាលពីឆ្នាំ​ ២០១១​ បាន​ទាមទារ​ឱ្យ​សកម្មជន​សិទ្ធិ​ជន​អន្តោប្រវេសន៍​និយាយ​ភាសា​អង់គ្លេស​ ជំនួ​សភាសា​អេស្ប៉ាញដែលជាភាសា​កំណើត​របស់​ពួកគេ​ នៅ​ឯ​សវនាការ​នីតិបញ្ញត្តិ។ ហេតុការណ៍​នោះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ជជែក​ដេញដោល​អស់​ជា​ច្រើន​ទសវត្សរ៍​ ជុំវិញ​ភាព​ត្រឹមត្រូវ​នៃ​ការ​និយាយ​ភាសា​អេស្ប៉ាញ​នៅ​រដ្ឋ​តិចសាស់​ ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ម៉ិកស៊ិក​ និង​មុន​នោះ​ជា​ផ្នែក​មួយ​នៃ​ចក្រភព​អេស្ប៉ាញ។ គួរបញ្ជាក់ថា សម្រាប់ប្រជាជនអាមេរិកដើមកំណើតម៉ិកស៊ិកជាច្រើន បញ្ហានេះបានរំឭកពីអតីតកាលដ៏ឈឺចាប់នៅពេលដែល ពួកគេធ្លាប់ទទួលរងការដាក់ទណ្ឌកម្ម នៅតាមសាលារៀនដោយសារតែការនិយាយភាសាអេស្ប៉ាញ ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ ការ​សម្រេច​ចិត្ត​នេះ​អាច​នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំង​ និង​ជម្លោះ​វែកញែក​ ជុំវិញ​បញ្ហា​ភាសា​ និង​អត្តសញ្ញាណ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូរ៉េខាងជើង បើកទទួលភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទអស់ ៥ឆ្នាំ ប៉ុន្តែទីក្រុងព្យុងយ៉ាងនៅបន្តបិទ

Liny Chan March 1, 2025 01/03/2025

(ព្យុងយ៉ាង)៖ អ្នកទេសចរអាហ្សង់ទីន និងអ៉ីតាលី ស្ថិតក្នុងចំណោមក្រុមអ្នកធ្វើដំណើរកម្សាន្ត មកពីប្រទេសលោកខាងលិច ដែលបានចូលទៅក្នុងប្រទេសកូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ប្រទេសនេះបានបិទទ្វារ ដោយសារតែជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ ក្រុមហ៊ុនទេសចរណ៍ Young Pioneer Tours មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ប្រទេសចិន ជាអ្នកដឹកនាំភ្ញៀវក្រុមដំបូង ចូលទៅដល់តំបន់សេដ្ឋកិច្ចពិសេស Rason របស់កូរ៉េខាងជើង ដែលមានព្រំប្រទល់ជាប់រុស្ស៉ី និងចិន។ អ្នកទេសចរម្នាក់ បានបង្ហាញរូបថតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានសាលារៀន រោងចក្រ និងរោងចក្រផលិតស្រាបៀរ អំឡុងការដើរក​ម្សាន្តរយៈពេល ៤ថ្ងៃរបស់គាត់នៅទីនោះ។ Young Pioneer Tours ដែលធ្លាប់នាំភ្ញៀវទេសចរទៅលេងកូរ៉េខាងជើង តាំងពីឆ្នាំ ២០០៨ ក៏បានឱ្យដឹងផងដែរថា ដំណើរកម្សាន្តនេះមិនសូវមានភាពបត់បែន និងបែបបត់ច្រើនទេ ប៉ុន្តែមានការរៀបចំ ដើម្បីភាពទាក់ទាញបន្ថែម។ គួរបញ្ជាក់ថា កូរ៉េខាងជើង បានរងនូវទណ្ឌកម្មយ៉ាងខ្លាំងក្លា ជាអន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ្នកទេសចរ ត្រូវតែអមដំណើរ ដោយមគ្គុទ្ទេសក៍ផ្លូវការគ្រប់ពេលវេលា។ អ្នក​ដែល​ប្រព្រឹត្ត​មិន​សមរម្យ​ក្នុង​ក្រសែភ្នែក​របស់​កូរ៉េ​ខាង​ជើង […]

ចាប់ខ្លួនបុរសម្នាក់ដែលលក់ស៉ីមកាត មិនយកអត្តសញ្ញាណប័ណ្ណ ដែលបង្កឱកាសឲ្យជនល្មើស យកទៅប្រព្រឹត្តអំពើឆបោកតាមទូរស័ព្ទ

Liny Chan March 1, 2025 01/03/2025

(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសលក់ស៊ីមកាតម្នាក់ ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកទិញ ដែលបង្កឱកាសឲ្យយកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ (ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ)។ ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឃាត់ខ្លួនអ្នកលក់ស៊ីមកាត ពាក់ព័ន្ធករណីលក់ស៊ីមកាតទូរស័ព្ទទៅឲ្យអ្នកប្រើប្រាស់ (អតិថិជន) ដោយមិនយកអត្តសញ្ញាណប័ណ្ណ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណអ្នកដទៃ ដើម្បីចុះឈ្មោះប្រើប្រាស់ប្រព័ន្ធស៊ីមកាតទូរស័ព្ទ ទុកលក់ទៅឲ្យអតិថិជនបន្តដែលគ្មានអត្តសញ្ញាណប័ណ្ណ ដោយអតិថិជននោះបានប្រើប្រាស់ស៊ីមកាត ដែលទិញពីជនសង្ស័យខាងលើ យកទៅធ្វើសកម្មភាពខលទៅឆបោកអ្នកដទៃ (ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ)។ ជនសង្ស័យឈ្មោះ ឈ្នាង សុវ័ន ស្នាក់នៅផ្ទះលេខ៦១អា ផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត […]

ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការឱ្យបានតឹងរឹង លើក្រុមរថយន្តដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលអាចបង្កជាគ្រោះថ្នាក់

Liny Chan February 28, 2025 28/02/2025

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍​តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក រ៉េន រតនៈ ជំនួយការនិងជាអ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ថា ចំណារណែនាំពី​ប្រមុខ​ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីការសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម មួយចំនួន ទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១ អំពីបើកបរលើសល្បឿនកំណត់ វ៉ាជែងគ្នា ដែលបង្កជាហានិភ័យ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។ លោក រ៉េន រតនៈ បានបញ្ជាក់ដូចនេះទៀតថា «កត្ដាដែលនាំឱ្យកើតមានបញ្ហានេះ ជាអាទិ៍មានអ្នកបើកបរគ្មានវិជ្ជាជីវៈ មិនគោរពច្បាប់ និងអ្នកបើកបរប្រញាប់ដឹកអ្នកដំណើរឱ្យទាន់ពេលកំណត់»។ សូមបញ្ជាក់ដែរ កន្លងមកមិនថាតែប្រជាពលរដ្ឋទូទៅនោះទេ សូម្បីតែព្រះសង្ឃ ក៏បានផ្សព្វផ្សាយ និងមានសង្ឃដីកា ស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើបញ្ហានេះ ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺផ្លូវជាតិលេខ១ ដែលមានសភាពតូច និងមានការធ្វើចរាចរណ៍ច្រើន […]

អភិបាលខេត្តព្រៃវែង ណែនាំមន្រ្តីឲ្យត្រួតពិនិត្យទៅលើទីកន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសបានត្រឹមត្រូវច្បាស់លាស់ ដើម្បីការពារការបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទីសាធារណៈ

Liny Chan February 28, 2025 28/02/2025

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងណែនាំដល់ រដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងកាន់តែល្អ។ លោកអភិបាលខេត្តលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លោកអភិបាលខេត្ត បានស្នើដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង ត្រូវពិនិត្យទៅលើទីកន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បានត្រឹមត្រូវច្បាស់លាស់ ដើម្បីការពារការបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវទីសាធារណៈ។ រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំ អនាម័យ សោភ័ណភាព តាមដងផ្លូវ ទីប្រជុំជនជាពិសេសនៅតំបន់ផ្សារ ឲ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដ៏ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ព្រមទាំងបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។ លោកបានបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីធានា សុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្នាក់នៅប្រកបដោយសុវត្ថិភាពខ្ពស់។ ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានកោតសរសើរដល់កម្លាំងមានសមត្ថកិច្ចដែលខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានយ៉ាងល្អនាពេលកន្លងមក និងសូមឲ្យខិតខំនៅការងារនេះបន្តទៀត។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់មន្ទីរអង្គភាព រដ្ឋបាលក្រុង […]

ប៉ូលិសសហរដ្ឋអាមេរិក ព្រមានឱ្យឈប់ប្រើកម្មវិធីផ្ញើសារ Telegram ព្រោះជាសំបុកទីផ្សារងងឹត ព្រមទាំងជូនដំណឹងដល់ឪពុកម្តាយ ឲ្យលុបកម្មវិធីផ្ញើសារនេះចេញពីទូរស័ព្ទរបស់កូន ព្រោះវាមានគ្រោះថ្នាក់ខ្លាំង !

Liny Chan February 28, 2025 28/02/2025

(បរទេស)៖ ថ្មីៗនេះមានការព្រមានពីស្ថាប័នអនុវត្តច្បាប់សហព័ន្ធ រដ្ឋ និងមូលដ្ឋានជាច្រើននៅសហរដ្ឋអាមេរិក អំពីហានិភ័យ និងការគម្រាម​កំហែងទៅលើការប្រើប្រាស់កម្មវិធីទូរស័ព្ទ បន្ទាប់ពីមានការវាយប្រហារ និងលួចទិន្នន័យតាមរយៈការដំឡើងកម្មវិធីផ្សេងៗដោយ​មិនមានប្រភព​ច្បាស់លាស់ ប៉ុន្តែឥឡូវនេះសារព្រមានចុងក្រោយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង Android គឺគួរតែលុប និងឈប់ប្រើបាស់កម្មវិធីផ្ញើសារ Telegram ចេញពីទូរស័ព្ទដៃជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes ដដែលបានផ្សាយឲ្យដឹងថា កម្មវិធីដែលកំពុងពេញនិយមបំផុត នៅលើពិភពលោក Telegram បានក្លាយជាកន្លែង និងទីផ្សារងងឹត (Dark web marketplace) សម្រាប់ឧក្រិដ្ឋជន។ វាអាចជារឿងដ៏គួរឱ្យអស់សំណើចណាស់ ព្រោះថា Telegram បានប្រកាស និងតែងតែប្រកាន់ខ្ជាប់ថាខ្លួនមិនមែន​ជាអ្នកបើកដៃ​ឱ្យមានឧក្រិដ្ឋកម្មតាមអនឡាញ និងទិន្នន័យរបស់អ្នកប្រើប្រាស់គឺសុវត្ថិភាពបំផុត ប៉ុន្តែចាប់តាំងពីមានការចាប់ខ្លួនលោក Pavel Durov ដែល​ជា​ស្ថាបនិក និងជានាយកប្រតិបត្តិនៅក្នុងប្រទេសបារាំងមក គឺមានការបែកធ្លាយរឿងមិនល្អជាច្រើនរហូតដល់បណ្ដាប្រទេសធំៗមួយចំនួន​នៅ​លើពិភពលោកបានបើកការស៊ើបអង្កេតលើកម្មវិធីមួយនេះ និងបានរកឃើញនូវបទល្មើសជាច្រើនផងដែរ។ ថ្មីៗនេះ អាជ្ញាធរ New Mexico ដែលជារដ្ឋមួយនៅតំបន់ភាគនិរតីនៃសហរដ្ឋអាមេរិក បានតាមដាន និងរកឃើញថា «ប្រមាណជាង ៩០% នៃការជួញដូរកាំភ្លើង និងថ្នាំញឿនគឺបានប្រព្រឹត្តឡើងនៅលើកម្មវិធី […]

ចោរប្លន់ប្រដាប់អាវុធ រហ័សនាម «ប្រេស៊ីល» និងបក្ខពួក ដែលបង្ក្រាបនៅខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលបញ្ជូនទៅតុលាការ, ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ

Liny Chan February 28, 2025 28/02/2025

(កំពង់ចាម)៖ ចោរប្លន់ប្រដាប់អាវុធរហ័សនាម «ប្រេស៊ីល» ដែលបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនៅពេលចុះបង្ក្រាប រួមជាមួយបក្ខពួកម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការទាំងពីរនាក់នេះរួមមាន ទី១៖ឈ្មោះ ឯម នាង ហៅ ម៉ម ទិត្យ ហៅ ប្រេស៉ីល និងទី២៖ឈ្មោះ គិត គីមហុង អាយុ២៨ឆ្នាំ។ សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធខាងលើ។ នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនមនុស្សសរុប៥នាក់ ក្នុងនោះរកឃើញអ្នកពាក់ព័ន្ធ២នាក់ខាងលើ។ ការចាប់ខ្លួនបាន គឺក្រោយពេលដែលនាយឧត្តមសេនីយ៍ សៅ​​ សុខា អគ្គមេបញ្ជាការរកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានឆ្លើយឆ្លងជាមួយតាមទូរស័ព្ទជិត១០នាទី ស្រាប់តែជនល្មើសម្នាក់នេះ បានទម្លាក់កាំភ្លើងចុះ រួចដើរចេញមកប្រគល់ជូនសមត្ថកិច្ចតែម្តង។ ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លី K54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ […]