ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះរោងចក្រផលិត និងស្តុកសម្ភារពូករបស់ចែ សុខ ហេង នៅខណ្ឌពោធិ៍សែនជ័យ ដោយសារឆ្លងចរន្ដអគ្គិសនី, សមត្ថកិច្ចប្រើប្រាស់ទឹក៥៥ឡាន

Liny Chan February 28, 2025 28/02/2025

(ភ្នំពេញ)៖ រោចក្រផលិត និងឃ្លាំងស្តុកសម្ភារពូក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥៖៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពី ប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះទីតាំងផលិត និងស្តុបសម្ភារពូក មួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅជិតបុរីពិភពថ្មី ឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។ ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ […]

ក្រសួងព័ត៌មាន ណែនាំអ្នកផលិតមាតិកាត្រូវបញ្ឈប់ជាបន្ទាន់ការប្រើវិធីសាស្រ្តលេងសើច Prank) ដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់អារម្មណ៍ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សិទ្ធិអ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ

Liny Chan February 28, 2025 28/02/2025

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និងផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។ ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួនដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។ ទង្វើបែបនេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និង ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម។ ក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នកដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពាន ច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។ ក្នុងន័យនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនសាធារណជនកុំចែករំលែកបន្តនូវខ្លឹមសារដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្តី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំង អស់គ្នា។ ទន្ទឹមនេះក្រសួងនឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ […]

ប្រទះឃើញវត្តមានសត្វខ្ទីងមេ-កូន ជាសត្វកម្រ និងងាយរងគ្រោះជិតផុតពូជនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ស្រុកជ័យសែន ខេត្តព្រះវិហារ

Liny Chan February 28, 2025 28/02/2025

(ព្រះវិហារ)៖ មន្រ្តីឧទ្យានុរក្ស នៅក្នុងពេលចុះល្បាតជាមួយសហគមន៍តំបន់ការពារធម្មជាតិនៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រទះឃើញវត្តមានសត្វខ្ទីងមេ-កូន ដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២,០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង៥០០ ទៅជាង១,០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១.៥តោន។ ក្រសួងបរិស្ថានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តច្បាប់លើកិច្ចការពារ និងគ្រប់គ្រងអភិរក្សជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ ការការពារឱ្យបានល្អប្រសើរនូវតំបន់ការពារធម្មជាតិដែលជាទីជម្រក របស់សត្វព្រៃ និងថែរក្សាប្រភពទឹក និងប្រភពចំណីអាហាររបស់សត្វព្រៃ ក៏ដូចជាការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈសំខាន់នៃការថែរក្សាព្រៃឈើសត្វព្រៃដើម្បីអនុញ្ញាតឱ្យជីវៈចម្រុះ ជាពិសេសសត្វកម្រដែលជិតផុតពូជ នៅលើពិភពលោកបន្តរស់នៅ និងបន្តពូជបន្សល់ទុកជាសម្បត្តិធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រសួងបរិស្ថាននឹងបន្តសហការជាមួយអង្គការដៃគូ នានាដែលបានសហការក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាដើម្បីថែរក្សាការពារឱ្យបានគង់វង្សនូវធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ។ ដើម្បីចូលរួមការពារ […]

រំភើបណាស់! ក្រុមហ៊ុនបរទេសមួយ បោះពុម្ពផ្សាយសៀវភៅបង្ហាញម៉ូដ ដែលបានជួយផ្សាយពីប្រាង្គប្រាសាទខ្មែរ និងបានចែកចាយតាមបណ្តាប្រទេសជាច្រើន

Liny Chan February 28, 2025 28/02/2025

យោងតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅយប់ថ្ងៃទី២៧កុម្ភៈនេះ បានអោយដឹងថាក្រុមហ៊ុន Stefano Ricci បានបោះពុម្ពផ្សាយសៀវភៅបង្ហាញម៉ូដ ដែលបានជួយផ្សាយពីប្រាង្គប្រាសាទខ្មែរដោយបានចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។ ការបញ្ជាក់នេះបានធ្វើឡើង ខណៈលោក Niccolo Ricci បានយកសៀវភៅនោះមកបង្ហាញឯកឧត្តមនៅក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានសរសេរ ដោយបានរំលឹកថា «ខ្ញុំបានជួបពិភាក្សាជាមួយលោក Niccolo Ricci នាយកប្រតិបត្តិក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អំឡុងគាត់មកបំពេញការងារនៅកម្ពុជា ជាមួយក្រុមការងាររបស់គាត់លើការថតបង្ហាញម៉ូដ»។ ឥឡូវនេះ កិច្ចការរបស់គាត់បានចេញជារូបរាង និងបានបោះពុម្ពផ្សាយចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។ យោងតាមតំណរនៃសៀវភៅបង្ហាញម៉ូដនេះ បានអោយដឹងថា សៀវភៅបង្ហាញម៉ូដ ដែលមានឈ្មោះថា «STEFANO RICCI EXPORER» «Mission Cambodia» «Spring/Summer 2025» នេះ មានចំនួន៧៤ទំព័រ ដោយបានរំលេចរូបភាពប្រាសាទអង្គរវត្ត ប្រាសាទបាយន្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម រូបរបាំអប្សរា និងសត្វដំរី។ ឯកឧត្តម នេត្រ ភក្ត្រា […]

ក្រសួងពាណិជ្ជកម្មកម្ពុជា ច្រានចោលចំពោះការចុះផ្សាយផ្សាយ របស់សារព័ត៌មាន NK News និងបានអះអាងថា មិនបានចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនរបស់កូរ៉េខាងជើងនោះឡើយ

Liny Chan February 28, 2025 28/02/2025

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះក្រសួងមិនបានចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co., Ltd. ដែលជាក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នោះទេ។ ក្រសួងពាណិជ្ជកម្ម បានចេញបញ្ជាក់ដូចនេះក្រោយឃើញមានបណ្តាញសារព័ត៌មាន NK News បានចុះផ្សាយអំពីករណីសង្ស័យថា មានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង) មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួន លើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីនេះក្រសួងពាណិជ្ជកម្ម បានប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយដោយ NK News និងសូមបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co., Ltd. នោះទេ។ បន្ថែមលើនេះក្រុមការងារ ក្រសួងពាណិជ្ជកម្ម​ក៏បានចុះធ្វើការស្រាវជ្រាវនៅតាមផ្សារ​លក់ផលិតផលកូរ៉េ​ក្នុងរាជធានីភ្នំពេញ ឃើញថាពុំមាន ការធ្វើធុរកិច្ចពាក់ព័ន្ធជាមួយធុរជនកូរ៉េខាងជើងឡើយ។ ក្រសួងពាណិជ្ជកម្ម តែងតែអនុវត្តយ៉ាងម៉ត់ចត់តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ដោយបានលុបចេញពីបញ្ជីពាណិជ្ជកម្ម និងបិទគ្រប់អាជីវកម្មដែលពាក់ព័ន្ធធុរជនកូរ៉េខាងជើងចំនួន១៦ ក្រុមហ៊ុន-សហគ្រាស […]

អគ្គិភ័យឆេះឃ្លាំងផលិត និងស្តុកពូកនៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យឆេះម៉ូតូ៥គ្រឿង និងសម្ភារនៅក្នុងឃ្លាំងទាំងស្រុង

Liny Chan February 28, 2025 28/02/2025

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចឃ្លាំងផលិត និងស្តុបសម្ភារពូក ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបណ្តាលឲ្យឆេះម៉ូតូចំនួន ៥គ្រឿង និងសម្ភារនៅក្នុងឃ្លាំងទាំងស្រុង។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង និងប្រើទឹកអស់៤០ឡាន។ សម្រាប់មូលហេតុវិញ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ឃ្លាំងគឺលោកស្រី សុខ ហេង ដែលស្គាល់នៅតាមបណ្តាញសង្គមថា «ចែ សុខ ហេង លក់ពូក»។ ក្រៅពីឆេះឃ្លាំងទំហំ ៤៥ម៉ែត្រ X ៥៥ម៉ែត្រចំនួន១ និងម៉ូតូ៥គ្រឿង អគ្គិភ័យក៏បានឆេះរាលដល់ផ្ទះថ្មចំនួន១ខ្នងផងដែរ ដែលឆេះអស់ប្រមាណ១០ភាគរយ។ សម្រាប់ហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់ស្លាប់ និងរងរបួសនោះទេ។ នៅក្នុងហេតុការណ៍នេះ គេសង្កេតឃើញលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដើម្បីបាញ់ពន្លត់ផងដែរ រហូតគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងជាង៨យប់ថ្ងៃនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រក្រុមហ៊ុនបរទេសមកថតភាពយន្ដលើទឹកដីអង្គរ ឬទីតាំងនានានៅកម្ពុជា ដែលជាចំណែកជួយផ្សព្វផ្សាយយ៉ាងសំខាន់, ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវជួយសម្រួលការងារនេះ

Liny Chan February 27, 2025 27/02/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការគាំទ្រចំពោះការថតខ្សែភាពយន្ដនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្ដបរទេស ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ពិសេសវិស័យទេសចរណ៍ ដោយមិនចាំបាច់ចំណាយលុយជួលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឲ្យផ្សាយពីកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជួយសម្រួលតាមគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនភាពយន្ដបរទេស អាចធ្វើសកម្មភាពបាន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅមានការថតពាក់ព័ន្ធអនឡាញធ្វើឲ្យប៉ះពាល់ដល់កម្ពុជា តែយើងត្រូវថតឲ្យច្រើនវិញដើម្បីផ្សព្វផ្សាយថាកម្ពុជាសុវត្ថិភាព ថតឲ្យច្រើនដើម្បីបង្ហាញនូវទឹកដីដ៏ល្អ ប្រជាជនដ៏ល្អរបស់យើង ហើយលើកទឹកចិត្តប្រសិនបើក្រុមហ៊ុនគេចាប់អារម្មណ៍មកហើយ យើងមិនចាំបាច់ជួលគេរាប់សែនដុល្លារដើម្បីហៅគេមកទេ គេជិះយន្ដមកហើយយើងគ្រាន់តែសម្រួលឲ្យល្អទៅ។ សូមឲ្យក្រសួង ស្ថាប័នទាំងអស់ពិនិត្យមើល»។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ និងរដ្ឋបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការដើម្បីជំរុញការផ្សព្វ​ផ្សាយ គោល​ដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ក៏ដូចជា ការថតស្ប៉តពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដែលទាំងអស់នេះ នឹងជំរុញការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន […]

លោក តាន់ ហ្សង់ហ្វ្រង់ ស័រ៖ កម្ពុជាមិនរំពឹងអ្វីធំដុំទេពីរដ្ឋបាល ដូណាល់ ត្រាំ តែអ្វីដែលកម្ពុជាចង់បាន គឺការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គឺចង់ឱ្យអាមេរិក យោគយល់កម្ពុជាខ្លាំងជាងមុន

Liny Chan February 27, 2025 27/02/2025

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានរំពឹងអ្វីជាធំដុំទេពីរដ្ឋបាល លោក ដូណាល់ ត្រាំ ប៉ុន្តែតែអ្វីដែលកម្ពុជាចង់បាន គឺការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គឺចង់ឱ្យអាមេរិក យោគយល់កម្ពុជាខ្លាំងជាងមុន។ ការថ្លែងបែបនេះរបស់ លោករដ្ឋមន្រ្តីប្រតិភូ បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៦ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីមានសំណួរពី Fresh News។ លោកបញ្ជាក់ដូច្នេះថា៖ «ឆ្លើយនឹងសំណួរថា តើរាជរដ្ឋាភិបាលកម្ពុជារំពឹងដូចម្ដេច ចំពោះរដ្ឋបាលរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺអត់ទេ ! រាជរដ្ឋាភិបាលកម្ពុជាអត់រំពឹងអ្វីធំដុំ អ្វីដែលកម្ពុជាចង់បានគឺការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គឺចង់ឱ្យសហរដ្ឋអាមេរិកយោគយល់កម្ពុជាខ្លាំងជាងមុន ជាពិសេសលើវិស័យពាណិជ្ជកម្ម»។ បើតាម លោក ហ្សង់ លើកឡើងថា លោកប្រធានាធិបតីដូណាល់ ត្រាំ គឺជាអ្នកសេ្នហាជាតិ នយោបាយរបស់លោកទាំងអាណត្តិមុន និងអាណត្តិថ្មីនេះ គឺផ្តល់ផលប្រយោជន៍ឱ្យតែប្រជាជនអាមេរិកមុនគេ ជាពិសេស សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ […]

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លើកឡើងពីកង្វល់មួយចំនួន ដែលទាមទារយកចិត្ដទុកដាក់ដោះស្រាយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ 

Liny Chan February 27, 2025 27/02/2025

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើងពីកង្វល់មួយចំនួន ដែលទាមទារយកចិត្ដទុកដាក់ដោះស្រាយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។ បញ្ហាប្រឈម និងក្តីកង្វល់ទាំងនោះរួមមាន ចំណុចខ្វះខាតលើការបដិសណ្ឋាកិច្ច និងការទារកម្រៃក្រៅផ្លូវការ នៅតាមច្រកទ្វារអន្តរជាតិ តម្លៃសំបុត្រយន្តហោះ តម្លៃចំណតរថយន្តនៅតាមព្រលានយន្តហោះជាដើម។ លោក ហួត ហាក់ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាកញ្ចប់ក្នុងការកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង ប្រព័ន្ធអេកូឡូស៊ីតែមួយរបស់រាជរដ្ឋាភិបាល និងបានបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិច (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)។ ពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការ ក្នុងការបោះពុម្ពទិន្នន័យ និង QR Code សម្រាប់បិទលើសន្លឹកលិខិតឆ្លងដែនជនបរទេស ជំនួសឱ្យការប្រើប្រាស់សន្លឹក ទិដ្ឋាការស្ថិត និង/ឬការប្រថាប់ត្រា ជំនាញអន្តោប្រវេសន៍។ លោកបានលើកឡើងទៀតថា អង្គសន្និបាត ក៏បានលើកឡើងពីភាពចំណុចខ្វះខាតមួយចំនួន […]