ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពាន 

Liny Chan February 19, 2025 19/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់បញ្ហាកោះគជ់ និងតំបន់ប្រាសាទតាមាន់ ត្រូវបានអ្នកនយោបាយប្រឆាំង ទាំងថៃ និងកម្ពុជា យកជាប្រធានបទ ដើម្បីកេងចំណេញនយោបាយ។ សម្តេចមហាបវរធិបតី បានលើកឡើងថា ដោយសារតែអ្នកនយោបាយប្រឆាំងលូកដៃរឿងព្រំដែន ដើរតួជាអ្នកចេះដឹងជាអ្នកបច្ចេកទេស ទើបឆ្នាំ២០០៨ បណ្តាលឲ្យមានសង្គ្រាមរវាងប្រទេសទាំងពីរ រឿងប្រាសាទព្រះវិហារ។ ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងទាំងថៃ កុំយករឿងនយោបាយ ទៅលូកលាន់កិច្ចការបច្ចេកទេសឲ្យសោះ។ ចំពោះព្រំដែន ដែលមិនទាន់ឯកភាពគ្នា គឺអត់យកជាការណ៍ឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះ បញ្ជូនសារទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរទាំងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់កិច្ចការបច្ចេកទេសឲ្យសោះ ព្រោះអ្នកនយោបាយ អត់ដឹងកិច្ចការបច្ចេកទេស ជាងអ្នកភូមិសាស្ត្រទេ ទុកឲ្យអ្នកបច្ចេកទេស […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការប្រតិកម្មរបស់ប្រជាពលរដ្ឋ លើសៀវភៅប្រវត្តិសាស្ត្រ ថ្នាក់ទី៦ មកពីយល់ច្រឡំដោយមិនបានអានខ្លឹមសារ និងឃើញរូបវិមានឈ្នះឈ្នះច្រឡំថា ជារបស់ស្តូបវៀតណាម, ក្រសួងអប់រំត្រូវបង្ហោះខ្លឹមសារសៀវភៅជាសាធារណៈ

Liny Chan February 19, 2025 19/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឆ្លើយតបចំពោះប្រតិកម្មនានារបស់ប្រជាពលរដ្ឋ ជុំវិញការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែម ថ្នាក់ទី៦ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយពីផ្ទុះការវែកញែកដោយយល់ច្រឡំថា ការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រនេះ គឺដើម្បីដឹងគុណវៀតណាម។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា សៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែមនេះ មិនមែនដើម្បីដឹងគុណប្រទេសវៀតណាមឡើយ គឺដើម្បីឱ្យខ្មែរដឹងពីប្រវត្តិសាស្ត្រ និងកុំឱ្យខ្មែរបែកបាក់ចុះខ្សោយ។ សម្តេចបញ្ជក់ទៀតថា ការប្រតិកម្មរបស់ប្រជាពលរដ្ឋលើសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ដោយសារយល់ច្រឡំថា រូបវិមានឈ្នះ-ឈ្នះ លើគ្របសៀវភៅជាស្តូបមិត្តភាពកម្ពុជា-វៀតណាម ហើយថា ការប្រតិកម្មរបស់ពលរដ្ឋតាមបណ្តាញសង្គមលើសៀវភៅប្រវត្តិវិទ្យានេះ ព្រោះមិនបានអានខ្លឹមសារនៅខាងក្នុង។ សម្តេចបវរធិបតីបញ្ជាក់យ៉ាងច្បាស់ថា សៀវភៅបំពេញបន្ថែមប្រវត្តិសាស្ត្រនេះ មិនមែនជាសៀវភៅជំនួសប្រវត្តិសាស្ត្រចាស់នោះឡើយ គឺគ្រាន់តែជាសៀវភៅបំពេញបន្ថែម មានរូបភាព ដើម្បីឱ្យសិស្សានុសិស្សងាយស្រួលយល់។ ការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។ សម្តេចបវរធិបតីបានថ្លែងដូច្នេះថា «បងប្អូនដែលបារម្ភមិនខុសទេ ប៉ុន្តែការបារម្ភភាគច្រើ​ន អ្នកដែលខំមិន (Comments) […]

អាវុធហត្ថរាជធានីភ្នំពេញ សម្រេចដាក់ទណ្ឌកម្មវិន័យលើពលអាវុធហត្ថម្នាក់ ដែលប្រព្រឹត្តអំពើឆ្គាំឆ្គងលើព្រះសង្ឃនៅវត្តសំបួរមាស, បុគ្គលអាវុធហត្ថទទួលស្គាល់កំហុស និងសងជំងឺចិត្តដល់តំណាងសាមណេរទាំងបីអង្គ

Liny Chan February 19, 2025 19/02/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ករណីពលអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលបានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថនៅវត្តសំបួរមាស ត្រូវបានអង្គភាពសម្រេចដាក់ទណ្ឌកម្មវិន័យ។ ក្រៅពីការដាក់ទណ្ឌកម្មវិន័យស្ដីបន្ទោសដោយលាយលក្ខណ៍អក្សរហើយនោះ ពលបាលឯក សយ ច័ន្ទស័ក្ដដារ៉ា ក៏បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងព្រមសងសំណងជំងឺចិត្តដល់តំណាងសាមណេរទាំងបីអង្គផងដែរ។ ខាងក្រោមនេះ ជាខ្លឹមសារសំណេរទាំងស្រុងដែលបង្ហាញអំពីការពន្យល់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អំពីសាវតារឿង អង្គហេតុ និងអង្គច្បាប់ ក្នុងហេតុការណ៍ដែលបានកើតឡើងនៅវត្តសំបួរមាស៖ «យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មានគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ អំពីករណីពលបាលឯក សយ ច័ន្ទស័ក្តដារ៉ា បានប្រព្រឹត្តអំពើឆ្គាំឆ្គង រំលោភក្រមសីលធម៌ វិជ្ជាជីវៈកងរាជអាវុធហត្ថ នៅវត្តសំបួរមាសមេត្តាជ្រាបដូចខាងក្រោម៖ ក-អំពីសាវតារ៖ ឈ្មោះ សយ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់កងទ័ពកម្ពុជា-ថៃ បន្តរក្សាស្ថានភាពដើម ខណៈដែលកិច្ចការដោះស្រាយបញ្ហាព្រំដែន មិនមែនជាភារកិច្ចរបស់កងទ័ពនោះទេ

Liny Chan February 19, 2025 19/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់កងទ័ព កម្ពុជា-ថៃ រក្សាស្ថានភាពដើម ធ្លាប់ឈរជើងនៅកន្លែងណា ល្បាតនៅកន្លែងណា គឺនៅបន្តឈរជើង និងល្បាតនៅ​កន្លែងនោះដដែល កុំមានការប្រែប្រួល ខណៈដែលបញ្ហាព្រំដែន គឺទុកភារកិច្ចឱ្យគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរជាអ្នកដោះស្រាយ នឹងមិនមែនជាភារកិច្ចរបស់កងទ័ពនោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដូចនេះនៅព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមឱ្យកងទ័ពភាគីទាំងសងខាង (កម្ពុជា-ថៃ) នៅក្នុងដំណាក់កាលដែលព្រំដែនមិនទាន់ដោះស្រាយដោយគណៈកម្មាធិការព្រំដែន កងទ័ពគ្មាន​ភារកិច្ច​ដោះស្រាយបញ្ហាព្រំដែននោះទេ កងទ័ពគាំទ្រទៅដល់រដ្ឋាភិបាលក្នុងការដោះស្រាយព្រំដែន តាមយន្តការបច្ចេកទេសរបស់រដ្ឋាភិបាលប្រទេសទាំង២ មិនមែនប្រើប្រាស់កងទ័ព​ និងប្រើកម្លាំង​ដើម្បីដោះស្រាយ​នោះទេ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដូចនេះហើយស្ថានភាពកងទ័ពភាគីទាំងសងខាងធ្លាប់ឈរជើងនៅកន្លែងណា ឈរជើងនៅកន្លែងនឹងសិនទៅ ធ្លាប់ល្បាតកន្លែងណា នៅបន្តល្បាតកន្លែង​នឹងសិនទៅ កុំមានការប្រែប្រួលទុកឱ្យគណៈកម្មាធិការព្រំដែនធ្វើការ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ក៏បានស្នើសូមឱ្យកងទ័ពភាគីថៃ និងកងទ័ពខ្មែរ បន្តទំនាក់ទំនងល្អប្រចាំថ្ងៃ មានបញ្ហាអ្វីដោះស្រាយជាមួយគ្នា និងបន្តស្ថានភាពដែលមានពីមុនមកកុំឱ្យមានបញ្ហា ព្រោះបញ្ហាព្រំដែន […]

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិបញ្ចប់រឿង លោកបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍តាមរបៀបឈ្នះឈ្នះបន្តការងាររៀងៗខ្លួន

Liny Chan February 19, 2025 19/02/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យមហាជនទាំងអស់បញ្ចប់ ការជជែកដេញដោលលើករណី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនគរបាលចរាចរណ៍ បន្ទាប់ពីសម្ដេចបានមើលឃើញថារឿងនេះមិនចំណេញ ហើយខាតទាំងសង្ខាង។ តាមរយៈបណ្ដាញសង្គមសម្ដេចតេជោបានរៀបរាប់ទាំងស្រុងយ៉ាងដូច្នេះថា៖ «ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបានថែមអំបឹលប្រហុកដើម្បីទាញទម្លាក់បណ្ឌិតសុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរ។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។ ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន។ សង្ឃឹមថា អ្នកថែមអំបិលប្រហុកទឹកត្រីបុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះខ្ញុំបានមើលរួចហើយ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរ និងដឹងគុណកងទ័ពដែលបានលះបង់កម្លាំងកាយ ចិត្ត និងហ៊ានពលីអាយុជីវិតក្នុងការចូលរួមការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន

Liny Chan February 19, 2025 19/02/2025

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកោតសរសើរ និងដឹងគុណកងទ័ពទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត និងហ៊ានពលីអាយុជីវិតក្នុងការចូលរួមការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។ ការកោតសរសើេរបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសលោកបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធចុះសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងត្រួតពិនិត្យសមិទ្ធផលតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល។ នៅក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា បានផ្តាំផ្ញើនូវប្រសាសន៍សាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។ លោក មាន ចាន់យ៉ាដា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារគ្រប់គ្រងព្រំដែន […]

លោក Elon Musk ត្រៀមដឹកនាំក្រុមការងារ ចុះពិនិត្យមើលមាសបម្រុងអាមេរិកដ៏ចម្រើនសម្បើម នៅមូលដ្ឋានយោធា Fort Knox ក្រោយដឹងថា គ្មានការត្រួតពិនិត្យជាប់លាប់

Liny Chan February 18, 2025 18/02/2025

(វ៉ាស៉ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក Elon Musk កំពុងត្រៀមខ្លួនដឹកនាំក្រុមការងារ នៃអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ចុះទៅធ្វើសវនកម្មលើ ទុនបម្រុងមាសរបស់សហរដ្ឋអាមេរិក ដែលរក្សាទុកនៅមូលដ្ឋានយោធា Fort Knox ក្នុងរដ្ឋ Kentucky ក្រោយដឹងថា មាសដ៏សំខាន់ទាំងនោះ មិនស្ថិតក្រោមការត្រួតពិនិត្យជាប់លាប់។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Fox News នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្មីៗនេះ លោក Musk បានបង្ហោះសារលើប្រព័ន្ធ X ចោទសួរថា តើមាសបម្រុងរបស់សហរដ្ឋអាមេរិក ត្រូវបានត្រួតពិនិត្យ​ជាប់លាប់រៀងរាល់ឆ្នាំដែរឬទេ ហើយសមាជិកព្រឹទ្ធសភាមួយរូប ក៏បានឆ្លើយថា អត់ទេ ហើយបានស្នើឱ្យលោក Musk ចុះទៅ​ធ្វើសវនកម្មឱ្យច្បាស់។ ក្រោយមក លោក Musk ក៏បាននិយាយដូច្នេះថា «តើនរណាកំពុងធានាថា មាសទាំងនោះ មិនត្រូវបាន​លួចបន្លំយកចេញពីបន្ទាយ Fort Knox។ ប្រហែល វានៅទីនោះដដែល ប៉ុន្តែក៏ប្រហែលជាលែងនៅ ក៏ថាបានដែរ។ មាសទាំងនោះ ជាកម្មសិទ្ធិរបស់សាធារណជនអាមេរិក! យើងចង់ដឹងឱ្យប្រាកដថា តើពួកវាពិតជាស្ថិតនៅទីនោះដដែល […]

ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា

Liny Chan February 18, 2025 18/02/2025

យោងតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស។ តាមរយៈផេកផ្លូវការ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងចំណោមប្រតិបត្តិការប្តូរនៃយុទ្ធនាការនេះដែរ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ធំ បានប្តូរប្រាក់រៀលថ្មី ជូនពលរដ្ឋម្នាក់រស់នៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រាក់សន្សំរបស់គាត់បានឆេះខូចខាត ដោយសារភ្លើងឆេះផ្ទះ។ ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។ គួររំលេចថា សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕ ប្រភព៖ ធនាគារជាតិនៃកម្ពុជា