ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឲ្យបន្ដអនុវត្តច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សង្គម តែបញ្ជាឲ្យមន្ដ្រីត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ, បើរកឃើញខុសត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់

Liny Chan February 20, 2025 20/02/2025

(ភ្នំពេញ)៖ បើទោះបីមានបាតុភាពនានា នៃការអនុវត្តច្បាប់ចរាចរណ៍របស់នគរបាលចរាចរក្ដី ប៉ុន្ដែលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យបន្ដអនុវត្ដច្បាប់ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សង្គម ដោយគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។ នៅពេលឲ្យបន្ដអនុវត្តច្បាប់នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំងជំនាញ ត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ និងកាត់បន្ថយបាតុភាពនានាដែលប៉ះពាល់ ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ចំពោះមន្ត្រីមួយចំនួនតូចណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌វិជ្ជាជីវៈ ត្រូវតែទទួលនៅវិន័យរបស់នគរបាលជាតិជាដាច៎ខាតដោយមិនលើកលែង។ ខណៈករណីនៅក្នុងខណ្ឌសែនសុខ ខាងការិយាល័យអនុវត្តវិន័យ កំពុងធ្វើការស៊ើបអង្គេតលើបុគ្គលម្នាក់ៗជិតចប់ហើយ។ លោកបានណែនាំយ៉ាងដូច្នេះថា៖ «សូមជំរាបជូនដល់កងកម្លាំងអនុវត្តច្បាប់ចរាចរណ៍ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការត្រួតពិនិត្យរកជាតិស្រវឹង សូមបន្តអនុវត្តដោយមឺងម៉ាត់ គឺដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិតនិងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ យើងជាកាតព្វកិច្ចរបស់សមត្ថកិច្ច។ សូមមន្ដ្រីអ្នកចុះអនុវត្តច្បាប់ឲ្យចំទិសដៅ និងនីតិវិធី ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សមជាកម្លាំងនគរបាលជាតិ តែត្រូវអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់បំផុត។ ចំពោះមន្ត្រីមួយចំនួនតូចណាដែលរកឃើញថា អនុវត្តការងារ […]

រាជរដ្ឋាភិបាល ឧបត្ថម្ភថវិកាប្រាំម៉ឺនរៀលជូនមន្ត្រីរាជការ និងបើករួមគ្នាជាមួយប្រាក់បៀវត្សប្រចាំខែមេសា និងឧសភា

Liny Chan February 20, 2025 20/02/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដូចបណ្ដាឆ្នាំកន្លងទៅដែរ គឺឧបត្ថម្ភថវិកាចំនួន៥០,០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ នឹងធ្វើឡើងដោយបូកបញ្ចូលគ្នា ជាមួយនឹងប្រាក់បៀវត្សប្រចាំខែមេសា និងឧសភាតែម្ដង។ ការបើកប្រាក់បៀវត្សប្រចាំខែមេសានេះនឹងធ្វើឡើងតែមួយលើកឲ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឲ្យបានក្នុងសប្តាហ៍ទី១ នៃខែឧសភា និងលើកទី២ ឲ្យបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ នឹងអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។ ជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈ សង្ឃឹមថា សម្តេច លោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អភិបាលនៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនត្រឹមមិនអស់លុយទេ គឺអាចដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀត

Liny Chan February 20, 2025 20/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍​​គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល ឡើងគម្រោងថវិកាជាតិ ដោយកែចំណាយ និងចំណូល មានការចេញមកវាយប្រហារថារ ដ្ឋអស់លុយហើយ និងការចំណាយកាន់តែប៉ោងទៅ។ សម្តេចបានបន្តថា ការប៉ោងថវិកា ដោយសារតែកំណើនរបស់ប្រជាជន ការលើកស្ទួយជីវភាពប្រជាជន និងការដំឡើងបៀវត្សរ៍មន្ត្រីរាជការ ហើយប៉ោងថវិកាជាងគេ គឺការជួយសង្គម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ប្រជាពលរដ្ឋកើនរាប់លាននាក់ ដែលត្រូវការការជួយបន្ថែមទៀត មិនមែនប៉ោងដោយសារយកលុយទៅទិញនាវាចម្បាំង ឬក៏កប៉ាល់ហោះប្រយុទ្ធទេ គឺលុយធ្លាក់លើប្រជាពលរដ្ឋនេះឯង។ នេះហើយថវិកាយើងកើនឡើង ទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមរយៈការដំឡើងបៀវត្សរ៍ ការវិនិយោគសំខាន់លើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ ចំណូលថយ។ ចំណូលថយដោយសារអី? ទី១ សេដ្ឋកិច្ចរបស់យើង […]

Facebook នឹងលុបវីដេអូដែលបាន Live នៅ ៣០ថ្ងៃបន្ទាប់

Liny Chan February 20, 2025 20/02/2025

(បរទេស)៖ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥នេះតទៅ Facebook នឹងលុបវីដេអូ Live (live broadcast recordings) បន្ទាប់ពី ៣០ ថ្ងៃ។ ការផ្លាស់ប្តូរនេះមានន័យថា វីដេអូដែលបាន Live រួច អាចធ្វើការ Live ឡើងវិញ, ទាញយក ឬចែករំលែកពីទំព័រ Facebook Page ឬ Profile បានតែក្នុងរយៈពេល ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនោះ វានឹងត្រូវបានយកចេញដោយស្វ័យប្រវត្តិ។ មូលហេតុនៃការផ្លាស់ប្ដូរ៖ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានបញ្ជាក់ឱ្យដឹងថា ភាគច្រើននៃវីដេអូដែលបាន Live គឺមាន​ការកើនឡើងចំនួនអ្នកទស្សនា (views) នៅតែក្នុងពីរបីសប្ដាហ៍ដំបូងប៉ុណ្ណោះ។ ចំណែកហេតុផលមួយទៀតនោះគឺ បង្កើនប្រសិទ្ធភាពនៃ​ទំហំ​ផ្ទុកទិន្នន័យ (optimize storage), កាត់បន្ថយការចំណាយក្នុងការថែរក្សាទិន្នន័យវីដេអូ និងតម្រូវទៅតាមស្តង់ដារឧស្សាហកម្ម។ ផលប៉ះពាល់លើវីដេអូដែលមានស្រាប់៖ តាមការបញ្ជាក់ពី Meta គឺរាល់វីដេអូដែលបាន live និងមានអាយុកាលលើពី ៣០ថ្ងៃ […]

ក្រសួងបរិស្ថាន រកឃើញរោងចក្រផលិតដំណាប់ស្វាយដ៏ធំមួយ បង្ហូរសំណល់រាវចូលប្រភពទឹកធម្មជាតិ នៅក្នុងខេត្តកំពង់ស្ពឺ

Liny Chan February 20, 2025 20/02/2025

(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានចុះពិនិត្យជាមួយក្រុមការងារ បានឱ្យដឹងថា នៅក្រៅទីតាំងរោងចក្រ ក្រុមការងារបានពិនិត្យឃើញថា នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ ឃើញមានស្នាមទឹកសំណល់រាវ ហូរចូលទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចស្ពានសែនជ័យ (ចម្ងាយពីរោងចក្រប្រមាណ ៣០០ម) បន្ទាប់មកក្រុមការងារបានយកសំណាកទឹក នៅតាមដងស្ទឹងសែនជ័យចំនួន៣ ទីតាំងមកធ្វើការវិភាគនៅមន្ទីរពិសោធន៍។ តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានឱ្យដឹង ដូចគ្នាថា ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រស្វាយចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ នៅចំពោះមុខក្រុមការងារ បានចាត់វិធានការអនុវត្តចំពោះរោងចក្រដូចតទៅ៖ – ត្រូវពិន័យអន្តរការណ៍ ចំពោះការប្រព្រឹត្តល្មើសរបស់រោងចក្រ ទៅតាមច្បាប់ជាធរមាន– […]

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ

Liny Chan February 20, 2025 20/02/2025

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ សូមជម្រាបថា ការកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ខាងលើនេះ បានធ្វើឡើងក្រោយមានការស្នើសុំ ក៏ដូចជាមតិលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនកាលពីពេលថ្មីៗកន្លងទៅនេះ ថាមានលក្ខណៈស្រដៀងទៅនឹងស្បង់ជីពររបស់ព្រះសង្ឃ៕ ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្ថានទូតជប៉ុន និងរដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង លើការងារសង្គ្រោះអគ្គិភ័យ គិតជាទឹកប្រាក់ជាង២៣ម៉ឺនដុល្លារ

Liny Chan February 19, 2025 19/02/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (គូសាណូណិ) ដើម្បីអនុវត្តគម្រោងចំនួន២សំខាន់ៗ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ គម្រោងចំនួន២ ដែលត្រូវបានចុះហត្ថលេខាផ្ដល់់ជំនួយនេះ រួមមាន៖ *ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ ក្នុងថវិកាគម្រោង ចំនួន៨៣,៦៧២ដុល្លារអាមេរិក។ រថយន្តនេះ មានមុខងារនឹងជួយឲ្យក្រុមការងារពន្លត់អគ្គិភ័យ មានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ។ *ទី២៖ គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ក្នុងថវិកាគម្រោងចំនួន១៥៤,៣៧៦ដុល្លារអាមេរិក។ គម្រោងនេះនឹងផ្តល់ជូននូវរថយន្តសង្រ្គោះបន្ទាន់ ចំនួន១គ្រឿង ជាប្រភេទពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រ ចំនួន១គ្រឿង។ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជា ថវិកា សម្ភារ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ […]

រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5) នៅឆ្នាំ២០២៥ តទៅ

Liny Chan February 19, 2025 19/02/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ចនៅឆ្នាំ២០២៥ តទៅ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ តាមរយៈលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឃើញ និងឯកភាពដូចខាងក្រោម៖ *ទី១៖ អនុវត្តស្តង់ដារប្រភេទ៥ សម្រាប់ប្រេងម៉ាស៊ូត ចាប់ពីពេលនេះតទៅ*ទី២៖ កំណត់រយៈពេលក្នុងអន្តរកាល៦ខែ ក្នុងការបញ្ជ្រាបប្រេងសាំងស្តង់ដារ (EURO 5) ក្នុងទីផ្សារកម្ពុជា និងឈានទៅជំនួសប្រេងសាំងស្តង់ដារ (EURO 5) ទាំងស្រុងតែម្តង។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5) គឺជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ លើកកម្ពស់គុណភាពខ្យល់ និងការបញ្ចេញផ្សែង ពីយានយន្តផ្សេងៗដែលកើតតាមរយៈការដឹកជញ្ជូន ការប្រើប្រាស់ថាមពលអគ្គិសនីដែលដើរដោយថាមពលប្រេងឥន្ទនៈផូស៉ីលជាដើម។ សូមបញ្ជាក់ថា កម្ពុជាបាននិងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ ប្រសើរឡើង ជាពិសេសបន្ទាប់ពីការដាក់ចេញផែនការខ្យល់ស្អាតឆ្នាំ២០២២។ ក្នុងនោះការរឹតបន្តឹងស្តង់ដារប្រេងឥន្ធនៈ គឺក្រសួងបរិស្ថានបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន លើកកម្ពស់គុណភាពប្រេងឥន្ធនៈដែលប្រើប្រាស់នៅកម្ពុជា ពោលនឹងអនុវត្តស្តង់ដារប្រភេទ ៥ (EURO 5) តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៧១ […]

ថៃ បដិសេធពាក្យចរចាមអារ៉ាមថាស្រុក Pai ជាកន្លែងតាំងទីលំនៅថ្មីរបស់ជនជាតិអ៉ីស្រាអែល ចំពេលមានវិវាទរវាងអ្នកស្រុក និងជនបរទេស

Liny Chan February 19, 2025 19/02/2025

(បាងកក)៖ ប្រទេសថៃ បានបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ដែលថាស្រុកមួយនៅភាគខាងជើងប្រទេស ជាកន្លែងតាំងលំនៅ សម្រាប់ជនជាតិអ៉ីស្រាអែលជាង ៣០ ០០០នាក់ ចំពេលមានភាពតានតឹងរវាងសហគមន៍ក្នុងស្រុក និងជនបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។ កាសែតបាងកកប៉ុស្ត បានដកស្រង់សម្តីនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ដែលនិយាយកាលពីថ្ងៃអង្គារ នៅពេលត្រូវបានសួរថាតើស្រុក Pai កំពុងក្លាយជា «ទឹកដីនៃក្តីសុបិន្ត» សម្រាប់ប្រជាជនអ៉ីស្រាអែលឬ? លោកស្រីឆ្លើយថា «យើងបានបញ្ជាក់រួចហើយ ថាវាមិនមែនជាការពិតទេ»។ លោកស្រីបន្ថែមថា «នៅសប្តាហ៍ក្រោយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul នឹងចុះទៅមើលជាក់ស្តែងនូវអ្វីដែលកំពុងកើតឡើងនៅទីនោះ»។ គួរបញ្ជាក់ថា ស្រុក Pai ស្ថិតនៅក្នុងខេត្ត Mae Hong Son ចម្ងាយប្រហែល ១៣០គីឡូម៉ែត្រ និងត្រូវធ្វើដំណើរ ៣ម៉ោង ពីភាគពាយព្យនៃទីប្រជុំជនខេត្តឈៀងម៉ៃ។ ថ្មីៗនេះ មានការបង្ហោះដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយសារព័ត៌មាន The Nation ក៏បានចោទប្រកាន់ថា ជនជាតិអ៉ីស្រាអែលប្រហែល […]

ក្រុមហ៊ុន Honda ត្រៀមខ្លួនចរចាជាថ្មីអំពីសម្ព័ន្ធភាព បើនាយកប្រតិបត្តិក្រុមហ៊ុន Nissan ចុះចេញពីតំណែង

Liny Chan February 19, 2025 19/02/2025

(តូក្យូ)៖ ក្រុមហ៊ុន Honda មានឆន្ទៈបន្តការចរចារឡើងវិញ ជាមួយក្រុមហ៊ុន Nissan ដើម្បីបង្កើតបានជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៤ ក្នុងពិភពលោក ដរាបណានាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida ចុះចេញពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ កាលពីសប្តាហ៍មុន ការចរចាអំពីការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីរ និងក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនធំទីបីរបស់ប្រទេសជប៉ុន បានដួលរលំដែលបណ្តាលឱ្យបញ្ចប់ផែនការបង្កើតក្រុមហ៊ុនផលិតរថយន្តរួមគ្នាមួយ ដែលមានតម្លៃ ៦០ពាន់លានដុល្លារ។ ការដួលរលំការចរចានេះបានធ្វើឱ្យក្រុមហ៊ុន Nissan ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់បន្ថែមទៀត និងបង្ហាញពីសម្ពាធលើក្រុមហ៊ុនផលិតរថយន្តមួយនេះ ពីគូប្រជែងរបស់ប្រទេសចិន ដែលអាក់ខានដល់ឧស្សាហកម្មរថយន្ត។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្ដីរាយការណ៍ដោយកាសែត Financial Times (FT) ដែលបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Honda មានឆន្ទៈក្នុងការធ្វើឱ្យការចរចាររស់ឡើងវិញ ស្ថិតក្រោមនាយកប្រតិបត្តិថ្មី ដែលអាចគ្រប់គ្រងការប្រឆាំងផ្ទៃប្រកបដោយប្រសិទ្ធភាពជាងមុន។ សេចក្តីរាយការណ៍របស់កាសែត FT បានឱ្យដឹងថា លោក Uchida បានបង្ហាញចេតនារបស់គាត់ក្នុងការបន្តការងារជានាយកប្រតិបត្តិរហូតដល់ឆ្នាំ២០២៦ ប៉ុន្តែកំពុងប្រឈមនឹងសម្ពាធឱ្យចុះចេញពីតំណែង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពីសមាជិកក្រុមប្រឹក្សាភិបាល និងក្រុមហ៊ុនជាដៃគូ Renault បន្ទាប់ពីការគ្រប់គ្រងការចរចាមិនត្រឹមត្រូវរបស់គាត់ សម្រាប់កិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ដ៏ច្រើនជាមួយក្រុមហ៊ុន Honda […]