ព័ត៌មានជាតិ

លោក សេង ឌីណា៖ ទោះបីជាកូនចៅអ្នកណា​ក៏ដោយ រាល់ការប្រព្រឹត្តិអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើង នឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែង

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា រាល់ការប្រព្រឹត្តិអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងករណីក្មេងទំនើង នឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយបើទោះបីជាកូនចៅអ្នកណាក៏ដោយ ហេតុដូច្នេះហើយ លោកអំពាវនាវដល់ឪពុកម្តាយអាណាព្យាបាលខិតខំអប់រំកូនចៅ និងអំពាវនាវដល់យុវជន ចៀសវាងធ្វើអំពើទាំងឡាយ ដែលប៉ះពាល់ដល់សង្គម និងច្បាប់។​ ​ លោក សេង ឌីណា គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជាថ្មីម្តងទៀតខ្ញុំចង់ឆ្លៀតយកឱកាសនេះ សូមបន្តអំពាវនាវទៅដល់ឪពុកម្តាយព្រមទាំងអាណាព្យាបាលទាំងអស់ ខិតខំប្រឹងប្រែង តាមដានអប់រំទូន្មាន ប្រៀនប្រដៅកូន ក្មួយឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ ហើយក៏សូមអំពាវនាវទៅដល់យុវជនទាំងអស់ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូ និងជៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលអាចបង្កនូវអន្តរាយដល់ខ្លួនឯង គ្រួសារ សង្គមជាតិ​ ជាពិសេសនឹងអាចក្លាយទៅជាអំពើល្មើសច្បាប់ដែលនាំឱ្យខ្លួនត្រូវប្រឈមនឹងការជាប់ទោសពីបទល្មើសព្រហ្មទណ្ឌ»។ លោកបានគូសបញ្ជាក់បន្ថែមថា រាល់ករណីក្មេងទំនើង នឹងចាត់វិធានការម៉ឺងម៉ាត់ឱ្យតែមានការធ្វើសកម្មភាពផ្សេងៗដែលល្មើសច្បាប់ ដែលនេះគឺជាបទបញ្ជាយ៉ាងម៉ឺងម៉ាតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដូច្នេះមិនថាជាកូនចៅអ្នកណាទេឱ្យតែប្រព្រឹត្តិអំពើល្មើសច្បាប់ គឺនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះទេ។ បើតាមលោក សេង ឌីណា ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់នឹងពេលនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស បានទទួលចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន២ […]

គម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆ្នាំ២០២៤ 

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ដោយបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ខ្លួនបានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ។ CDC បានគត់សម្គាល់ថា «ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង»។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២៦៤គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។ ជារួមក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។ ក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប […]

ដីព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាង២០ហិកតា ត្រូវបានគេកាប់ទន្ទ្រាន

Liny Chan January 14, 2025 14/01/2025

(រតនគិរី)៖ ដីព្រៃដែលជាប្រភេទដីព្រៃស្រោងទំហំជាង ២០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានគេលួចកាប់ទន្ទ្រាន។ យោងតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ កម្លាំងប្រតិបត្តិការសឹករងស្រុកកូនមុំ  នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរតោន ស្ថិតក្នុងភូមិសាស្រ្តភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ការចុះល្បាតនេះ បានប្រទះឃើញការលួចកាប់រានដីព្រៃចំនួន ២ទីតាំង។ ទីតាំងទី១ ស្ថិតនៅចំណុចអូរតោល និយាមកា ៦៨៣៣៤៣-១៥២០០៧៦ ទំហំផ្ទៃដីប្រហែល៥ហិកតា ទីតាំងទី២ ស្ថិតនៅចំណុចខាងជើងភ្នំគ្រែ និយាមកា ៦៨៣៩៩៤-១៥១៩៩៧៦ ទំហំផ្ទៃដីប្រហែល ១៧ហិកតា។ ដីព្រៃរងការកាប់ទន្ទ្រាននេះ ជាប្រភេទដីព្រៃស្រោង។ របាយការណ៍ បានបញ្ជាក់ថា ក្រុមការងារនឹងបន្តតាមដាន ឃ្លាំមើល និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំជាង១២០លានដុល្លារ តាមរយៈការដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ក្រសួងគ្រោងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំ ៥០០ ០០០ ០០០ ០០០ រៀល ស្មើនឹងប្រហែលជាង ១២០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា អនុលោមតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍ មូលបត្ររដ្ឋ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform – NBCP) ក្នុងទំហំ ៥០០ ០០០ ០០០ ០០០ (ប្រាំរយប៊ីលាន) រៀល ដូចមានព័ត៌មានលម្អិតខាងក្រោម៖ក៖ តម្លៃចារឹកក្នុងមួយប័ណ្ណ៖ ១ ០០០ ០០០ (មួយលាន) រៀលខ៖ ប្រភេទមូលបត្រ៖ ឥណប្រតិទាន ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ, ១០ឆ្នាំ, និង ១៥ឆ្នាំគ៖ ប្រភេទអត្រាគូប៉ុង៖ […]

រាជរដ្ឋាភិបាល នឹងពិនិត្យឡើងវិញ នូវការលើកលែងអាករលើតម្លៃបន្ថែម (VAT) ក្នុងវិស័យម្ហូបអាហារមួយចំនួន

Liny Chan January 13, 2025 13/01/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនឹងពិនិត្យឡើងវិញ នូវការលើកលែងអាករលើតម្លៃបន្ថែម (VAT) ក្នុងវិស័យម្ហូបអាហារមួយចំនួន​ ដើម្បីសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ខណៈថ្លៃទំនិញជាទូទៅ ជាពិសេសចំពោះម្ហូបអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមានការឡើងថ្លៃ។ នេះបើយោងតាមយុទ្ធសាស្រ្តគៀរគរចំណូល របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលបានចេញផ្សាយនៅខែមករា ឆ្នាំ២០២៥នេះ។ យោងតាមខ្លឹមសារនៃយុទ្ធសាស្រ្តគៀរគរចំណូល របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភានេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបន្តអនុវត្តអាករលើតម្លៃបន្ថែមក្នុងអត្រា ១០% លើការផ្គត់ផ្គង់ជាប់អាករលើទំនិញ និងសេវា ដែលបានកំណត់ដោយច្បាប់ ស្តីពីសារពើពន្ធ ដែលតម្លៃជាប់អាករ គឺជាថ្លៃទំនិញ ឬសេវាដែលអ្នកលក់យកពីអ្នកទិញ រួមបញ្ចូលអាករគ្រប់ប្រភេទ លើកលែងអាករលើតម្លៃបន្ថែម ឬតម្លៃគិតពន្ធគយរួមបញ្ចូលទាំងពន្ធគយ និងអាករនានានៅពេលនាំចូល ចំពោះទំនិញនាំចូល។ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវ ផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិសម្ពាធអតិផរណា ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន អត្រាអាករលើតម្លៃបន្ថែម មិនមានការកែសម្រួលនោះទេ ខណៈបណ្តាប្រទេសក្នុងតំបន់ ដូចជា ប្រទេសថៃ និងវៀតណាម បានកាត់បន្ថយនូវអត្រាអាករតម្លៃបន្ថែម ដើម្បីសម្រួលបន្ទុកប្រជាពលរដ្ឋ និងជំរុញសកម្មភាព សេដ្ឋកិច្ច លើកលែងតែប្រទេសសិង្ហបុរី ដែលបានដំឡើងអត្រាពន្ធលើទំនិញ និងសេវាពី ៧%ទៅ ៨% ក្នុងឆ្នាំ២០២៣ និង ៩% ក្នុងឆ្នាំ២០២៤ […]

ក្រសួងការងារ ជូនដំណឹងស្តីពី ការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន

Liny Chan January 13, 2025 13/01/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។នេះបើយោងតាមសេចក្តីជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ដែលបណ្តាញ Fresh News ទទួលបាន។ ក្រសួងការងារ បានជម្រាបជូនដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជន ដែលមានបំណងទៅធ្វើការ នៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្ត ភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនសម្រាប់ពលករជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញលើផ្នែក ភាសាជប៉ុន JFT-Basic ផ្នែកកសិកម្ម និងផ្នែកការងារនៅភោជនីយដ្ឋាន៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រជាកសិករនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ព្រមព្រៀងគ្នាប្តូរ​មកធ្វើពូជ​ស្រូវ​​សែន​​ក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេស ខណៈដែលស្រូវពូជខ្មែរមានតម្លៃខ្ពស់ រក្សាស្ថិរភាពតម្លៃ 

Liny Chan January 13, 2025 13/01/2025

(ក្រចេះ)៖ ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ បានចាប់​អារម្មណ៍​ព្រមព្រៀងគ្នាធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជ​ស្រូវពីបរទេស​នៅ​រដូវ​កាលក្រោយ។ ការលើកឡើងនេះ បន្ទាប់ពីប្រជា​កសិករបានជួបសំណេះ​សំណាលជាមួយ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់លើកទឹកចិត្តប្រជាកសិករ ​ឱ្យងាក​មក​ដាំ​ពូជ​ស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរមានតម្លៃខ្ពស់ រក្សាស្ថិរភាពតម្លៃ និងកំពុងទទួល​បានការ​គាំទ្រ​ពេញនិយមនៅលើទីផ្សារអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា

Liny Chan January 13, 2025 13/01/2025

(វៀតណាម)៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ លោក សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។ ក្នុងឱកាសនោះ លោក សាបូ អូហ្សាណូ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគកែច្នៃសំរាម បង្កើតជាថាមពលអគ្គិសនី របស់ក្រុមហ៊ុននៅក្នុងប្រទេសវៀតណាម។ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា ដែលមានបំណងធ្វើការវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និងជួយលើកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជននិងបង្កើនេសដ្ឋកិច្ចជាតិ។ […]

ចេតិយព្រះបាទចន្ទរាជា ជាង ៤០០ឆ្នាំមុន នឹងជួសជុលឡើងវិញ

Liny Chan January 13, 2025 13/01/2025

(ភ្នំពេញ)៖ ចេតិយ ជាង ៤០០ឆ្នាំមុន របស់ព្រះបាទ ចន្ទរាជា ដែលអតីតព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយរូប នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដែលកំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមបាក់បែកយ៉ាងខ្លាំង នឹងត្រូវជួសជុលឡើងវិញ។ ពិធីប្រុងពាលីបើកការដ្ឋានជួសជុលចេតិយព្រះបាទចន្ទរាជា ត្រូវបានធ្វើឡើងនាវេលាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង​ លោកបណ្ឌិត​ ហ៉ី​ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង​។ ការខូចខាតទាំងនេះ រួមមាន ការហូរច្រោះគ្រឹះស្រុតខឿនក្រោម ប្រេះរបេះកំបោរបាយអរ រលុះឥដ្ឋ និងល្បាក់ក្បាច់នៃតួចេតិយ។ ការខូចខាតទាំងនេះ គឺបណ្តាលមកពីកត្តាធម្មជាតិ និងអាយុកាលរបស់សំណង់។ ចេតិយព្រះបាទចន្ទរាជា ស្ថិតនៅមុខព្រះពុទ្ធចូលនិព្វាន កសាងឡើងតាំងពី គ.ស.១៥៦៧ ព្រះបាទបរមិន្ទរាជាទ្រង់សាងសម្រាប់បញ្ចុះព្រះអដ្ឋិនៃព្រះចន្ទរាជាជាព្រះរាជបិតា។ ចេតិយនេះ បែរមុខទៅទិសខាងជើង សាងពីឥដ្ឋតាន់បូកបាយអ មានការបាក់បែកដោយអន្លើ។ ចេតិយនេះមានការជួសជុលជាបន្តបន្ទាប់ តាំងពីក្នុងរាជ្យហ្លួងនរោត្តម រហូតមកដល់ហ្លួងព្រះស៊ីសុវត្ថិ។ ការងារអភិរក្ស និងជួសជុលនេះ នឹងចំណាយពេល ៤ខែ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភថវិកាពី​លោកបណ្ឌិត​ ហ៉ី​ វីរៈ […]

ការលក់ iPhone នៅក្នុងប្រទេសចិនអាចនឹងបន្តធ្លាក់ចុះខ្លាំងរហូតដល់ឆមាសទី១ ឆ្នាំនេះ​

Liny Chan January 13, 2025 13/01/2025

(បរទេស)៖ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញឱ្យដឹងថា តួលេខនៃការលក់ iPhone នៅក្នុងប្រទេសចិននាចុងឆ្នាំ២០២៤ បានធ្លាក់ចុះ​យ៉ាង​ខ្លាំង និងអាចបន្តធ្លាក់ចុះរហូតដល់ដើមឆ្នាំ២០២៥នេះថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ លោក Ming-Chi Kuo ជាអ្នកវិភាគដ៏ល្បី ថ្មីៗនេះបានបង្ហាញរបាយការណ៍ទីផ្សារទាក់ទងនឹងក្រុមហ៊ុន Apple ដោយក្នុងនោះលោក​បាន​រំលេច​ឱ្យ​ដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ការលក់ផលិតផល Apple ជាពិសេស iPhone នៅក្នុងប្រទេសចិនបានធ្លាក់ចុះជាខ្លាំង បើធៀបទៅនឹងឆ្នាំ២០២៣ ដោយបានធ្លាក់ចុះចន្លោះពី ១០ ទៅ១២ភាគរយ។ លោកបានបន្តទៀតថា មូលហេតុចម្បងដែលនាំឱ្យមានការធ្លាក់ចុះនេះគឺដោយសារតែ iPhone 16 របស់ Apple មិនមានគំនិតច្នៃប្រឌិតអ្វីថ្មី​ ដែល​ទាក់ទាញអ្នកប្រើប្រាស់។ មួយវិញទៀតគឺស្មាតហ្វូនដែលជាផលិតផលរបស់ក្រុមហ៊ុនក្នុងស្រុកបាននិងកំពុតតែវាយលុកទីផ្សារប្រទេស​ចិន​យ៉ាងសម្បើមជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ ជាមួយនឹងគុណភាព និងភាពលេចធ្លោជាច្រើនទៀត។ បើយើងពិនិត្យមើលតែមួយជ្រុងនោះយើងមិនបានដឹងថា ការធ្លាក់ចុះក្នុងកម្រិត ១០ ទៅ ១២ភាគរយនេះ វាជារឿងធំ ឬសំខាន់សម្រាប់ Apple នោះទេ ប៉ុន្តែយើងត្រូវដឹងថា ចិនគឺជាទីផ្សារស្មាតហ្វូនធំលំដាប់ទី២របស់ Apple ហើយកន្លងមក ទីផ្សារមួយនេះមិនធ្លាក់ចុះខ្លាំងដូចនេះ​ទេ មួយវិញទៀត […]