ព័ត៌មានជាតិ

អ្នកនាំពាក្យកងរាជអាវុធហត្ថ៖ បុគ្គលពាក់ព័ន្ធនឹងរថយន្តស៉ីរ៉ែនអូសក្បួន អ្នកលក់ឡេលើអនឡាញ ទៅមង្គលការ ត្រូវបានអប់រំនិងធ្វើកិច្ចសន្យា

Liny Chan January 13, 2025 13/01/2025

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងរថយន្តស៉ីរ៉ែនអូសក្បួន អ្នកលក់ឡេលើអនឡាញ ទៅមង្គលការ ដែលផ្អើលលើបណ្តាញសង្គមនាពេលថ្មីៗនេះ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជូនព័ត៌មាន អំពីការស្រាវជ្រាវរបស់កងរាជអាវុធហត្ថ ទៅលើករណីរថយន្តស៉ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 ដូចខាងក្រោម៖ * ១៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រោង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋានរបស់បុគ្គល ដែលពាក់ព័ន្ធនឹងរថយន្តស៉ីរ៉ែនអូសក្បួននោះហើយ បានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ។ * ២៖ ក្រោយពីបានស្តាប់ដំណើររឿង និងអង្គហេតុរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានអប់រំបុគ្គលដែលពាក់ព័ន្ធឱ្យយល់ដឹង អំពីការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទពិសេស សិទ្ធិអាទិភាពធ្វើចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសន្យា កុំឱ្យប្រព្រឹត្តទង្វើបែបនោះតទៀត ជាពិសេសត្រូវចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។ […]

ចំនួនអ្នកបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃ នៅសហរដ្ឋអាមេរិក កើនដល់ ២៤នាក់

Liny Chan January 13, 2025 13/01/2025

(Los Angeles)៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដ៏សម្បើមអស្ចារ្យដែលបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានកើនដល់ ២៤នាក់ហើយ គិតត្រឹមកាលពី ថ្ងៃអាទិត្យ ទី១២ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) ស្របពេលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រឹងប្រែងព្យាយាមគ្រប់គ្រងស្ថានការណ៍ឱ្យបានមុនពេលខ្យល់បក់ខ្លាំងត្រូវបានរំពឹងថាអាចនឹងមកដល់ឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅក្នុងទីក្រុង Los Angeles ៦ថ្ងៃជាប់ៗគ្នាកាលថ្ងៃអាទិត្យ ដោយបានលេបត្របាក់ផ្ទះសម្បែង និងបន្សល់ទុកមនុស្សរាប់ពាន់នាក់គ្មានផ្ទះស្នាក់នៅ។ ក្រុមអ្នកពន្លត់អគ្គិភ័យវិញ កំពុងប្រឹងប្រែងគ្រប់គ្រងភ្លើងឆេះព្រៃឈ្មោះ Palisades Fire ដែលកំពុងឆេះរាលដាលសំដៅទៅរកតំបន់ Brentwood និងតំបន់ San Fernando Valley ដែលមានដង់ស៊ីតេប្រជាជនច្រើន។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកបានព្រមានថាស្ថានការណ៍អាចនឹងកាន់តែអាក្រក់ឡើង និងអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស នៅចំពោះមុខការព្រួយបារម្កពីខ្យលបក់ខ្លាំងដែលមានល្បឿនដល់ទៅ ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅប៉ុន្មានថ្ងៃខាងមុខ ដោយស្ថានការណ៍គ្រោះថ្នាក់អាចនឹងត្រូវបានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះ។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃឈ្មោះ Palisades Fire បច្ចុប្បន្ន បានឆាបឆេះដោយបង្កការបំផ្លិចបំផ្លាញលើផ្ទៃដី ៩៥០០ហិកតា ហើយអាជ្ញាធរកំពុងគ្រប់គ្រងភ្លើងឆេះព្រៃនេះបាន១១ភាគយ។ ចំណែក ភ្លើងឆេះព្រៃឈ្មោះ Eaton Fire ក្នុងតំបន់ Altadena ត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យគ្រប់គ្រងបាន […]

ក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ ដាក់កាមេរ៉ាចាប់ល្បឿនយានយន្ដ, បន្ថែមស្លាកសញ្ញាចរាចរណ៍ និងបាញ់គំនូសបន្ថែមនៅផ្លូវ៦០ម៉ែត្រ

Liny Chan January 13, 2025 13/01/2025

(ភ្នំពេញ)៖ នាសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឲ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។ ក្រោយត្រួតពិនិត្យក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពគ្នាដោយសម្រេចបង្កើនកម្លាំងនគរបាលចរាចរណ៍ ជាមួយនឹងការរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ។ ពាក់ព័ន្ធការងារខាងលើលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះថា ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រ ហៅផ្លូវសម្ដេចតេជោហ៊ុន សែនខាងលើនេះ លោក ប៉េង ពោធិនា និងលោក ឃួង ស្រេង បានឯកភាពគ្នាលើចំណុចមួយចំនួន ក្នុងនោះរួមមាន៖ នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងនគរបាលចរាចរណ៍ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យ ចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ និងតឹងរឹងជាងមុន។ បន្ថែមពីនេះ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងនាំយកថវិកា ២៥លានរៀល ជូនដល់គ្រួសាររងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ បាត់បង់ជីវិត៣នាក់ និងរបួសធ្ងន់ម្នាក់

Nisaiy KP January 12, 2025 12/01/2025

(ភ្នំពេញ)៖ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលស្ត្រីជាភរិយា និងជាម្តាយមួយរូបផងដែរ បានរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលរងគ្រោះថ្នាក់គួរឱ្យសោកសង្រេងជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំង៣រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចំណែកឯ ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នោះ សូមឱ្យបានឆ្លងផុតពីគ្រោះកាចចង្រៃនេះ និងសូមជូនពរឆាប់ជាសះស្បើយឡើងវិញ។ ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមបុណ្យសពនូវថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងឧបត្ថម្ភថវិកាចំនួន […]

រដ្ឋបាលរាជធានី បើកយុទ្ធនាបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម

Nisaiy KP January 12, 2025 12/01/2025

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរលើសុខភាពជាអាទិភាព និងមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម។ ជាក់ស្ដែង អាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥នេះ តាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខពួកគាត់។ ចំណែកឯរដ្ឋបាលខណ្ឌចំការមនវិញ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចាត់ឱ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមនចុះបាញ់ថ្នាំមូស នៅមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់។ ការបាញ់នេះ ដោយមានការចូលរួមពីកម្លាំងខណ្ឌ […]

អាកាសធាតុនឹងចុះត្រជាក់ដល់ ១២អង្សា នៅខេត្តព្រះវិហារ, អភិបាលខេត្ត អំពាវនាវឲ្យថែរក្សាសុខភាព

Nisaiy KP January 12, 2025 12/01/2025

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត បន្តថែរក្សាសុខភាព ខណៈនៅក្នុងសប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សា។ លោក គីម រិទ្ធី ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសមនុស្សចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយផ្សេងៗ។ ជាមួយគ្នានេះ ត្រូមានការប្រុងប្រយ័ត្ន ដោយត្រូវពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់ ត្រូវផឹកទឹកក្តៅឲ្យបានច្រើន ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការពីគ្រោះអគ្គីភ័យ ប្រសិនបើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

Nisaiy KP January 12, 2025 12/01/2025

(សៀមរាប)៖ អំឡុងថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ស្វាយ ស៊ីថា លើកទឹកចិត្តដល់ក្រុមការងារព័ត៌មាននិងសាធារណមតិគ្រប់កម្រិតក្នុងខេត្តកណ្តាល ឱ្យខិតខំធ្វើការងារជាក្រុមនិងដោយស្មារតីទទួលខុសត្រូវខ្ពស់

Nisaiy KP January 12, 2025 12/01/2025

(ភ្នំពេញ)៖ ថ្លែងបិទវគ្គបណ្តុះបណ្តាល ស្ដីពី “ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ” នៅខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មានគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ត្រូវរួបរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារនិងថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស។ លោក បានបន្ថែមថា ការថែរក្សាបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ គឺចាំបាច់ទាមទារនូវឆន្ទៈនិងសកម្មភាពរួមគ្នាជាធ្លុងមួយ និងត្រូវបន្តអនុវត្តនូវ «គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប» ដែលជាគ្រឹះនៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ច លើការងារគ្រប់គ្រងព័ត៌មាននិងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការងារ និងជាកត្តាកំណត់ជោគជ័យ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងទាន់ពេលវេលា បន្សាបទៅលើព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងជះឥទ្ធិពលដល់នយោបាយ សេដ្ឋកិច្ច និងសង្គម។ ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញ ដើម្បីពង្រឹងប្រសិទ្ធភាពលើការងារផ្សព្វផ្សាយ និងការចងបណ្តាញក្រុមការងារព័ត៌មាននិងសាធារណមតិក្នុងកម្រិតខេត្ត ដល់ឃុំ សង្កាត់នាឱកាសនេះ មានការចូលរួមពីសំណាក់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ក្រសួងនឹងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ

Nisaiy KP January 12, 2025 12/01/2025

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះក្រសួងព័ត៌មាននឹងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់នូវចំណេះដឹង និងការចេះបញ្ជាក់ពីប្រភេទព័ត៌មានពិត និងព័ត៌មានក្លែងក្លាយជូនដល់សាធារណជន។ ការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នកសារព័ត៌មានប្រមាណជាង ៤០០នាក់។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលជាគំនិតមួយក្នុងការផ្តល់នូវសុវត្ថិភាពជូនទៅដល់អ្នកសារព័ត៌មាន និងផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលព័ត៌មាន។ លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គ្រោងធ្វើឡើងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។ លោករដ្ឋមន្ត្រីក៏បានបង្ហាញភាពសុទិដ្ឋិនិយមនៅក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews