ព័ត៌មានជាតិ

កម្ពុជារកបានចំណូលជិត៥០០លានដុល្លារ ពីការនាំចេញអង្ករជាង៦៥ម៉ឺនតោន ក្នុងឆ្នាំ២០២៤

Liny Chan January 10, 2025 10/01/2025

(ភ្នំពេញ)៖ ការនាំចេញក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួន ៤៩១.១៩លានដុល្លារសហរដ្ឋអាមេរិក។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមានសមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៦៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន […]

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជា មិនមានការបំពុលខ្យល់នោះទេ, ការលើកឡើងថាកម្ពុជា ជាប្រភពបំពុលបរិយាកាសដល់ប្រទេជិតខាងមិនពិតនោះទេ

Liny Chan January 10, 2025 10/01/2025

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ រហូតមកទល់ពេលនេះមិនទាន់រកឃើញកំហាប់ភាគល្អិតនិចល PM2.5 កើនឡើងដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភដូចប្រទេសជិតខាងនោះទេ។ ខណៈការចោទប្រកាន់ពីសំណាក់សារព័ត៌មានអន្តរជាតិមួយចំនួនថាកម្ពុជា ជាប្រភពបំពុលបរិយាកាសដល់ប្រទេសជិតខាង គឺមិនពិតនោះទេ។ នៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពខ្យល់ បានមើលឃើញថាកំហាប់និចលនៅក្នុងប្រទេសកម្ពុជា រយៈពេល២៤ម៉ោង គឺស្មើនឹង ២៥.៤៩ មីក្រូក្រាម ក្នុង១ម៉ែត្រគូប (µg/m3) ចំណុចនេះគឺជាលទ្ធផលការត្រួតពិនិត្យគុណភាពខ្យល់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ។ លោក ខ្វៃ អាទិត្យា បានបន្ថែមថា បើងាកមើលកំហាប់និចល ភាគល្អិតក្នុងការបំពុលបរិយាកាសនៅក្នុងឆ្នាំ២០២៤កន្លងមកនេះ ក្រសួងបរិស្ថាន បានរកឃើញជាមធ្យមក្នុងរយៈពេល១ឆ្នាំពេញ កម្រិតគុណភាពខ្យល់នៅកម្ពុជា មានត្រឹមតែ ១៤.១១មីក្រូក្រាម ក្នុង១ម៉ែត្រគូប (µg/m3) ដូច្នេះ ស្ថានភាពនេះស្ថិតនៅក្រោមស្តង់ដាដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិអន្តរជាតិ និងសារព័ត៌មានមួយចំនួនទេ។ លោក […]

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

Liny Chan January 10, 2025 10/01/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia-Airports) បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៉ីម៉ាញូអែល ម៉េណាន់តូ (Emmanuel MENANTEAU) សមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកប្រចាំសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង អឺរ៉ុបខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់និងចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ ក្រសួងទេសចរណ៍ក៏កំពុងធ្វើទំនាក់ទំនង និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដើម្បីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ (Direct flight) និងជើងហោះហើរជួល (Charter flight) រវាងគោលដៅកម្ពុជាជាមួយគោលដៅបណ្ដាប្រទេស តំបន់ និងទីក្រុងផ្សេងៗនៅក្រៅប្រទេស។ លោករដ្ឋមន្ត្រី ហួត ហាក់ និងភាគីក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា ក៏ដូចជាក្រុមហ៊ុន SCA បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រួមចំណែកជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ACU បញ្ជូនមេបញ្ជាការរងអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីម្នាក់ ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមច្បាប់, តំណាងអយ្យការចោទប្រកាន់៤បទល្មើស

Liny Chan January 10, 2025 10/01/2025

(កណ្ដាល)៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនខ្លួនលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ក្រោយបញ្ជូនទៅដល់សាលាដំបូងខេត្តកណ្ដាល តំណាងលោកស្រី ជួន សុបញ្ញា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ចប់ការសួរនាំ ដោយសម្រេចចោទប្រកាន់ចំនួន៤បទល្មើស រួមមាន៖ ទី១៖ ស៉ីសំណូក, ទី២៖ រំលោភអំណាច, ទី៣៖ ប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងទី៤៖ សូកប៉ាន់។ មន្ដ្រីសាលាដំបូងខេត្តកណ្ដាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការសម្រេចចោទប្រកាន់ហើយនោះ នៅពេលនេះលោក សោ សុភា ចៅក្រមស៉ើបសួរ កំពុងបន្ដសួរនាំ។ សូមរំលឹកថា អង្គភាពបានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត។ នាយអាវុធហត្ថខេត្តតាកែវ […]

NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ១ពាន់កន្លែង សម្រាប់យុវជន

Liny Chan January 10, 2025 10/01/2025

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១,៣៦៩កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD) និងមីក្រូហិរញ្ញវត្ថុ JACCS។ ចំពោះយុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ក្នុងអាគារ F ផ្លូវ ៦២ […]

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់​

Liny Chan January 10, 2025 10/01/2025

(រាជធានីភ្នំពេញ)៖ ក្រោយផ្ទុះការចាប់អារម្មណ៍ និងវែកញែកជាច្រើនលើបណ្ដាញសង្គមចំពោះវិដេអូរបស់លោកជំទាវលក់អនឡាញម្នាក់ទៅញ៉ាំការមានរថយន្តសឺរ៉ែនបើកផ្លូវ ពេលនេះឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់​ ។ យោងតាមការបង្ហោះនៅលើផេក Pheng Vannak News បានឱ្យដឹងដូច្នេះថា៖ « នោះ​វីវរហើយ ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់​ »៕ ប្រភព៖ គណនីហ្វេសប៊ុក Pheng Vannak News

ផលនេសាទត្រីប្រហុកកើនឡើង ១០%, រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ប្រជានេសាទបន្តអនុវត្តច្បាប់ជលផល សំដៅធានានិរន្តភាពត្រីក្នុងធម្មជាតិ

Liny Chan January 10, 2025 10/01/2025

(កណ្ដាល)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះថា ផលនេសាទត្រីប្រហុកនៅឆ្នាំនេះ កើនឡើងប្រមាណ ១០%បើធៀបនឹងឆ្នាំមុន ខណៈលោកអំពាវនាវដល់ប្រជានេសាទបន្តអនុវត្តច្បាប់ជលផល សំដៅធានានិរន្តភាពត្រីក្នុងធម្មជាតិ។ ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រីរួមដំណើររបស់ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន, ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងដំណើរចុះទស្សនកិច្ចនេះ លោក ឌិត ទីណា បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន ក្នុងតម្លៃធូរថ្លៃ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០% ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម, សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផលបានត្រឹមត្រូវ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល កងកម្លាំងចម្រុះសហគមន៍នេសាទ និងបងប្អូនប្រជានេសាទផងដែរ។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ […]

តំណាងអយ្យការ សម្រេចចោទប្រកាន់លើអ្នកបើករថយន្តលុចស៊ីសបណ្ដាលឱ្យតារារ៉េបបាត់បង់ជីវិត ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លា.ប់អ្នកដទៃ»

Liny Chan January 9, 2025 09/01/2025

តំណាងអយ្យការ សម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ។ នេះបើយោងតាមការចុះផ្សាយរបស់ គណនីតេឡេក្រាម ឯកសារមន្រ្តីសាធារណៈ នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ ។ នៅសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គូសបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស […]