ព័ត៌មានជាតិ

អ្នកជំនាញទេសចរណ៍ថា សន្ទុះភ្ញៀវទេសចរចិន ដែលកក់កញ្ចប់ដំណើរកម្សាន្តនៅរដូវចូលឆ្នាំចិន មានកើនឡើងជាងឆ្នាំមុន

Liny Chan January 9, 2025 09/01/2025

(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនខាងមុខនេះ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍បានឱ្យដឹងថា សន្ទុះភ្ញៀវទេសចរចិន ដែលកក់កញ្ចប់សេវាដំណើរកម្សាន្ត និងសេវាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន បានកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលសេដ្ឋកិច្ចសាកល បានងើបឡើងវិញបណ្តើរៗ។ លោក អន ហេងសុភ័ក្រ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ សម្រាប់ភ្ញៀវទេសចរចិន ដែលបានកក់ក្រុមមគ្គទ្ទេសក៍ មានការកើនឡើងច្រើន ដែលធ្វើឱ្យមគ្គទ្ទេសក៍ភាសាចិន បានទទួលការកក់ស្ទើរគ្រប់គ្នាផងដែរ។ លោកបានឱ្យដឹងថា បើទោះបីជាសេដ្ឋកិច្ចសាកល បានចាប់ផ្តើមងើបឡើងវិញបណ្តើរៗក៏ពិតមែន ប៉ុន្តែនិន្នាការដើកម្សាន្តនៅក្រៅប្រទេសរបស់ជនជាតិចិន នៅមិនទាន់ត្រឡប់ទៅដូចមុនវិបត្តិកូវិតនៅឡើយទេ តែយ៉ាងនេះ លោកមានសុទិដ្ឋិនិយមថា ឆ្នាំ២០២៥នេះកំណើនភ្ញៀវទេសចរចិននឹងមានការកើនឡើងច្រើនជាងឆ្នាំ២០២៤។ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា សម្រាប់ភ្ញៀវចិនដែលកក់សេវាកម្មទេសចរណ៍ភាគច្រើន នៅក្នុងអំឡុងពេលដើមឆ្នាំនេះ គឺជាអ្នកដែលមានអាជីវកម្ម និងចង់មកសិក្សាការវិនិយោគនៅកម្ពុជា ដោយភាគច្រើនមកខេត្តក្រុងចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងកោះកុង។ លោកបានកត់សម្គាល់ថា យោងតាមអង្គការទេសចរណ៍ពិភពលោក ការចេញដើររបស់ជនជាតិចិន ភាគច្រើនធ្វើឡើងនៅស្រុក ដែលមានប្រមាណជាង ៩ពាន់លាននាក់ ហើយទន្ទឹមនឹងនេះ ក៏មានភ្ញៀវមួយចំនួនទៀត ចេញដើរលេងក្រៅប្រទេសផងដែរ ខណៈកម្ពុជាវិញក៏ទទួលបានភ្ញៀវចិនដែរ ប៉ុន្តែមិនទាន់ទទួលបានតាមផែនការដែលចង់បាន […]

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីប្រកាសព័ត៌មានទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ ដែលបណ្តាលឲ្យបាត់បង់ជីវិត ៣នាក់ និងរបួសធ្ងន់ម្នាក់

Liny Chan January 9, 2025 09/01/2025

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលនៅក្នុងហេតុការណ៍នោះ មិនមាន អភិបាលរងខេត្តណាម្នាក់ ស្ថិតនៅក្នុងហេតុការណ៍ ឬនៅក្នុងរថយន្តជាមួយនោះឡើយ។ ក្នុងសេចក្តីជូនដំណឹងនោះ បានសរសេររៀបរាប់ថា រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បាលសៀម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿង បើកបរដោយឈ្មោះ តាន់ មេសា ភេទប្រុស ជាមួយម៉ូតូ១គ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ មនុស្ស ០៣នាក់ និងរងរបួស ០១នាក់។ ក្នុងពេលគ្រោះថ្នាក់ពុំមានអភិបាលរងខេត្តពោធិ៍សាត់ណាម្នាក់ បាននៅក្នុងហេតុការណ៍នោះ ឬនៅក្នុងរថយន្តជាមួយឡើយ។ រដ្ឋបាលខេត្តពោធិ៍សាត់ មានការសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ គួរជម្រាបជូនថា កាលពីវេលា​ម៉ោង​១៥៖​៤៥​នាទី​រសៀល ​ថ្ងៃ​ទី​០៧ ខែមក​រា […]

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធមានវិធានការលើក្មេងទំនើងឲ្យបានម៉ឺងម៉ាត់បំផុត

Liny Chan January 9, 2025 09/01/2025

(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការបង្ក្រាបក្មេងទំនើង ឲ្យបានមឺងម៉ាត់បំផុត ។ លោកអភិបាលខេត្តបានថ្លែងថា បញ្ហាក្មេងទំនើងនៅចុងឆ្នាំ២០២៤កន្លងទៅនេះ ឃើញថាមានការកក្រើកឡើងវិញ ដូច្នេះសមត្ថកិច្ចចាំបាច់ត្រូវតែអនុវត្តច្បាប់ ចំពោះសកម្មភាពក្មេងទំនើងមានបូជាការបំពងសំឡេងរំខាន ការបង្ហោះម៉ូតូតាមទីសាធារណៈជាដើម ត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល។ លោកអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាបង្ក្រាបក្មេងទំនើងនេះ សូមឱ្យសមត្ថកិច្ចបន្តបង្ក្រាបយ៉ាងក្តៅកគុកមិនដកដៃទេ និងសូមកុំធ្វើកិច្ចការនេះដូចជាការវែកចក ឬការអង្គុយបក់ផ្សែងនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

 Apple យល់ព្រមបញ្ចប់បណ្តឹង ៩៥លានដុល្លារ ប៉ុន្តែនៅតែបញ្ជាក់ជំហរឯកជនភាព Siri ថាខ្លួនមិនដែលលក់ទិន្នន័យនោះទេ

Liny Chan January 9, 2025 09/01/2025

(បរទេស)៖ ថ្វីត្បិតតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple យល់ព្រមបង់ប្រាក់ចំនួន ៩៥លានដុល្លារដើម្បីបញ្ចប់បណ្តឹងទាក់ទងនឹងការចោទប្រកាន់ថាបានកត់ត្រាការសន្ទនារបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពិតមែន ប៉ុន្តែ Apple នៅតែប្រកាន់គោលជំហររបស់ខ្លួនយ៉ាងរឹងមាំ ដោយបានបញ្ជាក់ថាខ្លួនមិនដែលលក់ទិន្នន័យដែលប្រមូលបានដោយជំនួយការសំឡេង Siri របស់ខ្លួន ឬប្រើវាដើម្បីផ្សាយពាណិជ្ជកម្មនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា Apple បានយល់ព្រមបង់ប្រាក់នៅសប្តាហ៍មុន ដោយក្នុងនោះអតិថិជន Apple រាប់សិបលាននាក់ដែលប្រើ iPhone និង Apple Watch នឹងទទួលបានប្រាក់ ២០ដុល្លារក្នុងមួយឧបករណ៍ដែលប្រើ Siri។ Apple បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះ​ថា «ក្រុមហ៊ុនខ្លួនមិនដែលប្រើប្រាស់ទិន្នន័យ Siri ដើម្បីទម្រង់ទីផ្សារ និងមិនបានលក់វាទៅឱ្យនរណាម្នាក់ផ្សាយពាណិជ្ជកម្ម ឬក្នុងគោលបំណងណាមួយឡើយ»។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សាយសង្គមជាច្រើននាំគ្នារិះគន់ទៅលើគោលការណ៍របស់​ Apple ថាវាពិតជាការពិត។ តែយ៉ាងណា Apple នៅតែបញ្ជាក់ម្តងហើយម្តងទៀត និងបានគូសបញ្ជាក់ថា លក្ខណៈពិសេសមួយចំនួនតម្រូវឱ្យមានការបញ្ចូលពេលវេលាពិតប្រាកដពីម៉ាស៊ីនមេ Apple ហើយវាមានតែនៅក្នុងករណីបែបនេះដែល Siri ប្រើទិន្នន័យតិចតួចតាមដែលអាចធ្វើទៅបានដើម្បីផ្តល់លទ្ធផលត្រឹមត្រូវ។ «Apple មិនរក្សាការថតសំឡេង Siri នោះទេ លុះត្រាអ្នកប្រើប្រាស់កំណត់វាដោយខ្លួនឯង» ទោះជាយ៉ាងនោះក្តី […]

ត្រឹមរយៈពេល ៩ថ្ងៃនៃការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានសប្បុរសជនបរិច្ចាគជាង ៤២០០នាក់ សរុបថវិកាជិត ១លានដុល្លារ

Liny Chan January 9, 2025 09/01/2025

(ភ្នំពេញ)៖ ត្រឹមរយៈពេល៩ថ្ងៃប៉ុណ្ណោះ (ថ្ងៃទី១ ដល់ ៩ ខែមករា ឆ្នាំ២០២៥) យ៉ាងហោចណាស់មានសប្បុរសជនជាង ៤២០០នាក់ បានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពរបស់ខ្លួន ទោះតិចក្តី ច្រើនក្តី ដើម្បីចូលរួមគាំទ្រដល់ដំណើរការបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ។ សប្បុរសជនជាង ៤២០០នាក់ បានបរិច្ចាគថវិការបស់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួនជិត ១លានដុល្លារអាមេរិក។ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាប់ទិន្នន័យដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះថា «តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងជូនពរទារក និងកុមារ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៥ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ (គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹក) ចំនួនសប្បុរសជនដែលបានបរិច្ចាគជាង ៤ ២០០នាក់ ដោយទទួលបានថវិកាបរិច្ចាគគិតជាដុល្លារប្រមាណ ៩២៣ ៣៩៥ដុល្លារ»។ សូមជម្រាបថា ពេញមួយឆ្នាំ២០២៤ […]

ក្រសួងសាធារណការ ក្រើនរំលឹកដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន សូមរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជី

Liny Chan January 9, 2025 09/01/2025

(ភ្នំពេញ)៖ ក្រោយបានពិនិត្យឃើញថានៅមានយានដ្ឋានមួយចំនួនពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងរំលឹកដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន មេត្តារួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីនិងលិខិតអនុញ្ញាត​ឱ្យធ្វើអាជីវកម្មយានដ្ឋាន ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា បើផុតឱសានវាទនេះ ក្រសួងនឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំ ចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាន ស្របតាមមាត្រា៣២ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។ ទទួលបានសេចក្តីជូនដំណឹងនេះក្រសួង សង្ឃឹមនិងជឿជាក់ថា ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តដែលពុំទាន់បានចុះបញ្ជីទាំងអស់ ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឥណ្ឌូនេស៊ីនៅតែមិនអនុញ្ញាតឱ្យ Apple លក់​ iPhone 16 ដដែល បើទោះជាជះលុយ ១ពាន់លានដុល្លារបើករោងចក្រនាពេលនេះក៏ដោយ

Liny Chan January 9, 2025 09/01/2025

(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Apple នៅតែមិនអាចលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីបាន បើទោះបីជាមានកិច្ចព្រមព្រៀង​សាង​សង់រោងចក្រផលិតក្នុងស្រុកក៏ដោយ ព្រោះថា iPhone 16 មិនបានបំពេញតាមច្បាប់ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។ នៅចុងឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមច្បាប់ក្នុងស្រុក ដែលតម្រូវឱ្យ​​ស្មាតហ្វូន​ដែលលក់ក្នុងស្រុក គួរតែមានយ៉ាងហោចណាស់ ៣៥% ផលិតក្នុងស្រុក។ រដ្ឋមន្ត្រីឧស្សាហកម្មបាននិយាយកាលពីថ្ងៃពុធថាក្រុមហ៊ុន Apple បើកផ្ទាំងថ្មីនៅតែមិនអាចលក់ iPhone 16 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីបាន បើទោះបីជាមានកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតក្នុងស្រុកនៅទីនោះក៏ដោយ ព្រោះវាមិនបានបំពេញតាមច្បាប់មាតិកាក្នុងស្រុក។កាលពីឆ្នាំមុន ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ការលក់ iPhone 16 បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមតម្រូវការដែលស្មាតហ្វូនដែលលក់ក្នុងស្រុកគួរតែមានយ៉ាងហោចណាស់ 35% ផ្នែកផលិតក្នុងស្រុក។ រដ្ឋមន្ត្រី Agus Gumiwang Kartassmita បាននិយាយថា Apple បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតឧបករណ៍តាមដាន Airtag របស់ខ្លួននៅលើកោះ Batam របស់ប្រទេសឥណ្ឌូនេស៊ី ជិតប្រទេសសិង្ហបុរី […]

UPDATE: មនុស្ស ៥នាក់បាត់បង់ជីវិត និងមួយចំនួនរបួស ដោយសារភ្លើងឆេះព្រៃក្បែរទីក្រុង Los Angeles សហរដ្ឋអាមេរិក

Liny Chan January 9, 2025 09/01/2025

(វ៉ាស៉ីនតោន)៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ បំផ្លាញអគាររាប់រយ ខណៈដែលមនុស្សជាង ៧០ ០០០នាក់នាក់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។ ខ្យល់បក់បោកខ្លាំង បានរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់ និងធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង។ កង្វះខាតទឹក ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងផងដែរ ជាពិសេសនៅតំបន់ Pacific Palisades ដែលជាតំបន់ឆ្នេរដ៏ធំ ហើយភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីជិត ៤ ៨៥៦ហិកតា។ ប្រធាន​នាយកដ្ឋាន​ទឹក និង​ថាមពល​ក្រុង​ Los Angeles លោកស្រី Janisse Quinones បានឱ្យដឹងថា ប្រព័ន្ធ​ទឹករបស់​ទីក្រុង​​ពឹង​ផ្អែក​លើ​ធុងស្តុក​ធំៗ​ចំនួន ៣​ដែលនីមួយៗ​ផ្ទុកបាន​ប្រមាណ​ ៣,៧៨​លាន​លីត្រ។ ទឹកសម្រាប់យកមកទប់ទល់នឹងភ្លើងឆេះ មិនអាចបំពេញតម្រូវការបានទេ។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅតំបន់ Pacific Palisades ដែលជាសង្កាត់ដ៏ស្រស់ស្អាតមួយ ស្ថិតនៅភាគខាងលិចទីក្រុង Los Angeles មានផ្ទះរបស់តារាភាពយន្ត ទូរទស្សន៍ និងតន្ត្រីជាច្រើន។ […]

សម្តេចនាយករដ្ឋមន្ត្រី ប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ

Liny Chan January 9, 2025 09/01/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាសកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ។ ថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃដែល​រដ្ឋ​ធម្ម​នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ឡើងវិញ កាលពីឆ្នាំ១៩៩៣ ក្រោយវិបត្តិនយោបាយជាង ២០ឆ្នាំ។ ការប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ ត្រូវបាន​ធ្វើឡើងតាមរយៈសារាចរចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានផ្សព្វ​ផ្សាយ​​ជាផ្លូវការនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ។ ក្នុងសារាចរចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​គូសរំលេចថា រយៈពេលជាង៣០ឆ្នាំនៃការ​អនុវត្ត​រដ្ឋធម្មនុញ្ញ ក្រោម​ម្លប់​នៃ​សុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា​ប្រធាន​ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើឱ្យ​សម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លាលើគ្រប់វិស័យ ជាអាទិ៍ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត ការពង្រឹងឯករាជ្យ អធិបតេយ្យជាតិ បូរណភាព​ទឹកដី អារ្យធម៌អង្គរដ៏បវរ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើន​ឥត​ឈប់ឈរ។ ក្នុងសារាចរបានបន្ថែមថា ក្នុងបរិបទដ៏ថ្លៃថ្លានេះ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រ​មួយ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ […]

ដំណឹងរីករាយសាទរឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបាន ដំរីអាស៊ីមួយហ្វូង នៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរី ៣ក្បាល

Liny Chan January 8, 2025 08/01/2025

(ភ្នំពេញ)៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិ បានបង្ហាញវត្តមានដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុង ចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាន មានដំរី អាស៊ី ចំនួន ប្រមាណ ពី ៤០០ ទៅ៦០០ក្បាល នៅ កម្ពុជា ហើយភាគ ច្រើនពួកវារស់ នៅក្នុង តំបន់ ជួរភ្នំក្រវាញ និងតំបន់ ខ្ពង់ រាប ភាគ ខាង កើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួកវាត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់នៅ។ នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ […]