ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រកាសថា គ្មានក្មេងទំនើងណាម្នាក់អាចគេចផុតពីសំណាញ់ច្បាប់ឡើយ ហើយការផ្ដន្ទាទោសនឹងអនុវត្តទៅតាមច្បាប់ជាធរមាន

Liny Chan December 26, 2024 26/12/2024

(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងអំពីករណីក្មេងទំនើង ដែលបានធ្វើសកម្មភាពហិង្សា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា ការផ្ដន្ទាទោសអនុវត្តទៅតាមច្បាប់ជាធរមាន ហើយគ្មានក្មេងទំនើងណាម្នាក់ ដែលត្រូវបានរត់គេចខ្លួនពីសំណាញ់ច្បាប់ឡើយ។ ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ករណីក្រុមក្មេងទំនើង» ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ លោក សេង ឌីណា បានលើកឡើងនូវករណីក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពប្រហារទៅលើជនរងគ្រោះម្នាក់បណ្ដាឱ្យដាច់ដៃម្ខាង ហើយតុលាការបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ជនសង្ស័យម្នាក់៧ឆ្នាំ និងជនសង្ស័យម្នាក់ទៀត ៤ឆ្នាំ។ ជាមួយគ្នានេះ លោក បានបញ្ជាក់ថា «អ្វីដែលតុលាការបានសម្រេច គឺសម្រេចតាមច្បាប់ជាធរមាន បើសិនជាច្បាប់ចែងឱ្យដាក់ទោសធ្ងន់៧ឆ្នាំ គឺដាក់៧ឆ្នាំ បើចែងទោសធ្ងន់៤ឆ្នាំ គឺដាក់៤ឆ្នាំ ថ្វីដ្បិតតែទោសខុសគ្នាក៏ពិតមែន ប៉ុន្តែបើឱ្យអត់ឱន ធ្វើធូររលុង ឱ្យរួចខ្លួន គឺគ្មានទេ»។ សូមជម្រាបថា សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ននៅវិមានឈ្នះឈ្នះ និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងឱកាសប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា»

Liny Chan December 25, 2024 25/12/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុននេះនឹងមានការរៀបចំប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមានឈ្នះឈ្នះ វេលាម៉ោង ០៧:៣០នាទី និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ១៤:០០នាទី ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ការប្រារព្ធ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមានឈ្នះឈ្នះ និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើមេត្តាជ្រាប និងស្នើសុំយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។ […]

ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ៧.២លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងលើវិស័យនគរូបនីយកម្ម

Liny Chan December 25, 2024 25/12/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១,០០២ លានយ៉េន (ប្រមាណ៧.២លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» (គម្រោងលើវិស័យនគរូបនីយកម្ម) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ហិរញ្ញប្បទានឥតសំណងនេះ គូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជំនួយនេះក៏ នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តកណ្តាល ចង់ឲ្យអ្នកពាក់ព័ន្ធរួមគ្នាបង្កើនទីផ្សារលក់ផលិតផលចម្លាក់ប្រាក់ស្ពាន់របស់អ្នកស្រុកពញាឮឲ្យកាន់តែល្អប្រសើរ ពិសេសសម្រាប់ភ្ញៀវទេចរណ៍អន្តរជាតិឲ្យស្គាល់ពីវប្បធម៌

Liny Chan December 25, 2024 25/12/2024

(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញមន្ត្រីពាក់ព័ន្ធទាំងអស់ និងសមាគមអ្នកចម្លាក់ប្រាក់-ស្ពាន់ ត្រូវចុះដៃធ្វើការជាមួយគ្នាឲ្យកាន់តែច្រើនឡើង សំដៅដល់ការធ្វើទីផ្សារលើផលិតផលវប្បធម៌ខ្មែរមួយនេះ បោះលើទីផ្សារ ឲ្យកាន់តែល្បីល្បាញឡើង ពិសេសសំដៅលើភ្ញៀវទេសចរណ៍អន្តរជាតិ ដែលឧស្សាហ៍មកទស្សនកិច្ចនៅតំបន់ស្រុកពញាឮនេះ ឲ្យតែល្បីឈ្មោះឡើងលើឆាកអន្តរជាតិ។ អភិបាលខេត្តសង្កត់ធ្ងន់ថា «នេះជាវប្បធម៌ដ៏ចំណាស់របស់យើង អរគុណអ្នកស្រុកពញាឮ ដែលខិតខំរក្សានូវកេរ្តិ៍ដូនតាមក ហើយខិតខំតស៊ូណាស់លើការងារចម្លាក់នេះ ដ្បិតថា មិនមែនគ្រប់គ្នាអាចស៊ូធ្វើការលើក្បាច់ចម្លាក់ប្រាក់-ស្ពាន់នេះឡើយ ទាល់តែមុតចត់ណាស់ ស៊ូក្រាញននៀលណាស់ ព្រោះក្បូរក្បាច់រចនារបស់ខ្មែរ មិនមែនឆ្លាក់ឲ្យរួចពីដៃទេ ពោលគឺត្រូវផ្ចិតផ្ចង់គ្រប់ក្បូរក្បាច់រចនាទាំងអស់ ទម្រាំតែអាចសម្រេចចេញជាសមិទ្ធផលនេះបាន»។ លោក គួច ចំរើន បានថ្លែងបែបនេះនៅគ្រាដែលលោក បានចុះពិនិត្យ និងស្វែងយល់អំពីសិប្បកម្មចម្លាក់ប្រាក់-ស្ពាន់តាមខ្នងផ្ទះ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ជាង២០០នាក់ នៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ វត្តមានចូលរួមផងដែរពីសំណាក់លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរចម្លាក់ប្រាក់ស្ពាន់លោក គួច ចំរើន បានបញ្ចាក់ថា ការចុះមកពិនិត្យដល់ទីតាំងផលិតចម្លាក់ប្រាក់-ស្ពាន់នាពេលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក្ខជីវភាពរស់នូវការលំបាក និងបញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរផលិតចម្លាក់ប្រាក់ស្ពាន់ សំដៅជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់របស់ខេត្តឲ្យកាន់តែរីកចម្រើន មានទីផ្សារ […]

អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនលោកផ្ទាល់ករណីកម្ចីអនឡាញរបស់ជនបរទេស ក្រោយចាប់ខ្លួនឥណ្ឌា៣៧នាក់ ពាក់ព័ន្ធការផ្ដល់កម្ចីខុសច្បាប់នេះ

Liny Chan December 25, 2024 25/12/2024

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនលោកផ្ទាល់ ក្នុងករណីមានការផ្ដល់កម្ចីអនឡាញណាមួយពីជនបរទេស។ អភិបាលខេត្តថ្លែងបែបនេះ ក្រោយនគរបាលខេត្តកណ្ដាល បានចាប់ខ្លួនជនជាតិឥណ្ឌា៣៧នាក់ ពាក់ព័ន្ធការផ្ដល់កម្ចីខុសច្បាប់នេះ។ អភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។ អភិបាលខេត្តកណ្ដាល បន្តថា កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង ដូច្នេះប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញរបស់ជនបរទេស សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួលចៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីអំពើជួញដូរមនុស្ស ដែលបាន និងកំពុងតែរីកដុះដាលពីតំបន់មួយ ទៅ តំបន់មួយ ហើយបាននិងកំពុងតែបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវកម្លាំងពលកម្ម និងបញ្ញាញាណដ៏មានសក្តានុពល […]

ស្ពានអាកាសមរតកតេជោជាន់ទី១ ចាប់ពីព្រឹកថ្ងៃទី២៥ ខែធ្នូ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុង

Liny Chan December 25, 2024 25/12/2024

(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសមរតកតេជោជាន់ទី១ ចាប់ពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ។ លោកស្រីបន្តថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ ជាបណ្ដោះអាសន្នទាំងស្រុងនាពេលនេះ ដើម្បីកាត់បន្ថយការកកស្ទះនៅជាន់ផ្ទាល់ដី និងងាយស្រួលដល់ក្រុមសាងសង់បំពេញការងាររបស់ខ្លួនបានលឿន និងអាចបញ្ចប់គម្រោងសាងសង់ បានទាន់ពេលវេលា។ លោកស្រី សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាព រីករាយ និងសុវត្ថិភាព។ គួរបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធី ភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ […]

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បង្ហាញការយល់់ឃើញចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ករណីឃាត.កម្មបង្កដោយឧក្រិដ្ឋជន ស្រី ស៉ីណា និងចាត់ទុកនេះជាយុត្តិធម៌ដែលមហាជនរង់ចាំ

Liny Chan December 25, 2024 25/12/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញនូវការយល់ឃើញចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ករណីឃាតកម្មដ៏សាហាវឃោឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជនឈ្មោះ ស្រី ស៉ីណា ដែលជាអតីតឧកញ៉ា និងចាត់ទុកថា ការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ សរុបទាំង៣សំណុំរឿង មានរហូតដល់ទៅ៣១ឆ្នាំ ជាមួយសំណងជាប្រាក់សរុប២លានដុល្លារសម្រាប់អ្នកស្លាប់ និងរបួស៥០ម៉ឺនដុល្លារ ជាយុត្តិធម៌ដែលមហាជនទន្ទឹងរង់ចាំ។ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ដែលជាអ្នកតាមដានជាប់ជាប្រចាំចំពោះសំណុំរឿងមួយនេះ ក្រោយទទួលបញ្ជាផ្ទាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីធានាបាននូវការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ បានរៀបរាប់នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំសូមលើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា (អតីតឧកញ៉ា)។ សំណុំរឿងនេះ បានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ដែលថ្កោលទោសយ៉ាងខ្លាំងចំពោះឃាតកម្មដ៏សាហាវឃោរឃៅនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាដោយផ្ទាល់ឱ្យខ្ញុំ ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ត្រូវតាមដានការអនុវត្តច្បាប់លើករណីនេះ ពិសេស គឺ ធានាបានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប៉ុន្តែ ត្រឹមត្រូវតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែបានផ្តល់ការជួយឧបត្ថម្ភដល់អ្នករងគ្រោះក្នុងហេតុការណ៍ឃាតកម្មដ៏សាហាវនេះទេ ថែមទាំងបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនឱ្យជួយការពាររឿងក្តីនេះ […]

តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់អ្នកបើកឡានម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតម្នាក់ និងរបួស ៣នាក់ នៅចំណោតលោកយាយម៉ៅ

Liny Chan December 25, 2024 25/12/2024

(ព្រះសីហនុ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់សំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃកើតហេតុនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០៩នាទី នៅលើវិថីផែ ចំណុចចុះចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃ កើតហេតុនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០៩នាទី នៅលើវិថីផែ ចំណុចចុះចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយឈ្មោះ ឆេង សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បើកបររថយន្ត ម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-6565 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ មានទិសដៅពីកើតទៅលិច […]

នាវាដឹកទំនិញរុស្ស៊ី លិចនៅសមុទ្រមេឌីទែរ៉ាណេក្រោយមានការផ្ទុះ, នាវិក ២នាក់បាត់ខ្លួន

Liny Chan December 25, 2024 25/12/2024

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថា នាវាដឹកទំនិញរបស់ខ្លួន ដែលមានឈ្មោះថា Ursa Major បានលិច នៅក្នុងសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីមានការផ្ទុះមួយ បានបំផ្លាញបន្ទប់ម៉ាស៊ីន។ នាវិក ១៤នាក់ ត្រូវបានជួយសង្គ្រោះ និងនាំយកទៅកាន់ប្រទេសអេស្ប៉ាញ ប៉ុន្តែនាវិកពីរនាក់នៅតែបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នាវា Ursa Major ដែលគ្រប់គ្រងដោយក្រុមហ៊ុន Oboronlogistika ដែលជាក្រុមហ៊ុនមួយផ្នែកនៃប្រតិបត្តិការសាងសង់យោធារបស់ក្រសួងការពារជាតិរុស្ស៊ី កំពុងដឹកជញ្ជូនរថយន្តស្ទូចកំពង់ផែ ពីប្រទេសអេស្ប៉ាញ ទៅកាន់កំពង់ផែ Vladivostok ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី។ មូលហេតុនៃការផ្ទុះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ស្ថានទូតរុស្ស៊ី ប្រចាំនៅអេស្ប៉ាញ កំពុងសហការជាមួយអាជ្ញាធរអេស្ប៉ាញ ដើម្បីស៊ើបអង្កេត ពីហេតុការណ៍នេះ។ ទាំងក្រុមហ៊ុន Oboronlogistika និង SK-Yug ដែលជាម្ចាស់ និងប្រតិបត្តិករផ្ទាល់របស់នាវា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលិចនាវានេះទេ។ ក្រុមហ៊ុនទាំងពីរ រួមទាំងនាវា Ursa Major ផងដែរ ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ ជុំវិញទំនាក់ទំនងរបស់ពួកគេជាមួយយោធារុស្ស៊ី។ គួរបញ្ជាក់ថា ក្រុមជួយសង្គ្រោះតាមសមុទ្ររបស់ប្រទេសអេស្ប៉ាញ បានទទួលសញ្ញាអាសន្ន ពីកប៉ាល់ Ursa […]