ព័ត៌មានជាតិ

កូរ៉េខាងត្បូង បន្តស្ថិតក្នុងដំណើរការផ្លាស់ប្តូររដ្ឋធានី ចេញពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងសេជុង

Liny Chan December 24, 2024 24/12/2024

(សេអ៊ូល)៖ Sejong គឺជាទីក្រុងមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងបំណងបម្រើជារដ្ឋធានីថ្មី នៃប្រទេសកូរ៉េខាងត្បូង ជំនួសរដ្ឋធានីបច្ចុប្បន្ន គឺទីក្រុងសេអ៊ូល ប៉ុន្តែមកទល់ពេលឥឡូវ ការផ្លាស់ប្តូររដ្ឋធានីនេះ បន្តមិនទាន់សម្រេចបានជាស្ថាពរនៅឡើយ។ គំនិតនៃការផ្លាស់រដ្ឋធានីចេញពីសេអ៊ូល ត្រូវបានផ្តួចផ្តើមឡើងដំបូង ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Moo-hyun កាលពីឆ្នាំ២០០៣។ គោលបំណងរបស់លោក Roh នាពេលនោះ គឺចង់ចែករំលែកភាពស្តុកស្តម និងឥទ្ធិពលដែលបាន​មកប្រមូលផ្តុំ នៅក្នុងទីក្រុងសេអ៊ូល ជាមួយផ្នែកដទៃទៀតនៃប្រទេស ហើយលើកទឹកចិត្តដល់ការអភិវឌ្ឍតាមតំបន់ និងកាត់បន្ថយបញ្ហា​មនុស្សច្រើនកកកុញ នៅទីក្រុងសេអ៊ូល។ យ៉ាងណាក្តី ផែនការរបស់លោក បានជួបឧបសគ្គជាច្រើន រួមទាំងការជំទាស់ពីតុលាការធម្មនុញ្ញ កាលពីឆ្នាំ២០០៤។ ម៉្យាងវិញទៀត ប្រធានាធិបតីក្រោយៗមកទៀត ហាក់មិនសូវជាខ្នះខ្នែងអើពើ ចំពោះគម្រោងនេះឡើយ រីឯធុរជនធំៗ ក៏មានជំហរប្រឆាំងគំនិតនេះ ផងដែរ។ ទោះជាបែបនេះក៏ដោយ មកទល់ឥឡូវ ស្ថាប័ននិងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន បានធ្វើការរុះរើដោយជាបណ្តើរៗទៅកាន់ទីក្រុង Sejong សរុបគឺក្រសួងចំនួន១២ ត្រូវបានផ្លាស់ប្តូរទៅទីនោះ រួមមានទាំងក្រសួងអប់រំនិងបរិស្ថាន ខណៈក្រសួងចំនួន៥ទៀត រួមមានទាំងក្រសួងធំៗ ដូចជាក្រសួងការបរទេស និងក្រសួងការពារជាតិ បន្តនៅស្ថិតទីក្រុងសេអ៊ូល ដដែល រួមជាមួយសភាជាតិ និងការិយាល័យប្រធានាធិបតី។ […]

ច្បាប់ថវិកា២០២៥៖ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគាររបស់រដ្ឋចំនួន២ ខ្ចីប្រាក់ប្រមាណ ៣០លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ភូមិភាគឦសាន

Liny Chan December 24, 2024 24/12/2024

(ភ្នំពេញ)៖ យោងតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែល​ព្រះមហាក្សត្រនៃកម្ពុជា បានឡាយព្រះហស្តលេខា​ ប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យធនាគាររបស់រដ្ឋចំនួនពីរ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ខ្ចីប្រាក់ចំនួន ១២២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣០លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ភូមិភាគឦសាន។ ថវិកា ៣០លានដុល្លារនេះ ត្រូវបានបែងចែកស្មើៗគ្នា ដល់ធនាគាររបស់រដ្ឋទាំងពីរនេះ។ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែធ្នូនេះថា កម្ចីនេះដើម្បីជួយរុញការវិនិយោគ នៅបណ្តាខេត្តភូមិភាគឦសាន រតនគិរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង ដែលកំណត់ទិសដៅជួយដល់ការកែច្នៃផលិតផលកសិកម្ម ធំៗចំនួន៦ គឺដំឡូងមី ស្វាយចន្ទី ចេកអំបូងលឿង កៅស៊ូ ឧស្សាហកម្មផ្កា (ផ្កាលម្អ) និងបន្លែ។ លោកបន្តថា «យើងចង់ឃើញឱ្យមានសកម្មភាពកែច្នៃ និងការធ្វើពាណិជ្ជកម្មនៅតំបន់ឦសានកាន់តែច្រើន ហើយក៏ជាការពង្រាយប្រជាពលរដ្ឋយើងនៅតាមតំបន់ព្រំដែន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើឱ្យតំបន់ព្រំដែនក្លាយតំបន់ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន […]

លោក ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានដកហូតតំណែងព្រោះធ្វើខុសវិន័យនគរបាល

Liny Chan December 24, 2024 24/12/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលល្បីថាចាត់ការមន្ត្រីខូចមិនញញើតដៃនោះ បានសម្រេចដកហូតតំណែងលោក ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកនៅជាមន្ត្រីនគរបាលធម្មតា ព្រោះប្រព្រឹត្តខុសវិន័យនគរបាល។ ការដកហូតតំណែងអធិការល្បីខាងខូចរូបនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ។ ការសម្រេចដកហូតតំណែងលោកអធិការ ស៊ូ ចាយ ធ្វើឡើងក្រោយមានបណ្តឹងប្រជាពលរដ្ឋពាក់ព័ន្ធការប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋ។ លោកអធិការ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើនទៀត លើការប្រើតួនាទីភារកិច្ចផ្ទុយនឹងច្បាប់វិន័យរបស់នគរបាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទេសាភិបាលរងធនាគារជាតិ បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ

Liny Chan December 24, 2024 24/12/2024

(មណ្ឌលគិរី)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នៅខេត្តមណ្ឌលគិរី។ ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោកយឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោក លន់ សុភាព អភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីមន្ទីរ អង្គភាព ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីយ៉ាងច្រើនកុះករ។ លោក លន់ សុភាព បានថ្លែងថា កម្មវិធីផ្សព្វផ្សាយប្រាក់រៀលនាថ្ងៃនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងសែនមនោរម្យ យល់កាន់តែច្បាស់ថែមមួយកម្រិតទៀត នៅលើសារសំខាន់នៃប្រាក់រៀល និងបន្តប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនមិនថា ក្នុងប្រតិបត្តិការតម្លៃតូច ឬតម្លៃធំនោះទេ។ ទន្ទឹមនឹងនេះដែរលោកសង្កេតឃើញថា កម្មវិធីលើកនេះក៏មានបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង សំដៅពង្រឹងចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងប្រព័ន្ធទូទាត់ឌីជីថល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយបរិយាប័ន្ន។ លោក យឹម លាត បានលើកឡើងថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា […]

មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា

Liny Chan December 24, 2024 24/12/2024

ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា។ ក្រសួងក៏បានបញ្ជាក់ផងដែរថា អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ * សហព័ទ្ធ (ប្តី ឬប្រពន្ធ) – សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ – សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ * កូនក្នុងបន្ទុក – […]

កេសរកូលព្រៃជាង ៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារថែរក្សាធនធានដ៏មានតម្លៃ

Liny Chan December 24, 2024 24/12/2024

(ភ្នំពេញ)៖ ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ ហើយសម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថានផងដែរ។ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រ ទៅលើប្រភេទរុក្ខជាតិរួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយមានការសហការជាមួយដៃគូអភិវឌ្ឍនានា។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានស្រាវជ្រាវរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយការសិក្សាស្រាវជ្រាវនេះនៅតែបន្តស្វែងរកប្រភេទថ្មីៗបន្ថែមទៀត។ ការសិក្សាស្រាវជ្រាវ ប្រមូលសំណាកកេសរកូលព្រៃ គឺវិភាគទានដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត មន្ត្រីរាជការ និងដៃគូអភិវឌ្ឍន៍នានា ប្រើប្រាស់ជាមគ្គុទេសក៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ។ ការងារនេះ ក៏កំពុងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារ ថែរក្សា ស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រភេទកេសរកូលព្រៃទាំងនេះ ដែលខ្លះមានរកឃើញវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

សាលាឆាន់ និងកុដិនៅវត្តដំរីផុង ក្នុងស្រុកឆ្លូង ជួបគ្រោះអគ្គិភ័យ ខូចខាតសរុបរង្វង់ ២៥ម៉ឺនដុល្លារ

Liny Chan December 24, 2024 24/12/2024

(ក្រចេះ)៖ សាលាឆាន់ និងកុដិនៅវត្តព្រះច័ន្ទកុមារ ហៅវត្តដំរីផុង ស្ថិតនៅភូមិបុស្ស​ឃុំដំរី​ផុង ស្រុកឆ្លូង ខេត្តក្រចេះ បានជួបគ្រោះអគ្គិភ័យបណ្តាលឆាបឆេះអស់ទាំងស្រុង កាលពី​យប់​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។ គ្រោះអគ្គិភ័យនេះ បានឆេះអស់ទាំងស្រុងនូវសាលាឆាន់ មានទំហំបណ្ដោយ ២៥ម៉ែត្រ ទទឹង ១៥ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង និងកុដិមួយខ្នងមានបណ្តោយ ១៣ម៉ែត្រ ទទឹង ៦,៣០ម៉ែត្រ។ សរុបសម្ភារៈដែលខូចខាតក្នុងហេតុការណ៍អគ្គិភ័យនេះ​គិតជាទឹកប្រាក់​ប្រមាណ ២៥ម៉ឺនដុល្លារ។ នារសៀល ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ព្រះអង្គគ្រូ​ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃ​ព្រះរាជាណាចក្រកម្ពុជា​ ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការ​វត្ត​ព្រះវិហារធំសសរ១០០​ ព្រមទាំងសហការី បាននិមន្តចូលរួមជាមួយព្រះគ្រូ កែវ សុភា ព្រះ​វិន័យធរអនុគណស្រុកឆ្លូង តំណាងព្រះអនុគណស្រុកឆ្លូង មន្ត្រីសង្ឃស្រុកឆ្លូង ព្រមទាំង​សហការី និងលោក ស៊ូ […]

អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យដកហូតបណ្ណបើកបរយានយន្តដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ និងសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ៖

BREAKING: តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់២នាក់គូដណ្តឹងចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសថា តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់២នាក់គូដណ្តឹងចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌចំនួន៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា គឺ៖ សំណុំរឿងទី១ ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២ ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងសំណុំរឿងទី៣ ពីបទរំលោភលើលំនៅឋាន។ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើ ជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ នៃសំណុំរឿងទាំង ០៣ ខាងលើ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖ *១៖ សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៦ “ជ១” បានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា […]

កម្លាំងនគរបាលបង្រ្កាបការចែកចាយ ផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាព និងគ្មានសុវត្ថិភាពជាង៧០០គីឡូក្រាម

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបង្រ្កាបករណីចែកចាយផលិតផលគ្រឿងក្នុងជ្រូកដឹកតាមម៉ូតូរ៉ឺម៉កផ្ទុកជាង៧០០គីឡូក្រាម ដែលខូចគុណភាព និងគ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ។ ការបង្រ្កាបនោះដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា បើយោងតាមចម្លើយសារភាពពីបុរសម្ចាស់ម៉ូតូរ៉ឺម៉ក គឺផលិតផលគ្រឿងក្នុងជ្រូកខាងលើ គាត់គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះមិនមែនរបស់ខ្លួននោះឡើយ។ ខណៈនោះសមត្ថកិច្ចក៏បានអប់រំ និងឱ្យធ្វើកិច្ចន្យាចំពោះម្ចាស់ម៉ូតូរ៉ឺម៉ក បញ្ឈប់ការដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូកដែលគ្មានប្រភព និងឯកសារច្បាស់លាស់នៅពេលក្រោយទៀត ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ លោកនាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ទៀតថា ផលិតផលទាំងនេះនាំចូលពីប្រទេសជិតខាង ដែលកន្លងមកសមត្ថកិច្ចតែងតែបង្រ្កាបបានជាបន្តបន្ទាប់។ ផលិតផលគ្រឿងក្នុងជ្រូកជាង៧០០គីឡូក្រាម នៅថ្ងៃដដែលសមត្ថកិច្ចក៏បាននាំយកទៅដុតបំផ្លាញចោលផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News