ព័ត៌មានជាតិ

កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនក្រុមក្មេងទំនើងឈ្មោះ «ក្រុមលីអូហោះ» ២នាក់បន្ថែមទៀត ពាក់ព័ន្ធករណីហិ.ង្សា និងលួច

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបក្ខពួកក្រុមក្មេងទំនើងឈ្មោះ ក្រុមលីអូហោះ ចំនួន២នាក់បន្ថែមទៀត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា ជ័យវន្ត័ អាយុ១៧ឆ្នាំ នៅចំណុចផ្សារធីខេ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងឈ្មោះ សាន់ គីមហ៊ាង ហៅអាស្វា អាយុ១៧ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងទេសចរណ៍អំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មាន ភ្ញៀវទេសចរ សាធារណជនចូលរួមផ្សព្វផ្សាយនិងចូលរួមការតាំងពិព័រណ៍ TRAVEX នៅប្រទេសម៉ាឡេស៊ី

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានាចូលរួមផ្សព្វផ្សាយនិងចូលរួមការតាំងពិព័រណ៍ពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី សំដៅទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិឱ្យមកទស្សនា «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» កាន់តែច្រើនថែមទៀត។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ (Johor) ប្រទេសម៉ាឡេស៊ី។ ក្រសួងទេសចរណ៍នឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ដែលនឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកលក់-អ្នកទិញ ស្តង់ពិព័រណ៍ប្រមាណ២០០ស្តង់ ដោយមានការដាក់តាំងបង្ហាញផលិតផលទេសចរណ៍ពីប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សេវាកម្មធ្វើដំណើរ សេវាកម្មសណ្ឋាគារ និងភាគីពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។ ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ ជំរុញបង្កើតឱកាសអាជីវកម្មទេសចរណ៍ និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ព្រមទាំងជាឱកាសក្នុងការបង្កើតទំនាក់ទំនង អាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ាន […]

រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលម៉ោងចេញ-ចូលរាជធានីភ្នំពេញ សម្រាប់រថយន្ដដឹកទំនិញ និងភូមិសាស្ដ្រដែលត្រូវហាមឃាត់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនស្ដីពីការកែសម្រួលម៉ោងចេញ-ចូលរាជធានីភ្នំពេញ សម្រាប់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងភូមិសាស្ដ្រដែលត្រូវហាមឃាត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ការកែសម្រួលម៉ោងសម្រាប់រថយន្ដដឹកទំនិញចេញ-ចូលរាជធានីភ្នំពេញ ដោយសារចំនួនប្រជាពលរដ្ឋ ក៏ដូចជាបរិមាណយានយន្ដក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ចរាចរណ៍មានការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលភាគច្រើនបង្កដោយរថយន្ដធុនធ្ងន់។ ខាងក្រោមនេះ ជាតម្រាយផ្លូវដែលហាមឃាត់ និងម៉ោងសម្រាប់រថយន្ដធុនធ្ងន់ចេញ-ចូល រាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា គ្រោងនឹងរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដែលពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ UNIDO លើការងាររៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមការងារ UNIDO ចំពោះការចូលរួមពិនិត្យលទ្ធភាពរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្មឱ្យមានភាពបន្ស៊ីគ្នា និងជំរុញការកសាងមន្ទីរពិសោធន៍នេះឱ្យមានលក្ខណ:ស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា។ លើសពីនេះ លោករដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ត្រូវសិក្សាអំពីសម្ភារៈពិសោធ និងស្តង់ដានៃការជួសជុលថែទាំឱ្យមានគុណភាពល្អ និងមានស្តង់ដាតែមួយ។ ក្នុងការងារនេះ លោកបានសង្កត់ធ្ងន់ថា «មន្ទីរពិសោធន៍ជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ។ ម្ល៉ោះហើយ ការងារនេះត្រូវធ្វើឱ្យទាន់ពេលវេលា និងមានសម្ភារៈគ្រប់គ្រាន់ ដោយក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេច ជាពិសេសផ្នែកធនធានមនុស្សដើម្បីបំពេញការងារនេះប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់»។ ជាថ្មីម្តងទៀត លោក ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ ត្រូវជំរុញការងារនេះបន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កា និងជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នា ជួយគាំទ្រដល់ការងារមន្ទីរពិសោធន៍ជាតិកសិកម្មកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នារីកម្ពុជា ប៉ះនារីឥណ្ឌូនេស៊ី ដណ្តើមពាន AFF Women’s Cup 2024 ជាក្រុមលេងមិនចាញ់ដូចគ្នាពីវគ្គជម្រុះ

Liny Chan December 3, 2024 03/12/2024

(វៀងចន្ទន៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប៉ះក្រុមនារីឥណ្ឌូនេស៊ី បន្តទៀតក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ AFF Women’s Cup 2024 ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ធន៍ ប្រទេសឡាវ ដ្បិតជាក្រុមលេងមិនចាញ់ដូចគ្នាពីវគ្គជម្រុះចេញពីពូល B ខណៈកីឡាការិនីគោព្រៃកម្ពុជា ពឿន គន្ធា ជាអ្នករកបាន ៣គ្រាប់ច្រើនជាងគេក្នុងប្រកួតនេះ ។ មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមនារីកម្ពុជា បានយកឈ្នះលើក្រុមទីម័រខាងកើតយ៉ាងចាស់ដៃ ៣-០ ខណៈក្រុមនារីឥណ្ឌូនេស៊ី ក៏យកបានលទ្ធផលដូចគ្នានេះលើក្រុមសិង្ហបុរី ពីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ។ ដ្បិតក្រុមនារីកម្ពុជា និងក្រុមឥណ្ឌូនេស៊ី ធ្លាប់ប៉ះគ្នាក្នុងពូលបានត្រឹមស្មើគ្នាដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីនោះទេ ។ ស្ថិតក្នុងប្រកួតនេះដែរ ឃើញថាក្រុមនារីកម្ពុជា មានដល់ទៅ ៣នាក់ដែលអាចរកបានគ្រាប់ស៊ុតបញ្ចូលទីក្នុងនោះ កីឡាការិនី ពឿន គន្ធា ស៊ុតបាន ៣គ្រាប់, កីឡាការិនី សឿន វីផា និងកីឡាការិនី ឈិត សាភឿន រកបានម្នាក់ ១គ្រាប់ដូចគ្នា ដែលស្ថិតក្រោមការដឹកនាំដោយលោក ឃួន ឡាបូរ៉ាវីត អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិកម្ពុជា ។ ហើយក្រុមដណ្តើមលេខ៣ […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារឆ្លើយតប ពាក់ព័ន្ធលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថាធ្លាប់បានជួយសម្តេចតេជោ នៅសម័យប៉ុលពត !

Liny Chan December 3, 2024 03/12/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងឆ្លើយតបថា​សម្តេចមិនដែលភ្លេចគុណអ្នកណាទេ។ សម្តេចបានថ្លែងបញ្ជាក់ទៅលោក អឹម នី ថា មិនមានអ្នកណាជួយសម្តេចឲ្យរត់នោះដែរនៅពេលសម័យនោះ កិច្ចការសម្តេចជាអ្នកសម្រេចទាំងអស់ ព្រោះសម្តេចពេលនោះជាមេបញ្ជាការកងពល ដែលអាចបញ្ជាកងទ័ព និងសម្រេចកិច្ចការផ្សេងៗដោយខ្លួនឯង។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមផ្ញើជូនចំពោះលោក អ៊ឹមនី អ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អ៊ឹមនី ដែលខ្ញុំហៅថាប្អូន ឬក៏បង តែតាមមើលប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ខ្ញុំសូមបញ្ជាក់ថាទី១ ខ្ញុំគ្មានប្រវត្តិច្រើនទេ ខ្ញុំមានប្រវត្តិតែ១គត់ គឺប្រវត្តិដែលបានថតជាខ្សែភាពតយន្ត រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី រួចមកហើយនេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបាឋកថាថ្ងៃមុនអស់រយៈពេល២ម៉ោង ខ្ញុំបាននិយាយច្រើនហើយ ហើយរឿងរបៀបនេះកើតឡើងមិនតិចជាង៥០ដងទេ។ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន អ្នកនេះអះអាងថាជួយខ្ញុំបែបនេះ ជួយខ្ញុំបែបនោះ មិនមែនជារឿងត្រឹមត្រូវទេ គ្មាននរណាជួយខ្ញុំទេ មានតែខ្ញុំជួយអ្នកដទៃ អាហ្នឹងខ្ញុំសូមបញ្ជាក់។ ខ្ញុំមិនដឹងថាខ្ញុំរកពាក្យពេជន៍បែបមិច សារព័ត៌មានយកមកចុះផ្សាយបែបនេះ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលើភ្លេចគុណនរណាទេ ក៏ប៉ុន្តែសូមឱ្យអ្នកដទៃគោរពគោលការណ៍ និយាយត្រង់ និយាយពិត ព្រោះមិនអាចយកភាពលកាឡៃ ហើយរឿងដែលមិនដែលស្គាល់គ្នាប្អូនប្រុសនៅខេត្តពោធិ៍សាត់ ហើយខេត្តពោធិ៍សាត់ ពេលនោះនៅភូមិភាគពាយព្យនៅឆ្ងាយណាស់ ជាមួយជ្រុងម្ខាងនៃភូមិភាគបូព៌ាទិស […]

Meta រឹតបន្តឹងច្បាប់ផ្សាយពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការបោ.កប្រាស់ផ្នែកហិរញ្ញវត្ថុសំដៅលើប្រជាជនអូស្ត្រាលី

Liny Chan December 2, 2024 02/12/2024

(បរទេស)៖ ម្ចាស់កម្មវិធី Instagram និង Facebook គឺ Meta Platforms បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានដាក់ចេញនូវច្បាប់តឹងរ៉ឹង សម្រាប់អ្នកផ្សាយពាណិជ្ជកម្មផលិតផល ដើម្បីទប់ស្កាត់ការបោកប្រាស់ផ្នែកហិរញ្ញវត្ថុ ដែលសំដៅលើប្រជាជនអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។ ការដាក់ចេញច្បាប់ខាងលើ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Meta កាលពីខែតុលាបានប្រកាសថា ខ្លួនបានដកការផ្សាយពាណិជ្ជកម្ម ៨,០០០ ដែលគេហៅថា «celeb bait» ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាមួយធនាគារអូស្ត្រាលី ដើម្បីទប់ស្កាត់ការបោកប្រាស់ដែលប្រើរូបភាពរបស់មនុស្សល្បីៗ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្តល់ប្រាក់ដល់គម្រោងវិនិយោគក្លែងក្លាយ។ Meta បានប្រកាសថា ឥឡូវនេះអ្នកផ្សាយពាណិជ្ជកម្មនឹងត្រូវបានតម្រូវឱ្យផ្ទៀងផ្ទាត់អ្នកទទួលផល និងអ្នកបង់ប្រាក់របស់ពួកគេ រួមទាំងលេខអាជ្ញាប័ណ្ណសេវាកម្មហិរញ្ញវត្ថុអូស្ត្រាលីរបស់ពួកគេ មុនពេលពួកគេអាចដំណើរការការផ្សាយពាណិជ្ជកម្មសេវាកម្មហិរញ្ញវត្ថុ។ លោក Will Easton នាយកគ្រប់គ្រងក្រុមហ៊ុន Meta ANZ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការណែនាំនៃការផ្ទៀងផ្ទាត់អ្នកផ្សាយពាណិជ្ជកម្មហិរញ្ញវត្ថុ គឺជាជំហានបន្ថែមដ៏សំខាន់មួយឆ្ពោះទៅរកការការពារប្រជាជនក្នុងប្រទេសអូស្ត្រាលី ពីអ្នកបោកប្រាស់ក្នុងសម័យដ៏ទំនើបនេះ»។ គួរជម្រាបថា កាល​ពី​ខែមុន រដ្ឋាភិបាល​​​អូស្ត្រាលី​បាន​ទម្លាក់​ផែនការ​ពិន័យក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយតាម​អ៊ីនធឺណិត​រហូត​ដល់ ៥% នៃ​ប្រាក់​ចំណូល​សកល​របស់​ពួកគេ ដោយសារ​ការ​ខកខាន​ក្នុង​ការ​ការពារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​អ៊ីនធឺណិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំ.រិតទារប្រាក់ដោយបន្លំប្រើឯកសណ្ឋានគរបាល, ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ត្រូវបានចាប់ខ្លួន

Liny Chan December 2, 2024 02/12/2024

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់ពីជនជាតិចិន ដោយក្លែងបន្លំប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១យប់ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មានជនជាតិចិនមានគ្នាចំនួន៤-៥នាក់ ជិះរថយន្ត១គ្រឿង ម៉ាក Alpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។ ក្រោយទទួលព័ត៌មានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន […]

ពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលប្រកបមុខរបរដឹកក្អមឆ្នាំងលក់ ចាប់ផ្ដើមចេញដំណើរជាបណ្ដើរៗវិញហើយ បន្ទាប់ពីខកខានអស់រយៈពេលមួយរដូវវស្សាកន្លងមក

Liny Chan December 2, 2024 02/12/2024

(កំពង់ឆ្នាំង)៖ រដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមរៀបចំទុកក្អមឆ្នាំង ដាក់លើរថយន្តកែ ច្នៃ គោយន្ត និងរ៉ឺម៉ក ចេញដំណើរលក់ដូរវិញហើយ ក្រោយពីពួកគាត់បានប្រមូលផលស្រូវស្រាលទុកដាក់រួចរាល់ និងបន្ទាប់ពីមានការអាក់ខានក្នុងការបង្កបង្កើនផលស្រូវពេញមួយរដូវវស្សាកន្លងមកនេះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ពលរដ្ឋក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានមុខរបររកស៊ីដឹកក្អមឆ្នាំងលក់ ពួកគាត់បានចាប់ផ្ដើមរៀបចំក្អមឆ្នាំង ចង្ក្រាន និងសម្ភារប្រើប្រាស់ធ្វើពីដីឆ្នាំងមួយចំនួនទៀត ចងរៀបចំដាក់លើរថយន្តកែច្នៃ គោយន្តកន្ត្រៃ រទេះគោ រ៉ឺម៉កម៉ូតូ និងមធ្យោបាយផ្សេងៗទៀត ចេញដំណើររកទទួលទានឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលមួយរដូវវស្សាកន្លងមកនេះ ដោយសារតែពួកគាត់ជាប់រវល់ ក្នុងការបង្កបង្កើនផលស្រូវ និងប្រមូលផលស្រូវស្រាលទុកដាក់ក្នុងជង្រុកផងដែរ។ បុរសម្នាក់ឈ្មោះ ជា ថុនា មានទីលំនៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលបានដឹកក្អមឆ្នាំង និងសម្ភារប្រើប្រាស់ផ្សេងៗធ្វើអំពីដីឆ្នាំងតាមរម៉កម៉ូតូ ត្រៀមចេញដំណើរដើរលក់ដូរតាមបណ្ដាខេត្តផ្សេងៗ បានប្រាប់ឲ្យដឹងថា រូបគាត់បានប្រកបមុខរបរដឹកក្អមឆ្នាំង និងសម្ភារប្រើប្រាស់ធ្វើអំពីដីឆ្នាំង ដើរលក់មានរយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ទៅរូបគាត់ក៏បានចាប់យកមុខរបរនេះជំនួសឪពុករហូតមកដល់សព្វថ្ងៃ។ លោកបានបញ្ជាក់ទៀតថា កាលពីរូបគាត់នៅតូចៗ គាត់បានដើរលក់ក្អមឆ្នាំងជាមួយឪពុក កាលណោះមិនទាន់មានរថយន្តកែច្នៃ គោយន្ត ឬរ៉ឺម៉កម៉ូតូ ដឹកដូចសម័យឥឡូវនោះទេ គឺកាលណោះមានតែរទេះគោកង់ឈើ ដោយបររទេះដើរលក់នៅតាមបណ្ដាខេត្តឆ្ងាយៗ។ ពេលចេញលក់ក្នុងមួយជើងៗទាំងទៅទាំងមក គឺចំណាយពេលរាប់ខែឯណោះទើបត្រឡប់មកដល់ផ្ទះវិញ […]