(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្មល (ESL) មានគ្នាសរុបចំនួនប្រហែល២០នាក់ ប្រដាប់ដោយដាវចំនួន២ដើម បានធ្វើសកម្មភាពធាក់ ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួស និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនរងគ្រោះម្នាក់ទៀត ត្រូវបានក្រុមក្មេងទំនើងវាយ និងកាប់ត្រូវកែងដៃខាងស្ដាំរងរបួសធ្ងន់រួចក្រុមក្មេងទំនើងខាងលើ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងខាងលើក៏បានប្រើប្រាស់ដាវចំនួន២ដើម ធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះម្នាក់ជាច្រើនដាវ ចំខាងស្ដាំបណ្តាលឲ្យរង របួស នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ រួមមាន ១៖ឈ្មោះ ឈាងលីហួ, ២៖ឈ្មោះ ប៉ូ អ៊ីមហុង, ៣៖ឈ្មោះ ខេង សាវៀត ហៅវីត, ៤៖ឈ្មោះ ហាន់ ណាហ្វ៊ី ម៉ូហាំម៉ាត់តាវហ្កិច, ៥៖ឈ្មោះ ថា […]