រដ្ឋមន្ត្រី កែវ រតនៈ៖ រដ្ឋបន្តឧបត្ថម្ភធន ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីរក្សាស្ថិរភាពតម្លៃអគ្គិសនីជូនប្រជាពលរដ្ឋ
Liny Chan
November 22, 2024
22/11/2024
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល បានបន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព។ ការលើកឡើងរបស់លោក កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អភិក្រមទី២៖ រក្សាថ្លៃសមរម្យស្របតាមថ្លៃ នៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល ដែលក្រសួងនឹងបន្តអនុវត្តន៍ លោករដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា «បន្តឧបត្ថម្ភធនប្រមាណ ១២៥ លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីឱ្យថ្លៃអគ្គិសនីនៅមាន ស្ថិរភាពខណៈប្រទេសនានា កំពុងបន្តឡើងថ្លៃអគ្គិសនី ធ្វើឱ្យអ្នកប្រើប្រាស់ពីបណ្តាញជាតិ ៩៩,៧៣% មានថ្លៃដូចគ្នាទូទាំងប្រទេស ក្នុងនោះផងដែរក្រសួងក៏បន្តរក្សាថ្លៃលក់សង្គមកិច្ច ៣៨០រៀល ៤៨០រៀល និង ៦១០រៀល សម្រាប់លំនៅឋានចំណូលទាប និងមធ្យម និង៤៨០រៀល សម្រាប់កសិកម្ម ដែលប្រើពេលយប់។ […]