(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណជូនដល់ប្រជាពលរដ្ឋ ក្នុងនោះមានបានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន៧លានក្បាលដី ស្មើនឹង ១០០% នៃផែនការ និងបាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥%។ ក្នុងរយៈពេល ១ឆ្នាំដើមអណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី យ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់បំផុត។ បើតាមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ លោក បានបន្តថា ការធានាបាននូវសន្តិសុខនយោបាយនិងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ ហើយក៏ជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង ដែលជាឬសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ […]