ព័ត៌មានជាតិ

Samsung ឈរនៅលេខរៀងកំពូល ជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេបំផុតនៅទូទាំងពិភពលោក

Liny Chan October 16, 2024 16/10/2024

(បរទេស)៖ យោងតាមរបាយការណ៍បឋមពី Canalys បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៥ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។ ដោយក្រុមហ៊ុន Samsung ជាអ្នកគ្រងដំណែងលេខ១ ខណៈទីផ្សារប្រកួតប្រជែងក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញានេះ គឺកាន់តែតឹងតែងជាងពេលណាៗទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ របាយការណ៍បានបង្ហាញថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung នៅតែឈរនៅតំណែងកំពូល ប៉ុន្តែស្ទើរតែត្រូវបានទាត់ចេញដោយ Apple ខណៈក្រុមហ៊ុនទាំងពីរនេះបានកាន់កាប់ចំណែកទីផ្សារ ១៨ភាគរយដូចគ្នា នៅពេលដែលភាគរយបានបង្កត់ឡើង។ ជុំវិញការប្រកួតប្រជែងដ៏តឹងតែងរវាងក្រុមហ៊ុនទាំងពីរនេះ គឺដោយសារតម្រូវការខ្លាំងសម្រាប់ iPhone 15 និងជាម៉ូដែលដែលរំពឹងទុកថានឹងចេញមកជាមួយនឹងមុខងារ Apple Intelligence (គ្រោងប្រកាសនៅក្នុងខែនេះ)។ ប្រភពបានគូសបញ្ជាក់ទៀតថា តម្រូវការ iPhone 16 ឆ្នាំនេះ និងធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងត្រីមាសទី៤ និងរក្សាសន្ទុះរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ឯណោះ នៅពេលដែលពង្រីកមុខងារ AI របស់ខ្លួនទៅកាន់ទីផ្សារជាច្រើនទៀតដូចជាអឺរ៉ុប និងចិន។ ទន្ទឹមនឹងនេះតំណែងបន្ទាប់ គឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន Xiaomi ដែលបានកាន់កាប់ចំណែកទីផ្សារ ១៤ភាគរយ ខណៈដែលក្រុមហ៊ុន Oppo និង Vivo បានកាន់កាប់ចំណែកទីផ្សារ […]

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​រំពឹងទទួលបានអ្នកដំណើរជាង ១.៥លាននាក់ នៅដំណាច់ឆ្នាំ២០២៤

Liny Chan October 16, 2024 16/10/2024

(ភ្នំពេញ)៖ ​ក្នុងរយៈពេលជិតមួយឆ្នាំនៃការបើកដំណើរការ ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤​​ អាកាសយានដ្ឋាននេះ ទទួលបានជើងហោះហើរចំនួន ១៤,៧០០ ជើង​ និងអ្នកដំណើរចេញចូលសរុបប្រមាណ១.៣២លាននាក់​​ និងរំពឹងថាអ្នកដំណើរចេញ-ចូលនឹងកើនដល់ ១លាន៥០ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២៤នេះ ខណៈអាកាសយានដ្ឋានអន្តរជាតិ ​បាន​បើកផ្លូវហោះហើរទៅកាន់៨ ប្រទេស និង១៥ទីក្រុង។ ថ្លែងនៅ​ក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃ​ការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន បានឱ្យថា​​ ជាមធ្យម​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​ទទួលបានការហោះហើរចំនួន ៤០ជើង​ ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរ​ប្រមាណ ៣,៦២០ នាក់ ​ពោលគឺអាកាសយានដ្ឋាននេះមានអត្រាធម្មតាខ្ពស់ជាង ៩០%។ បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​បាន​បើកផ្លូវហោះហើរទៅកាន់៨ ប្រទេស និង១៥ ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ដែលបានហោះហើរចំនួន ១៦ ខ្សែផ្លូវ […]

ក្រុមហ៊ុនជប៉ុនមួយមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង ១០លាននាក់ មានគម្រោងផលិតវីដេអូផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

Liny Chan October 16, 2024 16/10/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនជប៉ុនមួយមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង១០លាននាក់ មានគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍ បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុកនៅកម្ពុជា ដើម្បីជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជប៉ុន ក៏ដូចជាអន្តរជាតិដទៃទៀតមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន។ ការណ៍នេះត្រូវបានបង្ហាញក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ លោក KATO Kazunori (សមាគមជប៉ុន-កម្ពុជា) ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. ក៏បានស្នើសុំអនុសាសន៍ណែនាំលើគម្រោងផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍ បេតិកភណ្ឌ […]

នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការបំពានផ្លូ.វភេ.ទលើសិស្សស្រីអុីស្លាម ត្រូវបានឃាត់ខ្លួន

Liny Chan October 16, 2024 16/10/2024

(ភ្នំពេញ)៖ ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅពេលនេះកម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើសហើយ គឺឈ្មោះ កាម៉ារូទីន ស៊ូហៃមី មុខរបរជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម។ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ សមត្ថកិច្ចបន្តស្រាវជ្រាវរកភស្តុតាង និងស្វែងរកកុមាររងគ្រោះផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូរ៉េខាងជើង អះអាងថាមានយុវជន ១.៤លាននាក់ ចូលបម្រើកងទ័ព ក្នុងសប្ដាហ៍នេះ

Liny Chan October 16, 2024 16/10/2024

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៦ ខែតុលា បានរាយការណ៍ថាយុវជនប្រហែល ១.៤លាននាក់ បានចូលរួម ឬត្រឡប់មក ចូលរួមសាជាថ្មីនៅក្នុងជួរកងទ័ព នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ KCNA ​បានបញ្ជាក់ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថាយុវជនក្មេងៗ បានប្ដេជ្ញាចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមពលីមួយ ដើម្បីកម្ទេចសត្រូវជាមួយអាវុធរបស់បដិវត្តន៍។ ការអះអាងបែបនេះរបស់ KCNA ធ្វើឡើងនៅចំពេលភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានឡើងកម្ដៅសាជាថ្មី ក្រោយកូរ៉េខាងជើងចោទថា កូរ៉េខាងត្បូងបានបង្ហោះដ្រូនចូលក្នុងរដ្ឋធានីព្យុងយ៉ាង។ កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏ធ្លាប់បានអះអាងដូចគ្នានេះដែរពីការចូលរួមរបស់យុវជនកូរ៉េខាងជើង នៅក្នុងជួរកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងជាមួយ សហរដ្ឋអាមេរិក។ «ប្រសិនបើសង្រ្គាមផ្ទុះឡើង នោះកូរ៉េខាងត្បូង នឹងត្រូវរលាយបាត់ពីផែនទី ហើយបើពួកគេចង់ធ្វើសង្រ្គាម នោះយើងនឹងធ្វើឱ្យពួកគេរលាយ បាត់»។ នេះជាការបន្ថែមរបស់ KCNA។ គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃអង្គារ ទី១៥ ខែតុលា បានចាប់ផ្តើមបំផ្ទុះកម្ទេចកំណាត់ផ្លូវថ្នល់ និងថ្លូវរថភ្លើង ដែលតភ្ជាប់រវាងប្រទេសកូរ៉េទាំងពីរ នៅឯខាងព្រំប្រទល់របស់ខ្លួន។ វាជាការអនុវត្តការសន្យារបស់ទីក្រុងព្យុងយ៉ាង ដែលបានប្រកាសកាលពីសប្តាហ៍មុនថា នឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងផ្លូវដែក​អន្តរកូរ៉េទាំងអស់ ហើយពង្រឹងការការពារបន្ថែមទៀត នៅតំបន់ព្រំប្រទល់ជាប់ជាមួយកូរ៉េខាងត្បូង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សំណេរអង្គរត្រឡប់មកវិញហើយ! ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ នឹងរៀបចំឡើងនាដើមឆ្នាំ២០២៥ខាងមុខ

Liny Chan October 16, 2024 16/10/2024

(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី១ កាលពីឆ្នាំ២០២៣កន្លងទៅនោះ គណៈកម្មការរៀបចំបាននិងកំពុងរៀបចំព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិនេះជាលើកទី២ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅស្ពានហាលមុខប្រាសាទអង្គរវត្តដដែល ហើយបើតាមគម្រោងនឹងទទួលអ្នកចូលរួមប្រកួតចាប់ពី១០០០-១៥០០នាក់។ គួរជម្រាបថា កម្មវិធីសំណេរអង្គរ ឬអាចហៅថាកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិ ត្រូវបានរៀបចំមួយលើករួចមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន-បេក្ខនារីសរុបជាង៧០០នាក់។ ក្រោយជោគជ័យក្នុងការរៀបចំលើកទី១នោះ អន្តរក្រសួង-ស្ថាប័នក៏បានឯកភាពគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះជាលើកទី២។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហើយក៏ជាអ្នកផ្តួចផ្ដើមព្រឹត្តិការណ៍មួយរូបដែរនោះ បានឱ្យដឹងថា កម្មវិធីសំណេរអង្គរលើកទី២ នឹងត្រូវធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ (ថេរវេលាប្រឡងមានរយៈពេល១ម៉ោង) នៅស្ពានហាលមុខប្រាសាទអង្គរវត្តដដែល។ លោក លឹម ប៊ុនហុក បានបន្តថា ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបានតាមរយៈបណ្ដាញតេឡេក្រាមលេខ 092​ 33 76 26 និងស្នើភាគទាន២០,០០០រៀល ដើម្បីបោះអាវយឺតដ៏ស្រស់ស្អាតមួយសម្រាប់សាមីបេក្ខជនផ្ទាល់។ ការទទួលចុះឈ្មោះបេក្ខជន-បេក្ខនារីចូលរួមប្រកួតក្នុងកម្មវិធីសំណេរអង្គរលើកទី២ គឺធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤ […]

កម្លាំងនគរបាល បង្ក្រាបក្រុមទំនើងសរុប ១៨នាក់ បង្កហិ-ង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យ

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យ កាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើង សរុប១៨នាក់។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ *ក្រុមទី១៖ រហស្សនាម «ពោធិ៍ចិនតុងគីឡូស៊ីន» ចំនួន១៤នាក់*ក្រុមទី២៖ រហស្សនាម «ផ្ទះឡ» ចំនួន០៤នាក់។ ក្រុមក្មេងទំនើងទាំង២ក្រុមនេះ បានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក លើផ្លូវសាធារណៈដោយប្រើ (ដំបង កាំបិត ផ្គាក់ ដុំថ្ម) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទីទាបភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ សូមបញ្ជាក់ថា ក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល២៥នាក់ (ធ្លាប់ធ្វើសកម្មភាពកាប់គ្នា១លើក នៅក្រោយសណ្ឋាគារ យូអេងផ្លូវសហព័ន្ធរុស្សីក្នុងកំឡុង (ខែកញ្ញា) ដោយឃាត់ខ្លួនបានចំនួន១៤នាក់ ហើយ នៅសេសល់មួយចំនួនទៀតកំពុងគេចខ្លួន។ ដោយយឡែកក្រុមទី២ មានឈ្មោះ «ផ្ទះឡ» មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន២លើក ដោយឃាត់ខ្លួនបានចំនួន៤នាក់។ នៅសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន។ របាយការណ៍បានបន្តថា មុនពេលកើតហេតុក្រុមទី១ បានជិះម៉ូតូជាក្រុមៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏រោទិ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឲ្យក្រុមទី២ខឹង ក៏យកដុំថ្ម កាំបិតផ្គាក់ […]

ក្រុមហ៊ុននាំចេញអង្ករជាង ១០ របស់កម្ពុជា នឹងចូលរួមតាំងបង្ហាញ​ផលិតផលអង្ករ ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅ​បារាំង

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអអ្ករចំនួន ១២ ​ចូលរួមការតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ វត្តមានក្រុមហ៊ុនទាំង១២ចូលរួមពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅបារាំងនេះ ដោយសារ​ការយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករ តាមរយៈការសហការគាំទ្រដោយ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងហាវែស III សហព័ន្ធស្រូវអង្ករកម្ពុជា។ បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះ គឺជាការចូលរួមលើកទី២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៨០ ម៉ែត្រការ៉េ បន្ទាប់ពីការចូលរួមលើកទី១ នៅក្នុងឆ្នាំ២០១៤។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍តាំងពិរព័រណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារដែលស្របទៅតាមគោលនយោបាលរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ […]