ព័ត៌មានជាតិ

សហភាពអ៊ឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជា សម្រាប់វិស័យសកម្មភាពមីន

Liny Chan October 17, 2024 17/10/2024

(ទីក្រុងហ្សឺណែវ)៖ សហភាពអ៊ឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាសម្រាប់វិស័យសកម្មភាពមីន។ នេះជាការលើកឡើងរបស់លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបទ្វេភាគីជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះ ក៏មានការចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ផងដែរ។ ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់សហភាពអ៊ឺរ៉ុប ចំពោះការរួមចំណែកគាំទ្រ ដល់ភាពជាប្រធានអនុសញ្ញាអូតាវ៉ារបស់កម្ពុជា និងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក៏ដូចការគាំទ្រដល់ការអនុវត្ត របស់អនុសញ្ញាអូតាវ៉ា ផងដែរ។ ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ក្នុងនោះដូចជា សកម្មភាពនៃការកៀរគរ រដ្ឋមិនមែនភាគីឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញា, […]

ពន្ធដារ៖ ការទិញលំនៅឋានមានតម្លៃក្រោម ឬស្មើ ៧​ម៉ឺនដុល្លារ ត្រូវបានលើកលែងពន្ធប្រថាប់ត្រា ខណៈលំនៅឋានមានតម្លៃលើសពីនេះ ត្រូវបន្ថយមូលដ្ឋានគិតពន្ធ ៧ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥

Liny Chan October 17, 2024 17/10/2024

(ភ្នំពេញ)៖ តាមរយៈព្រឹត្តិបត្រព័ត៌មានរបស់ខ្លួន អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមអំពីការទិញលំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ​មានតម្លៃក្រោម ឬស្មើ ៧​ម៉ឺនដុល្លារ ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥ ខណៈលំនៅឋានដែលមានតម្លៃលើសពីនេះ ក៏ទទួលបានអនុគ្រោះពន្ធប្រថាប់ត្រាដែរ ​ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ០០០ ដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជនអំពី ការបន្តអនុវត្តសេចក្តីជូនដំណឹងលេខ ០០១ សហវ.សជណ.អពដ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដោយបន្ថែមគោលការណ៍លើកទឹកចិត្ត ផ្នែកពន្ធដារចំពោះវិស័យអចលនទ្រព្យ ដែលក្នុងនោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានលើកលែង និងអនុគ្រោះដូចខាងក្រោម៖ ១. លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ ៧០ ០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៥។ ២. អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតម្លៃលើស៧០ ០០០ ដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ […]

ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង

Liny Chan October 17, 2024 17/10/2024

(កោះកុង)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង។ គម្រោងមួយនេះ នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយភ្ញៀវកិត្តិសចូលរួមជាច្រើនរូបផងដែរ។ រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ នឹងផ្តល់ការងារដល់ប្រជាជនចំនួន ២.៦០០នាក់ ក្នុងកំឡុងពេលសាងសង់។ រោងចក្រនេះ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ […]

អភិបាលខេត្តព្រះសីហនុ គាំទ្រការបង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off Road អន្ដរជាតិ ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍

Liny Chan October 17, 2024 17/10/2024

(ភ្នំពេញ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តលើផ្លូវឧបសគ្គ (Off Road) អន្ដរជាតិ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ នាចុងខែវិច្ឆិកាខាងមុខ ហើយលោករំពឹងព្រឹត្តិការណ៍នេះ នឹងក្លាយជាផលិតផលថ្មីមួយទៀត ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ឆ្នេរ ភាគនិរតីនៃប្រទេសកម្ពុជានេះ ។ ការគាំទ្រនេះ បន្ទាប់ពីលោកអភិបាលខេត្ត បានអនុញ្ញាតឲ្យក្រុមការងារសហព័ន្ធកីឡាយានយន្ដកម្ពុជា ដឹកនាំដោយលោក ទៀ ស្យាម អនុប្រធានសហព័ន្ធ និងជាប្រធានគ្រួសារ Off Road កម្ពុជា ចូលជួបពិភាក្សាការងាររៀបចំព្រឹត្តិការណ៍អន្ដរជាតិខាងលើ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ក្នុងនោះក៏មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនដៃគូផងដែរ ដើម្បីជំរុញព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off Road អន្ដរជាតិ នៅខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យ ។ លោក ម៉ាង ស៊ីណេត បានឯកភាព និងគាំទ្រសហព័ន្ធកីឡាយានយន្តកម្ពុជា ដែលផ្តួចផ្តើមគំនិតយកខេត្តព្រះសីហនុ បង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តឧបសគ្គ Off Road អន្តរជាតិ […]

ក្រសួងណែនាំឱ្យបញ្ឈប់សកម្មភាពផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវាអ៊ីនធឺណិតដល់បុគ្គល ដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ

Liny Chan October 17, 2024 17/10/2024

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការបញ្ឈប់សកម្មភាពនៃការផ្តល់សេវាអ៊ីនធឺណិត ដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ីនធឺណិតដល់បុគ្គល ដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ។ សេចក្តីណែនាំរបស់ក្រសួងបញ្ជាក់ថា កន្លងមក ខ្លួនបានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត នៅតាមបុរី ទីប្រជុំជន និងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ និងបានចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស ដោយបែងចែកជា ៥ តំបន់។ តាមរយៈបេសកកម្មនេះ ក្រុមការងារបានរកឃើញថា ប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានសហការនិងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណីត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។ […]

ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក Gulfstream ចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា

Liny Chan October 16, 2024 16/10/2024

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរឯកជន ឈានមុខរបស់អាមេរិក ដោយផ្តោតលើការផ្តល់សេវាហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរជន។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា តាមរយ:ការរួមចំណែកក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ និងទេសចរណ៍ជាមួយតំបន់ និងពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះទីផ្សារនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា […]

ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្តិការផ្សេងៗ ដល់ក្រុមហ៊ុនអាកាសចរណ៍បើកជើងហោះហើរថ្មី

Liny Chan October 16, 2024 16/10/2024

(សៀមរាប)៖ ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្តិការផ្សេងៗ សម្រាប់ការបើកជើងហោះហើរថ្មី និងក្រុមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញ​ឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀត បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ថ្លែងនៅ​ក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃ​ការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន បាន​បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្ត សម្រាប់ការបើកជើងហោះហើរថ្មី (New Routes) ឬជើងហោះហើរដែលបានផ្អាកជាង១២ ខែ ហើយធ្វើការតភ្ជាប់ហោះហើរឡើងវិញ ដោយបញ្ចុះតម្លៃទាំងស្រុង (១០០%) នូវថ្លៃចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទីពីរ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ឬ៥០%ប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្តសម្រាប់ ក្រុមហ៊ុនអាកាសចរណ៍ថ្មី ឬក្រុមហ៊ុនអាកាសចរណ៍ ដែលបានផ្អាកប្រតិបត្តិការលើសពី […]