ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពជាង ២០០នាក់ ​នឹងចូលរួមប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កងទ័ពជាង ២០០នាក់ បានដាក់ពាក្យចូលរួមប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដែលនឹងរៀបចំឡើនាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងចំណោមអ្នកចូលរួមប្រកួតជាង ៤០០នាក់។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការហាត់ក្បាច់គុនជាការចូលរួមអភិរក្ស និងលើកស្ទួយក្បាច់គុនដែលបុព្វបុរសបានបន្សល់ទុក ក្បាច់គុន ល្បុក្កតោ យុទ្ធគុនខម គឺជាក្បាច់គុនប្រយុទ្ធ មិនមែន​ជាក្បាច់គុនសម្តែងនោះទេ។ ជាមួយគ្នានោះកងយុទ្ធពលខេរៈភូមិន្ទគឺបានប្រមូលផ្តុំក្បាច់គុន៣ មាន៖ យុទ្ធគុនខម ល្បុក្កតោ និងគុនខ្មែរបញ្ជូលគ្នា ដើម្បីរៀបចំចងក្រងក្នុងការហ្វឹកហាត់ផងដែរ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យុទ្ធគុនខម ល្បុក្កតោ និងគុនខ្មែរ មិនមែនសម្រាប់សម្តែងនោះទេគឺជាក្បាច់គុនដែលដូនតាបានប្រើប្រាសសម្រាប់ការប្រយុទ្ធលើសមរភូមិ ជាពិសេសគឺការប្រយុទ្ធ​គៀកតែម្តង។ […]

អូស្រ្តាលី ហាមពលរដ្ឋធ្វើដំណើរទៅអ៉ីស្រាអែល ហើយអំពាវនាវឱ្យអ្នកនៅទីនោះចាកចេញ ដើម្បីសុវត្ថិភាព

Liny Chan October 15, 2024 15/10/2024

(ស៉ីដនី)៖ អូស្រ្តាលី បានប្រាប់ប្រជាជនរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល ហើយទទូចដល់ជនជាតិអូស្រ្តាលី ឱ្យចាកចេញពីប្រទេសនេះ ក្នុងពេលដែលជើងហោះហើរនៅធ្វើប្រតិបត្តិការ ដោយលើកឡើងអំពីជម្លោះរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ ២០២៤។ រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong បានបង្ហោះសារមួយតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា «រដ្ឋាភិបាលអូស្ត្រាលី មានការព្រួយបារម្ភខ្លាំងពីស្ថានភាពសន្តិសុខ នៅក្នុងប្រទេសអ៉ីស្រាអែល និងដែនដីប៉ាឡេស្ទីន ដែលអាចនឹងកាន់តែយ៉ាប់យ៉ឺនថែមទៀត»។ គេហទំព័រណែនាំការធ្វើដំណើរ របស់រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា មានការគំរាមកំហែងកម្រិតខ្ពស់ អំពីការវាយប្រហារផ្នែកយោធា និងភេរវករប្រឆាំងអ៉ីស្រាអែល ក៏ដូចជាផលប្រយោជន៍របស់អ៉ីស្រាអែល នៅទូទាំងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ក៏បានកាត់បន្ថយ និងផ្អាកជើងហោះហើរទៅអ៉ីស្រាអែល បន្ទាប់ពីការកើនឡើងនូវជម្លោះ បណ្តាលឱ្យមានការបិទដែនអាកាស។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ អ៉ីស្រាអែល បានពង្រីកគោលដៅវាយលុក ក្នុងសង្រ្គាមជាមួយក្រុមហេសបូឡា ដោយបើតាមមន្រ្តីសុខាភិបាលតំបន់ មនុស្សយ៉ាងហោចណាស់ ២១នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាស នៅភាគខាងជើងអ៉ីស្រាអែល ជាប់ព្រំដែនលីបង់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជានាំចេញអង្ករជាង ៤៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៣០០លានដុល្លារ ក្នុងរយៈពេល ៩ខែនេះ

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៤៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់៣៣៥.៤០ លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា អង្ករចំនួន៤៤៥ ៩១៣តោន ត្រូវបាននាំចេញ តាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦.៦៧ លានដុល្លារសហរដ្ឋអាមេរិក , ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១ ៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.៦៣ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន៧ប្រទេសបានបរិមាណចំនួន៨៦ ០៤៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៩ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមានអ្នកដែលខ្ចីដៃពលរដ្ឋដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ, អ្នកខ្លះចេញមកតំណាងពលរដ្ឋក្រីក្រដើម្បីស្នើសុំដី តែមិនដឹងពលរដ្ឋនៅទីណា

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះបន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រដើម្បីស្នើសុំដីរាប់ពាន់ ហិកតាពីរដ្ឋ ដែលនោះគឺជាបទល្មើសត្រូវប្រឈមនឹងផ្លូវច្បាប់។ តែយ៉ាងណា រាជរដ្ឋាភិបាលក៏មានយន្តការច្បាស់លាស់ក្នុងការផ្ដល់ដីជូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ គឺក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានឱ្យដឹងថា «ម្សិលមិញ ខ្ញុំស៉ឺញ៉េឯកភាព២ លុបចោលការសុំកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ។ អ្នកខ្លះតំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី៣០០គ្រួសារ សុំកាត់ឆ្វៀលដី១០០០ ឬ២០០០ហិកតាយកទៅឱ្យ ប្រជាពលរដ្ឋ។ ខ្ញុំទម្លាក់ឱ្យឯកឧត្តម សាយ សំអាល់ តែអ្នកតំណាងប្រជាពលរដ្ឋនោះ មិនដឹងប្រជាពលរដ្ឋនៅឯណា ហើយស្នើសុំសុទ្ធតែដីក្នុងឧទ្យានជាតិ»។ សម្ដេចធិបតីបញ្ជាក់ថា ករណីស្នើសុំបែបនេះ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅកាន់អ្នកដែលចង់ក្លែងបន្លំតាមវិធីហ្នឹង (អ្នកដែលខ្ចីដៃពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ) នឹងត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះជាបទល្មើសបោកបញ្ឆោត។ ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឱ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្អាកបញ្ជូននិស្សិតខ្មែរទៅប្រទេសអ៉ីស្រាអ៊ែល, ខណៈបច្ចុប្បន្នមាននិស្សិតខ្មែរ ២២០នាក់ កំពុងរស់នៅទីនោះ 

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្អាកបញ្ជូននិស្សិតខ្មែរ ទៅប្រទេសអ៉ីស្រាអ៊ែល, ខណៈបច្ចុប្បន្ននេះ មាននិស្សិតខ្មែរចំនួន២២០នាក់ កំពុងសិក្សា និងរស់នៅទីនោះ ហើយនិស្សិតខ្មែរទាំងអស់ កំពុងរស់នៅក្នុងទីតាំងដែលមានសុវត្ថិភាព និងស្ថិតក្រោមការតាមដានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ការសម្រេចបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីនៅតំបន់មជ្ឈឹមបូព៌ា កំពុងមានជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានបន្តឡើងវិញកាលពីមួយឆ្នាំមុន នៅពេលចលនាប្រដាប់អាវុធ លីបង់មួយនេះ បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត លើភាគខាងជើងអ៉ីស្រាអែល ក្រោមគោលបំណងគាំទ្រដល់ ក្រុមហាម៉ាសប៉ាឡេស្ទីន អំឡុងការផ្ទុះឡើងដំបូង នៃសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយជម្លោះរវាងភាគីទាំងពីរ បានកើនឡើងកម្តៅយ៉ាងគំហុក កាលពីខែមុន។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា មិនមានផែនការជួលយន្តហោះដឹកនាំនិស្សិតកម្ពុជា ដែលកំពុងតែសិក្សានៅប្រទេសអ៉ីស្រាអែលនៅពេលនេះនោះទេ។ ប៉ុន្តែ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំចំពោះសុខទុក្ខ ក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ ដោយមិនចោលប្រជាពលរដ្ឋខ្មែរណាម្នាក់ជាដាច់ខាត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើព័ត៌មានដល់ឪពុក ម្តាយ អាណាព្យាបាលរបស់និស្សិតទាំងអស់ថា បើទោះបីជាប្រទេសកម្ពុជា មានសន្តិភាពក៏ដោយ រាជរដ្ឋាភិបាលក៏មិនបានភ្លេចដល់ប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលកំពុងរស់នៅ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យគ្រប់គ្រង ការប្រើផ្លាកលេខឡាន ខ.ម ហើយអ្នកប្រើបានមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ 

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាឲ្យគ្រប់គ្រងឲ្យបាន នូវការប្រើប្រាស់ផ្លាកលេខឡាន ខ.ម ហើយអ្នកប្រើប្រាស់លេខឡាន ខ.ម គឺមានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះ។ ការបញ្ជាបែបនេះធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃើញក្រសួងការពារជាតិ, អគ្គសម្ភារបច្ចេកទេស ក៏បានចេញគោលការណ៍ណែនាំ រឿងឡាន ខ.ម សូមគ្រប់គ្រងឲ្យបាន ទាំងការចេញលេខឲ្យ ទាំងការប្រើប្រាស់ […] ចាប់ពីពេលនេះទៅ ប្រើប្រាស់ឲ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ ដែលត្រូវប្រើ»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា អ្នកខ្លះមិនមែនជានាយទាហានជាន់ខ្ពស់ ប៉ុន្ដែប្រើផ្លាកលេខឡាន ខ.ម និងមានការបើកបរសាហាវ ដែលធ្វើឲ្យខូចឈ្មោះ […]

សម្ដេចធិបតី លើកឡើងពីបញ្ហាពន្ធនាគារដែលកំពុងល្បី និងបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័នពន្ធនាគារ

Liny Chan October 15, 2024 15/10/2024

នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០” ។ ក្នុងឱកាសនោះសម្ដេចធិបតី បានលើកឡើងពីបញ្ហាពន្ធនាគារដែលត្រូវបានបង្ហោះពេញបណាញសង្គមនាពេលថ្មីៗនេះ ដោយក្នុងនោះសម្ដេចធិបតី បានបញ្ជាក់ថា សម្ដេចបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័នពន្ធនាគារ។ សម្ដេចធិបតី បានមានប្រសាសន៍ដូច្នេះថា៖ « ម្សិលម្ងៃនេះ ឃើញគេបង្ហោះពេញហ្វេសប៊ុករឿងជប់លៀងពេញក្នុងគុក ខ្ញុំបានជជែកជាមួយឯកឧត្តម ស សុខា ពីម្សិលម្ងៃប្រគល់ភារកិច្ចឱ្យមើល ពិនិត្យត្រង់ហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច? ព្រោះឥលូវតាមហ្វេសប៊ុកនេះ មិនដឹងថាស្អីជាស្អីទេ ជួនកាលអា ១០ឆ្នាំមុនក៏ចេញមកឥលូវ ប៉ុន្តែឱ្យធ្វើយ៉ាងណា ធ្វើការកែទម្រង់ពង្រឹងពន្ធនាគាររបស់យើងនៅទូទាំងប្រទេស។ ម្សិលមិញឯកឧត្តម ស សុខា បានរាយការណ៍មក ខ្ញុំបានឯកភាពលើ ២ចំណុច ទី១ គឺពង្រឹង ម១ នេះ តាមរយៈ ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័ននេះ អ៉ីចឹងក៏បានត្រៀម ហើយយើងត្រូវធ្វើយ៉ាងណា […]

ក្រសួងសាធារណការ ជូនដំណឹងពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពី វិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង ជាពិសេសចូលរួមអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដូចជាច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងសារាចរណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោករដ្ឋមន្ត្រី ហួត ហាក់ ពិភាក្សាជាមួយក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ ពីការទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញ

Liny Chan October 15, 2024 15/10/2024

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក លីវ មីងលីង (Liu Minglin) ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holding Group (YIG) ដែលជាក្រុមហ៊ុនមេរបស់ព្រលានយន្តហោះអន្តរជាតិអង្គរ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កិច្ចពិភាក្សានេះធ្វើឡើងនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ភាគីទាំងពីរបានពិភាក្សាពីការទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគំរោងរបស់ក្រុមហ៊ុនក្នុងបណ្តាក់ទុនបន្ថែម ដើម្បីអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិអង្គរឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ ក៏ដូចជាការអភិវឌ្ឍផលិតផលទេសចរណ៍បន្ថែមថ្មីទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សង្វៀន GANZBERG KUN KHMER FESTIVAL CONCERT នាំកំពូលអ្នកប្រយុទ្ធគុនខ្មែរជាច្រើនរូបមកចួបគ្នាលើសង្វៀនគុនខ្មែរតែមួយដ៏អស្ចារ្យលើទឹកដីខេត្តបាត់ដំបង

Liny Chan October 15, 2024 15/10/2024

(បាត់ដំបង)៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ GANZBERG បានរៀបចំយុទ្ធនាការប្រដាល់គុនខ្មែរលំដាប់ប្រទេស ដើម្បីពង្រីកវិសាលភាពគុនខ្មែរឱ្យបានកាន់តែខ្លាំងថែមទៀត។ GANZBERG មានឆន្ទៈយ៉ាងមោះមុត​ថា GANZBERG លើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោក ដើម្បីនាំយកកីឡាករគុនខ្មែរដ៏អង់អាចក្លាហានទៅកាន់ឆាកអន្តរជាតិ និងធ្វើឱ្យបរទេសទទួលស្គាល់គុនខ្មែរថា ជាក្បាច់គុនដ៏អស្ចារ្យមួយនៅក្នុងពិភពលោក។ ជាមួយគ្នានោះដែល GANZBERG ក៏នាំមកជូននូវព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំលំដាប់អន្តរជាតិ ដែលប្រជុំទៅដោយកំពូលតារាចម្រៀងល្បីៗ រួមជាមួយ DJ និង MC ល្បីៗច្រើនរូបលើឆាក GANZBERG Kun Khmer Festival Concert ចំនួន ២ថ្ងៃ នៅថ្ងៃទី ១៦ – ១៧ ខែតុលា ២០២៤ ពហុកីឡដ្ឋាន វាលបែកចាន ខេត្តបាត់ដំបង ចាប់ពីម៉ោង ៨យប់។ ក្រៅពីរីករាយទស្សនាការប្រដាល់គុនខ្មែរលំដាប់ប្រទេស និងការប្រគុំតន្រ្តីដ៏ធំលំដាប់អន្តរជាតិហើយ បងប្អូនអ្នក បាត់ដំបង ជាពិសេសអតិថិជន GANZBERG ក៏អាចរីករាយជាមួយការតាំងលក់ផលិតផល និងម្ហូបអាហារជាច្រើនមុខផងដែរ។ កុំភ្លេចនាំពួកម៉ាកល្អ មនុស្សជាទីស្រឡាញ់របស់អ្នកមកញ៉ាំ GANZBERG រូបរាងថ្មី ឆ្ងាញ់លើសពីស្រាបៀរធម្មតា៕