ព័ត៌មានជាតិ

ក្រសួងអប់រំ បង្ហាញ​បទប្បញ្ញត្តិសម្រាប់បេក្ខជនប្រឡង និងបុគ្គលិកអប់រំ អនុវត្តន៍ក្នុងមណ្ឌលប្រឡងសញ្ញាបត្របាក់ឌុប

Liny Chan October 7, 2024 07/10/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញបទប្បញ្ញត្តិទូទៅចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់បេក្ខជនប្រឡង និងបុគ្គលិកអប់រំ​ចំពោះការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ក្នុងមណ្ឌលសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ស្អែកនេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ​ត្រូវគោរព​បទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ជាមួយគ្នានោះក្រសួងអប់រំ បានបញ្ជាក់ទៀតថា នៅក្នុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ស​ម្រាប់បុគ្គលដែលមានសិទ្ធិយកចូល និងប្រើប្រាស់ទូរសព្ទដៃមានដូចជា៖ គណៈមេប្រយោគទូទាំងប្រទេស, ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល, ប្រធានមណ្ឌល, ប្រធានសន្តិសុខប្រចាំមណ្ឌល,អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត បុគ្គលដែលគ្មានសិទ្ធិយកចូល និងប្រើប្រាស់មានដូចជា៖ បេក្ខជនប្រឡង, អនុប្រធាន សមាជិកអប្បមាទ និងជំនួយការអប្បមាទ, អនុប្រធានមណ្ឌល, គណៈកម្មការកណ្តាល អ្នកត្រួតពិនិត្យតាមអគារ និងអនុរក្ស និងសមាជិកសន្តិសុខ និងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌល៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

សម្តេចតេជោ ហ៊ុន សែន៖ អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោម ជា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» បងប្អូនខ្មែរគ្រប់ទីកន្លែង អាចចូលរួមបានទាំងអស់គ្នា, ប្រើពេល ១២ឆ្នាំ ទើបសម្រេចក្តីសុបិននេះ

Liny Chan October 7, 2024 07/10/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងអំពីដើមចម ដែលនាំឱ្យមានការរៀបចំដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់។ សម្តេចតេជោបញ្ជាក់ថា ការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរជាច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ២០១២មកម្ល៉េះ តែដោយសារគ្រួសារសម្តេចមានទុក្ខដោយសារឪពុករបស់សម្តេចបានទទួលមរណភាព ក្នុងឆ្នាំ២០១៣ និងម្តាយក្មេករបស់សម្តេចទទួលមរណភាពក្នុងឆ្នាំ២០២០ ទើបបណ្តាឱ្យផ្អាកធ្វើកឋិនទាន។ សម្តេចបញ្ជាក់ថា អង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោមនេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត ហើយអង្គកឋិនទាននេះ ត្រូវបានដាក់ឈ្មោះអង្គកឋិនទាននេះថា «អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ […]

អភិបាលខេត្តតាកែវ៖ ការផ្ញើកង់ម៉ូតូរបស់បេក្ខជនប្រឡងបាក់ឌុប មិនយកប្រាក់នោះទេ

Liny Chan October 7, 2024 07/10/2024

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឱ្យដឹងថា ការផ្ញើកង់ម៉ូតូរបស់បេក្ខជន ដែលមកចូលរួមប្រឡងទុតិយភូមិ នៅក្នុងខេត្តតាកែវ មិនតម្រូវឲ្យបង់ប្រាក់នោះទេ ពោលជាបន្ទុករបស់អាជ្ញាធរ ក្នុងការរៀបចំជូនបេក្ខជន។ ការថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំណែនាំគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។ លោកក៏បានណែនាំដល់អភិបាលក្រុងស្រុកដែលមានមណ្ឌលប្រឡងត្រូវពិនិត្យ មើលបញ្ហាថ្លៃផ្ទះសំណាក់ និងការលក់ម្ហូបអាហារឲ្យបានច្បាស់លាស់ មិនត្រូវបណ្ដែតបណ្ដោយ ឱ្យជនឱកាសនិយម ពេលប្រឡងទុតិយភូមិ ឆ្លៀតកេងចំណេញពីបញ្ហានេះទេ ព្រោះប៉ះពាល់ដល់សិស្សានុសិស្ស ដែលមកចូលរួមប្រឡង ហើយបើមានបញ្ហានេះ កើតឡើងត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំសមត្ថកិច្ចទាំងអស់ ត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍តាមបណ្ឌលប្រឡងឲ្យបានល្អប្រសើរ ហើយចំពោះការផ្ញើកង់ម៉ូតូរបស់បេក្ខជនចូលរួមប្រឡងមិនតម្រូវឲ្យបង់ប្រាក់នោះទេ។ គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤ សម្រាប់ខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន១៧ ស្មើនឹង ៣៧៧បន្ទប់ មានបេក្ខជនសរុប ៩,៣៤២នាក់ ស្រី ៤៩៦៧នាក់។ នៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន […]

ដំរីព្រៃចំនួន ១ក្បាល ប្រទះឃើញបាត់បង់ជីវិត នៅក្នុងរណ្ដៅគ្រាប់.បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម ក្នុងខេត្តមណ្ឌលគិរី

Liny Chan October 7, 2024 07/10/2024

(មណ្ឌលគិរី)៖ ដំរីព្រៃ ឬដំរីអាស៊ី ឈ្មោល១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទំងន់ប្រមាណ៣តោន ត្រូវបានអ្នភូមិប្រទះឃើញស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។ លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច័យដោយ ពីមន្រ្តីជំនាញពេទ្យសត្វ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងពីមន្រ្តីជំនាញនៃការិយាល័យ សង្គ្រោះនិងព្យាបាល សត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ។ ក្រុមការងារជំនាញនៅលើទីតាំង បានសន្និដ្ឋានជំហានដំបូង ថាដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងយៈពេល១ថ្ងៃ ទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី១០ […]

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែក គោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ 

Liny Chan October 7, 2024 07/10/2024

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារសារជូនពរ និងផ្ដាំផ្ញើជូនចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤។ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែកនេះ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។ លោកបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ទទួលទានដំណេក និងអាហារឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ៕ Fresh News

ក្រសួងការងារ អំពាវនាវឱ្យពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួង

Liny Chan September 30, 2024 30/09/2024

(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ សូមទៅធ្វើការងារដោយស្របច្បាប់ តាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជនដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈដោយស្របច្បាប់។ លោករដ្ឋលេខាធិការក៏បានធ្វើក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។ ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការស្នើឱ្យពលរដ្ឋឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។ លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជិកាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ អាជ្ញាធរក៏ព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរឹងប្រសិនបើរកឃើញថា មានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ លោករដ្ឋលេខាធិការបន្ថែមថា ជុំវិញព័ត៌ុមានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ ប្រជាពលរដ្ឋអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធាន- ខេត្ត ឬទូរសព្ទមកលេខ ១២៩៧ ឬ ១២៨៦។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគាំទ្រទៅដល់ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ធ្វើទៅធ្វើការនៅក្រៅប្រទេស ត្រូវមានការស្វែងយល់ឱ្យបានត្រឹមត្រូវពីក្រុមហ៊ុនដែលបញ្ជូននោះ ជៀសវាងទៅធ្វើការដោយខុសច្បាប់។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា «បងប្អូនប្រជាពលរដ្ឋរបស់យើងត្រូវជៀសវាងឱ្យផុតពីការទៅធ្វើការនៅក្រៅប្រទេសតាមរយៈមេខ្យល់ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល

Liny Chan September 30, 2024 30/09/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតគ្រុប CoolApp ដែលមានឈ្មោះថា «Samdech Thipadei Hun Manet Prime Minister of Cambodia» ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំនួនអ្នកចូលរួមក្នុងគ្រុប CoolApp របស់សម្តេចនាយករដ្ឋមន្ត្រី កំពុងបន្តកើនឡើងជាលំដាប់ ដើម្បីងាយស្រួលទទួលបានព័ត៌មានថ្មីៗ របស់រាជរដ្ឋាភិបាល ពិសេសរបស់សកម្មភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ សូមបងប្អូនប្រជាពលរដ្ឋចូលរួម Join ក្នុង Group ផ្លូវការរបស់សម្តេចបវរធិបតី នៅលើបណ្តាញទំនាក់ទំនងសង្គម CoolApp ដើម្បីទទួលបានព័ត៌មាន។ សូមជម្រាបថា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលស្នើឱ្យរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram នោះ, គេសង្កេតឃើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមបណ្តាក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានបង្កើតគ្រុប […]

ព្រះមហាក្សត្រ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង

Liny Chan September 30, 2024 30/09/2024

(ភ្នំពេញ)៖ តបតាមការយាងរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ស្រី ណូវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ […]

កោះតៃវ៉ាន់ បង្កើនការប្រុងប្រយ័ត្ន មុនការមកដល់នៃព្យុះទីហ្វុង Krathon

Liny Chan September 30, 2024 30/09/2024

(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់នាថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ បានចេញសារព្រមាន ឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន នៅមុនការមកដល់ នៃព្យុះទីហ្វុងឈ្មោះ Krathon ដែលត្រូវបានរំពឹងថា នឹងកើនឡើងឥទ្ធិពល ហើយបោកបក់ឆ្លងកាត់ បណ្តោយឆ្នេរភាគខាងលិច ដែលជាតំបន់មានមនុស្សរស់នៅច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ តៃវ៉ាន់តែងរងការវាយប្រហារជាប្រចាំពីព្យុះទីហ្វុង ប៉ុន្តែពួកវាភាគច្រើន បោកបក់ចំ តំបន់ដែលមិនសូវមានមនុស្សរស់នៅច្រើន តាមបណ្តោយឆ្នេរភាគខាងកើត ដែលជាប់មហាសមុទ្រប៉ាស៉ីហ្វិក។ យ៉ាងណាមិញ ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា ព្យុះ Krathon ដែលឥឡូវចាត់ថ្នាក់ត្រឹមជា ព្យុះទីហ្វុងមានកម្លាំងកម្រិតមធ្យម ត្រូវបានព្យាករថា នឹងវាយលុកចំលើទីក្រុង Kaohsiung ដែលជាទីក្រុងកំពង់ផែសំខាន់មួយ នៅថ្ងៃពុធសប្តាហ៍នេះ។ គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ ព្យុះ Krathon ក៏ត្រូវបានរំពឹងដែរថា នឹងបន្តកើនឡើងថាមពលថែមទៀត អាចស្មើនឹង​ព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់បោកបក់ជាង ២២០គីឡូម៉ែត្រ ក្នុង១ម៉ោង នៅក្បែរចំណុចកណ្តាលរបស់វា។ តៃវ៉ាន់បានត្រៀមទូកកៅស៊ូជាង១,០០០គ្រឿង និងកងទ័ព២,២០០នាក់ ឱ្យប្រុងជើងការ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធារណៈទៅស្រុកកំណើត

Liny Chan September 30, 2024 30/09/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​សម្រេច​បញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។ ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។ ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់។ ប្រជាពលរដ្ឋបានបង្ហាញក្តីរំភើបរីករាយ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចរបស់សម្តេចមហាបវរធិបតី។ ក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបជាអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News