ព័ត៌មានជាតិ

ណាល់ ដារិទ្ធ យុវជនឆ្នើមកម្ពុជាទី១ បានបញ្ចប់ការសិក្សា នៅសាលារាជបណ្ឌិត្យសភាយោធា អតីតព្រះមហាក្សត្រី Alizabeth ទី២ នៃចក្រភពអង់គ្លេស

Liny Chan September 28, 2024 28/09/2024

(អង់គ្លេស)៖ យុវជន ណាល់ ដារិទ្ធ  ដែលជាបុត្រារបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ចប់ការសិក្សាដោយជោគជ័យ និងមោទនភាពបំផុតសំរាប់យុវជនកម្ពុជា ដែលបានបញ្ចប់ការសិក្សាពី សាលារាជ្យបណ្ឌិត្យយោធាអតីតព្រះមហាក្សត្រី Alizabeth ទី2របស់ចក្រភពអង៎គ្លេស។ កាលឆ្នាំ២០២១ យុវជនឆ្នើមកម្ពុជារូបនេះមានឱកាសទទួលបានអាហារូបករណ៍ពី អតីតព្រះមហាក្សត្រី Alizabeth ទី២ ទៅសិក្សាក្នុងសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា យុវជនឆ្នើមកម្ពុជា ណាល់ ដារិទ្ធ មុននឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅ សាលាបណ្ឌិត្យយោធាចក្រភពអង់គ្លេសដ៏ល្បីមួយនេះបានគឺ ដោយសារយុវជន ណាល់ដារិទ្ធ ត្រូវធ្វើការឆ្លងកាត់កិច្ចសំភាសន៍ និងប្រឡងជាមួយវិញ្ញាសារ ដ៏ស្វិតស្វាញពីសំណាក់មន្រ្តីជំនាញយោធា ដែលជាសេនានុព័ន្ធយោធា របស់ចក្រភព អង់គ្លេសប្រចាំនៅប្រទេសសឹង្ហបុរី និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ជាពិសេសបានការគាំទ្រពីអតីតលោកជំទាវ អគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា រួមជាមួយមន្រ្តីទូតជំនាញជាច្រើនរូបទៀត។ ទីបំផុតយុវជន ណាល់ ដារិទ្ធ បានឆ្លងផុតវិញ្ញាសារដ៏លំបាក និងតឹងរឹងដែលមិននឹកស្មានដល់ថា ទទួលបានជោគជ័យ គួរជាទីមោទនភាពយ៉ាងក្រៃលែង និងជាកិត្តិយសធំធេងសម្រាប់ក្រុមគ្រួសាររួមទាំងបង ប្អូនមិត្តភក្តិសាច់ញាតិនៅកម្ពុជា។ បន្ទាប់ពីបញ្ចប់ការសិក្សា និងទទួលបាជោគជ័យយុវជន ណាល់ ដារិទ្ធ បានប្តេជ្ញាចិត្ត និងសន្យាថាយកលទ្ធផលពីការសិក្សារៀនសូត្រពីសាលា […]

អបអរសាទរ! កីឡាករចំបាប់ ហេង រ័ត្នថា ឈ្នះមេដាយមាសដំបូង នៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី

Liny Chan September 28, 2024 28/09/2024

(ភ្នំពេញ)៖ កីឡាករចំបាប់កម្ពុជា ហេង រ័ត្នថា បានដណ្ដើមមេដាយមាសដំបូងជូនជាតិ នៅក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍-អូសេអានី ឆ្នាំ២០២៤ (Southeast Asian championship & Oceania 2024) ក្រោយយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅប្រទេសថៃ។ ក្នុងការប្រកួតលើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៩២គីឡូក្រាម ហេង រ័ត្នថា ធ្វើបានយ៉ាងល្អ ក្រោយឆ្លងផុតវគ្គជម្រុះ កីឡាករមកដើមកំណើតពីខេត្តពោធិ៍សាត់ បានយកឈ្នះកីឡាករនូវែលសេឡង់ ១០-០ពិន្ទុ មុនបន្ដយកឈ្នះកីឡាករមកពី American Samoa ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១១-០ពិន្ទុ ដើម្បីគ្រងមេដាយមាសជូនជាតិតែម្ដង។ នេះគឺជាមេដាយមាសដំបូង ដែលអត្តពលិកកីឡាចំបាប់កម្ពុជា ទទួលបានគិតត្រឹមរសៀលថ្ងៃសៅរ៍នេះ មុនបិទបញ្ចប់ការប្រកួតផ្លូវការ នាថ្ងៃទី២៩ ខែកញ្ញាស្អែក ខណៈបេសកកម្មនេះ អត្តពលិកកម្ពុជា ទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហ័ន្ធកីឡាចំបាប់កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខណៈ NOCC រំពឹងមានអ្នកចូលរួមលើស ១ម៉ឺននាក់

Liny Chan September 28, 2024 28/09/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមរត់ នៅក្នុងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីសម្ដេចបានប្រកាសអំពីការចូលរួមរត់នេះ កាលពីថ្មីៗកន្លងទៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ដើម្បីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំខាងលើ នៅថ្ងៃទី២៨ ខែកញ្ញា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ឆ្នាំនេះពិតជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី នឹងចូលរួមរត់ដោយផ្ទាល់ លើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ដ្បិតកន្លងមក មុនសម្ដេចក្លាយជានាយករដ្ឋមន្ដ្រី សម្ដេចបវរធិបតីក៏ធ្លាប់រត់ចម្ងាយ ១០គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិភ្នំពេញផងដែរ។ លោកបន្ដថា «នេះគឺជាមហាកិត្តិយសមួយ នៃព្រឹត្តិការណ៍របស់យើង នាថ្ងៃទី០១ ខែធ្នូខាងមុខ ក្នុងគម្រប់ខួបលើកទី២៩ ហើយឆ្នាំក្រោយ ត្រូវនឹងខួបលើកទី៣០ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត យើងនឹងរៀបចំឲ្យកាន់តែធំ ហើយសង្ឃឹមថា សម្ដេចបវរធិបតី […]

IMF: សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នឹងមានកំណើន ៥.៥% និង៥.៧៥% នៅឆ្នាំ២០២៥ គាំទ្រដោយវិស័យសំខាន់ៗមួយចំនួន

Liny Chan September 28, 2024 28/09/2024

(ភ្នំពេញ)៖ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានកំណើនប្រមាណ ៥.៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនាការ (កម្រើកឡើងវិញ) នៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់-អចលនទ្រព្យនៅបន្តកំណើនទាប។ លោកបញ្ជាក់ទៀតថា ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និងសកល និងនៅតែល្អជាងឆ្នាំ ២០២៣កន្លងទៅ។ សម្រាប់ឆ្នាំ២០២៥, សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនក្នុងរង្វង់ ៥.៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម។ ការបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជានេះ ធ្វើឡើងក្នុងឱកាសអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឱ្យក្រុមការងារ Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោកស្រី Rupa Duttagupta អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងមានការចូលរួមពីលោក Kenichiro Kashiwase […]

ការបាក់ដីនៅអណ្តូងរ៉ែខុសច្បាប់នៅឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សយ៉ាងហោច ១៥នាក់ស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួន

Liny Chan September 28, 2024 28/09/2024

(ហ្សាការតា)៖ ការបាក់ដីនៅអណ្តូងរ៉ែមាសខុសច្បាប់មួយ ក្នុងខេត្ត West Sumatra ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ និងបានកប់មនុស្សរាប់សិបនាក់ទៀត ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តការស្វែងរកអ្នកបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់។ អណ្តូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណនេះ ជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលទាក់ទាញប្រជាជនក្នុងតំបន់ទៅរុករករ៉ែមាសដែលនៅសេសសល់ ដោយគ្មានឧបករណ៍សុវត្ថិភាពត្រឹមត្រូវ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញអ្នកស្លាប់ ១៥នាក់ និងអ្នករងរបួស ៣នាក់ ខណៈដែលកំពុងបន្តស្វែងរកមនុស្ស ២៥នាក់បន្ថែមទៀត។ សកម្មភាពទាំងអស់នៅទីតាំងត្រូវបានផ្អាក ដើម្បីធានាសុវត្ថិភាពក្នុងការស្វែងរក។ អាជ្ញាធរបានបញ្ជាក់ថា ការបាក់ដីបានកើតឡើងនៅអណ្តូងរ៉ែ «ខុសច្បាប់» ដែលគេបោះបង់ចោល ដែលធ្លាប់ប្រើប្រាស់ដោយអ្នករុករករ៉ែពីមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សមត្ថកិច្ចខេត្តក្រចេះ បញ្ជូនក្រុមក្មេងទំនើង៦នាក់ ទៅតុលាការ ក្រោយបង្ក្រាបបានក្នុងករណីលួចម៉ាស៊ីនទូករបស់ពលរដ្ឋ និងបន្តលួចហិបលុយនៅក្នុងវត្ត

Liny Chan September 28, 2024 28/09/2024

(ក្រចេះ)៖ ក្មេងស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ បានឃាត់ខ្លួន បានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីពួកគេបានធ្វើសកម្មភាពលួចម៉ាស៊ីនទូកអ្នកភូមិ បានសម្រេចរួចបន្តទៅលួចហិបលុយពីក្នុងវត្តបន្តទៀត។ លោកវរសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានឱ្យដឹងថា ក្មេងស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃម្សិលមិញ ហើយត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពលួចពីរករណីផ្សេងគ្នា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤មានក្មេងស្ទាវចំនួន៦នាក់ បានធ្វើសកម្មភាពលួចម៉ាស៊ីនទូករបស់អ្នកភូមិ នៅចំណុចភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះយកទៅលក់អេតចាយ បានលុយចំនួន ៧០,០០០រៀល។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមក្មេងស្ទាវដ៏ដែលក៏បានទៅលួចហិបលុយពុទ្ធបូជា នៅក្នុងវត្តព្រះវិហារលាវ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំបូរ។ ជនសង្ស័យ១៖ ឈ្មោះ ផល ផាត់ណា ហៅ ពូជ ភេទប្រុស អាយុ១៦ឆ្នាំ, ទី២៖ ឈ្មោះ ឈួន សុខឃាន ភេទប្រុស អាយុ១៥ឆ្នាំ, ទី៣៖ ឈ្មោះ ពល […]

ប្រឡងបាក់ឌុបឆ្នាំនេះ សាលាដែលមានអត្រាសិស្សនិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ 

Liny Chan September 28, 2024 28/09/2024

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្រាប់លទ្ធផលប្រឡងបាក់ឌុបនាឆ្នាំនេះ ប្រសិនបើសាលាណាមួយ មានសិស្សមានអត្រានិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នោះនឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ។ ការលើកឡើងរប​ស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា ក្រសួងអប់រំបានរៀបចំស្ដង់ដារសាលាររៀនគំរូ ដោយផ្ដោតលើកកត្តាជាច្រើនដូចជា កត្តាដឹកនាំសាលារៀន ការគ្រប់គ្រងសាលារៀន ការរៀន និងការបង្រៀន ការជួយគាំទ្រ ការសហការរបស់មាតាបិតាដែលនឹងនាំមកលទ្ធផលរបស់សិស្ស។ បណ្ឌិតសភាចារ្យបានបន្ដថា «ដូច្នេះក្នុងការរៀបចំស្ដង់ដារសាលារៀន គឺយកលទ្ធផលរបស់សិស្ស ពិសេសផ្ដោតលើសាលាដែលបាននិទ្ទេស A ច្រើនជាងគេ ឬ A B C បាន៣០ភាគរយ ឬច្រើនជាងនេះ នោះក្រសួងអប់រំ នឹងយកសាលានោះជាសាលារៀនគំរូ ចំណែកកត្តាផ្សេងៗទៀតជាកត្តារួមផ្សំ»។ បណ្ឌិតសភាចារ្យបានបញ្ជាក់ថា ចំពោះសាលារៀននៅតាមទីជនបទ មិនបាននិទ្ទេស A B C ប៉ុន្ដែក្នុងអត្រាដែលសិស្សជាប់ចន្លោះពី៨០-៩៥ភាគរយ ក្រសួងអប់រំនឹងទទួលស្គាល់ជាសាលារៀនគំរូផងដែរ។ […]

ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បញ្ជាក់អំពីកំហុសដែលតម្រូវឱ្យសិស្សប្រឡងបាក់ឌុប ធ្លាក់ដោយស្វ័យប្រវត្តិ 

Liny Chan September 28, 2024 28/09/2024

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់អំពីកំហុសដែលតម្រូវឱ្យសិស្សធ្លាក់ដោយស្វ័យប្រវត្តិ ខណៈដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) នៅក្នុងរយៈពេល១០ឆ្នាំនេះ គឺបានដំណើរការល្អលើសពីអ្វីដែលក្រសួងបានប៉ាន់ស្មាន។ ការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានឱ្យដឹងថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនដែលប្រឡងជំនួសនោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយបេក្ខជននេះនឹងត្រូវរងពិន័យមិនឱ្យចូលប្រឡងរយៈពេល២ឆ្នាំបន្ថែមទៀត។ ចំណុចនេះនៅមិនទាន់គិតអំពីទោសទណ្ឌផ្នែកព្រហ្មទណ្ឌនោះឡើយ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា សម្រាប់យុវជន គឺមានកម្រិតវិន័យថ្នាក់ទី១ ឧទាហរណ៍បេក្ខជនមកដល់មណ្ឌលប្រឡងក្រោយជួងទី២ ឬសរសេរសញ្ញាសម្គាល់លើសន្លឹកកិច្ចការប្រឡង ដើម្បីបញ្ជូនសញ្ញាដល់អ្នកកែវិញ្ញាសារ ឬមួយអនុរក្សឃើញបេក្ខជនប្រឡងលួចចម្លងគ្នានឹងធ្លាក់ដោយស្វ័យប្រវត្តិ។ «អីចឹងប្រសិនបើរកឃើញមានការផ្តល់ជាសញ្ញា ការលួចចម្លងគ្នានឹងឱ្យធ្លាក់ជាស្វ័យប្រវត្តិតែម្តង ក៏ប៉ុន្តែ យើងមានកម្រិតវិន័យថ្នាក់ទី២ គឺគាត់ដើរចុះឡើងពីកន្លែងអង្គុយ ដែលគ្មានការអនុញ្ញាត ហែកសន្លឹកកិច្ចការ ដោយសារធ្វើខុស នេះហាក់ដូចជាការមើលងាយ មើលស្រាល ដល់អនុរក្ស ឬការប្រឡង ឬមួយក៏គាត់អង្គុយដូរលេខតុ ដោយគ្មានការអនុញ្ញាត ឬមួយឱ្យសន្លឹកកិច្ចការឱ្យផ្សេងចម្លងក៏ខុសដែរ…!»។ បន្ថែមពីនេះ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះក្នុងទ្រង់ទ្រាយធំ

Liny Chan September 27, 2024 27/09/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន, ដើម្បីប្រារព្ធព្រះរាជពិធីនេះ ដោយជោគជ័យ សម្តេចបវរធិបតី បានណែនាំឲ្យគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់បណ្តាខេត្តក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នា ដើម្បីបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើន ដើម្បីក្រុមហ៊ុនទេសចរណ៍ អាចលក់កញ្ចប់ទេសចរណ៍ ក្នុងស្រុកបាន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរៀបចំ អង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម។ […]

ក្រសួងអប់រំ នឹងបិទផ្សាយបញ្ជីឈ្មោះ បេក្ខជនប្រឡងបាក់ឌុប នៅតាមរាជធានី-ខេត្ត ចំនួន២ដង, នៅថ្ងៃទី២តុលា និងថ្ងៃទី៧តុលា

Liny Chan September 27, 2024 27/09/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង នៅតាមរាជធានី-ខេត្ត ចំនួនពីរដង ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះ តាមមណ្ឌលប្រឡង អំពីលេខបន្ទប់ និងលេខតុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «បិទផ្សាយលើកទី១ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដើម្បីឱ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះ តាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀត អំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ»។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ ក៏សូមអំពាវនាវ ដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងអប់រំ បានបញ្ជាក់ថា «បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ»។ […]