ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនរកស៊ីលើវិស័យទេសចរណ៍លំដាប់ពិភពលោក ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

Liny Chan September 26, 2024 26/09/2024

(ឡូសអែនជែឡេស, អាមេរិក)៖ ក្នុងដំណើរបេសកកម្មកៀរគរអ្នកវិនិយោគអាមេរិកមកវិនិយោគនៅកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរដល់ក្រុងឡូសអែនជែឡេស សហរដ្ឋអាមេរិកហើយ។ ជាមួយដំណើរដល់ទឹកដីក្រុងឡូសអែនជែឡេស លោកឧបនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារតាម​ប្រព័ន្ធវីដេ​អូ​ជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ដ៏ធំ មានវត្តមាននៅ​តំបន់​ជាច្រើនជុំវិញពិភពលោក ដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុប ជាដើម។ តាមរយៈជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុនឱ្យបានជ្រាបថា បើទោះ​បី​កម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួម​បញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និងអរូបិយ។ ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូរបស់ក្រុមហ៊ុន Highgate ស្វែង​រកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបរិយាសកាសវិនិយោគ និងធ្វើដំណើរ​កម្សាន្ត​ទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព​ពិចារណា​លើ​ការ​បោះទុនវិនិយោគ ក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate បានឯកភាពនឹងការអញ្ជើញខាងលើ ហើយគ្រោងនឹងធ្វើ​ដំណើរ​ទស្សន​កិច្ចមកប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព​នៃវិស័យ​ទេស​ចរណ៍ បដិសណ្ឋារកិច្ច និងវឌ្ឍនភាពនៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុង​មាន​វត្តមាននៅកម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

កុដិសម្តេចព្រះសង្ឃរាជ ជួន ណាត អាយុកាល ៧៤ឆ្នាំ ជួសជុលបានជាង ៨០ភាគរយហើយ

Liny Chan September 25, 2024 25/09/2024

(ភ្នំពេញ)៖ កុដិរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ដែលមានអាយុកាល ៧៤ឆ្នាំ ជួសជុលបាន ជាង ៨០ភាគរយហើយ នៅឡើយតែការតុបតែងផ្នែកខាងក្នុង (ដេគ័រ) ប៉ុណ្ណោះ។ នេះបើតាមសង្ឃដីកាបញ្ជាក់ពីព្រះតេជគុណ ញ៉េប តាត ព្រះលេខាធិការវត្តឧណ្ណាលោម មកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ កុដិរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលធ្លាប់គង់នៅ ត្រូវបានជួលជុលនៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៥។ ថវិកាជួលជុស ឧបត្ថម្ភដោយលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំណែកឯការដេគ័រ ឧបត្ថម្ភថវិកាដោយលោកស្រី ខៀវ ស៉ីណា ជាចាន់តូ។ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម នឹងគង់នៅកុដិនេះ ក្រោយពេលជួសជុលរួចរាល់។ នេះបើតាមសង្ឃដីកា ព្រះតេជគុណ ញ៉េប […]

អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វ កំណត់ក្រុមហ៊ុន នាំចូលសាច់បង្កក ២០បន្ថែមទៀត

Liny Chan September 25, 2024 25/09/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ នាំចូលសាច់បង្កកចំនួន២០បន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង។ នេះបើតាមសេចក្ដីជូនដំណឹង របស់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា «ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ នាំចូលសាច់បង្កកចំនួន២០បន្ថែមទៀត ដែលគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនមានគុណវុឌ្ឍិសរុបកើនឡើងដល់៤០ក្រុមហ៊ុន ដូចចែងក្នុងតារាង»៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រជាជនលីបង់ កើនដល់ជិតកន្លះលាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង ដោយសារជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា

Liny Chan September 25, 2024 25/09/2024

(ញូវយ៉ក)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសលីបង់ បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនប្រជាជនលីបង់ដែលត្រូវព្រាត់ប្រាស ​ពីផ្ទះសម្បែងរបស់ពួកគេ នាពេលនេះបានកើនដល់ជិត ៥០០,០០០នាក់ហើយ ចាប់តាំងពីអ៉ីស្រាអែល បានបង្កើនការវាយប្រហារ​ប្រឆាំងក្រុមហេសបូឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ប្រមុខការទូតលីបង់ លោក Abdallah Bou Habib ដែលកំពុងស្ថិតនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយថា នៅមុនការវាយប្រហារនាពេលថ្មីៗនេះរបស់អ៉ីស្រាអែល លីបង់មានប្រជាជនដែលភៀសខ្លួនចេញពីលំនៅដ្ឋាន ប្រមាណ១១០,០០០នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាពេលដែលអ៉ីស្រាអែល និងហេសបូឡា បានចាប់ផ្តើម​ការបាញ់ផ្លោងដាក់គ្នា ទន្ទឹមគ្នាជាមួយការផ្ទុះឡើង នៃសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហើយមកទល់ឥឡូវតួលេខនោះ ប្រហែលកើនជិតដល់៥០០,០០០នាក់ហើយ។ គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលលើ មូលដ្ឋានរាប់ពាន់កន្លែងរបស់ហេសបូឡា ក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក បានសម្លាប់មនុស្សជាង ៥៦៩នាក់ ហើយ ក្នុងនោះមានកុមារ ៥០នាក់ និងរងរបួស ១,៨៣៥នាក់។ នេះបើតាមក្រសួងសុខាភិបាលលីបង់។ លើសពីនេះទៅទៀត ការវាយប្រហារតាមផ្លូវអាកាសជាថ្មីរបស់អ៉ីស្រាអែលលើ រដ្ឋធានីបេរូត កាលពីថ្ងៃអង្គារ […]

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើន៥.៨% សម្រាប់ឆ្នាំ២០២៤ និង៦.០% សម្រាប់ឆ្នាំ២០២៥

Liny Chan September 25, 2024 25/09/2024

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥.៨% សម្រាប់ឆ្នាំ២០២៤ និង ៦.០% សម្រាប់ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២.០% មក០.៥% សម្រាប់ឆ្នាំ ២០២៤។ នេះបើយោងតាម ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា»។ លោកស្រីបន្ដថា «វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ […]

ព្រះរាជពិធីបុណ្យអុំទូក នឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា, រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំពីការត្រៀមលក្ខណៈ និងរៀបចំសណ្ដាប់ធ្នាប់ជូនពលរដ្ឋដែលមកកម្សាន្ដ

Liny Chan September 25, 2024 25/09/2024

(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងតាំងពីបរមបុរាណយូរលង់ណាស់មកហើយ។ ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយអបអរសាទរតាមប្រពៃណីជាតិ ការរៀបចំបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីបុរាណ-សម័យ និងសម្ដែងសិល្បៈទាំង៣រាត្រី។ ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះ ឲ្យបានមហោឡារិក អធិកអធម ស្របតាមប្រពៃណីជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានប្រជាពលរដ្ឋទាំងអស់នូវការងារចាំបាច់មួយចំនួន។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនខ្មែរ និងអាម៉េរិក ចាប់ដៃគ្នាបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ

Liny Chan September 25, 2024 25/09/2024

(សាន់ហ្វ្រាន់ស៊ីស្កូ, អាម៉េរិក)៖ ក្រុមហ៊ុន Amru Rice របស់ខ្មែរ បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Stabil Nutrition, LLC របស់អាម៉េរិក បានចាប់ដៃគ្នាបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ។ ដើម្បីឈានទៅអនុវត្តន៍នូវកិច្ចសហប្រតិបត្តិការនេះ កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការចុះហត្ថលេខានេះទៀតសោត ក្រុមហ៊ុន Amru Rice (Cambodia) តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន រីឯក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន។ អនុស្សារណៈដែលបានចុះហត្ថលេខានេះ គឺជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើត​រោង​ចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។ សូមរំលឹកថា នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មទាក់ទាញ […]

លោក កើត ឆែ៖ សិស្សានុសិស្សត្រូវទទួលការបណ្តុះបណ្តាលបន្ថែមលើផ្នែកបច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

Liny Chan September 25, 2024 25/09/2024

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បន្ថែមពីលើការបណ្តុះបណ្តាចំណេះទូទៅនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជនហើយ ក្មួុយៗសិស្សានុសិស្សត្រូវទទួលការបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រជាដើម ដើម្បីដើរឱ្យទាន់ការ វិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់មួយថ្មី ក្នុងបរិបទ ឧស្សាហកម្ម ៤.០។ ការលើកឡើងរបស់លោក កើត ឆែ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង «ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្ស ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអន្តរជាតិអ៉ីលីត» នៅរាជបណ្ឌិត្យសភាកម្ពុជា។ លោក កើត ឆែ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយភាពស្វាហាប់ សមត្ថភាព ថាមពល និងគតិបណ្ឌិតរបស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ក្នុងការកសាងមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ដើម្បីសម្រេចបាននូវគោលដៅ កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោក […]

សល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ! សូមម្ចាស់អចលនទ្រព្យរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឲ្យទាន់ពេលវេលា

Liny Chan September 25, 2024 25/09/2024

(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ ពោលគឺនៅសល់ប្រមាណ៥ថ្ងៃទៀតប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានអនុវត្តកាតព្វកិច្ចពន្ធ លើអចលនទ្រព្យទាន់ពេលវេលា នឹងទទួលរងនូវការពិន័យទណ្ឌកម្ម រដ្ឋបាលស្របតាមច្បាប់ជាធរមាន។ ដើម្បីបំពេញកាតព្វកិច្ចពន្ធ លើអចលនទ្រព្យឲ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖ * តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។ កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ២ ជំហានប៉ុណ្ណោះ តាមរយៈមុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)។ ជាមួយគ្នានេះ ម្ចាស់អចលនទ្រព្យអាចឈ្វេងយល់កាន់តែច្បាស់ពីពន្ធលើអចលនទ្រព្យ ដោយអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំខិត្តប័ណ្ណ ស្តីពីពន្ធលើអចលនទ្រព្យ ដែលមានការចងក្រងលម្អិតពី កម្មវត្ថុនៃពន្ធ និយមន័យពាក្យគន្លឹះសំខាន់ៗ ការលើកលែងពន្ធ មូលដ្ឋានគិតពន្ធអត្រា ការគណនានិងឧទាហរណ៍ ព្រមទាំងបែបបទនិងនីតិវិធីនៃការប្រកាសនិងបង់ប្រាក់ពន្ធនេះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបតំណាងក្រុមហ៊ុនសម្លៀកបំពាក់ Levi Strauss & Co របស់អាមេរិក និងស្នើវិនិយោគនៅកម្ពុជា

Liny Chan September 25, 2024 25/09/2024

(សាន់ហ្វ្រាន់ស៊ីស្កូ, អាមេរិក)៖ ក្នុងដំណើរស្វះស្វែងរកការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក រសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូកម្ពុជា ដោយមានការចូលរួមពីមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងនោះ ជួបពិភាក្សាការងារជា​មួយ​លោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការី តំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុម​ហ៊ុន​សម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi’s។ តាមរយៈជំនួបនោះ តំណាងក្រុមហ៊ុន Levi Strauss & Co បានបង្ហាញការស្វាគមន៍ជូនដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានាដែលជាមូលដ្ឋានដល់ការសម្រេចចិត្ត​ ដើម្បីពង្រីក​អាជីវកម្មរបស់ខ្លួនដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ស្របតាមការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព​ក្នុងការ​បណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា តាមរយៈកិច្ចសម្របសម្រួលលើការងារ​វិនិយោគ​ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដែលអាចធានាបាននូវបរិយាកាស​វិនិយោគប្រកបដោយ​ភាពអនុគ្រោះបំផុត។ ជាមួយប្រធានបទនៃការវិនិយោគក្នុងវិស័យនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព​ការ​ផលិត និងផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា ដែលក្នុងនោះ ៦២ភាគរយនៃថាមពលសរុប ដែលបានប្រើប្រាស់​សម្រាប់​ការ​ផ្គត់ផ្គង់ គឺជាប្រភេទថាមពលស្អាត […]