ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង ៣៣១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូកើនជាង ២១% នៅរយៈពេល ៨ខែឆ្នាំនេះ

Liny Chan September 26, 2024 26/09/2024

(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៣៣១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានចំនួន៣២៨ ៣១៨ ១៤១ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ៦៨៣ ៨៩៧ដុល្លារ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៦៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន១៨០ដុល្លារ ក្នុង១តោន ស្មើនឹង១២.៩៥% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃ២០២ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។ ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ […]

សូមប្រុងប្រយ័ត្នរដូវទឹកជំនន់! មនុស្ស ៦នាក់លង់ទឹកបាត់បង់ជីវិតនៅខេត្តក្រចេះ ក្នុងរយៈពេល ៦ថ្ងៃ

Liny Chan September 26, 2024 26/09/2024

(ក្រចេះ)៖ ស្ថានភាពទឹកទន្លេមេគង្គ ដែលបានជន់លិចលំនៅដ្ឋានមួយចំនួននៅតាមបណ្ដាលក្រុងស្រុក ក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គឺមានមនុស្សស្លាប់ចំនួន៦នាក់ ដោយសារករណីលង់ទឹក។ * ករណីទី១៖ កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា គឺមានករណីលិចទូកដឹកដំឡូងមីមួយគ្រឿងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ នៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី* ករណីទី២៖ កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យុវជនម្នាក់ជួបឧប្បទ្ធវហេតុ (លង់ទឹកស្លាប់) នៅចំណុចវាលសំពង់ ក្រោយភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ* ករណីទី៣៖ កើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គឺក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈពេលដែលជិះទូកទៅស្ទូចត្រី នៅចំណុចបឹងវែង ស្ថិតនៅឃុំកំពង់គរ ស្រុកព្រែកប្រសព្វ* ករណីទី៤៖ កើតឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង កុមារអាយុ៨ឆ្នាំម្នាក់ ចុះមុជទឹករអិលធ្លាក់ចូលទឹកទន្លេលង់ស្លាប់។ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬចេញទៅនេសាទ និងណែនាំកូនចៅកុំឲ្យនៅជិត ឬលេងតំបន់ងាយរងគ្រោះ […]

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

Liny Chan September 26, 2024 26/09/2024

(សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយពេល៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។ កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូចខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀត ដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយហើយដួលរលំ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការជួសជុលកំពែងក្រុងអង្គរធំពេលនេះ គឺត្រូវពង្រឹងគ្រឹះជើងក្រោមរបស់កំពែងចំនួន៣ស្រទាប់ឱ្យបានរឹងមាំជាមុន រួចហើយរៀបជញ្ជាំងដែលខូចខាតទាំងអស់ឡើងវិញ។ នេះគឺជាការជួសជុលកំពែងរបស់ក្រុងអង្គរធំដំណាក់កាលទី៦។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំដែលសាងសង់ពីថ្មបាយក្រៀមចំនួន៥កន្លែងរួចមកហើយ។ ក្រុមអ្នកជំនាញផ្នែកជួសជុលបន្តទៀតថា នៅមុនពេលឈានដល់ការជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ គឺក្រុមអ្នកស្រាវជ្រាវបានធ្វើកំណាយ ដើម្បីសិក្សាពីរចនាសម្ពន្ធទាំងមូលរបស់កំពែង ដើម្បីឱ្យប្រាកដថា តើការដួលរលំរបស់កំពែងនេះបណ្ដាលមកពីកត្តាអ្វី? តើនៅទីនេះ ធ្លាប់មានការជួសជុលពីមុនដែរឬទេ? បន្ទាប់មកទើបក្រុមការងារធ្វើការសម្អាត សិក្សាពីជើងគ្រឹះក្រោម ដើម្បីពង្រឹងគ្រឹះឡើងវិញ។ គម្រោងជួសជុលនេះក៏មានការត្រួតពិនិត្យបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរសម្រាប់អង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុកផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ករណីបុករះនៅចំណុចស្ពានអាកាសឫស្សីកែវ, លោក អ៊ុក សាវុធ សម្រេចឲ្យសភាស៊ើបសួរព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យឡើងវិញលើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ

Liny Chan September 26, 2024 26/09/2024

(ភ្នំពេញ)៖ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចឲ្យសភាស៊ើបសួរព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេច ឲ្យជនជាប់ចោទម្នាក់ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុករះស្លាប់៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ។ យោងតាមសេចក្តីប្តឹងឧទ្ធរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសម្រេចឲ្យប្តឹងឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីនេះ។ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចប្តឹងត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចរបស់សាលក្រម ដើម្បីឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចពិចារណា ចំពោះសេចក្តីសម្រេចនេះឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌ឲ្យភាគីពាក់ព័ន្ធ»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឫស្សីកែវ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ​បានឲ្យដឹងថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល០៥ឆ្នាំ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះការបញ្ចេញទស្សនៈវិវាទលើព្រឹត្តិការណ៍ Gumball 3000 និងស្នើឱ្យបញ្ចប់វិវាទពីពេលនេះទៅ

Liny Chan September 26, 2024 26/09/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តដែលប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែបញ្ចេញទស្សនៈមិនស្របគ្នា នៅលើបណ្តាញសង្គមនានា ទាក់ទងនឹងព្រឹត្តិការណ៍ Gumball 3000 ដែលបានរៀបចំនៅកម្ពុជា និងបានបញ្ចប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចបានស្នើឱ្យបញ្ចប់វិវាទ នៃការបញ្ចេញទស្សនៈលើព្រឹត្តិការណ៍ Gumball 3000នេះ ព្រោះមិនចំណេញអ្វីនោះទេ ខណៈព្រឹត្តិការណ៍នេះ បញ្ចប់ទៅអស់រយៈពេលជាង១០ថ្ងៃទៅហើយ ប៉ុន្តែសង្កេតឃើញថា រហូតមកដល់ពេលនេះ នៅលើបណ្តាញសង្គមនានា នៅតែមានប្រជាពលរដ្ឋមួយចំនួនបញ្ចេញមតិមិនស្របគ្នាទៅវិញទៅមក ជាពិសេសពាក់ព័ន្ធនឹងកង្វល់មួយចំនួនដែលលើកឡើងថា ការតម្រៀបឡាននៅមុខអង្គរជាការមិនសមរម្យចំពោះបុព្វបុរសខ្មែរជំនាន់មុន។ សម្តេចធិបតី ហ៊ុន ម៉ាណែតលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ជុំវិញបញ្ហានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា «គ្មានពីណាមានចិត្តមើលងាយបុព្វបុរសរបស់យើងនោះទេ ហើយបងប្អូនដែលបញ្ចេញមតិកង្វល់ការរៀបចំលើសលោះ ជាទស្សនៈរបស់គាត់ ព្រោះគាត់កង្វល់ថាធ្វើអ៊ីចឹងមិនសមរម្យ។ បញ្ចេញមតិទៅ ហើយមិនចាំបាច់តតាំងគ្នាទៅវិញទៅមកធ្វើអី ទៅជារឿងផ្សេងដែលថា Gumball 3000 មានតែពីរថ្ងៃទេ តែនៅកម្ពុជា រឿង២អាទិត្យក្រោយមិនទាន់ចប់» ។ ជាមួយគ្នា សម្តេចធិបតីបានរំលឹករឿងរ៉ាវដែលនាំឱ្យមានព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាផងដែរ។ សម្តេចបានលើកឡើងថា កាលពីអំឡុងពេល៣ឬ៤ខែមុន ពេលដែលសម្តេចបានជួបជាមួយអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ បាននិយាយពីព្រឹត្តិកាណ៍មួយចំនួនដែលកម្ពុជាបានធ្វើនាពេលកន្លងមកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ CLMV គឺជាយន្តការរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម

Liny Chan September 26, 2024 26/09/2024

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់អំពីអត្ថន័យ និងមូលហេតុនៃការបង្កើតឱ្យមាន CLMV ដែលជាយន្តការមួយរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជួយជម្រុញការអភិវឌ្ឍដល់ប្រទេសអាស៊ានថ្មីទាំង៤ រួបមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ការ បញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសសម្ដេច អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៣ ៥៣០នាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលដែលប្រទេសខ្មែរ ប្រទេសភូមា (មីយ៉ាន់ម៉ា) ប្រទេសវៀតណាម និងប្រទេសឡាវ ចូលអាស៊ានគេហៅថាប្រទេសអាស៊ានថ្មី៤ ប្រទេស, អាស៊ានមាន១០ ហើយ ៤ប្រទេសនេះសេដ្ឋកិច្ចក្រោយគេ ដើរក្រោយគេ ខ្សោយជាងគេពេលឆ្នាំ២០០០។ អីចឹងពេលដែលចូល ប្រទេសអាស៊ាន៦ ដែលមានសេដ្ឋកិច្ចខ្ពស់ៗ ព្រួយបារម្ភអំពីគម្លាត, ដោយដែគូគ្នា១០នាក់ ៤នាក់ក្រោយ ៦នាក់ខ្លាំងដាក់ផែនកាទៅរួមយ៉ាងមិចកើត? […] អីចឹងមានតែបង្កើតប្លុកហ្នឹងគឺ CLMV ហើយនេះគឺជាការសម្រេចចិត្តរបស់អាស៊ាន ទាំង១០ប្រទេសនៅឆ្នាំ២០០០ […]

ជ័យជម្នះ U20 កម្ពុជា លើ U20 បារ៉ែន ធ្វើឲ្យអ្នកគាំទ្ររីករាយ ដ្បិតក្រុមធំ ធ្លាប់ចាញ់រហូតដល់ ៨គ្រាប់

Liny Chan September 26, 2024 26/09/2024

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U20 បារ៉ែន ១-០ ក្នុងការប្រកួតទី៣ នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup 2025 ពូលB នៅទឹកដីឆាយនីសតៃប៉ិ កាលពីរាត្រីថ្ងៃពុធ។ ជ័យជម្នះនេះបានធ្វើឲ្យអ្នកគាំទ្រគោក្រុមព្រៃកម្ពុជា មានការសប្បាយរីករាយជាខ្លាំង បន្ទាប់ពីក្រុមយុវជន U20 កម្ពុជា បានបន្ថែម ៣ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានបង្ហាញនូវមោទនភាព ចំពោះក្រុមយុវជនជំនាន់ថ្មីផងដែរ ដែលបានយកឈ្នះក្រុមខ្លាំងបារ៉ែន ដ្បិតកាលពីឆ្នាំ២០២១ ក្រុមជម្រើសជាតិកម្ពុជា (ឈុតធំ) ធ្លាប់ចាញ់ក្រុមជម្រើសជាតិបារ៉ែន រហូតដល់ ៨-០ ឯណោះ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក។ ក្រោមការដឹកនាំរបស់លោក Koji Gyotoku ថ្វីដ្បិតរងបរាជ័យ ៧-០ ក្រោមថ្វីជើងក្រុមការពារតំណែងជើងឯក U20 អ៊ូសបេគីស្ថាន តែកីឡាករសំខាន់ៗជាច្រើន ត្រូវបានលោករក្សាទុកលេងទល់នឹងក្រុមខ្លាំងបារ៉ែន កាលពីយប់មិញ។ ជាការពិតការប្រកួតនេះ បានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពីរក្សាលទ្ធផល ០-០ នៅវគ្គទី១ ក្រុមគោព្រៃជំទង់កម្ពុជា បានព្យាយាមលេងយ៉ាងល្អនៅវគ្គទី២ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងយុត្តិធម៌ ពិនិត្យនិងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិតនៅឬស្សីកែវ

Liny Chan September 26, 2024 26/09/2024

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់មនុស្ស ៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ សម្ដេចធិបតី បានបញ្ជាបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​ នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ល្ងាចមិញនេះ ខ្ញុំឃើញមានករណីសាលាដំបូងប្រកាសសាលក្រមមួយរឿងបុកស្លាប់នៅឬស្សីកែវ ឃើញសាលាដំបូងរាជធានីភ្នំពេញចេញមកប្រកាសព័ត៌មាន ថានេះគឺជាអ្វីដែលបានដាក់ហើយ អតិបរមាដែលច្បាប់អនុញ្ញាត ឥលូវអ្នកនិស្សិតច្បាប់នៅទីនេះ ពិនិត្យមើល។ ទោះបីជាគ្រួសារសព ៤នាក់ បានដកពាក្យបណ្ដឹងរប្បវេណី ក៏មិនអនុញ្ញាតឱ្យរួចខ្លួនដែរ […]

អ្នកបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះមនុស្សប្រុស-ស្រី៤នាក់បាត់បង់ជីវិតភ្លាមៗ​នៅក្រោមស្ពានអាកាសឬស្សីកែវ, ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ 

Liny Chan September 26, 2024 26/09/2024

(ភ្នំពេញ)​៖​ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងដែលបណ្តាលអោយមានគ្រោះថ្នាកចរាចរណ៍បុកស្លាប់មនុស្សនៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចផ្តន្ទាទោសកម្រិតអតិបរិមាដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ។ សូមរំលឹកថា មានមនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ​ Fresh News ផ្សាយផ្ទាល់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុនរកស៊ីលើវិស័យទេសចរណ៍លំដាប់ពិភពលោក ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

Liny Chan September 26, 2024 26/09/2024

(ឡូសអែនជែឡេស, អាមេរិក)៖ ក្នុងដំណើរបេសកកម្មកៀរគរអ្នកវិនិយោគអាមេរិកមកវិនិយោគនៅកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរដល់ក្រុងឡូសអែនជែឡេស សហរដ្ឋអាមេរិកហើយ។ ជាមួយដំណើរដល់ទឹកដីក្រុងឡូសអែនជែឡេស លោកឧបនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារតាម​ប្រព័ន្ធវីដេ​អូ​ជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ដ៏ធំ មានវត្តមាននៅ​តំបន់​ជាច្រើនជុំវិញពិភពលោក ដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុប ជាដើម។ តាមរយៈជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុនឱ្យបានជ្រាបថា បើទោះ​បី​កម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួម​បញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និងអរូបិយ។ ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូរបស់ក្រុមហ៊ុន Highgate ស្វែង​រកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបរិយាសកាសវិនិយោគ និងធ្វើដំណើរ​កម្សាន្ត​ទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព​ពិចារណា​លើ​ការ​បោះទុនវិនិយោគ ក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate បានឯកភាពនឹងការអញ្ជើញខាងលើ ហើយគ្រោងនឹងធ្វើ​ដំណើរ​ទស្សន​កិច្ចមកប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព​នៃវិស័យ​ទេស​ចរណ៍ បដិសណ្ឋារកិច្ច និងវឌ្ឍនភាពនៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុង​មាន​វត្តមាននៅកម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]