ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះក្នុងទ្រង់ទ្រាយធំ

Liny Chan September 27, 2024 27/09/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន, ដើម្បីប្រារព្ធព្រះរាជពិធីនេះ ដោយជោគជ័យ សម្តេចបវរធិបតី បានណែនាំឲ្យគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់បណ្តាខេត្តក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នា ដើម្បីបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើន ដើម្បីក្រុមហ៊ុនទេសចរណ៍ អាចលក់កញ្ចប់ទេសចរណ៍ ក្នុងស្រុកបាន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរៀបចំ អង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម។ […]

ក្រសួងអប់រំ នឹងបិទផ្សាយបញ្ជីឈ្មោះ បេក្ខជនប្រឡងបាក់ឌុប នៅតាមរាជធានី-ខេត្ត ចំនួន២ដង, នៅថ្ងៃទី២តុលា និងថ្ងៃទី៧តុលា

Liny Chan September 27, 2024 27/09/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង នៅតាមរាជធានី-ខេត្ត ចំនួនពីរដង ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះ តាមមណ្ឌលប្រឡង អំពីលេខបន្ទប់ និងលេខតុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «បិទផ្សាយលើកទី១ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដើម្បីឱ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះ តាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀត អំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ»។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ ក៏សូមអំពាវនាវ ដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងអប់រំ បានបញ្ជាក់ថា «បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ»។ […]

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ដំណាំជាង ១ម៉ឺនហិកតា នៅខេត្តចំនួន ៧ កំពុងរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់

Liny Chan September 27, 2024 27/09/2024

(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្ទៃដីផ្ទៃដីដំណាំស្រូវជាង ១២,០០៨ហិចតា បានរងការខូចខាតដោយសារគ្រោះទឹកជំនន់។ ថ្លែងប្រាប់បណ្ដាញ Fresh News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាទិ៍៖ ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ក្នុងនោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២,០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា»។ សូមជម្រាបថា កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនូវសារសំឡេងពិសេសមួយ ដោយបានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋ ក្នុងគ្រោះទឹកជំនន់ ចាំបាច់ត្រូវជួយស្តារឡើងវិញ៕ […]

ថវិកាជិត ១៧ម៉ឺនដុល្លារ ត្រូវបានចាក់បញ្ចូលនៅក្នុងសហគមន៍អណ្តូងក្រឡឹង តាមរយៈការទស្សនាសត្វថ្ពាល់លឿង និងអេកូទេសចរណ៍ធម្មជាតិ

Liny Chan September 27, 2024 27/09/2024

(មណ្ឌលគិរី)៖ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានចម្ងាយ ៣គីឡូម៉ែត្រចុះពីផ្លូវជាតិ ឬមានចម្ងាយ ៣០គីឡូម៉ែត្រ ចេញពីក្រុងសែនមនោរម្យ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី។ ជាមួយនឹងសក្តានុពលធម្មជាតិដ៏សម្បូរបែបនេះ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp នៅឆ្នាំ២០១៣ ហើយបច្ចុប្បន្ន តំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ក្នុងសហគមន៍អណ្តូងក្រឡឹង បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។ នៅក្នុងឆ្នាំ២០១៨ អង្គការ WCS បានសហការជាមួយអង្គការ WHI ក្នុងការអនុវត្តសកម្មភាពគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង។ ជាលទ្ធផលតំបន់សហគមន៍អេកូទេសចរណ៍ អណ្តូងក្រឡឹងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសរុប ប្រមាណ ២,៤៤៧នាក់ និងរកចំណូលសរុបបានប្រមាណ ១៦៩,៥៩៤ដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤នេះ។ បើតាមលោក Chris Iverson ទីប្រឹក្សាបច្ចេកទេសអេកូទេសចរណ៍នៅគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp របស់អង្គការ WCS បាននិយាយថា ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដក៏ដោយ ក៏ជំរំទោចថ្ពាល់លឿងបានបន្តទទួលភ្ញៀវទេសចរប្រមាណ១០០ក្រុម រួមទាំងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ភាពយន្តឯកសាររបស់ BBC […]

ទីបំផុត! គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន

Liny Chan September 27, 2024 27/09/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធ​ដំឡូងមីកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុង​ណាន​នីង ខេត្តគ័ងស៊ី ប្រទេសចិន ដែលតាមរយៈការ​ចុះហត្ថលេខានេះ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមី របស់កម្ពុជាអាចនាំ​ចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបាន​ប្រាប់​បណ្ដាញសារព័ត៌មានថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅ​លើកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញឱ្យបានឆាប់លើ​ផលិតផលគ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា។ ទីផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ។លោកប្រធានសមាគមមានសុទិដ្ឋិនិយមថា​តាមរយៈ​អនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចមានការឡើងថ្លៃមិនខាន ដោយសារតែយើងអាចនាំចេញទៅប្រទេសចិន​បានដោយផ្ទាល់​មិនឆ្លងកាត់ប្រទេសទី៣ ខណៈទីផ្សារបច្ចុប្បន្ន សម្រាប់សំបុក​ត្រចៀកកាំដែលមិនទាន់កែច្នៃភាគច្រើន​នាំចេញទៅដោយផ្ទាល់​ទៅ​កាន់ប្រទេសវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញ​ការកត់សម្គាល់ ពាក់ព័ន្ធទៅនឹងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ថា ភាគច្រើនគឺមានភាពស៊ាំញាំ និងស្មុគ្រស្មាញ ដែលធ្វើឱ្យកសិផលមួយ​ចំនួនត្រូវបង្ខំចិត្តឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូល​ទៅទីផ្សារ​ប្រទេស​ចិនបាន។ ដូច្នេះតាមរយៈការចុះអនុស្សរណៈនេះ ផលិតផល​កសិកម្មមួយចំនួនរបស់កម្ពុជា អាចនឹងនាំចូលក្នុង​ខេត្តគ័ងស៊ី ប្រទេស​ចិនបានដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ប្រទេស​ទី៣ទៀតទេ […]

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន Pfizer បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសុខាភិបាល និងពិនិត្យលទ្ធភាពវិនិយោគ

Liny Chan September 27, 2024 27/09/2024

(ញូវយ៉ក)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Nick Lagunowich ប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារ​កំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Pfizer នៃសហរដ្ឋអាម៉េរិក។ តាមរយៈជំនួបកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុន Pfizer បន្តកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រសួងសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគនៅកម្ពុជា រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕ ផ្ដលសិទ្ធិដោយ៖ Fresh News

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន សហគមន៍ពាក់ព័ន្ធ ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជា ឱ្យបានផុសផុលបន្ថែមទៀត

Liny Chan September 27, 2024 27/09/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន សហគមន៍ ប្រជាពលរដ្ឋដែលពាក់ព័ន្ធ «ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជា» ឱ្យបានផុសផុលបន្ថែមទៀត ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវបែបនេះ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចបវរធិបតីបានឱ្យដឹងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាព ជាឈ្នាន់រួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់ សន្តិភាពទូទាំងពិភពលោក។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក និងតំបន់ដែលបាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនដែលស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួល អាកាសធាតុ និងបញ្ហាសេដ្ឋកិច្ចជាសកលជាដើម។ កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក ដែលជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល […]

លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកនៅស្រុកកណ្ដាលស្ទឹង និងណែនាំឲ្យប្រុងជើងការជួយបន្ទាន់ បើមានជំនន់ទឹកភ្លៀងប៉ះពាល់ប្រជាពលរដ្ឋ

Liny Chan September 27, 2024 27/09/2024

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីចុះស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង និងបន្តពិនិត្យទ្វារទឹកមួយចំនួននៅស្រុកកណ្ដាលស្ទឹង និងបានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ឲ្យប្រុងជើងការជួយបន្ទាន់ បើសិនមានករណីចាំបាច់ណាមួយកើតឡើង។ លោក គួច ចំរើន បានបន្ថែមថា ស្រុកកណ្ដាលស្ទឹង គឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទទួលរងនូវទឹកជំនន់ជារៀងរាល់ឆ្នាំ ពិសេសជំនន់ទឹកភ្លៀងនារដូវវស្សា ដែលទទួលរង​ពីតាមបណ្ដាស្ទឹងព្រែកត្នោត ដោយបានជន់លិចផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ទើរតែរាល់ឆ្នាំ។ លោកអភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកាយស្ដារនៅប្រឡាយ ស្ទឹង និងព្រែកមួយចំនួនដែលមានសភាពគោករាក់ ដើម្បីធ្វើការបើកមុខទឹក និងសម្រួលចរន្តទឹកហូរបានលឿន ដើម្បីបញ្ជៀសនូវការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងក្រុង-ស្រុកមួយចំនួនទៀត។ ជាមួយគ្នានេះដែរលោកអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវពិនិត្យរាល់ការ​ធ្វើឱ្យស្ទះនូវលំហូរទឹកនៅតាម ប្រឡាយ ស្ទឹង ត្រូវធ្វើការកាយស្ដារដើម្បីសម្រួលចរន្តទឹកឱ្យបានលឿន ពិសេសលើកនូវសោភ័ណភាពតាមប្រឡាយ និងស្ទឹងផងដែរ។ ជាមួយគ្នានេះដែរ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ស្ថានភាពនៅទំនប់ទ្វារទឹក ៧មករា ទឹកមានសភាពធម្មតា មិនមានការគំរាមកំហែងឬប្រកាសអាសន្ននោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ […]

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកោះហៅស្ដ្រីម្នាក់មកសួរនាំ ក្រោយបង្ហោះរូបភាពសិចស៉ីហួសហេតុ នាំឲ្យប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរ

Liny Chan September 27, 2024 27/09/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកោះហៅស្ដ្រីម្នាក់មកធ្វើការសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឃើញការបង្ហោះរូបភាពរបស់ស្ដ្រីម្នាក់នេះហាក់សិចស៉ីហួសហេតុពេក នាំឲ្យប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរ។ ក្រោយទទួលបទបញ្ជា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្ដិុសុខ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យុន សុខផល្លីន មកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះរូបភាពបែបសិចស៊ី។ នៅចំពោះមុខសមត្ថកិច្ច និងតាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ យុន សុខលីន ម្ចាស់គណនីហ្វេសប៊ុក យុន សុខផល្លីន បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើខុសឆ្គងរបស់ខ្លួនចំពោះការបង្ហោះរូបភាពស៉ិចស៉ីហួសហេតុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងចាប់ពីពេលនេះតទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូន កញ្ញា កន្និដ្ឋា ដោយបញ្ជាក់ថា «សម្តេចមិនប្រកាន់ខឹងទេ» ហើយស្នើឱ្យបញ្ចប់ការតតាំងគ្នារឿង Gumball 3000 និងនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌ

Liny Chan September 27, 2024 27/09/2024

(ភ្នំពេញ)៖ បន្ទាប់ពីឃើញវីដេអូ កញ្ញា កន្និដ្ឋា ម្ចាស់ផេក The Kanitha Show ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារត្រឡប់ទៅអ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមរូបនេះ ដោយថ្លែងអំណរគុណ និងបញ្ជាក់ថា សម្តេចមិនបានប្រកាន់ខឹងនឹងរូបនាងនោះទេ។ តាមរយៈបណ្តាញសង្គម សម្តេចបានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ»។ សម្តេចបានបញ្ជាក់បន្ថែមថា​ សូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។ សម្តេចបានបន្ថែមទៀតថា រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ […]