គម្រោងវិនិយោគ៥៣ សរុបទុនជាង ១.២ពាន់លានដុល្លារ ត្រូវបានអនុម័ត ក្នុងខែសីហា
Liny Chan
September 9, 2024
09/09/2024
(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១.២ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៧គម្រោង អាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះរួមមាន៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ៨០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន៦៨៣កន្លែង។ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគ បង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ១៩លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ១,០៥៣កន្លែង។ គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្តាលសម្រេច […]