(ក្រចេះ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ, គណៈគ្រប់គ្រងក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងភ្ញៀវវិនិយោគិនជាច្រើនរូប។ លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Newbustar Group ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅប្រមាណ ១៤០លានដុល្លារអាម៉េរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួលក្នុងទឹកដីនៃខេត្តក្រចេះនេះ សំដៅចូលរួមចំណែក ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។ អគ្គលេខាធិការបានលើកឡើង […]