ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន នាព្រឹកស្អែក

Nisaiy KP August 25, 2024 25/08/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ។ តាមរយៈព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្ក សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ […]

កម្ពុជារៀបចំបើកមហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ជាផ្លូវការ

Nisaiy KP August 25, 2024 25/08/2024

(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណ:កម្មការរៀបចំ មហោស្រពភាពយន្តកម្ពុជាអាស៊ី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកជាផ្លូវការ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ ក្រោមការជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ នឹងផ្ដល់ឱកាសដល់ផលិតករទាំងកម្ពុជា និងមកពីបណ្ដាប្រទេសផ្សេងៗទៀត បង្ហាញសមត្ថភាព និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នាទៅវិញទៅមក។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីនេះ ជាព្រឹត្តិការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។ លោក Malcolm Clarke ប្រធានមហោស្រពភាពយន្តអាស៊ីលើកទី២នៅកម្ពុជា បានថ្លែងឲ្យដឹងថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ី ប្រព្រឹត្តិឡើងនៅថ្ងៃនេះ នឹងផ្ដល់ឱកាសដល់ផលិតករ មានឱកាសបញ្ជេញសមត្ថភាព ចែករំលែកចំណេះដឹង បទពិសោធន៍ដល់គ្នាទៅវិញទៅមក ក្នុងវិស័យភាពយន្ដរបស់កម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។ លោកបានបន្ដថា និយាយចំពោះភាពយន្ដរបស់កម្ពុជា បច្ចុប្បន្នគឺមានភាពល្អប្រសើរ ប្រសិនបើភាពយន្ដរបស់កម្ពុជា អាចវាយលុកដល់ទីផ្សារប្រទេសអរ៉ុប នោះវិស័យភាពយន្ដកម្ពុជា កាន់តែខ្លាំងក្លាបន្ថែមទៀត។ ដើម្បីឲ្យវិស័យភាពយន្ដរបស់កម្ពុជា កាន់តែល្អបន្ថែមទៀតនោះ និងអាចឈានឆ្ពោះដល់ទីផ្សារអន្ដរជាតិ ការផលិតភាពយន្ដនីមួយៗត្រូវតែយល់ពីចិត្ត ​បេះដូង របស់ទស្សនជន មានន័យថា ការផលិតខ្សែភាពយន្ដមួយៗ​ ប្រសិនបើចង់ឲ្យទស្សនជនយំ ដាច់ខាតត្រូវតែយំ, ប្រសិនបើកំប្លែង ដាច់ខាតត្រូវតែសើច ដូច្នេះបើកម្ពុជាបន្ថែមត្រូវចំណុចនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ នោះវិស័យភាពយន្ដកម្ពុជា នឹងអាចឈានឆ្ពោះទៅកាន់ទីផ្សារអន្ដរជាតិ […]

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ ហើយសណ្តាប់ធ្នាប់សារព័ត៌មានត្រូវវាយតម្លៃថាមានភាពល្អប្រសើរ រយៈពេល១ឆ្នាំនេះ

Nisaiy KP August 25, 2024 25/08/2024

(ភ្នំពេញ)៖ សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១២ខែចុងក្រោយនេះ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទដើម្បីបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មានបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព»។ នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា បានធ្វើបច្ចុប្បន្នភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណមួយពាន់អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។ «ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រសួងព័ត៌មានបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន៨ពាន់បណ្ណហើយ ជូនដល់អ្នកសារព័ត៌មាន ដែលកំពុងប្រកបការងារចុះយកព័ត៌មានដើម្បីផលិត និងផ្សាយព័ត៌មាន។ បណ្ណសម្គាល់អ្នកសារព័ត៌មានទាំងនេះមានភ្ជាប់ប្រព័ន្ធ QR Code ដើម្បីធានាភាពស្របច្បាប់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃការរៀបចំ និងពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ក្រសួងព័ត៌មានបានអនុវត្តទិសដៅការងារអាទិភាពក្នុងការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មាន […]

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី នឹងទទួលពលរដ្ឋចូលកម្សាន្តដោយមិនគិតថ្លៃសំបុត្ររៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤

Liny Chan August 24, 2024 24/08/2024

(មណ្ឌលគិរី)៖ លោកស្រី សេង សុជាតិតា ជានាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះ គឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ។ លោកស្រីនាយិការូបនេះ បានគូសបញ្ជាក់ថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ហិតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។ បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីយដ្ឋាននេះ គឺបានស្តារឡើងវិញនូវផលអវិជ្ជមានកន្លងមក គឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់អ្នកក្នុងតំបន់ ចំណាកស្រុក និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន៣០នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥គ្រួសារ ផ្តល់កន្លែងលក់ដូរជូនជនជាតិភាគតិចដោយមិនគិតថ្លៃចំនួន ៥០គ្រួសារ។ ទន្ទឹមនេះក្រុមហ៊ុនមានគម្រោងសាងសង់បន្ថែមរួមមាន សេវាកម្មជិះម៉ូតូកង់បួនទេសចរណ៍ (ATV) ទៅទស្សនាទឹកធ្លាក់ជាន់ទី៣, សាងសង់រានហាលកញ្ចក់ទស្សនាទឹកជ្រោះ, សាងសង់សួនសង្រ្គោះសត្វព្រៃ ដែលនឹងនាំមកនូវបទពិសោទថ្មី ដើម្បីឈ្វេងយល់អំពីសត្វព្រៃ […]

អបអរសាទរ! ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយមាសទី២ ក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០

Liny Chan August 24, 2024 24/08/2024

(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមមេដាយមាស ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ។ មេដាយមាសទី២ របស់អត្តពលិកកម្ពុជានេះ ដណ្ដើមបានលើវិញ្ញាសាក្រុមបុរសវាយបំបែកក្ដារ (Power Breaking) ។ ទន្ទឹមជាមួយគ្នាដែរ ក្រុមកម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធ ២គ្រឿងបន្ថែមទៀតផងដែរ ដោយកីឡាការិនី ម៉េត ស្រីឡែន ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាបច្ចេកទេសពិសេស និងកីឡាការិនី រស់ ស្រីនិច ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាបំបែកក្ដារ ។ សរុបមេដាយបណ្ដោះអាសន្ន គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១៥គ្រឿងហើយ រួមមានមេដាយមាស ២ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ៩គ្រឿង ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អបអរសាទរ! កម្ពុជា ដណ្ដើមបានមេដាយមាសដំបូង នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅឥណ្ឌា

Liny Chan August 24, 2024 24/08/2024

(ភ្នំពេញ)៖ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា បានដណ្ដើមមេដាយមាសលើកដំបូងជូនជាតិ នៅក្នុងការប្រកួតជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា ដោយកីឡាករ ឃឿន ប៊ុនឡុង លើវិញ្ញាសាបច្ចេកទេសពិសេស បន្ទាប់ពីយកឈ្នះកីឡាករម្ចាស់ក្បាច់គុនកូរ៉េខាងជើង ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅរសៀលថ្ងៃទី២៤ ខែសីហានេះ។ គួរដឹងថា គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ១២គ្រឿង រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៨គ្រឿង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីស្រួលរកការងារ

Liny Chan August 24, 2024 24/08/2024

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានលើកទឹកចិត្តឱ្យ កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដើម្បីងាយស្រួល ក្នុងការស្វែងរកការងារ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ ដែលជាសកម្មភាពក្រៅផ្លូវការ របស់សម្ដេចធិបតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំភ្លេចធំបំផុត គឺគណិត ហើយនិងខ្មែរ ត្រូវពង្រឹង […] កូនខ្មែរត្រូវចេះសរសេរខ្មែរឲ្យច្បាស់ គណិតវិទ្យាឲ្យមាំ នេះជាមូលដ្ឋានធំណាស់»។ បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ម៉ោងដែលបង្រៀនបន្ថែម គឺផ្ដោតខ្លាំងប្រមាណ៨០ភាគរយ ទៅលើមុខវិទ្យាគណិតវិទ្យា និងមុខវិទ្យាភាសាខ្មែរ ខណៈភាសាអង់គ្លេស និងកុំព្យូទ័រ បន្ទាប់បន្សំបន្ថែម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កូនខ្មែរបើសរសេរខ្មែរមិនត្រង់ជួរ គឺពិបាកណាស់ ទៅដាក់ពាក្យរកការងារធ្វើក៏ពិបាក ជួនកាលសរសេរមិនត្រូវន័យទៀតផង។ ទន្ទឹមគ្នានេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យឪពុកម្តាយ អាណាព្យាបាល សហការជាមួយលោកគ្រូអ្នកគ្រូ ប្រៀនប្រដៅកូនរបស់ខ្លួន ឱ្យមានឥរិយាបទល្អ ហើយមិនត្រូវការពារកូនជ្រុលខ្លាំងពេករហូតនាំឱ្យកូនខូចនោះទេ 

Liny Chan August 24, 2024 24/08/2024

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យឪពុកម្តាយ ឬអាណាព្យាបាល សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការប្រៀនប្រដៅកូនរបស់ខ្លួន ឱ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេករហូតនាំឱ្យកូនខូចនោះទេ។ ការលើកឡើងបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែល សម្តេចបានអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលជាសកម្មភាពក្រៅផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «សូមគាំទ្រសាលា គាំទ្រលោកគ្រូអ្នកគ្រូ ហើយសហការគ្នា ព្រោះការអប់រំបណ្តុះបណ្តាលនេះទាល់តែ២នាក់ បានជួយបាន ឪពុកម្តាយ តា យាយ អាណាព្យាបាលនៅផ្ទះ ហើយលោកគ្រូអ្នកគ្រូនៅសាលា ពីរនាក់ហ្នឹងរួមគ្នាអប់រំ […] តែបើឪពុកម្តាយ លោកគ្រូអ្នកគ្រូ គាត់ទុកពេលច្រើនហើយការអប់រំគាត់អត់បានសហការគ្នាល្អ គាត់ (កូនសិស្ស) សល់ម៉ោងដើរលេង ហើយកូនសិស្សអាងឪពុកម្តាយ កាន់ជើងកូន លោកគ្រូអ្នកគ្រូ អត់ហ៊ានបណ្តុះបណ្តាល…!»។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការខិតជិតគ្នារវាងឪពុកម្តាយ​ […]

ជនខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះប្រមូលប្រាក់តាមភោជនីយដ្ឋាន, អាហារដ្ឋាន និងកន្លែងអាជីវកម្មតូចតាចមួយចំនួន, ពន្ធដារអំពាវនាវដល់ពលរដ្ឋរាយការណ៍ តាមរយៈលេខទូរស័ព្ទ ១២៧៧ បើមានករណីប្រមូលប្រាក់

Liny Chan August 24, 2024 24/08/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន បានបញ្ជាក់ឱ្យដឹងថា នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីជនខិលខូចមួយក្រុមតូច ក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។ ឆ្លើយតបនឹងករណីនេះ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនថា ករណីខាងលើនេះ គឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រទ្បំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គល ជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះទ្បើយ។ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅ មេត្តាជ្រាបថា ដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារ បានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធឌីជីថល (Digital Tax Administration) ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ការប្រកាស និងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈធនាគារ […]