ព័ត៌មានជាតិ

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមចោរជំនាញធាក់ប្លន់ម៉ូតូចាប់ខ្លួនជនសង្ស័យ៧នាក់ និងដកហូតម៉ូតូ៣គ្រឿង

Liny Chan August 26, 2024 26/08/2024

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើមួកការពារវាយ និងធាក់ ប្លន់យកម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យ៧នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពប្រើជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះគ្នា២នាក់ បណ្តាលឲ្យដួលម៉ូតូ បន្ទាប់មកក្រុមជនសង្ស័យបានយកមួកការពារសុវត្ថិភាព ដេញវាយជនរងគ្រោះ និងគប់ត្រូវខ្នងជនរងគ្រោះម្នាក់។ លុះពេលជនរងគ្រោះរត់ចោលម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ បម្រុងបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅទី៣ និងប្រជាពលរដ្ឋដែលនៅទីកន្លែងនោះ ដេញចាប់ឃាត់ខ្លួនបានម្នាក់ រីឯជនសង្ស័យផ្សេងទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់អស់។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១១៖០០នាទី ថ្ងៃដដែល ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត (ជាអ្នកផ្តល់មធ្យោបាយឲ្យជនសង្ស័យប្រព្រឹត្តិបទល្មើស) នៅចំណុច បន្ទប់ជួលលេខ២៥៣ […]

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនគ្រួសារកូនភ្លោះបី ដែលជាគ្រួសារទី៤១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

Liny Chan August 26, 2024 26/08/2024

(ភ្នំពេញ)៖ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលអំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងសំរាកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២ ត្រូវបានលោក សេង ទៀង នាំយកទៅប្រគល់ជូន ដល់ដៃគ្រួសារកូនភ្លោះបីគ្រួសារទី៤១៩។ ទារកភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី៧ ដែលមានឪពុកឈ្មោះ នី ឃ្លី អាយុ៤០ឆ្នាំ ម្តាយឈ្មោះ ខា កុសល អាយុ៣៦ឆ្នាំ អ្នកទាំងពីរមុខរបរកសិករ រស់នៅភូមិក្សេត្របុរី ឃុំសន្រែ្ទ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ មានប្រុស២នាក់ ស្រីម្នាក់។ នៅចំពោះមុខគ្រួសារកូនភ្លោះបី […]

ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសលេខទូរស័ព្ទ និងគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

Liny Chan August 26, 2024 26/08/2024

(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ​ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសលេខទូរស័ព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សម្តេចធិបតីសម្រេចបង្កើតមូលនិធិនេះឡើង ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ […]

Update: លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសឆ-បោកប្រាក់រាប់លានដុល្លារ

Liny Chan August 26, 2024 26/08/2024

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ សមត្ថកិច្ចបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ពាក់ព័ន្ធអំពើឆបោកលុយរាប់លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង

Liny Chan August 26, 2024 26/08/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចបានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ។ តាមរយៈព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្ក សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជានិងទូតចិន ប្រាប់ដល់និស្សិតឱ្យធ្វើជាសសរទ្រូងដ៏រឹងមាំ សម្រាប់ចំណងមិត្តភាពប្រទេសយើងទាំងពីរ

Nisaiy KP August 25, 2024 25/08/2024

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៃប្រទេសកម្ពុជានិងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រាប់ដល់និស្សិត ដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិន ត្រូវធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ ខណៈដែលចំណងមិត្តភាពនេះ ត្រូវបានពូនជ្រុំតាំងពីថ្នាក់ដឹកនាំមុនៗ រហូតមកដល់បច្ចុប្បន្ន។ ថ្លែងក្នុងពិធីអរសាទរឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន2024 និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន កាលពីល្ងាចថ្ងៃទី 23 ខែសីហាឆ្នាំ 2024នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា និស្សិតកម្ពុជាដែលទៅសិក្សា នៅប្រទេសចិន មិនត្រឹមតែបានសិក្សាជំនាញប៉ុណ្ណោះទេ តែអាចស្វែងយល់ស៊ីជម្រៅវប្បធម៌ និងការរស់នៅរបស់ប្រជាជនចិន ក្នុងយុគសម័យថ្មីផងដែរ។ សំឡេង៖ «ខ្ញុំសូមផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជានិស្សិតល្អ គោរពច្បាប់ និងវិន័យសាលាចេះសាមគ្គីគ្នា ចេះបង្កើតមិត្តភាពជាមួយ និស្សិតមកពីបណ្តាប្រទេសដទៃ ដើម្បីលើកស្ទួយកិត្តិយសដល់ សាលារបស់ខ្លួន នាំមកនូវមោទនភាព ជូនគ្រួសារ និងប្រទេសជាតិ ក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ជាតិ ជាពិសេសជាសសរទ្រូងដ៏រឹងមាំសម្រាប់ពង្រឹង ចំណងមិត្តភាពកម្ពុជា-ចិនឱ្យគង់វង្សឋិតថេរជាអមតៈ។» នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅសិក្សាប្រទេសចិន ដើម្បីទទួលបានចំណេះដឹងថ្មីៗបទពិសោធន៍ យកមកចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន។ មិនត្រឹមតែប៉ុណ្ណោះទេ […]

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន នាព្រឹកស្អែក

Nisaiy KP August 25, 2024 25/08/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ។ តាមរយៈព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្ក សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ […]

កម្ពុជារៀបចំបើកមហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ជាផ្លូវការ

Nisaiy KP August 25, 2024 25/08/2024

(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណ:កម្មការរៀបចំ មហោស្រពភាពយន្តកម្ពុជាអាស៊ី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកជាផ្លូវការ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ ក្រោមការជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ នឹងផ្ដល់ឱកាសដល់ផលិតករទាំងកម្ពុជា និងមកពីបណ្ដាប្រទេសផ្សេងៗទៀត បង្ហាញសមត្ថភាព និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នាទៅវិញទៅមក។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីនេះ ជាព្រឹត្តិការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។ លោក Malcolm Clarke ប្រធានមហោស្រពភាពយន្តអាស៊ីលើកទី២នៅកម្ពុជា បានថ្លែងឲ្យដឹងថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ី ប្រព្រឹត្តិឡើងនៅថ្ងៃនេះ នឹងផ្ដល់ឱកាសដល់ផលិតករ មានឱកាសបញ្ជេញសមត្ថភាព ចែករំលែកចំណេះដឹង បទពិសោធន៍ដល់គ្នាទៅវិញទៅមក ក្នុងវិស័យភាពយន្ដរបស់កម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។ លោកបានបន្ដថា និយាយចំពោះភាពយន្ដរបស់កម្ពុជា បច្ចុប្បន្នគឺមានភាពល្អប្រសើរ ប្រសិនបើភាពយន្ដរបស់កម្ពុជា អាចវាយលុកដល់ទីផ្សារប្រទេសអរ៉ុប នោះវិស័យភាពយន្ដកម្ពុជា កាន់តែខ្លាំងក្លាបន្ថែមទៀត។ ដើម្បីឲ្យវិស័យភាពយន្ដរបស់កម្ពុជា កាន់តែល្អបន្ថែមទៀតនោះ និងអាចឈានឆ្ពោះដល់ទីផ្សារអន្ដរជាតិ ការផលិតភាពយន្ដនីមួយៗត្រូវតែយល់ពីចិត្ត ​បេះដូង របស់ទស្សនជន មានន័យថា ការផលិតខ្សែភាពយន្ដមួយៗ​ ប្រសិនបើចង់ឲ្យទស្សនជនយំ ដាច់ខាតត្រូវតែយំ, ប្រសិនបើកំប្លែង ដាច់ខាតត្រូវតែសើច ដូច្នេះបើកម្ពុជាបន្ថែមត្រូវចំណុចនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ នោះវិស័យភាពយន្ដកម្ពុជា នឹងអាចឈានឆ្ពោះទៅកាន់ទីផ្សារអន្ដរជាតិ […]