ព័ត៌មានជាតិ

Apple ទំនងជាពន្យារពេលផលិតឧបករណ៍អេក្រង់បត់ដំបូងបង្អស់របស់ខ្លួនជាថ្មីម្តងទៀតរហូតដល់ឆ្នាំ២០២៨ ដោយសារបញ្ហាបច្ចេកទេស

Liny Chan August 23, 2024 23/08/2024

(បរទេស)៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើន កំពុងងាកទៅផលិតស្មាតហ្វូនអេក្រង់​បត់​ ដោយក្នុងចំណោមនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក៏កំពុងស្ថិតក្នុងដំណាក់ការអភិវឌ្ឍផងដែរ។ តែយ៉ាងណា បើតាមប្រភពពីអ្នកវិភាគដ៏ល្បីឈ្មោះលោក Ming-Chi Kuo បានអះអាងថា គម្រោងផលិតឧបករណ៍អេក្រង់បត់ចំនួនពីគឺ iPad/ MacBook របស់ Apple នឹងមិនចេញមកទាន់ពេលវេលានោះទេ ពោលគឺត្រូវពន្យារពេលជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ អ្នកវិភាគលោក Kuo បាននិយាយថា ពេលវេលាសម្រាប់ការផលិតឧបករណ៍អេក្រង់បត់ដ៏ធំរបស់ Apple ដំបូងឡើយត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២៦ ប៉ុន្តែឥឡូវនេះត្រូវបានពន្យារពេលទៅចុងឆ្នាំ២០២៧ ឬរហូតដល់ឆ្នាំ២០២៨ ឯណោះ។ ចំពោះមូលហេតុនៃការពន្យាពេលនេះ ត្រូវបានសន្មតថាជា «បញ្ហាប្រឈមផ្នែកបច្ចេកទេស» ជាមួយនឹងបន្ទះអេក្រង់ និងសមាសធាតុមេកានិច។ គួរជម្រាបថា ឧបករណ៍អេក្រង់បត់ដំបូងបង្អស់របស់ Apple នឹងចេញមកក្នុងទំហំ ១៨.៨អ៊ីញ ដោយក្រុមហ៊ុននេះបានបោះបង់ចោលគម្រោងដែលគ្រោងទុកពីមុនមានទំហំ ២០.៥អ៊ីញ។ ដោយឡែកចំពោះតម្លៃវិញអាចកើនដល់ ៣,៥០០ដុល្លារឯណោះ ខណៈដែលតម្លៃផ្គត់ផ្គង់អេក្រង់មួយបន្ទះអាចមានចន្លោះពី ៦០០ ទៅ ៦៥០ដុល្លារ និង កន្លាក់បត់អាចមានតម្លៃចន្លោះពី ២០០ ទៅ ២៥០ដុល្លារ […]

បង្ក្រាបល្បែងស៊ី-សងខុសច្បាប់អនឡាញ២ ទីតាំង នៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ ឃាត់ខ្លួនមុខសញ្ញា ៣នាក់

Liny Chan August 23, 2024 23/08/2024

(កំពង់ធំ)៖ កម្លាំងអធិការនគរបាលស្រុកបារាយណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានចុះបង្រ្កាបទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (អនឡាញ) នៅចំណុចផ្ទះរបស់ឈ្មោះ ជា វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនមុខសញ្ញា៣នាក់ ក្នុងនោះ មានស្រី២នាក់ រួមមាន៖១៖ ឈ្មោះ ជា វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ ម្ចាស់ផ្ទះ (ផ្ដល់ទីតាំង)។២៖ ឈ្មោះ យឿន ចាន់ធឿន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិបឹងត្បូង ឃុំបឹង ស្រុកបារាយណ៍ ជាអ្នកគ្រប់គ្រងទូរទស្សន៍មាន់ជល់ (អនឡាញ)។និង៣៖ ឈ្មោះ ហឿន ស្រីរៀម ភេទស្រី អាយុ២២ឆ្នាំ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ជាអ្នកគ្រប់គ្រងទូរទស្សន៍ឡូតូ (អនឡាញ)។ វត្ថុតាងដកហូតរួមមាន៖ កុំព្យូទ័រចំនួន២គ្រឿង, កង្ហារហត្តារី១, ទូរទស្សន៍ម៉ាក samsung40 អ៊ិញ១គ្រឿង, […]

​សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូនអាជីវករខ្នាតតូច ​ដែលទទួលបានចំណូលដុលក្រោម២៥០លានរៀល នឹងមិនតម្រូវឱ្យចុះប៉ាត់តង់ ឬប្រកាសពន្ធអ្វីនោះទេ

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចំពោះអាជីវករ ដែលទទួលបានចំណូលដុល ពីការធ្វើអាជីវកម្មក្រោម ២៥០លានរៀល នឹងមិនតម្រូវឱ្យចុះប៉ាត់តង់ ឬប្រកាសពន្ធអ្វីនោះទេ​ ដើម្បីសម្រួលដល់ការប្រកបរបររកស៊ីរបស់បងប្អូនអាជីវករខ្នាតតូច និងលើកទឹកចិត្តឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធ ចុះឈ្មោះនៅក្នុងប្រព័ន្ធ។ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​គូសបញ្ជាក់បែបនេះ ធ្វើឱ្យឡើងក្នុងឱកាសដែលសម្តេចបានថ្លែងការណ៍ពិសេសស្តីពី«សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នា​យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ​ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយរបស់បារម្ភរបស់ប្អូនអាជីវកម្ម ជាពិសេសអ្នក​ប្រកបរបរសេដ្ឋកិច្ចក្រៅប្រពន្ធ បន្ទាប់​ពី​រាជរដ្ឋាភិបាលជំរុញនិងលើកទឹកចិត្តឱ្យ​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះទៅក្នុងប្រព័ន្ធដោយស្ម័គ្រចិត្ត ដើម្បីអាចទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលនឹងផ្តល់ជូនពួកគាត់។ សម្តេចបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤​កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ៣៦០ ស្តីពីការណែនាំ ការអនុវត្តអនុក្រឹត្យនៃការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកាសនេះគឺរៀបចំឡើងក្នុងគោលបំណងល្អ​ គឺចង់ឱ្យបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះដោយស្ម័គ្រចិត្ត ដើម្បីអាចទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលនឹងផ្តល់ជូន ដូចជាការបណ្តុះបណ្តាលបង្កើនសមត្ថភាពផ្សេងៗ ដោយមិនមានជាប់កាតព្វកិច្ចពន្ធអ្វីទាំងអស់។ ប៉ុន្តែយ៉ាងនេះក្តី ការដាក់ចេញនូវប្រកាសនេះ បែរជាមានការយល់ច្រលំពីបងប្អូនអ្នកប្រកបរបរក្រៅប្រព័ន្ធ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ៣ ចំនួន ៦០ថ្ងៃទៀត រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា 

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាតឲ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ៣ ចំនួន ៦០ថ្ងៃទៀត ដែលនឹងបន្តរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ថ្លែងក្នុងវិដេអូមួយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ការអនុញ្ញាតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីការស្នើសុំសេវាលិខិតឆ្លងដែនធម្មតា នៅសាធារណរដ្ឋកូរ៉េ វគ្គ២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមលោកស្រី ជ្រឹង បុទុមរង្សី, ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងបន្តទទួលពាក្យស្នើសុំសេវាលិខិតឆ្លងដែន វគ្គ៣ ជូនដល់ប្រជាពលរដ្ឋ នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីមានគោលការណ៍ឯកភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ សូមជម្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងថា ការផ្តល់សេវាលិខិតឆ្លងដែន ធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការមួយចំនួន ដោយសម្របសម្រួលជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន។ ការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ពិសេសជាវីដេអូមួយរបស់សម្តេចស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានពិភាក្សាជាមួយធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រជួយសម្រាលបន្ទុករបស់អាជីវករ សហគ្រាស ប្រជាពលរដ្ឋ និងបង្កើនលំហូរសាច់ប្រាក់ចូលទៅក្នុងទីផ្សារ។ ជាលទ្ធផល ក្នុងទិសដៅធានាបាននូវសាច់ប្រាក់គ្រប់គ្រាន់ រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា បានបន្ធូរបន្ថយនូវលក្ខខណ្ឌមួយចំនួន ដែលអាចបង្កើនលទ្ធភាព ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់ ចូលក្នុងសេដ្ឋកិច្ច អាចបានជាង២៣០០លានដុល្លារបន្ថែមទៀត។ សម្តេចបានបន្តថា បន្ថែមលើនេះ កាលពីវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន […]

ក្រសួងទេសចរណ៍ លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ ដើម្បីជាយន្តការលើកទឹកចិត្ត ដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាលសម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។ ក្រសួងទេសចរណ៍ក៏បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង ទូរសព្ទលេខ ០១២ ៧៥៧ ៣៧៦ ឬ ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ, រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលបន្ទុកភារកិច្ចនេះ

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភូមិភាគភាគឦសាន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំង៤នោះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ រៀងរាល់ចុងសប្ដាហ៍ ដែលចាប់ផ្ដើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ​ ពិសេសយុវជនបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។ សម្ដេចធិបតីបានបន្តថា កន្លងទៅ សម្ដេចធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋទៅលេងខេត្តភាគឦសានឱ្យបានច្រើន ពិសេសខ្លះប្រជាពលរដ្ឋថាចង់ទៅដែរ តែអត់លុយ។ ឥឡូវនេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីកម្សាន្ត ដោយផ្ដល់ជូននូវមធ្យោបាយដឹកជញ្ជូនរថយន្ត និងអាហារដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ។ សម្តេចធិបតី បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែសម្រួលនីតិវិធីកំណត់អត្តសញ្ញាណទេសចរ ទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ឲ្យមានភាពសាមញ្ញ ដោយបច្ចុប្បន្នភ្ញៀវដែលទិញសំបុត្រចូលទស្សនាត្រូវឆ្លងកាត់នីតិវិធីច្រើន ត្រូវបំពេញ រួមទាំងការថតរូប ពាក់កាត ហើយពេលខ្លះការឆែកនៅពេលភ្ញៀវដើរនៅក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។ ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «កន្លងមក ខ្ញុំក៏ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង»។ បើតាមប្រសាសន៍សម្តេចធបតី ការធ្វើឲ្យលក្ខខណ្ឌកាន់តែសាមញ្ញ ភ្ញៀវទេសចរក៏រីករាយ ហើយមន្ត្រីធ្វើការពាក់ព័ន្ធនឹងរមណីយដ្ឋានប្រាសាទអង្គរ ក៏ងាយស្រួលធ្វើការដែរ។ សូមជម្រាបថា ថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នា នៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍ 

Liny Chan August 23, 2024 23/08/2024

(ភ្នំពេញ)៖ ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តសុពលភាពនៃការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍ មួយឆ្នាំបន្ថែមទៀត ដោយបន្តរហូតដំណាច់ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាម៉ោង០៧៖០០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកន្លងមក សម្តេចបានសម្រេចឱ្យមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំនូលសម្រាប់ឆ្នាំ២០២៣ មិនចុះធ្វើសាវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។ ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះទៀតថា​ «ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ថ្ងៃនេះខ្ញុំបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះមួយឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ បន្ថែមលើការងារ​ការលើកលែងពន្ធនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូន​ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប»។ សម្តេចធិបតី ហ៊ុន […]