ព័ត៌មានជាតិ

ការបង្ក្រាបរថយន្តអត់ពន្ធ នៅតែបន្តដូចភ្លៀងរលឹម! អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចាប់រថយន្តអត់ពន្ធបានចំនួន ១០គ្រឿង

Liny Chan August 17, 2024 17/08/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១២-១៦ខែសីហា ឆ្នាំ២០២៤ ខ្លួនបានចាប់ឃាត់រថយន្តអត់ពន្ធចង្កូតឆ្វេង និងស្តាំ នៅទូទាំងប្រទេសបានចំនួន១០គ្រឿង (ចង្កូតឆ្វេង ៦គ្រឿង និងចង្កូតស្តាំ ៤គ្រឿង)។ សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕ Fresh News

ព្រះមហាក្សត្រកម្ពុជា បានយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន

Liny Chan August 16, 2024 16/08/2024

(ភ្នំពេញ)៖ ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញ ព្រះរាជទស្សនកិច្ចនៅប្រទេសចិន។ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានងាយទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ក្នុងកំលុងពេលនៃការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជកិច្ចទាំងឡាយ ជូនទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីបំពេញថ្វាយព្រះអង្គ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតីបេឡារុស អំពាវនាវឱ្យមានការចរចាគ្នាបញ្ចប់សង្រ្គាម ខណៈអ៊ុយក្រែនបន្តការវាយលុកចូលតំបន់ Kursk របស់រុស្ស៉ី

Liny Chan August 16, 2024 16/08/2024

(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងសប្តាហ៍នេះថា រុស្ស៉ីនិងអ៊ុយក្រែន គួរតែព្យាយាមនិយាយចរចាគ្នា ដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។ លោក Lukashenko បាននិយាយដូចខាងលើ ក្នុងកិច្ចសម្ភាសមួយជាមួយស្ថានីយទូរទស្សន៍រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលអ៊ុយក្រែន កំពុងរក្សាការវាយលុករបស់ខ្លួនចូលក្នុងទឹកដីរុស្ស៉ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែសីហា នៅពេលកងកម្លាំងរបស់ទីក្រុងកៀវ ចំនួនរាប់ពាន់នាក់ បានវាយឆ្មក់ទម្លុះចូល ព្រំប្រទល់ភាគខាងលិចរបស់រុស្ស៉ី។ លោកប្រធានាធិបតីបេឡារុស បានបន្តទៀតថា ក្រុមលោកខាងលិច ដែលកំពុងបន្តជំរុញឱ្យទីក្រុងកៀវប្រយុទ្ធជាមួយទីក្រុងមូស្គូ គឺដោយសារពួកគេចង់ឱ្យអ៊ុយក្រែននិងរុស្ស៉ី បំផ្លិចបំផ្លាញគ្នាទៅវិញទៅមក។ លោក Lukashenko បានបន្ថែមថា ជំនួសការបណ្តោយឱ្យសង្រ្គាមអូសបន្លាយរកទីបញ្ចប់មិនឃើញ ភាគីទាំងសងខាងគួរតែអង្គុយចុះ ហើយនិយាយចរចាគ្នា ដើម្បីបញ្ចប់ជម្លោះនេះ ដោយលោកអះអាងថា ទាំងប្រជាជនអ៊ុយក្រែន និងទាំងប្រជាជនរុស្ស៉ី សុទ្ធតែមិនចង់បានសង្រ្គាមឡើយ ប៉ុន្តែមានតែលោកខាងលិចប៉ុណ្ណោះ ដែលត្រូវការសង្រ្គាមនេះ។ លោក Lukashenko បានប្រកាន់ជំហរ​ជាអ្នកគាំទ្រចម្បងរបស់លោក ពូទីន […]

អាជ្ញាធរស្រុកអង្គស្នួល ចាប់ផ្សឹកសង្ឃក្លែងក្លាយ ៥នាក់ ក្រោយចូលក្លឹបផឹកស្រាសប្បាយ

Liny Chan August 16, 2024 16/08/2024

(កណ្ដាល)៖ គណៈបញ្ជាការឯកភាពស្រុកអង្គស្នួល បានរកឃើញសង្ឃក្លែងក្លាយ៥នាក់ កំពុងផឹកស៊ីក្នុងក្លឹបផាប់ណាតូ៣៣៣ យ៉ាងសប្បាយរីករាយ ហើយត្រូវបានយកខ្លួនយកមកផ្សឹកតែម្ដង។ ការរកឃើញ និងចាប់ផ្សឹកនេះធ្វើឡើងក្នុងប្រតិបត្តិការចុះធ្វើ រដ្ឋបាលនៅតាមទីកន្លែងសប្បាយ កាលពីថ្ងៃទី១២ សីហា ២០២៤កន្លងទៅនេះ នៅក្នុងផាប់ណាតូ៣៣៣ ស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ហើយពួកគេត្រូវបានគេស្គាល់ថា ជាលោកសង្ឃបន្លំខ្លួនជាគ្រហស្តចូលផឹកស៊ីសប្បាយខុសពីសីលធម៌សង្ឃ។ អ្នកទាំង៥នាក់គឺជាព្រះគ្រូចៅអធិការស្តីទី៣អង្គ គ្រូសូត្រឆ្វេង១អង្គ លេខាចៅអធិការ១អង្គ ត្រូវបានធ្វើការផ្សឹកហើយធ្វើការអប់រំ៤៨ម៉ោង។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា តាមចម្លើយសារភាព ពួកគេធ្លាប់បានណាត់គ្នាស្លៀកពាក់ជាគ្រហស្ថចូលផឹកស៊ីនៅហាងខាងលើចំនួន២លើកមកហើយ ហើយកាលពីថ្ងៃកើតហេតុនោះ ពួកគេទាំង៥នាក់ បានណាត់គ្នា និងឱ្យតៃកុងឡានជូនទៅភ្នំពេញ ដើម្បីទិញតោក ទុកប្រើប្រាស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ។ ក្រោយទិញបានក៏ត្រឡប់មកវិញ ក៏ប្រើឱ្យអ្នកបើករថយន្តចុះទិញស្រាបៀរ ABC ចំនួន៦កំប៉ុងផឹកទាំងអស់គ្នា ផឹករួចស្រវឹងស្រឿងៗ ក៏បបួលគ្នាដោះស្បង់ចីវរចេញស្លៀកពាក់បន្លំខ្លួនជាគ្រហស្ថ ចូលផឹកក្នុងក្លឹបណាតូ៣៣៣បន្ត និងបានផឹកអស់ស្រាបៀរABCមួយកេស កំពុងតែសប្បាយផងក៏ត្រូវសមត្ថកិច្ចចូលមកសួរនាំ និងឃាត់ខ្លួនតែម្តងទៅ។ លោក មាន សំណាង បានបន្ថែមផងដែរថា នៅពេលដែលកំពុងធ្វើរដ្ឋបាលស្រាប់តែ ប្រទះឃើញភ្ញៀវចំនួន៦នាក់ ហើយដោយមានការសង្ស័យថាជាព្រះសង្ឃបន្លំខ្លួន ក៏សួរនាំទើបពួកគេឆ្លើយថា ជាព្រះសង្ឃបន្លំខ្លួនប្រាកដមែន រួមមាន៖ ទី១៖ […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

Liny Chan August 16, 2024 16/08/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បា​នផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn Shinawatra កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «លោកជំទាវ ជាទីគោរពរាប់អាន! ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកជំទាវ ដែលបានជាប់ឆ្នោតជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីពេលថ្មីៗនេះ។ ភាពជោគជ័យ របស់ លោកជំទាវ ក្នុងការ ទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំនិងការលះបង់ដ៏ពិសេសរបស់ លោកជំទាវ ចំពោះបុព្វហេតុជាតិ និងប្រជាជនរបស់ លោកជំទាវ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ត្រូវបានបន្តពង្រឹងនិង ពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរ […]

នាយឧត្តមសេនីយ៍ ស ថេត ចេញសេចក្ដីណែនាំពីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្ដិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្ដិសុខឯកជន

Liny Chan August 16, 2024 16/08/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំស្ដីពីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្ដិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្ដិសុខឯកជន។ តាមរយៈសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា សេចក្ដីណែនាំធ្វើឡើងក្នុងគោលបំណងបញ្ចៀសការភាន់ច្រឡំ នៃការប្រើប្រាស់ឯកសណ្ឋាដែលដូច ឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរបស់ក្រសួង ឬស្ថាប័នរដ្ឋនានា។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់អគ្គស្នងការនគរបាលជាតិ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ២.១ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំនេះ

Liny Chan August 16, 2024 16/08/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៨ ៧២៨,៧១ ប៊ីលានរៀល ឬ ប្រមាណជា ២ ១៥៥,២៤ លានដុល្លារ ដែលស្មើនឹង ៥១,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំដោយផ្ទាល់និងតាមប្រព័ន្ធ អនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះលទ្ធផលប្រមូលពន្ធ ក្នុងខែកក្កដា ឆ្នាំ២០២៤ លោក គង់ វិបុល  បានបង្ហាញឱ្យដឹងថា ចំណូលដែលប្រមូលបានមានចំនួន ៩៦០,៧៩ ប៊ីលានរៀល ឬប្រមាណជា ២៣៧,២៣ លានដុល្លារ ដែលស្មើនឹង ៥,៧០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារបានបន្តដាក់ចេញនូវវិធានការសំខាន់ៗ ដូចជា ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការប្រមូលចំណូលពន្ធ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងការអនុវត្តវិធានការសំខាន់ៗពាក់ព័ន្ធនឹង ១.អាករ ពិសេសលើវិស័យភេសជ្ជៈ និង ២.អត្រាអាករពិសេសសម្រាប់ផលិតផលថ្នាំជក់ផលិត និងចែកចាយក្នុងស្រុក។ […]

សង្កាត់កោះឧកញ៉ាតី នៃក្រុងអរិយក្សត្រ ខេត្តកណ្ដាល ប្រកាសបញ្ចប់រួចរាល់ការធ្វើប្លង់រឹងជូនពលរដ្ឋ

Liny Chan August 16, 2024 16/08/2024

(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាល​រងខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលខេត្តខេត្តកណ្តាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសបញ្ចប់រួចរាល់ការធ្វើប្លង់រឹងជូនពលរដ្ឋចំនួន ២,៣៧២ប័ណ្ណ និងត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិ គឺភូមិកណ្ដាលកោះ ភូមិចុងកោះ ភូមិក្បាលកោះ និងភូមិកោះតូច សង្កាត់កោះឧកញ៉ាតី។ ថ្លែងក្នុងឱកាសនោះលោក ប៊ុន ផេង បានថ្លែងថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យមានការឣភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌ​ឲ្យបានចប់សព្វគ្រប់ជាស្ថាពរ។ លោកបន្តថា​ តាងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ​ ដែល​អាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក […]

រដ្ឋមន្ត្រី អ៊ាង សុផល្លែត បង្ហាញជំនឿថា នៅឆ្នាំ២០២៥ កម្ពុជាមិនបំពុលដោយថង់ប្លាស្ទិកទៀតឡើយ

Liny Chan August 15, 2024 15/08/2024

(កំពង់ស្ពឺ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញពីជំនឿ និងមានសុទិដ្ឋិនិយមថា តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ) និងកម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងរីកសាយភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក នៅក្នុងនោះ នៅឆ្នាំ២០២៥ កម្ពុជាអាចនឹងមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក។ លោក អ៊ាង សុផល្លែត បានបង្ហាញជំនឿយ៉ាងដូចនេះនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នាឱកាសដែលលោកបានដឹកនាំបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់ថង់ប្លាស្ទិក ដល់កម្មករ និយោជិកជាង១០០០នាក់ មកពីតាមបណ្តារោងចក្រសហគ្រាសប្រមាណចំនួន ៦០៥រោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺ ។ លោក អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាចំណែកព្យាបាលពីការបំពុលដោយថង់ប្លាស្ទិក ដោយក្នុងនោះផ្តើមចេញពី​​​យើងទាំងអស់គ្នា។ យុទ្ធនាការនេះដែរនឹងរីកសាយភាយ ទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យផ្ទះយើងស្អាត ប្រទេសយើងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគនានាឱ្យមកវិនិយោគ​នៅក្នុងប្រទេសយើងឱ្យកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរលោក អ៊ាង សុផល្លែត ក៏បានបង្ហាញក្តីរំពឹងដូចនេះថា «យុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងទទួលបានជោគជ័យត្រឹម​រយៈពេល១ឆ្នាំ គឺឆ្នាំ២០២៥។ ក្នុងនាមក្រសួងបរិស្ថាន លោកនឹង ព្យាយាមធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចេញមកសម្អាតបរិស្ថាន រើសសំរាម ជុំវិញផ្ទះ […]