បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន៖ ការអប់រំកុមារជនជាតិដើមភាគតិច រស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងកំពុងយកចិត្តទុកដាក់ខ្លាំង
Liny Chan
August 15, 2024
15/08/2024
(រតនគិរី)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការចូលរួមជួយដោះស្រាយបញ្ហាអប់រំសម្រាប់កុមារ និងយុវជន ជាពិសេសកុមារជនជាតិដើមភាគតិចរស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងក្រសួងអប់រំ នៃបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន កំពុងយកចិត្តទុកដាក់ខ្លាំង និងបានធ្វើសេចក្តីថ្លែងការណ៍រួម ដើម្បីពង្រឹងការអប់រំ សម្រាប់កុមារ និងយុវជនក្រៅសាលានៅក្នុងតំបន់។ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៅខេត្តរតនគិរី ប្រមាណ ២៦៣នាក់។ នាឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសម្តែងនូវអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោកគ្រូ អ្នកគ្រូដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុឆន្ទៈ ចូលរួមក្នុងកិច្ចការ កំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះឱ្យទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ដូចពេលនេះ ។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំយុវជន […]