ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ព្រែកជីកហ្វូណនតេជោនឹងជីកជម្រៅ ៥.៤ម៉ែត្រ នៅក្រោមទឹកទាបបំផុតរបស់ទន្លេមេគង្គ ទោះខែប្រាំងក៏មានទឹកធ្វើចរាចរណ៍បាន
Liny Chan
August 14, 2024
14/08/2024
(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការលើកឡើង របស់ជនមួយក្តាប់តូច ដែលមិនមានមូលដ្ឋានច្បាស់លាស់ ទាក់ទងនឹងជម្រៅទឹកព្រែកជីកហ្វូណនតេជោ, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថា ការជីកព្រែកជីកហ្វូណនតេជោ គឺបានកំណត់ច្បាស់យកជម្រៅ ៥.៤ម៉ែត្រនៅក្រោមទឹកទាបបំផុត របស់ទន្លេមេគង្គ ទន្លេបាសាក់ ដែលយោងតាមស្ថិតិ ៤០ឆ្នាំកន្លងមកនេះ។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «មានអ្នកខ្លះថាជីកព្រែកហ្វូណន តែ ៥.៤ម៉ែត្រ ខែប្រាំងមានទឹកឯណា ស្ងួតចែសហើយជិះអីកើត ជិះកើតតែខែវស្សាទេ។ មិនចឹងនោះទេ ពេលក្រុមបច្ចេកទេសសិក្សា បានលម្អិតហើយថា ជីកជម្រៅ ៥.៤ម៉ែត្រ មិនមែនជីកពីផ្លូវចុះត្រឹម ៥.៤ម៉ែត្រហើយឈប់នោះទេ គឺជីកជម្រៅ ៥.៤ម៉ែត្រ នៅក្រោមទឹកទាបបំផុតរបស់ទន្លេមេគង្គ ទន្លេបាសាក់ ដែលយោងតាមស្ថិតិ ៤០ឆ្នាំកន្លងមក ដូចនេះកន្លែងខ្លះអាចត្រូវជីករហូតដល់ […]