ព័ត៌មានជាតិ

អាជ្ញាធររកមិនឃើញប្រេងឆាទាំង ៥ម៉ាកដែលវៀតណាមហាមឃាត់ នៅក្នុងទីផ្សារកម្ពុជាទេ

Liny Chan October 20, 2025 20/10/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រកមិនឃើញប្រេងឆា៥ម៉ាក ដែលរដ្ឋបាលសុវត្ថិភាពម្ហូបអាហារ វៀតណាម (VFA) ចុះផ្សាយថា «គ្មានគុណភាព និងជាទំនិញក្លែងក្លាយ» មានលក់នៅក្នុងទីផ្សារកម្ពុជានោះទេ។ ជាក់ស្ដែង នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តរតនគិរី បានបន្តចុះពិនិត្យ ស្រាវជ្រាវស្វែងរក ផលិតផលប្រេងឆា មិនមានអនុលោមផ្នែកគុណភាព និងក្លែងក្លាយ ដែលបានប្រកាសដោយអាជ្ញាធរ សុវត្ថិភាពម្ហូបអាហារវៀតណាម។ សម្រាប់សកម្មភាពនៃប្រតិបត្តិការរយៈពេលពីរថ្ងៃនេះ មន្រ្តីជំនាញ បានចុះត្រួតពិនិត្យ ស្រាវជ្រាវ តាមបណ្ដាផ្សាររដ្ឋ ផ្សារឯកជន តូបលក់ទំនិញ ម៉ាត នៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តគោលដៅ ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចំនួន១០៧ទីតាំង។ ជាលទ្ធផល មន្រ្តី ក.ប.ប. មិនទាន់បានរកឃើញ ផលិតផលប្រេងឆាក្លែងក្លាយទាំង ៥ម៉ាក ដែលប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាមនៅឡើយ។ មន្រ្តី ក.ប.ប. សហការជាមួយមន្រ្តីនៃអង្គភាពពាក់ព័ន្ធ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គ្មានការលក់ដូរទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ព្រលានចាស់) ទៅឱ្យឯកជនជាដាច់ខាត, រដ្ឋនៅតែគ្រប់គ្រង និងរៀបចំសម្រាប់បម្រើឱ្យប្រយោជន៍ប្រជាជន

Naren October 20, 2025 20/10/2025

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ច្បាស់ថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍តុង) រដ្ឋគ្មានផែនការលក់ដូរទៅឯកជននោះឡើយ នៅតែជាអចលនទ្រព្យ ដែលគ្រប់គ្រងដោយរដ្ឋដដែល មានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ជាអ្នកថែទាំ។ សម្តេចបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាចនឹងត្រូវបម្រុងទុកក្នុងគោលដៅចំនួនពីរ គឺ​សម្រាប់​ចុះ​ចត​យន្តហោះ​ម្តង​ម្នាល ​នៅ​ពេល​មាន​កកស្ទះ ឬ​មាន​ហា​និ​យ​ភ័យ​នៅ​ព្រ​លាន​យន្ត​ថ្មី និង២. ​ធ្វើ​ជា​សួន​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដូច​ជា​កន្លែង​សម្រាប់​លំហែកាយ​។ បន្ថែមពីនេះ សម្តេចបញ្ជាក់ថា សម្រាប់អគារដែលមានក្នុងព្រលានយន្តហោះចាស់នេះ អាចនឹងប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលរដ្ឋសហការជាមួយឯកជន ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម សម្រាប់បម្រើដល់ការថែទាំទីតាំងនេះ ប៉ុន្តែរៀបចំនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផ្លូវរត់យន្តហោះនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមទៀតថា សម្រាប់អគារកន្លះអាចរៀបចំបង្កើតឱ្យក្លាយជាសារមន្ទីរផងដែរ ព្រោះព្រលានយន្ដពោធិ៍ជិនតុងនេះ ជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោតម្ត សីហនុ ដូច្នេះត្រូវថែរក្សាទុកឲ្យបានល្អ។ ការថ្លែងបញ្ជាក់ជាថ្មីរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់ ២,៣០០លានដុល្លារសហអាមេរិក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ

Liny Chan October 20, 2025 20/10/2025

(កណ្តាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅក្នុងពេលឆាប់ៗខាងមុខនេះនឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ ការជជែកដោះស្រាយគ្នាដោយជ្រើសរើសវិធីសាស្ត្រសន្តិ គឺជាដំណោះស្រាយដ៏ល្អសម្រាប់ប្រទេសជាប់ព្រំដែនជាមួយគ្នា ជៀសជាងការប្រើប្រាស់កម្លាំងកងទ័ពតទល់គ្នា។ ការលើកឡើងបែបនេះរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់២,៣០០លានដុល្លារសហអាមេរិក ស្ថិតនៅខេត្តកណ្តាល។ បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើថ្នាក់ដឹកនាំ បន្តប្រើប្រាស់កំហឹង ទល់នឹងកំហឹងច្បាស់ណាស់សង្គ្រាមនឹងមិនងាយបញ្ចប់នោះទេ ដែលអាចបបង្កនូវវិនាសកម្ម ស្លាប់ប្រជាពលរដ្ឋទាំងសង្ខាង។ ជាស្តែងនៅសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួន បានសរបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមានសម្លាប់កងទ័ព និងប្រជាជនស្លូតត្រង់រាប់សែននាក់។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ហេតុនេះហើយនៅថ្ងៃខាងមុខ ឆាប់ៗនេះសង្ឃឹមថានឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាព ហើយនឹងធ្វើយ៉ាងណាខិតខំដើម្បីបញ្ចប់ជម្លោះ នេះគឺជាអភិក្រមរបស់យើង នេះគឺជាអ្វីដែលយើងត្រូវធ្វើ»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ចំពោះការបញ្ចេញមតិរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមពាក់ព័ន្ធនឹងភាពតឹងទ្រូងចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ រយៈពេលជាង២ខែមកនេះ។ ត្រង់ចំណុចនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋតាំងចិត្តឱ្យនឹងនរ […]

រដ្ឋសភាកម្ពុជា បដិសេធចំពោះព័ត៌មាន The Nations របស់ថៃ ដែលបាន​ផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកា​នានា​ប្រឆាំងកិត្តិនាម របស់ថៃនៅឆាកអន្តរជាតិ

Liny Chan October 20, 2025 20/10/2025

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋសភាកម្ពុជា បានចេញសេចក្តី​ថ្លែង​ការណ៍ ដោយបដិសេធចំពោះព័ត៌មាន The Nations របស់ថៃ ដែលបានផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិ​កានានា​ប្រឆាំងកិត្តិនាម របស់ថៃនៅឆាកអន្តរជាតិ។ ខ្លឹមសារទាំងស្រុង សេចក្តីថ្លងការណ៍របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបថា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) ដែលដឹកនាំដោយប្រធានប្រតិភូសភាសិង្ហបុរី និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដឹកនាំដោយប្រធានប្រតិភូសភាចិន ក្នុងមហាសន្និបាតលើកទី ១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវប្រទេសស្វីស។ ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ងី ច័ន្ទផល ជាតំណាងគណៈប្រតិភូសភាកម្ពុជា បានបង្ហាញជំហរប្រកបដោយមិត្តភាពជាមួយគណៈប្រតិភូថៃ ជាពិសេសចំពោះប្រធានគណៈប្រតិភូសភាថៃ ឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ៍រមៈថា ប្រធានរដ្ឋសភាថៃ ដែលបានអញ្ជើញមកចាប់ដៃគួរសមជាមួយគណប្រតិភូសភាកម្ពុជា។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធចំពោះពត៌មាន The Nations របស់ប្រទេសថៃ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិ។ ផ្ទុយទៅវិញ សម្រាប់សេចក្តីព្រាងរបៀបវារៈបន្ទាន់ […]

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បង្ហើបពីផែនការវិនិយោគ ១០០លានដុល្លារសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ ជាមួយព្រែកជីកហ្វូណនតេជោ

Liny Chan October 20, 2025 20/10/2025

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្ដជាតិតេជោ (TIA) គ្រោងចំណាយទឹកប្រាក់ ១០០លានដុល្លារ ដើម្បីសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ប្រវែង១០គីឡូម៉ែត្រ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២៥។ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មី ប្រវែង១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគ សរុបចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ TIA ទៅភ្ជាប់ព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង»។ បន្ថែមពីនោះទៀត លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានគូសបញ្ជាក់ថា ការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីនេះ […]

ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកនេះ

Liny Chan October 20, 2025 20/10/2025

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់២,៣០០លានដុល្លារសហអាមេរិក ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីសម្ពោធសមិទ្ធផលនៃឈាមអ្នកបន្ដវេន ក្រោមម្លប់សុខសន្ដិភាពនាពេលនេះ មានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល, ក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ១៥០០នាក់។ នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូប នៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសុខសន្តិភាព និងជាកម្លាំងចលករដ៏សំខាន់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក […]

អាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ២,៣០០លានដុល្លារ ជាស្ពានសាមគ្គីសហប្រតិបត្ដិការតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក និងជាជន្ទល់ទ្រទ្រង់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចកម្ពុជា

Liny Chan October 20, 2025 20/10/2025

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឲ្យដឹងថា ការវិនិយោគសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដំណាក់កាលទី១ ចំណាយអស់ទឹកប្រាក់ប្រមាណ២,៣០០លានដុល្លារសហរដ្ឋអាមេរិក។ ការចំណាយនេះ ដោយរួមបញ្ចូលចំណាយ សាងសង់ស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ប្រតិបត្តិការអាកាសយានដ្ឋាន រួមមាន៖ ផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ មក TIA។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២៥។ បន្ថែមពីនោះទៀត លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ […]

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់សហការីនាំយកថវិកា ១០លានរៀលចូលរួមរំលែកទុក្ខសពតារាចម្រៀង ប្រពៃណីលោក ឈឺន ឃីម

Nisaiy KP October 19, 2025 19/10/2025

(កំពងស្ពឺ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់សហការីលោក ស្រួល សុខជា ព្រមទាំងក្រុមកាងារ បាននាំថវិកា ១០លានរៀលចូលរួមរំលែកទុក្ខគ្រួសារសពតារាចម្រៀង ប្រពៃណីលោកបង ឈឺន ឃីម នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោក ស្រួល សុខជា បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ជាមួយនឹងលោក លោកស្រី ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ និងបានប្រកាន់ខ្ជាប់នូវគុណធម៌ ចរិយាធម៌ ប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់។ ការលាចាករបស់លោក ឈឺន ឃីម ជាការបាត់បង់នូវពលរដ្ឋកម្ពុជាដ៏ល្អមួយរូប ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការ កសាងមូលដ្ឋានគ្រឹះក្នុងកិច្ចអភិវឌ្ឍជាតិ មាតុភូមិ។ ជាមួយគ្នានេះលោកក៏បាននាំយកថវិកាផ្ទាល់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួននាំ១០លានរៀល និងសម្ភារៈមួយចំនួនរួមមាន៖ ទឹកក្រូច […]

អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម ត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជា

Nisaiy KP October 19, 2025 19/10/2025

(វីយែន)៖ អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) បានបង្ហាញការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យអាទិភាពដូចជា ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅទីក្រុងវីយែន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងវីយែន លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានជួបប្រជុំទ្វេភាគីជាមួយ លោកបណ្ឌិត ZOU Clyong អគ្គនាយករងនៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងជានាយកគ្រប់គ្រងនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ បច្ចេកទេស និងគុណភាពនៅទីស្នាក់ការកណ្តាល UNIDO ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ ក៏បានជួបជាមួយនឹងលោកបណ្ឌិត Kai Bethke ប្រធានការិយាល័យគោលនយោបាយ និងបង្កើតគោលនយោបាយនៃនាយកដ្ឋានភាពជាដៃគូសកល និងទំនាក់ទំនងខាងក្រៅ (GLO) ព្រមទាំងបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ពីការិយាល័យភាពប្រកួតប្រជែង គុណភាព និងការបង្កើតការងារនៃសហគ្រាសធុនតូច […]

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ

Nisaiy KP October 19, 2025 19/10/2025

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងឆ្លើយតបនឹង ការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាព នាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី ដោយសម្តេចបញ្ជាក់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ។ តាមសំណេរនៅលើបណ្តាញសង្គមរបស់សម្តេចធិតបី ហ៊ុន ម៉ាណែត នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖ កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌ និងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណ និងក្រមប្រតិបត្តិនានាសម្រាប់បង្កើត និងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ មិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដី ឬព្រំដែនក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី […]