ព័ត៌មានជាតិ

រាជរដ្ឋាភិបាលចំណាយថវិកាអស់ ១ ៣៥៩លានដល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

Liny Chan July 31, 2024 31/07/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈរយៈពេល៤៦ខែ ដែលក្នុងនោះការអនុវត្តពេញលេញរយៈពេល ៤៣ខែ (ខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្ត​ចាកចេញពី កម្មវិធីមានរយៈពេល ៣ខែ (ខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០ រៀល ឬស្មើនឹង ១ ៣៥៩,៦២លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។ របាយការណ៍បិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិ […]

លោក ជឿន ចក់ ត្រូវបានកោះហៅទៅបំភ្លឺ ក្រោយនិយាយប៉ះពាល់ លើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ

Liny Chan July 31, 2024 31/07/2024

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «Choeun Chork» ទៅបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញង់ ឲ្យមានការរើសអើង ធ្វើឲ្យមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការកោះហៅ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល ដោយមានបញ្ជាផ្ទាល់ពី ឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ចំពោះមុខសមត្ថកិច្ចឈ្មោះ ជឿន ចក់ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន នៅពេលផ្សាយផ្ទាល់លើទំព័រហ្វេសបុករបស់ខ្លួន ដោយបាននិយាយលើសលួសប៉ះពាល់ដល់ស្ថាប័នកងកម្លាំង ជាពិសេស គឺអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានលុបវិដេអូ ក្រោយការផ្សាយចប់រយៈពេល ២ម៉ោងក្រោយ ប៉ុន្ដែមានទំព័រហ្វេសប៊ុកមួយចំនួនបានទាញយក វីដេអូនេះទៅកាត់យកចំណុចដែលខ្លួនបាននិយាយប្រមាថដោយអចេតនាទាំងនោះ ទៅផ្សាយបន្ដ និងមានការចែករំលែកជាច្រើនទៀត។ ដោយឃើញមានការផ្ទុះនូវព័ត៌មាននេះ តាមបណ្តាញទំនាក់ទំនងសង្គមខ្លាំង ទើបបុគ្គលឈ្មោះ ជឿន ចក់ ក៏បានចេញវីដេអូសុំទោសដល់ស្ថាប័នកងកម្លាំង ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រោយពីទទួលបានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា […]

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បំបែកសំបុកចោរកាច់កម៉ូតូ និងទទួលផលចោរកម្ម, អភិបាលខេត្តអំពាវនាវពលរដ្ឋ កាន់ឯកសារមកផ្ទៀងផ្ទាត់ម៉ូតូ ដែលធ្លាប់បាត់

Liny Chan July 31, 2024 31/07/2024

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរកាច់កម៉ូតូយ៉ាងសកម្ម និងទទួលផលចោរកម្ម និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ លោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តស្ទឹងត្រែង ដែលធ្លាប់បាត់ម៉ូតូ សូមមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីពិនិត្យម៉ូតូដោយភ្ជាប់មកជាមួយនូវឯកសារផ្លូវការ និងច្បាស់លាស់។ លោក សរ សុពុត្រា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន ចំពោះព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្ត ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ លោកអភិបាលខេត្តស្ទឹងត្រែង បានរៀបរាប់យ៉ាងដូច្នេះថា៖ «ករណីបំបែកសម្បុកក្រុមចោរលួចកាច់ករម៉ូតូ (សកម្ម) ទីតាំងទទួលផលចោរកម្ម និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខ្ញុំបានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យមួយចំនួន ហើយបានពន្លាត និងតាមប្រមាញ់យកមុខសញ្ញា វត្ថុតាងមួយចំនួន ព្រមទាំងបន្តតាមឃាត់ខ្លួនមុខសញ្ញាល្មើស តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា។ បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែង ស្របតាមនីតិវិធីច្បាប់។ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត […]

ស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង ២៧នាក់ និងដកហូតម៉ូតូ ២០គ្រឿង នៅថ្ងៃទី៣០ ខែកក្កដា

Liny Chan July 31, 2024 31/07/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពង្រាយកម្លាំងអន្តាគមន៍ អនុវត្តវិធានការជំនាញ ចុះល្បាតត្រួតពិនិត្យមុខសញ្ញាសង្ស័យ តាមភូមិសាស្រ្តទូទាំងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនក្មេងទំនើង ២៧នាក់ ដកហូតម៉ូតចំនួន ២០គ្រឿង និងវត្ថុតាងមួយចំនួន។ យោងតាមរបាយការណ៍ ស្តីពីការបង្ការទប់ស្កាត់-បង្ក្រាបក្មេងទំនើង ក្នុងរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖ * បានធ្វើការបង្ក្រាបមុខសញ្ញាក្មេងទំនើង (រក្សាទុកអាវុធខុសច្បាប់) ១ករណី នៅខណ្ឌជ្រោយចង្វារ សង្កាត់ព្រែកតាសេក នៅវេលាម៉ោង ១៨:៣០នាទី ឃាត់ ០៥នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធខុសច្បាប់ (កាំបិតប៉័ងតោ ០១ដើម)។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ * បានធ្វើការបង្ក្រាបមុខសញ្ញាក្មេងទំនើង (បង្ហោះម៉ូតូ) ០២ករណី (ម៉ូតូ ០៣គ្រឿង) នៅខណ្ឌមានជ័យ (ផ្លូវ 60ម៉ែត្រ) ឃាត់ ០២នាក់ ម៉ូតូ ០១គ្រឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូ។ […]

កសិករទទួលការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមបង្កង បែបទំនើបពីអ្នកជំនាញចិន ជំរុញឱ្យអត្រាបង្កងរស់ខ្ពស់ និងមានទីផ្សារល្អ

Liny Chan July 31, 2024 31/07/2024

(តាកែវ)៖ រដ្ឋបាលជលផល និងសាកលវិទ្យាល័យសាគរសាស្រ្តសៀងហៃ នឹងសហការគ្នារៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសបំប៉នកូនបង្កងបែបទំនើប ដល់កសិករនៅខេត្តតាកែវ ដើម្បីជំរុញឱ្យការចិញ្ចឹមបង្កងក្នុងស្រែ ឱ្យទទួលបានអត្រារស់ខ្ពស់ និងមានទីផ្សារល្អជាងមុន ខណៈពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនកសិករចិញ្ចឹមបង្កងក្នុងស្រែនៅខេត្តតាកែវ មានការកើនឡើងជាបន្តបន្ទាប់។ បណ្ឌិត ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា វគ្គបណ្តុះបណ្តាលនេះនឹងរៀបចំនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅកសិដ្ឋានចិញ្ចឹមបង្កង ស្ថិតនៅភូមិឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលនឹងផ្តល់ការបណ្តុះបណ្តាល ដល់កសិករប្រមាណពី១៥ ទៅ២០នាក់។ លោកបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យកសិករទទួលបានចំណេះដឹងថ្មីៗបន្ថែម លើបច្ចេកទេសបំប៉នកូនបង្កងទឹកសាប តាមបែបប្រពលវប្បកម្ម ការគ្រប់គ្រងទីផ្សារ ដោយប្រើប្រាស់បច្ចេកទេសទេសវារីវប្បកម្មទំនើប ដូចជាការប្រើប្រាស់ប្រព័ន្ធតាមដាន និងគ្រប់គ្រងគុណភាពទឹក ជាប្រចាំថ្ងៃ ការប្រើប្រាស់ប្រព័ន្ធបញ្ជាទិញ លក់បង្កង និងផលវារីវប្បកម្មផ្សេងៗ។ លោកបន្ថែមថា «តាមរយៈវគ្គបណ្តុះបណ្តាល និងការអនុវត្តគម្រោងបំប៉នកូនបង្កងទឹកសាប ដោយប្រើប្រាស់បច្ចេកទេសទំនើប នឹងជួយអោយកសិករអាចចិញ្ចឹមបង្កងទទួលបានអត្រារស់ខ្ពស់ ងាយស្រួលតាមដាន និងការគ្រប់គ្រងគុណភាពទឹក និងមានភាពងាយស្រួល ក្នុងការគ្រប់គ្រងការបញ្ជារទិញ លក់ផលវារីវប្បកម្មផងដែរ»។ […]

បណ្ឌិត គិន ភា ស្នើឱ្យពលរដ្ឋមេត្តាអត់ធ្មត់អានអត្ថបទនីមួយៗឱ្យបានចប់ចុងចប់ដើមសិន មុនបញ្ចេញមតិយោបល់

Liny Chan July 31, 2024 31/07/2024

(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវ អត្ថបទមួយនិពន្ធដោយលោក រីយ៉ាន ពៀហ្វេស៍ (Rianne Pieffers) ចុះផ្សាយដោយគេហទំព័រ Medium ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា «មនុស្សពី ៧០ទៅ៨០ភាគរយ អានតែចំណងជើងអត្ថបទព័ត៌មានតែប៉ុណ្ណោះ ពួកគេមិនបានអានខ្លឹមសារពេញលេញនៃអត្ថបទនោះទេ»។ លោកបណ្ឌិត បានលើកឡើងអំពីការសិក្សាមួយទៀតនៅសហរដ្ឋអាម៉េរិក ចុះផ្សាយដោយ Yahoo កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា មនុស្សជាង៧០ភាគរយ បានចែករំលែកអត្ថបទព័ត៌មាននៅលើគណនីហ្វេសប៊ុករបស់ខ្លួន ទាំងដែលពួកគេបានអានតែ២-៣បន្ទាត់ ឬមិនអានសោះតែម្តង។ ការសិក្សាដដែលនេះបានរកឃើញថា ការចែករំលែកអត្ថបទព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មិនថាពួកគេពិតជាបានអានវា ឬ អត់ទេ នាំឱ្យពួកគេជឿថា ពួកគេយល់ដឹងច្រើនអំពីប្រធានបទមួយនោះជាងចំណេះដឹងជាក់ស្តែងដែលពួកគេមានអំពីប្រធានបទនោះទៅទៀត។ មិនមានការសិក្សាណាមួយអំពីនិន្នាការនេះក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសកម្ពុជាយើងទេ។ លោកបណ្ឌិត គិន ភា បានអះអាងថា៖ «តាមរយៈការសង្កេតផ្ទាល់របស់ខ្ញុំទៅលើអត្ថបទ ដែលខ្ញុំសរសេរកន្លងមក និងជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំ និងត្រូវបានសារព័ត៌មានយកទៅផ្សាយបន្តដោយរំលេចចំណងជើងតាមបែបរចនាបថរបស់អ្នកកាសែត ហើយបងប្អូនមួយចំនួនបានចូលទៅបញ្ចេញយោបល់និងចែករំលែកជាមួយនឹងចំណងជើងនិងការអត្ថាធិប្បាយខ្លះៗ ខ្ញុំអាចទាញការសន្និដ្ឋានបឋមថា បងប្អូនមួយចំនួនដែលបញ្ចេញយោបល់និងចែករំលែកទាំងនោះ «ប្រហែលជា» មិនបានអានអត្ថបទរបស់ខ្ញុំរហូតដល់ចប់ទេ ឬប្រហែលបានអានតែចំណងជើងអត្ថបទដែលរចនាដោយអ្នកកាសែតតែប៉ុណ្ណោះ រួចក៏បញ្ចេញយោបល់និងអត្ថាធិប្បាយតាមមនោគតិរៀងៗខ្លួន»។ លោកបណ្ឌិត […]

Paris2024៖ អត្តពលិកហែលទឹកកម្ពុជា កីឡាករ អង់ត្វ័ន ហែលក្នុងវិញ្ញាសា ១០០ម៉ែត្រ ធ្វើបានថេរៈវេលា ៥២.៩៥វិនាទី តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ

Liny Chan July 31, 2024 31/07/2024

(ប៉ារីស)៖ ជាលទ្ធផលកីឡាករហែលទឹកកម្ពុជា កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ហែលក្នុងវិញ្ញាសា ១០០ម៉ែត្រ ធ្វើបានថេរៈវេលា ៥២.៩៥វិនាទី ទទួលបានចំណាត់លេខ៣ ក្នុង (heat) ហើយមានចំណាត់ថ្នាក់រួមទី៦៧ ក្នុងចំណោមកីឡា ៧៩នាក់ តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ។ សូមជម្រាបផងថា សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 បន្ទាប់ពីបញ្ចប់ការប្រកួតរបស់អត្តពិលហែលទឹកផ្នែកបុរស ១០០ម៉ែត្ររបស់កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ គឺកម្ពុជា នៅមានអត្តពលិក ២រូបទៀត ដោយមានកីឡាការិនីហែលទឹក សាក់ប៊ុន អប្សរាកាតារីណា នឹងប្រកួតលើវិញ្ញសារហែលសេរីនារី ចម្ងាយ ៥០ម៉ែត្រ នាថ្ងៃទី៣ ខែសីហា។ ពេលដែលកីឡាកររត់ប្រណាំង ឈុន ប៊ុនថន នឹងប្រកួតលើវិញ្ញាសាររត់ប្រណាំង ៨០០ម៉ែត្រ នាថ្ងៃទី៧ ខែសីហា ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសប្រជាពលរដ្ឋទូទៅ សូមបន្តប្រើប្រាស់ប្រាក់រៀល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

Liny Chan July 31, 2024 31/07/2024

(ព្រៃវែង)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យឹម លាត បន្តដឹកនាំចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ ខេត្តព្រៃវែង នៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង ខេត្ដព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ សកម្មភាពបន្តចុះផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅមានការចូលរួមពី លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់។ លោក យឹម លាត […]

បន្ទាប់ពីជោគជ័យលើការផលិតមនុស្សយន្ត ដែលអាចឆ្លើយឆ្លងជាមួយមនុស្សបាន៨ភាសារួចមក អ្នកស្រាវជ្រាវកម្ពុជា គ្រោងនឹងផលិតមនុស្សយន្ត ដើម្បីបម្រើឱ្យវិស័យឧស្សាហកម្មថែមទៀត

Liny Chan July 31, 2024 31/07/2024

(ភ្នំពេញ)៖ នៅឆ្នាំ២០២៤នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ របស់កម្ពុជា បានផលិតចេញនូវមនុស្សយន្តជំនាន់ថ្មីចំនួន២គ្រឿង ដែលអាចនិយាយទាក់ទងជាមួយមនុស្សបានរហូតដល់៨ភាសា។ មនុស្សយន្ដទាំង២នេះ មានឈ្មោះថា «វិជ្ជា» និង «កុសុមៈ» អាចនិយាយឆ្លងឆ្លើយ​ជាមួយ​មនុស្សជុំវិញខ្លួន​ តាមរយៈការបំពាក់បច្ចេកវិទ្យា AI​។ ពួកគេអាចប្រាប់ព័ត៌មានទូទៅនៃស្ថាប័ន ព្រមទាំងអស់ឆ្លើយតបទៅតាមសំណួរដែលអ្នកជុំវិញចង់ដឹងផងដែរ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតមនុស្សយន្ត ដែលអាចឆ្លើយឆ្លងជាមួយមនុស្សបាន៨ភាសានេះ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ ក៏គ្រោងនឹងផលិតមនុស្សយន្តច្រើនថែមទៀត ដើម្បីបម្រើក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសនាពេលខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ បញ្ជូនទៅតុលាការ ដោយសារបញ្ឈឺស្រីស្នេហ៍បែរទៅបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

Liny Chan July 31, 2024 31/07/2024

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដទៃទៀត។ ក្រោយពេលទទួលបានព័ត៌មានលោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយម្ចាស់ខុនដូរព្រមទាំងម្ចាស់បន្ទប់ដែលជួលឱ្យបុរសបរទេសខាងលើ ដើម្បីធ្វើការលួងលោមឱ្យបុរសនោះបើកទ្វារ តែមិនបានសម្រេចហើយបុរសនោះថែមទាំងធ្វើសកម្មភាពហាក់ចង់លោតចេញពីសំយ៉ាបខុនដូរទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបុកទម្លាយទ្វារ ចូលទៅនាំយកបុរសនោះទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរព័ត៌មាន។ បុរសខាងលើ មានឈ្មោះថា Tchoumbou Christel ជាជនជាតិ កាំម៉ារូន បន្ទាប់ពីបានអាវុធហត្ថរាជធានីភ្នំពេញនាំយកមកសាកសួរព័ត៌មាននិងធ្វើតេស្តទឹកនោម រកពុំឃើញសារធាតុញៀន ក៏ត្រូវបានម្ចាស់បន្ទប់ជួលដាក់ពាក្យប្តឹងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយសារបុរសនេះបានវាយកម្ទេចសម្ភារៈក្នងបន្ទប់ជួលរបស់ខ្លួនខ្ទេចខ្ទីទាំងស្រុង ក្នុងគោលបំណងបញ្ឈឺដាក់ស្រីស្នេហ៍ដែលនាងមិនព្រមមកជួប មិនតែប៉ុណ្ណោះបុរសខាងលើថែមទាំងអុកឡុកវាយបំផ្លាញសម្ភារៈផ្សេងៗរបស់អាវុធហត្ថរាជធានីភ្នំពេញ និងស្រែកឡូឡាទាមទារឱ្យហៅស្រីស្នេហ៍ខ្លួនមកជួបផងដែរ តែនាងមិនមកជួប ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនបុរសនេះទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News