ព័ត៌មានជាតិ

ក្រុមកីឡាហាប់គីដូកម្ពុជា ចូលរួមប្រកួតជើងឯកពិភពលោក លើកដំបូង ក្រោយកកើតសហព័ន្ធជាង ២០ឆ្នាំ

Liny Chan August 1, 2024 01/08/2024

(ភ្នំពេញ)៖ ខណៈនេះក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហាប់គីដូចកម្ពុជា សរុបចំនួន ២៤នាក់ បាននឹងកំពុងធ្វើដំណើរតាមរថយន្ដ (ឆ្លងកាត់ច្រកអន្ដរជាតិប៉ោយប៉ែត) ឆ្ពោះទៅខេត្តនុនថាបុរី ប្រទេសថៃ ក្រោយចាកចេញពីភ្នំពេញនាព្រឹកមិញ ដើម្បីចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hapkido Championship) ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១-០៤ ខែសីហាខាងមុខ។ នេះគឺជាលើកដំបូងហើយ ដែលកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ក្រោយបង្កើតសហព័ន្ធរយៈពេល ២៣ឆ្នាំកន្លងមក បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ តាំងពីថ្នាក់ដឹកនាំអាណត្តិមុនៗ រហូតដល់បច្ចុប្បន្ន ពិសេសប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ អាណត្ដិថ្មី លោកឧកញ៉ា សៅ សេងហាក់ ដែលព្យាយាមជំរុញការអភិវឌ្ឍ និងរៀបចំឲ្យមានការប្រកួតជើងឯកជាតិ ហើយបន្ដមានឱកាសចូលរួមការប្រកួតអន្ដរជាតិថែមទៀត។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកកីឡាហាប់គីដូកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ពិភពលោកខាងលើ គឺមានអត្តពលិកចូលរួមចំនួន ១២ប្រទេស មកពីគ្រប់ទ្វីប ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ១៩នាក់ផងដែរ បន្ទាប់ពីពួកគេ បានខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ នេះគឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា បង្ហាញសមត្ថភាព ក៏ដូចជាដណ្ដើមស្នាដៃជូនជាតិ ហើយក៏ជាឱកាសវាស់ស្ទង់សមត្ថភាព និងបច្ចេកទេស ជាមួយអត្តពលិកមកពីបណ្ដាប្រទេសជុំវិញពិភពលោកផងដែរ។ លោកបន្ដថា […]

កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក

Liny Chan August 1, 2024 01/08/2024

(ភ្នំពេញ)៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យា ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU CONTEST ក្នុងចំណោមអ្នកចូលរួមសរុប ៧៥,៦៨៦នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។ ពិធីនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជីញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ លោកបណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឲ្យដឹងថា កម្មវិធី CARIBOU CONTEST មាន៣៦ប្រទេស ចូលរួមប្រកួត និងមានអ្នកចូលរួម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ សេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ

Liny Chan August 1, 2024 01/08/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដោយបានរួមចំណែកដល់ការបង្កើតការងារកាត់បន្ថយភាពក្រីក្រ, និងលើកស្ទួយសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ជាកាលានុវត្តភាពដ៏ពិសេស សម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិនស្ត្រីអាចអភិវឌ្ឍយុទ្ធសាស្ត្រ បង្កើនសមត្ថភាពអាជីវកម្ម និងភាពប្រកួតប្រជែង ចែករំលែក ឧត្តមានុវត្តន៍ និងភ្ជាប់ខ្លួនទៅនឹងបណ្តាញធនធាន ទំនាក់ទំនង និងទីផ្សារដ៏ធំទូលាយ។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាននៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ។ សម្តេចធិបតី ហ៊ុន […]

BREAKING: សពអាកាសយានិក២រូប ត្រូវបានបូជានៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យនៅភ្នំពេញ ហើយការបូជាសពក៏មានការឯកភាពពីក្រុមគ្រួសារ

Liny Chan August 1, 2024 01/08/2024

(ភ្នំពេញ)៖ សពអាកាសយានិក២រូប ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់។ ការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារ ដោយសារតែស្ថានភាពសភាពសពរបស់ អាកាសយានិកទាំងពីររូបមានការលំបាក ក្នុងការរៀបចំដឹកជូនមករាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងថា ដោយសារការដឹកជញ្ជូនសពមានការលំបាក ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន ហើយភូមិសាស្ត្រដែលត្រូវឆ្លងកាត់ គឺមានជ្រោះជ្រៅចោទ ដូច្នេះពេលវេលា ដែលដឹកជញ្ជូននេះ ប្រើប្រាស់ពេលរហូតដល់៧-៨ថ្ងៃ បន្ថែមពីនេះ កម្លាំងដែលដឹកជញ្ជូនមានការទ្រុឌទ្រោមជាខ្លាំង។ ដូច្នេះផ្អែកតាមស្ថានភាពនេះ ដោយមានការឯកភាពពីក្រុមគ្រួសារផង គណៈបញ្ជាការរុករកក៏បានរៀបចំបូជានៅក្បែរកន្លែងកើតហេតុនោះ ហើយនឹងដឹកជញ្ជូនធាតុមកដល់រាជធានីភ្នំពេញ នៅក្នុងថ្ងៃនេះ។ បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ការបូជាសពអាកាសយានិកទាំងពីររូបនៅក្បែរកន្លែងកើតហេតុ ក៏មានអាចារ្យ និងការរៀបចំពិធីផ្សេងៗ តាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ សូមបញ្ជាក់ថា នាយទាហានទាំង២រូប ដែលជាអាកាសយានិក បានបាត់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រយោធា […]

និយ័តករទូរគមនាគមន៍កម្ពុជា អំពាវនាវដល់អ្នកប្រើប្រាស់ រាយការណ៍មកលេខទូរស័ព្ទ ៦៧៨៩ ក្នុងករណីលេខទូរស័ព្ទខ្លួន ត្រូវក្រុមហ៊ុនកាត់ផ្ដាច់ដំណើរការ ដែលខុសពីច្បាប់កំណត់

Liny Chan August 1, 2024 01/08/2024

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការកាត់ផ្ដាច់ដំណើរការ និងការដាក់លក់ជាថ្មី នៃលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ និងការកាត់ទឹកប្រាក់ពីគណនី នៃលេខទូរស័ព្ទចល័ត ខុសពីច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានរកឃើញភាពមិនប្រក្រតី និងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹង៖១៖ ការកាត់ផ្ដាច់ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខទូរស័ព្ទទាំងនោះជាថ្មី និង ២៖ ការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវារ៉ូមីងដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។ ដើម្បីជំរុញការប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍មក និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ក្នុងករណីដូចខាងក្រោម៖ * លេខទូរស័ព្ទចល័តរបស់ខ្លួន ត្រូវបានកាត់ផ្ដាច់ដំណើរការ ឬត្រូវបានដាក់លក់ជាថ្មី ដោយមិនបានគោរពតាមរយៈពេល បន្ទាប់ពីផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដូចមានកំណត់ក្នុងសេចក្តីណែនាំ លេខ៨០២១ ន.ទ.ក. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។* ទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ […]

EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែសីហា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

Liny Chan August 1, 2024 01/08/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖