ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ «រុក្ខទិវា» ដែលផ្តួចផ្តើមដោយ ព្រះបរមរតនកោដ្ឋ ជាវប្បធម៌ដ៏ប្រសើរ ដែលជនរួមជាតិបានចូលរួមដាំដើមឈើ ជាមួយទស្សនរួមថា «ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង»

Liny Chan July 9, 2024 09/07/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះបន្ទូលរំលឹកអំពីប្រវត្តិរុក្ខទិវា ដែលផ្តួចផ្តើមឡើងដោយ ព្រះបរមរតនកោដ្ឋ តាំងពីសម័យសង្គមរាស្ត្រនិយម។ ព្រះអង្គបានមានបន្ទូលបន្តថា «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ ដែលជនរួមជាតិបានចូលរួមដាំដើមឈើ ជាមួយទស្សនរួមថា «ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង»។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះបន្ទូលបែបនេះ ក្នុងឱកាសដែលព្រះអង្គយាងជា ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ដែលរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុង​ភូមិ​ខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នេះគឺជាលើកទី៤ នៃការប្រារព្ធពិធីរុក្ខទិវា ដែល ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាក្សត្រ បានយាងមកចូលរួមក្នុងពិធីរុក្ខទិវា នៅខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា។ កាលពីឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «រុក្ខទិវា» នៅខេត្តតាកែវនេះដែរ។ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលបន្តថា៖ «ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធី “រុក្ខទិវា” និងសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានា ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមក […]

រដ្ឋមន្ត្រី កែវ រតនៈ៖ ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យមិនភ្ជាប់ជាមួយបណ្តាញសាធារណៈ ទោះមានទំហំ និងអនុភាពប៉ុណ្ណាក៏ដោយ មិនចាំបាច់ប្រកាសនិងរាយការណ៍នោះទេ

Liny Chan July 9, 2024 09/07/2024

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញវីដេអូ ដោយបញ្ជាក់បន្ថែមឱ្យកាន់តែច្បាស់ ជូនបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ។ លោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងច្បាស់លាស់ថា «ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យមិនភ្ជាប់ជាមួយបណ្តាញសាធារណៈ ទោះមានទំហំ និងអនុភាពប៉ុណ្ណាក៏ដោយ មិនចាំបាច់ប្រកាសនិងរាយការណ៍នោះទេ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ដ្រី ស សុខា ព្រមានដល់ជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ត្រូវប្រញាប់ដកខ្លួនជាបន្ទាន់

Liny Chan July 9, 2024 09/07/2024

(កំពង់ធំ)៖ ក្នុងពិធីប្រកាសចូលកាន់តំណែង លោក នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរំលឹកដល់អង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះរដ្ឋបាលខេត្ត នូវបញ្ជាដ៏ម៉ឺម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម នៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានព្រមានធ្ងន់ៗថា ជនទាំងឡាយណាទោះមន្ត្រីក្ដី ឈ្មួញក្ដីដែលធ្លាប់ និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេង ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទជាដើម ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងកោតសរសើរលោក ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ដែលកន្លងមក បានដឹកនាំ និងសម្របសម្រួលជាមួយក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងកងកម្លាំង បំពេញតួនាទីយ៉ាងល្អលើកិច្ចការផ្ដល់សេវាសាធាណៈជូនប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសបំផ្លាញធនធានធម្មជាតិ។ […]

ជនជាតិអ៉ីតាលី និងជនជាតិចិន រៀបចំមង្គលការនៅខេត្តសៀមរាប យ៉ាងអធិកអធម

Liny Chan July 9, 2024 09/07/2024

(សៀមរាប)៖ បុរសជាជនជាតិអ៉ីតាលី និងកូនក្រមុំជនជាតិចិន បានមករៀបចំពិធីមង្គលការនៅឯខេត្តសៀមរាប យ៉ាងអធិកអធមក្រៃលែង ក្រោមការស្វាគមន៍ពីភ្ញៀវកិត្តិយជាតិ និងអន្តរជាតិជាច្រើនរូប។ ក្នុងពិធីមង្គលការនេះ មានកូនប្រុសឈ្មោះ Alessio Zierl និងកូនក្រមុំឈ្មោះ Maxine Ma ។ ក្នុងពិធីមង្គលការនេះដែរ ទោះបីពួកគេជាជនជាតិបរទេស តែបានអញ្ជើញអាចារ្យខ្មែរជួយរៀបចំ និងនិមន្តព្រះសង្ឃខ្មែរសូត្រមន្តចម្រើនព្រះបរិត្ត ជាជ័យមង្គលដល់ពួកគេ ដើម្បីចៀសនូវសេចក្តីអន្តរាយ ព្រមទាំងញ៉ាំងទុក្ខភ័យទាំងឡាយឲ្យវិនាសបាត់ទៅ​ ក៏ដូចជាញ៉ាំឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង។ លើសពីនេះ គូស្វាមីភរិយា ព្រមទាំងសាច់ញាតិទាំងសងខាង បានចំណាយពេលវេលា ដើរកម្សាន្តនៅក្នុងខេត្តសៀមរាប ជាពិសេសនៅប្រាសាទអង្គរវត្តផងដែរ។ បន្ថែមលើនេះ ក្នុងពិធីមង្គលការ របៀបចម្រុះខ្មែរនិងបរទេស គ្រប់ជនជាតិបរទេសទាំងអស់ បានរាំលេងកម្សាន្តសប្បាយ ដោយភាតរភាព សាមគ្គីភាព និងសន្តិភាពផ្លូវចិត្តជាទីបំផុត។ លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងពិធីនេះបានលើកឡើងថា សន្តិភាព និងសុវត្ថិភាព ជាកត្តាចម្បងបំផុត ដែលធ្វើឲ្យជនជាតិបរទេស អាចមករៀបការដោយរីករាយនាទឹកដីមានវប្បធម៌ និងអរិយធម៌ដ៏ផូរផង់។ ការដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា រួមទាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ សុទ្ធតែបានបង្ហាញថា កម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ភ្ញៀវអន្តរជាតិទៀតផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

រដ្ឋបាលខណ្ឌសែនសុខ ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅយប់ថ្ងៃទី១២ សម្រាប់ប្រជាពលរដ្ឋសង្កាត់ឃ្មួញ

Liny Chan July 9, 2024 09/07/2024

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ២២៥មម និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករចំនួន១ទីតាំងនៅលើផ្លូវលេខ២AK ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៥៥P ដល់ផ្លូវលេខ៤AK មួយរយៈពេលខ្លីប្រមាណជា៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្នុងសង្កាត់ឃ្មួញ។ ជាមួយគ្នានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៏សូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ដោយក្ដីអនុគ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជាទទួលបានចំណូលជិត១ពាន់លានដុល្លារ ពីការនាំចេញអង្ករ​ជាង៣៣​ម៉ឺនតោន និងស្រូវជាង​២.៥លានតោន ក្នុងរយៈពេល​៦ខែ​ឆ្នាំ២០២៤

Liny Chan July 9, 2024 09/07/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ​ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករ​ចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ចំនួនជាង២៤៧​ លានដុល្លារ​ និងនាំចេញស្រូវជាង​២.៥លានតោន​ ទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារ​។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២៤នេះ។ អង្ករបរិមាណជាង៣៣ម៉ឺនតោននេះ ត្រូវបាននាំចេញ តាមរយៈក្រុមហ៊ុន​ចំនួន៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះនាំទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ ​មានចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក , ​ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ មានចំនួន ៧៥ ៣៩៨ តោន គិតជាទឹកប្រាក់ចំនួន ៤៧.០១ លានដុល្លារសហរដ្ឋអាមេរិក ​,ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៤ ៥៥៤ តោន គិតជាទឹកប្រាក់ចំនួន ៥១.៨៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៧ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា […]

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ៖ ការដាំដើមឈើ មានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិ ធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ និងមានអត្ថប្រយោជន៍សម្រាប់មនុស្ស និងសត្វគ្រប់ប្រភេទ

Liny Chan July 9, 2024 09/07/2024

(តាកែវ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ បានស្ដែងឡើងក្នុងឱកាសយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «រុក្ខទិវា» លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ។ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានឧទ្ទិសឲ្យពិធី «រុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឲ្យបានគង់វង្សរហូតតទៅ។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានមានព្រះរាជឱង្ការយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសឲ្យពិធី រុក្ខទិវា នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើង ឲ្យបានគង់វង្សរហូតតទៅ។ ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទ នៅលើភពផែនដីយើងនេះ»។ […]

ក្រុមហ៊ុនធំៗ១២បន្តសហការជាមួយ NEA នាំយកឱកាសការងារថ្មីជាង៧០០កន្លែង នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

Liny Chan July 9, 2024 09/07/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន១២នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន៧២១កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១២ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក, ក្រុមហ៊ុន HSC គ្រុប, អង្គការប្រព័ន្ធទិន្នន័យ (DDD), ក្រុមហ៊ុន Sastra Film Cambodia, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍, ក្រុមហ៊ុន NAGA WORLD, ក្រុមហ៊ុនស្មាន, ម៉ាស្ទ័រស៊ុគីស៊ុប, ក្រុមហ៊ុន BDLINK, ក្រុមហ៊ុនក្រៀល cambodia និងក្រុមហ៊ុន […]

កិច្ចសម្ភាស៖ អ្នកជំនាញវប្បធម៌អប់រំ លើកឡើងថា CoolApp គ្មានពណ៌គ្មានក្លិនឡើយ, គ្រាន់តែជាមធ្យោបាយមួយដែលកូនខ្មែរបង្កើតឡើង សម្រាប់ឱ្យមនុស្សទាក់ទងគ្នា 

Liny Chan July 9, 2024 09/07/2024

(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ២សប្តាហ៍ កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp ជាមោទនភាពមួយសម្រាប់ជាតិខ្មែរ ហើយសូមចូលរួមគាំទ្រកម្មវិធីនេះទាំងអស់ ដើម្បីជំរុញលើកទឹកចិត្ដល់កូនខ្មែរជំនាន់ក្រោយបន្តបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត។ លោកបណ្ឌិត បានបញ្ជាក់ថា CoolApp ជាមធ្យោបាយទំនាក់ទំនងគ្នាជាប្រចាំថ្ងៃ ដូចទៅនឹងកម្មវិធី Telegram ឬ Whatsapp ជាដើម ដោយវាគ្មានពណ៌ គ្មានក្លិននោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់មនុស្ស២នាក់ បណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត

Liny Chan July 9, 2024 09/07/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្លាប់មនុស្ស២នាក់ បណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្ដាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់ នៅខេត្តឧត្តរមានជ័យបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ (បុរសនេះមិនមែនក្នុងចំណោមករណីទាំង៧នាក់មុនទេ)។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ និងធ្វើការក្រើនរំលឹក បងប្អូនពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យ បាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទទោះបីជាបានចំអិន […]