ព័ត៌មានជាតិ

កូនឈើចម្រុះ៤,១០៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយជូនពលរដ្ឋ ត្រឹមពេល២០ថ្ងៃ

Naren June 7, 2024 07/06/2024

(សៀមរាប)៖ ពីពាក់កណ្ដាលខែឧសភា ដល់ដើមខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានចែកចាយ កូនឈើចម្រុះសរុប៤,១០៥ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើយកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលចែកចាយទាំងនោះរួមមាន៖ – ផ្តល់កូនឈើចម្រុះជូនតំណាងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន៥៥៥ដើម ដើម្បីយកទៅដាំលម្អបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង១២៥ដើម ធ្នង់១២៥ដើម បេង១២៥ដើម គគីរ៥០ដើម កកោះ៥០ដើម រំដួល៥០ដើម និងផ្កាព្កុល៣០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ហេង ណាវី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភ្នំប្រសិទ្ធិ៍។ កូនឈើទាំងនោះរួមមាន  គ្រញូង២៥ដើម ធ្នង់២៥ដើម ច្រេស២៥ដើម និងបេង២៥ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ឡៃ សុភ័ស្ត ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១០ដើម ច្រេស១០ដើម និងបេង១០ដើម។ – ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ ហាត់ […]

កម្ពុជា-ចិននឹងដាក់ដំណើរការជើងហោះហើរត្រង់ភ្នំពេញ-ណានថុង នៃខេត្តជាំងស៊ូ នាសប្ដាហ៍ក្រោយ

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ កម្ពុជា-ចិននឹងដាក់ឲ្យដំណើរការជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងណានថុង (Nantong) ខេត្តជាំងស៊ូ (Jiangsu) ជាលើកដំបូង នាសប្ដាហ៍ក្រោយនេះ។ ការតភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-ណានថុងនេះ ត្រូវបញ្ជាក់ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានកាចូលរួមពីលោក អ៊ូ ជីងគិន ប្រធានសមាគមសហគ្រិនចិនខេត្តជាំងស៊ូប្រចាំនៅកម្ពុជា និងលោក ម៉ៅ តឺមីង ប្រធានក្រុមហ៊ុន Southeast Asia Youth Travel International (Cambodia) Cultural Tourism និងអ្នកសារព័ត៌មានជាច្រើននាក់។ លោក ទួន លាន នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កម្ពុជា (Cambodia Airways) បានឲ្យដឹងថា ជើងហោះហើរត្រង់ភ្នំពេញ-ណានថុងលើកដំបូងនេះ នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះគ្រោងនឹងហោះហើររៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដែលនឹងផ្តល់ភាពងាយស្រួលជាអតិបរមាសម្រាប់អ្នកដំណើរដែលធ្វើដំណើរទៅមករវាងរាជធានីភ្នំពេញ និងទីក្រុងណានថុង ខេត្តជាំងស៊ូ។ លោកបន្តថា ជើងហោះហើរត្រង់ភ្នំពេញ-ណានថុង គឺជាផ្លូវហោះហើរត្រង់ទី៤ទៅកាន់តំបន់ភាគខាងកើតប្រទេសចិន ដែលបើកដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា បន្ទាប់ពីជើងហោះហើរទៅកាន់ទីក្រុងជីណាន (Jinan) ទីក្រុងវិនចូវ (Wenzhou) និង ទីក្រុងហ្វ៊ូចូវ (Fuzhou) […]

អាជីវករនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកលក់ដូរវិញធម្មតា ក្រោយការពន្យល់របស់អាជ្ញាធរ បន្ទាប់ពីបិទទ្វារដោយយល់ច្រឡំរឿងគយចុះចាប់

Naren June 7, 2024 07/06/2024

(កំពង់ស្ពឺ)៖ លោក ចែម ភឺរីមវទ្ធី អភិបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្រុមអាជីវករបានបើកលក់ដូរធម្មតាឡើវិញនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតូបតាមផ្ទះក្រោយបិទទ្វារផ្អើលរឿងមន្ដ្រីគយចុះចាប់ទំនិញគ្រប់ប្រភេទរបស់ពួកគាត់។ លោកអភិបាលស្រុកថ្ពង បញ្ជាក់យ៉ាងខ្លីថា ក្រោយមានការផ្សព្វផ្សាយ និងមានការពន្យល់ពីអាជ្ញាធរមានសមត្ថកិច្ច ពួកគាត់បានបើករកទទួលទានឡើងវិញធម្មតាហើយ គឺនៅទីតាំឃុំអមលាំង ក៏ដូចជាតាមផ្សានានា។ ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវនោះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចសូមឲ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឲ្យអស់ពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បន្ថែមពីនេះ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មិនមានសមត្ថកិច្ចសាខាគយរូបណាបានចុះចាប់ទំនិញនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះទេ។ បើទោះបីមានការចុះចាប់ទំនិញគេចពន្ធ សាខាគយ និងរដ្ឋាករគោរតាមបទបញ្ជា និងវិជ្ជាជីវៈបំផុត សូមប្រជាពលរដ្ឋកុំយល់ច្រឡំតគ្នារហូតខកខានការរកទទួលទានប្រចាំថ្ងៃ៕ផ្តល់សិទ្ធិដោយ Fresh News

រាជរដ្ឋាភិបាល បន្តផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់អាជីវករផ្សារ និងផ្នែកខាងកង់បី ដែលមានជីវភាពខ្វះខាត

Naren June 6, 2024 06/06/2024

(ភ្នំពេញ)៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចទាំងទ្វេរ មានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ កម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាត់ក្រុមការងារចុះផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលដល់អាជីវករផ្សារ និងផ្នែកខាងកង់បី ដែលមានជីវភាពខ្វះខាត កំពុងប្រកបរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គឺចែកជូនក្រុមអាជីវករ និងកង់បីមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជម្ងឺ និងថែទាំសុខភាព នៅ តាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់នោះឡើយ ។ បងប្អូនអាជីវករ និងកង់បីបានបង្ហាញអារម្មណ៍ និងទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល តាម រយៈអាជ្ញាធរ រាជធានី និងគណៈកម្មការផ្សារ បានជួយគិតគូរយកចិត្តទុកដាក់ក្នុងការផ្តល់ ជូន ពួកគាត់ទាំងអស់គ្នានូវបណ្ណមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួម សម្រួល ដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ […]

រុស្ស៉ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ ពីរុស្ស៉ីមកកាន់កម្ពុជា បង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ

Liny Chan June 6, 2024 06/06/2024

រដ្ឋាភិបាលរុស្ស៉ី បានអះអាងថា នឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ ពីរុស្ស៉ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ ការអះអាងនេះ ត្រូវបានបង្ហាញឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ ពាក់ព័ន្ធវិស័យទេសចរណ៍ លោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៉ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៉ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៉ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ លោក ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចរ។ លោក ឯកអគ្គរដ្ឋទូត បានរំឭកផងដែរ កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ នាឱកាសនោះ សម្ដេចតេជោ បានស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូត ហើយក៏សូមឱ្យ លោកឯកអគ្គរដ្ឋទូតពាំនាំការអរគុណជូនចំពោះប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) […]

ផ្អើលអាជីវករបិទតូបលក់ដូរនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ អភិបាលខេត្ត និងប្រធានសាខាគយខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋកុំចាញ់បោក និងជឿពាក្យចចាមអារ៉ាម, មិនមានគយចុះចាប់ទំនិញនោះឡើយ

Liny Chan June 6, 2024 06/06/2024

(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ មានក្រុមអាជីវករលក់ដូរនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតូបតាមផ្ទះបានបិតទាំងស្រុង ដោយមានការនិយាយតៗគ្នាថា បន្តិចទៀតនឹងមានក្រុមគយចល័តចុះចាប់ទំនិញគេចពន្ធរបស់ពួកគាត់ ដោយមិនរើសមុខឡើយ។ ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវនោះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចសូមឲ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឲ្យអស់ពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បន្ថែមពីនេះលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មិនមានសមត្ថកិច្ចសាខាគយរូបណាបានចុះចាប់ទំនិញនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះទេ។ បើទោះបីមានការចុះចាប់ទំនិញគេចពន្ធ សាខាគយ និងរដ្ឋាករគោរតាមបទបញ្ជា និងវិជ្ជាជីវៈបំផុត សូមប្រជាពលរដ្ឋកុំយល់ច្រឡំតគ្នារហូតខកខានការរកទទួលទានប្រចាំថ្ងៃ៕ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ស្នើផលិតករលើបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី

Liny Chan June 6, 2024 06/06/2024

(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើផលិតករលើបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី ដែលជាទង្វើមិនល្អទាល់តែសោះ។ លោកស្រីថ្លែងបែបនេះ ក្នុងឱកាសពិធីបើកសិក្ខាសាលា ស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម» នៅសាលអង្គរវត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ លោកស្រី នេត្រ ភូម៉ារី បានថ្លែងបន្តថា វិស័យវប្បធម៌ជាវិស័យមួយដ៏មានសារសំខាន់ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវយល់ឱ្យបានច្បាស់ថា វប្បធម៌ គឺស្ថិតនៅលើយើងទាំងអស់គ្នា។ ដូច្នេះត្រូវនាំគ្នាអនុវត្តឱ្យបានសមរម្យ ត្រូវធ្វើជាប្រជាពលរដ្ឋល្អ ថ្លៃថ្នូរ រស់នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ រូបី អរូបី និងមានសីលធម៌ ប្រពៃណីដ៏ល្អផូរផង់ ទទួលបានការកោតសរសើរពីប្រទេសនានាលើសកលលោក។ បើតាមលោកស្រី នេត្រ ភូម៉ារី គេស្ងប់ស្ងែង កោតសរសើរ ដល់បុព្វបុរសដូនតាយើង ដែលលោកបានបន្សល់ទុកឱ្យយើងនូវសីលធម៌រស់នៅល្អ ទាំងអក្សរសាស្រ្ត ទាំងរូបចម្លាក់ ដែលមានភាពរស់រវើកគួរជាទីចាប់អារម្មណ៍។ ដូច្នេះដើម្បីជាកិច្ចតបស្នងដល់បុព្វបុរសយើង យើងជាកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សីលធម៌ និងទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារឱ្យបានជាដាច់ខាត។ លោកស្រីបន្តថា […]

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជាង ៧៥%ហើយ គ្រោងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទី១ ឆ្នាំ២០២៥

Naren June 6, 2024 06/06/2024

(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ ៧៥.៨%ហើយ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការបញ្ជាក់ឲ្យដឹង​បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ចូលរួមជាអធិបតីក្នុងកម្មវិធី ដឹកនាំតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុនផ្តល់សេវាកម្ម គាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស មកធ្វើទស្សនកិច្ចស្វែងយល់លើការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងជាលើកទី២ ដើម្បីអនុញ្ញាតជូនប្រតិបត្តិករក្រុមហ៊ុនទាំងអស់ ត្រៀមលក្ខណៈរបស់ខ្លួន មកបម្រើការងារ និងផ្តល់សេវាកម្មពាក់ព័ន្ធ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការសាងសង់រួចរាល់ និងចាប់ផ្តើមប្រតិបត្តិការតាមការគ្រោងទុក នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះ ក៏មានបំណងផ្តល់ការស្វែងយល់អំពីការវិវឌ្ឍន៍ចុងក្រោយ នៃការសាងសង់សំណង់ដ៏មហិមា និងលំដាប់អន្តរជាតិរបស់កូនខ្មែរ ដែលកើតចេញពីគតិបណ្ឌិត និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងការបន្តអនុវត្តគតិបណ្ឌិត ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត […]

ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថា កើនដល់ ៥.៨% នៅឆ្នាំនេះ និង ៦.១% នៅឆ្នាំ២០២៥ ដោយសារការនាំចេញទំនិញ និងសេវាកម្ម

Naren June 6, 2024 06/06/2024

(ភ្នំពេញ)៖ សកម្មភាពសេដ្ឋកិច្ចកម្ពុជា បានកើនឡើងនៅក្នុងត្រីមាសទី​១ ឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ បើតាមរបាយការណ៍, ​កំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥.៦% ក្នុងឆ្នាំ២០២៣​ ទៅ៥.៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀត នៅកម្រិត៦.១% នៅឆ្នាំ២០២៥ និង៦.៤% នៅឆ្នាំ២០២៦ ដោយសារការប្រសើរឡើងវិញ លើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញ នៃការមកដល់របស់ភ្ញៀវទេសចរ។​ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។ លោកស្រីបន្តថា «កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្ម នៅតាមព្រំដែន ធ្វើឲ្យការផ្គត់ផ្គង់ថាមពល កាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ»។ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មានការប្រសើរឡើងនៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤% នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ […]

ធឿន ធារ៉ា នឹងបង្ហាញវត្តមានលើសង្វៀនយុទ្ធគុនចម្រុះជើងឯកអាស៊ី

Naren June 6, 2024 06/06/2024

(ភ្នំពេញ)៖ កីឡាករ ធឿន ធារ៉ា នឹងបង្ហាញវត្តមានលើសង្វៀនយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះមួយនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសរុបជាង២០ប្រទេសចូលរួម។ នេះបើយោងតាមការចេញផ្សាយដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា នឹងបង្ហាញវត្តមានលើសង្វៀនព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែកក្កដា ខាងមុខ។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដដែលមានប្រសាសន៍ថា «ការសម្រេចបញ្ចូលជើងខ្លាំងគុនខ្មែរខាងលើ បន្ទាប់ពីទទួលបានការយល់ព្រមពីលោក អេ ភូថង ដែលជាគ្រូបង្វឹក»លោកក៏បន្តទៀតថា «ការជ្រើសរើសបេក្ខភាព គឺផ្ដោតសំខាន់លើគុណភាពដែលអាចទប់ទល់គូប្រកួតបាន ហេតុដូចនេះ ធឿន ធារ៉ា ត្រូវបានសម្រេចបញ្ចូលក្នុងព្រឹត្តិការណ៍នេះ»។ មិនត្រឹមតែប៉ុណ្ណឹងទេ កីឡាករគុនខ្មែរមួយចំនួនទៀតក៏ត្រូវបានពិចារណាដែរ តែអ្វីដែលសំខាន់នោះ ក៏ត្រូវស្របតាមលក្ខខណ្ឌគុនចម្រុះ។ ដូច្នេះនឹងមានការបំពាក់បំប៉នបន្ថែមទៀត។ សូមជម្រាបផងថា កីឡាករ-កីឡាការិនីកម្ពុជា ១៦នាក់នឹងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះមួយនេះ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ […]