ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន តាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែប នៃប្រទេសទាំងពីរ
Nisaiy KP
June 9, 2024
09/06/2024
(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន បានតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។ ការតាំងចិត្តនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបជាមួយថ្នាក់ដឹកនាំរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ព័ត៌មានក្លែងក្លាយដែលត្រូវបានរដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថា បាននិងកំពុងបង្កើតឡើងនិងចរាចរណ៍ក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គមព្រោះងាយស្រួលបង្កើត និងងាយស្រួលផ្សព្វផ្សាយ។ ជាមួយគ្នានេះក្នុងវេទិកានៃការបើកសម្ពោធកម្មវិធីសំឡេងបេតិកភណ្ឌ «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជននៃប្រទេសទាំងពីរចូលរួមសហការគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមបង្កបដោយរបៀបវារៈទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និងមានទិសដៅបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ លើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការវិនយោគ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា បានដាក់ចុះនូវយន្តការនិងវិធានការនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដោយប្រើប្រាស់យុទ្ធសាស្ត្រ ៣ប គឺ«បញ្ជ្រាប បន្សាប និងបង្ក្រាប» ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននិងកំពុងអនុវត្តកិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត។ ដើម្បីអនុវត្តការងារនេះ, ក្រសួងព័ត៌មានបានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ព័ត៌មានក្លែងក្លាយជាង៣ពាន់ត្រូវបានកត់ត្រា ហើយករណីខ្លះត្រូវបានចាត់វិធានការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ […]