ព័ត៌មានជាតិ

ប្រធានសហព័ន្ធ៖ ការកែច្នៃគ្រាប់ស្វាយចន្ទី ជាអាជីវកម្មត្រូវការដើមទុនធំ ហើយក្រុមហ៊ុនកែច្នៃពិបាក ក្នុងការរកឥណទាន 

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា គឺជាអាជីវកម្មមួយ ដែលត្រូវការដើមទុនធំ ហើយក្រុមហ៊ុនកែច្នៃ មានការពិបាក ក្នុងការស្វែងរកឥណទាន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី» ក្នុងកម្មវិធី FRESH BUSINESS។ លោក អាន តារា បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងជាមួយនឹងការកែច្នៃស្វាយចន្ទី គឺត្រូវការទុនបង្វិលធំ […] ក្រុមហ៊ុនមួយ អាចផលិតបាន៥ពាន់តោន ក្នុងមួយឆ្នាំ​ ដូច្នេះក្នុង៥ពាន់តោននេះ ត្រូវការយ៉ាងហោចណាស់ ក៏៧លានដុល្លារដែរ ចឹងថវិការបស់ក្រុមហ៊ុននីមួយៗ គាត់ពិបាកក្នុងការមានលទ្ធភាព ទៅខ្ចី​បានរហូតដល់៧លានដុល្លារ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលរាជធានីភ្នំពេញ ចេញមកច្រានចោលព័ត៌មានថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម, រូបថតនោះថតនៅម៉ោង៦ព្រឹក មុនអាជីវករបើកតូប

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្ដាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម។ អ្នកនាំពាក្យរូបនេះ បានអះអាងថា រូបថតដែលត្រូវបានគេចែកចាយឃើញតូបរបស់អាជីវករបិទទ្វារនោះ គឺថតនៅព្រឹកព្រលឹមប្រហែលម៉ោង៦ មុនពេលពួកគាត់បើកតូបប្រកបអាជីវកម្ម។ លោកបានគូសបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនានេះ អាជីវករផ្សារធំថ្មី ក៏ដូចជាអាជីវករនៅគ្រប់ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ កំពុងតែប្រកបអាជីវកម្មតាមធម្មតា មិនមានអ្វីទៅបង្កការរំខានដល់ការ ប្រកបរបរទទួលទានរបស់ពួកគាត់ឡើយ។ សូមជម្រាបថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតាមបណ្ដាញសង្គម បានចែកចាយនូវរូបភាពប៉ុន្មានសន្លឹកនៃតូបលក់ដូរស្ថិតក្នុងផ្សារធំថ្មី ដោយប្រឌិតថា អាជីវករនាំគ្នាបិទតូបមិនលក់ដូរឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Felix ថា កីឡាករខ្មែរប្រៀបដូចតួរង ខណៈកីឡាករបរទេស ប្រៀបដូចតួឯក ក្នុងលីគបច្ចុប្បន្ន

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឧទាហរណ៍ ដោយប្រដូចកីឡាករខ្មែរបច្ចុប្បន្ន ប្រៀបបាន «តួរង» ខណៈកីឡាករបរទេសប្រៀបដូច «តួឯក» សម្រាប់ការបង្ហាញខ្លួនក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។ ការលើកឡើងបែបនេះ បន្ទាប់ពីលោកមើលឃើញឱកាសបង្ហាញសមត្ថភាពរបស់កីឡាករខ្មែរបច្ចុប្បន្ន មានការថយចុះ ហើយតួនាទីសំខាន់ៗ ត្រូវបានក្ដោបក្ដាប់ដោយកីឡាករបរទេសថែមទៀត។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានគូសបញ្ជាក់ថា មានមនុស្សមួយចំនួន មើលឃើញលីគបាល់ទាត់កម្ពុជាបច្ចុប្បន្ន ប្រសើរជាងមុន ផ្ទុយពីលោកដែលយល់ឃើញថា លីគបាល់ទាត់កម្ពុជាកាលពី ៦-៧ឆ្នាំមុន មានភាពល្អប្រសើរជាង ព្រោះកីឡាករខ្មែរ មានឱកាសលេងច្រើនជាងបច្ចុប្បន្ន។ លោក Felix និយាយថា «បើតាមខ្ញុំយល់ ពេលដែលខ្ញុំមកកម្ពុជា ឆ្នាំ២០១៨-២០១៩ ខ្ញុំយល់ថា ពេលហ្នឹង លីគដូចជាប្រសើរជាង ដោយសារអ្វី? ពីមុនកីឡាកខ្មែរ គាត់មានឱកាសលេងច្រើន ប៉ុន្តែឥឡូវវិញ កីឡាករបរទេស ៤-៥នាក់លើទីលាន ដែលធ្វើឲ្យកីឡាករខ្មែរមានឱកាសលេង ត្រូវបានកាត់បន្ថយ។ កីឡាករខ្មែរដែលលេង ភាគច្រើនគាត់លេងតួនាទីដដែលៗទៀត នៅកន្លែងការពារស្លាបជាដើម ហើយកីឡាករបរទេស ភាគច្រើនគាត់លេង Role (តួនាទី) ជាអ្នករកគ្រាប់បាល់ជាដើម»។ លោកសង្កត់ធ្ងន់ថា «ពាក់ព័ន្ធកីឡាករខ្មែរយើង នៅក្នុងលីគ កីឡាករខ្មែរយើង […]

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។ តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលពិនិត្យឃើញមានផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផលជំនួយសុខភាពដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ដូចមានរូបភាពភ្ជាប់មកជាមួយ។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទនៅកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១៖ ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២៖ ផ្នែកខាងក្រោមមានលេខបញ្ញិកាដូចមានគំរូភ្ជាប់មកជាមួយ។ ទន្ទឹមនឹងនោះក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលជំនួយសុខភាពដែលគ្មានលេខបញ្ញិកាខាងលើជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល […]

BREAKING: ក្រសួងវប្បធម៌ នឹងកោះហៅក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអសីលធម៌

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានអះអាងថា នឹងកោះហៅក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអសីលធម៌។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម ដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។ ក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្ត ដូចខាងក្រោម៖ * ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។ * ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្ត ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែលមានជាធរមាន។ * ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ […]

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ កុមារមិនមែនជាឧបករណ៍បន្ទន់ចិត្ត ឬសុំការអាណិតអាសូរពីភ្ញៀវទេសចរ, ការប្រើប្រាស់កុមារនៅក្នុងវិស័យទេសចរណ៍ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់ជាតិ

Naren June 7, 2024 07/06/2024

(បាត់ដំបង)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា កុមារមិនមែនជាភាពទាក់ទាញនៃភ្ញៀវទេសចរ កុមារមិនមែនជាឧបករណ៍ បន្ទន់ចិត្ត ឬសុំការអាណិតអាសូរពីភ្ញៀវទេសចរ កុមារមិនមែនជាផលប្រយោជន៍ ណាមួយដោះដូរជាមួយភ្ញៀវទេសចរឡើយ។ ដូច្នេះ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ត្រូវជៀសវាងដាច់ខាតពីការប្រើប្រាស់កុមារក្នុងគោលបំណងណាមួយដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ។ ការលើកឡើងបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាតំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «សុវត្ថិភាពកុមារ និងការបង្ការទប់ស្តាត់ការរីករាលដាលនៃ មេរោគ អេដស៍ ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍» នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។ ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង។ នាឱកាសនោះដែរ លោក ហោ សារុ​ន បានថ្លែងថា ទន្ទឹមនឹងការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយ ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ ក្នុងការលុបបំបាត់ភាពអវិជ្ជមាននានាដែលកើតមានក្នុងវិស័យទេសចរណ៍ ជាក់ស្តែង សិក្ខាសាលានៅថ្ងៃនេះបានបង្ហាញពីការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់ក្រសួង ទេសចរណ៍ក្នុងការលើកកម្ពស់ក្រមសីលធម៌ការពារកុមារ និងចូលរួមទប់ស្កាត់ការរីក រាលដាលនៃមេរោគ/ជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍។ […]

កុំភ្លេច! កម្ពុជា ប៉ះម៉ុងហ្គោលី ប្រកួតមិត្តភាពអន្តរជាតិ នាម៉ោង ៦:០០ល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា ប៉ះម៉ុងហ្គោលី នឹងធ្វើចាប់ផ្តើមនាល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនេះជាប្រកួតមិត្តភាពអន្តរជាតិជើងទី១ រវាងក្រុមទាំង២ ខណៈសំបុត្រមានដាក់លក់ផ្ទាល់នៅមុខកីឡដ្ឋាន ដោយមានតម្លៃសំបុត្រមាន ២ប្រភេទ ដោយប្រភេទទី១ Zone A មានតម្លៃ ៣០,០០០ រៀល នឹងសំបុត្រប្រភេទ២ Zone B មានតម្លៃ ១៥,០០០ រៀល ដោយការប្រកួតធ្វើឡើងនាវេលាម៉ោង ៦:០០ល្ងាចនេះ។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និងម៉ុងហ្គោលី បានណាត់គ្នាប្រកួតមិត្តភាពចំនួន ២ប្រកួត ដោយជើងទី១ ត្រូវប្រកួតលើទឹកដីកម្ពុជា នាវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែមិថុនា និងជើងទី២ ត្រូវប្រកួតលើទឹកដីម៉ុងហ្គោលីវិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។ ដូច្នេះក្រោយបញ្ចប់ការប្រកួតនារាត្រីថ្ងៃសុក្រស្អែក ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរទៅម៉ុងហ្គោលីតែម្ដង ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជើងទី២ នាដើមសប្ដាហ៍ក្រោយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ៖ ការលើកលែងទណ្ឌកម្មរដ្ឋបាលពន្ធ លើអចលនទ្រព្យ នឹងផុតកំណត់នៅចុងខែនេះ សូមម្ចាស់អចលទ្រព្យរួសរាន់មកបង់ពន្ធ !

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់សាធារណជនពីការផុតកំណត់ នៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទព្យ ដែលនឹងផុតកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤។ ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក (មុនឆ្នាំ២០២៤) សូមមកប្រកាស និងបង់ប្រាក់ពន្ធសម្រាប់ឆ្នាំ ដែលខកខាននេះ ឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមថា ចំពោះអចលនទ្រព្យដែលមិនធ្លាប់ចុះបញ្ជី សូមម្ចាស់អចលនទ្រព្យរួសរាន់មកចុះបញ្ជីអចលនទ្រព្យ របស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ដោយត្រូវបំពេញទម្រង់ចុះបញ្ជី ដែលរដ្ឋបាលសារពើពន្ធបានកំណត់ (FORM PT 01) និងភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចជា៖ ១៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ប្រសិនបើមាន) បណ្ណសម្គាល់កម្មសិទ្ធិឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅរូបថត និងទីតាំងអចលនទ្រព្យ (និយាមកា៖ ដែលមានរយៈទទឹង និងរយៈបណ្តោយ)។២៖ វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)។៣៖ ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច […]

ការបើកផ្លូវទឹកដឹកជញ្ជូនទេសចរ ជាកាលានុវត្តថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ថៃ វៀតណាម

Naren June 7, 2024 07/06/2024

(ត្រាត)៖ ការបើកផ្លូវទឹកដឹកជញ្ជូនទេសចររវាងខេត្តត្រាត ទៅកាន់តំបន់សមុទ្រកម្ពុជា និងជាមួយកោះត្រល់ នឹងក្លាយជាកាលានុវត្តថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ថៃ និងវៀតណាម (CVTEC) ដែលទាមទារឱ្យខាងភាគីកម្ពុជាចូលរួមក្នុងការផ្ដល់គោលនយោបាយ សម្របសម្រួលក្នុងការតភ្ជាប់ផ្លូវទឹកនេះ ខណៈភាគីថៃក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ។ គួរជម្រាបថា ភាគីថៃ កម្ពុជា និងវៀតណាមបាននិងកំពុងសហការរៀបចំវេទិកាធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តត្រាត ប្រទេសថៃ ក្រោមការសហការរវាងសភាឧស្សាហកម្មទេសចរណ៍ថៃប្រចាំខេត្តត្រាត និងសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកប្រចាំកម្ពុជា (PATA) ក្នុងគោលបំណងដើម្បីជំរុញចលនាទេសចរផ្លូវសមុទ្រ និងចរន្តពាណិជ្ជកម្មតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង ដែលជាប់តំបន់សមុទ្រនៃប្រទេសទាំង៣ កម្ពុជា វៀតណាម ថៃ។ លោកស្រី ស្រួង វិយ៉ាដា ប្រធានសភាឧស្សាហកម្មទេសចរណ៍ថៃប្រចាំខេត្តត្រាត បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរប្រមាណ១២លាននាក់បានឆ្លងកាត់ច្រករបៀងខាងត្បូងដែលជាប់តំបន់សមុទ្រនៃប្រទេសថៃ កម្ពុជា និងវៀតណាម។ តែដោយសារផ្លូវគោកខ្លះមានស្ថានភាពពិបាកធ្វើដំណើរ និងកំពុងជួសជុលផងនោះ ដូច្នេះគ្រប់ភាគីត្រូវតែតភ្ជាប់ការដឹកជញ្ជូនទេសចរតាមផ្លូវទឹកនេះឱ្យបាន។ លោកស្រី វិយ៉ាដា បានបន្តថា ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការនេះ គឺជាការតភ្ជាប់គោលដៅទេសចរណ៍ «ប្រទេស៣គោលដៅតែមួយ»។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា […]

គ្រូជម្រើសជាតិ សម្ដែងក្ដីបារម្ភ ក្រោយក្លិបអាជីពកម្ពុជា ប្រកាសរំសាយជាបន្ដបន្ទាប់

Naren June 7, 2024 07/06/2024

(ភ្នំពេញ)៖ លោក Felix G.Dalams គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងនូវក្ដីបារម្ភ ចំពោះរំសាយក្លិបជាបន្ដបន្ទាប់ នៃបណ្ដាក្លិបអាជីពនៅកម្ពុជា ជាពិសេសក្លិបដែលសម្បូរដោយធនធានកីឡាករកម្ពុជាតែម្ដង។ នេះគឺជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ុងហ្គោលី កាលពីម្សិលមិញ។ ជំនួបមិត្តភាពអន្ដរជាតិ នឹងប្រព្រឹត្តទៅ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើ ទទួលស្គាល់ការបង្កើតក្លិបបាល់ទាត់មួយ មិនមែនជារឿងងាយស្រួលនោះទេ ពិសេសការអភិវឌ្ឍ និងរក្សានូវនិរន្ដរភាពក្លិបឲ្យបានយូរអង្វែង ដ្បិតត្រូវការពេលវេលា និងការចំណាយធនធានជាច្រើន ។ ប៉ុន្ដែលោកពិតជាសោកស្ដាយ ដែលក្លិបធំៗមួយចំនួន ត្រូវបានប្រកាសរំសាយទៅវិញ។ ពាក់ព័ន្ធនឹងការរំសាយក្លិបនេះដែរ លោក Felix Dalmas បានសង្កត់ធ្ងន់ថា «ខ្ញុំពិតជាបារម្ភ ជាពិសេសចំពោះក្លិប ដែលមានធនធានកីឡាករខ្មែរច្រើន។ ខ្ញុំដឹងថា ការដំណើរការក្លិបមួយ គឺមិនស្រួលទេ តែនៅពេលក្លិបមិនអាចបន្ដដំណើរ ឬបិទក្លិប ធ្វើឲ្យធនធានកីឡាករយើងក៏ធ្លាក់ចុះតាមហ្នឹង។ សរុបមក គឺពួកយើងពិតជាមានការព្រួយបារម្ភលើបញ្ហានេះណាស់»។ គួរដឹងថា គិតត្រឹមរដូវកាលឆ្នាំ២០២៣/២៤ មានក្លិបអាជីពជាច្រើន បានប្រកាសរំសាយជាបន្ដបន្ទាប់ ពិសេសក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាក្លិបសម្បូរដោយធនធានកីឡាករវ័យក្មេង និងជម្រើសជាតិច្រើន […]