ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិតក្រីក្រ កសាងមូលធនមនុស្ស ដើម្បី​អភិវឌ្ឍន៍ជាតិ

Naren May 25, 2024 25/05/2024

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអះអាងថា សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងបន្តផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតមកពីគ្រួសារក្រីក្រ និង​ខ្វះខាត ដើម្បីរួមចំណែកកសាងមូលធនមនុស្ស។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញ​ជា​អធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី របស់គណៈ​កម្មាធិការ​អាហា​រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​មួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ-សមាគម ក្រុមហ៊ុន ធានាគារ ក៏ដូចជា​សប្បុ​រស​ជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់​ឆ្នាំ​ជូនដល់ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតី​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវបណ្ឌិតផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រ ឱ្យទទួល​បាន​ការ​អប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត។ ថ្លែងនៅក្នុងពិធីនោះលោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការ​អាហា​រូបករណ៍​សិស្ស-និសិ្សតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី […]

ក្រោយបញ្ជានាយករដ្ឋមន្ដ្រី! រយៈពេល២ថ្ងៃ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីក្មេងទំនើង៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់

Naren May 25, 2024 25/05/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃមកនេះ បានបង្ក្រាបករណីក្មេងទំនើងបង្កអុកឡុកសង្គម ចំនួន៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបង្កអំពើហិង្សា។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបទាំង៥ករណីនេះ រួមមាន៖ *ទី១៖ នៅខណ្ឌសែនសុខ ១ករណី ឃាត់២នាក់ *ទី២៖ នៅខណ្ឌដង្កោ ១ករណី ឃាត់៧នាក់ *ទី៣ នៅខណ្ឌចំការមន ១ករណី ឃាត់១នាក់ (កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដាវ) *ទី៤៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ១ករណី ឃាត់៨នាក់ *ទី៥៖ ខណ្ឌពោធិ៍សែនជ័យ ១ករណី […]

រដ្ឋមន្ដ្រី នេត្រ ភក្ដ្រា ស្នើក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ជួយផលិតស្ពតអប់រំបញ្ហាគ្រឿងញៀន ដើម្បីជំរុញចលនាជាតិ

Naren May 25, 2024 25/05/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានស្នើដល់ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជាចូលរួមក្នុងផលិតស្ពតអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងនិងជំរុញចលនាជាតិចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ដើម្បីអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ការស្នើឡើងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជាមួយលោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន Marketing Solutions Asia, Ltd. MSA នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមហ៊ុន MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេ និងពោរពេញដោយបទពិសោធ និងធនធានមនុស្សដែលមានលទ្ធភាពផលិតបាននូវស្ពតអប់រំផ្សេងៗ។ លោកបានថ្លែងថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា និងចាំបាច់ត្រូវចូលរួមក្នុងការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដោយលោកបានថ្លែងថា «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត […]

រដូវវស្សាមកដល់ ប្រជាពលរដ្ឋស្រុកគូលែន ខេត្តព្រះវិហារ សប្បាយរីករាយក្នុងការដើរកផ្សិតប៉ក់ក្នុងព្រៃ ដើម្បីលក់យកប្រាក់ដោះស្រាយជីវភាព

Naren May 25, 2024 25/05/2024

(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមួយចំនួន នៅភូមិក្របៅ ឃុំគូលែនត្បូង និងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បាននិងកំពុងសប្បាយរីករាយ ជាមួយការប្រកបរបរដើររកផ្សិតប៉ក់ក្នុងព្រៃ លក់យកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ស្របពេលរដូវវស្សាឈានចូលមកដល់។ ក្នុងទឹកមុខស្រស់ស្រាយរួសរាយរាក់ទាក់ ស្ត្រីម្នាក់បាននិយាយប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ថា គាត់រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ការដើររកផ្សិតប៉ក់នៅក្នុងព្រៃដើម្បីលក់យកប្រាក់ បានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់បានធូរស្រាលមួយកម្រិតដែរ។ ស្ត្រីដដែលនេះថ្លែងប្រាប់ទៀតថា ដោយសារសមាជិកគ្រួសារគាត់ច្រើន ធ្វើគាត់អាចដើរកផ្សិតប៉ក់ក្នុងព្រៃបានច្រើន និងលក់បានប្រាក់ច្រើនគួសមក្នុងមួយថ្ងៃៗ។ ស្ត្រីប្រាប់ទៀតថា កាលភ្លៀងចាប់ធ្លាក់ដំបូង ក្នុងមួយថ្ងៃគ្រួសារគាត់អាចរកផ្សិតប៉ក់បានច្រើន និងលក់បានប្រាក់ច្រើនគួសម ចាប់ពី២០ម៉ឺនរៀល ទៅជាង៣០ម៉ឺនរៀលក៏មាន ដោយសារហាងឆេងផ្សិតប៉ក់ថ្លៃ ក្នុង១គីឡូក្រាមមានតម្លៃ រហូត៣០០០០រៀល។ ប៉ុន្តែបច្ចុប្បន្ននេះគ្រួសារគាត់អាចរកផ្សិតប៉ក់បានច្រើនដែរ តែតម្លៃផ្សិតប៉ក់ធ្លាក់ថ្លៃក្នុង១គីឡូក្រាមឈ្មួញទិញ១៥០០០រៀល ដូច្នេះគ្រសារគាត់អាចលក់បានប្រាក់ក្នុង១ថ្ងៃ៧ទៅ៨ម៉ឺនរៀល គាត់ថាហើយការលក់បានប្រាក់តិច ឬច្រើន ក៏អាស្រ័យលើសមាជិកគ្រួសារមានគ្នាតិច ឬច្រើន ហើយរកផ្សិតបានតិច ឬច្រើនដែរ។ ដោយឡែកបុរសឈ្មោះ សុខ គា ជាឈ្មួញកណ្តាលអ្នកទិញផ្សិតប៉ក់ម្នាក់ បាននិយាយថា ទាក់ទងនឹងតម្លៃផ្សិតប៉ក់ថ្លៃ ឬធ្លាក់ថ្លៃនោះ គឺស្ថិតនៅត្រង់ការដល់លើកដំបូង បានន័យថានៅតំបន់ខ្លះមិនទាន់មានផ្សិតប៉ក់នោះទេ ដូច្នេះតំបន់ដែលមានផ្សិតប៉ក់គឺឈ្មួញទិញក្នុងតម្លៃថ្លៃ ប៉ុន្តែបច្ចុប្បន្ននេះផ្សិតប៉ក់មានគ្រប់តំបន់ ទើបធ្វើឱ្យតម្លៃផ្សិតប៉ក់ធ្លាក់ថ្លៃ។ […]

អាជ្ញាធរខេត្តកណ្ដាល ប្រមូលជនអនាថាគ្មានទីជម្រក យកទៅស្នាក់នៅមណ្ឌលស្រុកកណ្ដាលស្ទឹង

Naren May 25, 2024 25/05/2024

(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះប្រមូលជនអនាថា និងអ្នករស់នៅបែបអនាធិបតេយ្យក្នុងខេត្តកណ្តាលសរុប១៧នាក់ ស្រី១នាក់ ក្នុងនោះពិនិត្យឃើញមានសារធាតុញៀនចំនួន៦នាក់ ស្រី១នាក់។ លោក ណុប ដារ៉ា បានថ្លែងថា ដើម្បីរក្សាបានសណ្ដាប់ធ្នាប់ និងការពារភាពអនាធុបតេយ្យ អាជ្ញាធរខេត្តក្រោមការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានចុះប្រមូលពួកគាត់យកទៅមណ្ឌល បន្សាបគ្រឿងញៀនស្រុកកណ្តាលស្ទឹង និងជនវិបល្លាសស្មារតីចំនួន៣នាក់ បញ្ជូនទៅស្នាក់នៅ និងព្យាបាលជនវិបល្លាសស្មារតីស្រុកកណ្តាលស្ទឹង។ ចំណែកជនអនាថាចំនួន៨នាក់ទៀត ធ្វើតេស្តមិនមានសារធាតុញៀនទេ ហើយបានធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ ដោយមិនអនុញ្ញាតឱ្យស្នាក់នៅ ឬបង្កសកម្មភាពអនាធិបតេយ្យបន្តទៀតទេ។ លោកបន្តថា រដ្ឋបាលខេត្តស្នើឲ្យពលរដ្ឋរក្សាបាននូវភាពថ្លៃថ្នូរ ហើយព្យាយាមរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ល្អ កុំរស់នៅបែបអនាធិប្បតេយ្យ ពិសេសបើសិនជាមានបញ្ហាមែនពិត សូមមកទាក់ទងអាជ្ញាធរមូលដ្ឋាន នោះមន្ត្រីមូលដ្ឋាន នឹងដោះស្រាយជូនជាក់ជាមិនខានឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កម្ពុជា មានមហិច្ចតាពង្រីកចំនួនរបាយសត្វខ្លាធំ ឱ្យបានជាង ១០០ក្បាល ប្រសិនបើគម្រោងស្តារខ្លាធំជំហានទី១ ទទួលបានជោគជ័យ

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ កម្ពុជា មានមហិច្ចតាពង្រីកចំនួនរបាយសត្វខ្លាធំ ឱ្យជាង ១០០ក្បាល ប្រសិនបើគម្រោងស្តារខ្លាធំជំហានទី១ ទទួលបានជោគជ័យ។ គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។ នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ នឹងប្តេជ្ញាចិត្តអនុវត្តច្បាប់ឱ្យបានម៉ឹងមាត់បំផុត ដើម្បីលុបបំបាត់ការបរបាញ់សត្វព្រៃ និងការដាក់អន្ទាក់ក្នុងតំបន់ការពារជាតិធម្មជាតិ ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ មុននឹងការបញ្ជូនសត្វខ្លាធំទាំង៤ក្បាល ឱ្យមករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា។ ដើម្បីធានាពីសុវត្ថិភាពរបស់សត្វខ្លាធំ ពីការលួចបរបាញ់ និងធ្វើយ៉ាងណាឱ្យព្រៃធម្មជាតិកម្ពុជា ក្លាយជាជម្រកមួយដ៏សុខសាន្តរបស់សត្វខ្លា ព្រមទាំងសត្វព្រៃគ្រប់ប្រភេទ។ លោក ជា សំអាង បានបន្តថា ក្រសួងបរិស្ថាន រួមជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានគិតគូរយ៉ាងម៉ត់ចត់ពីផលលំបាកដែលកើតដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញជួរភ្នំក្រវាញ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបឧបនាយករដ្ឋមន្ត្រីវៀតណាម ប្រាប់ព័ត៌មានពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ

Naren May 24, 2024 24/05/2024

(តូក្យូ, ជប៉ុន)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា បានឆ្លៀតជួបជាមួយលោក លី មិញ ខៃ (Lee Minh Khai) ឧបនាយក​រដ្ឋមន្ត្រីវៀតណាម ក្នុងពេលអញ្ជើញចូលរួមវេទិកា «អនាគតរបស់អាស៊ី» ដែលរៀបចំ​ឡើង​ដោយក្រុមហ៊ុន Nikkei របស់ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផ្តល់​ព័ត៌​មានមួយចំនួនពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីនៃប្រទេស​ទាំងពីរ បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា​របស់​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បើទោះបីពិភពលោកកំពុងស្ថិតក្នុង​ស្ថាន​ការណ៍​ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាវ និងមិន​ប្រាកដ​ប្រជាក៏ដោយ។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ​ឱ្យកាន់​តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើ​ស្មារ​តី​ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយ និងស្ថិរភាពយូរអង្វែង។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការ​ចូលរួមពីភាគីមិត្តវៀតណាម ធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជ​កម្មរវាង​ប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាង​មុខ។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់លម្អិតបន្ថែមអំពី​គម្រោង​ព្រែកជីកហ្វូណនតេជោ ជូនលោកឧបនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ លោក ស៊ុន […]

ក្រោយបញ្ជានាយករដ្ឋមន្ដ្រី! នគរបាលរាជធានីភ្នំពេញ បន្ដបង្ក្រាបក្រុមក្មេងទំនងនៅខណ្ឌទួលគោក ដកហូតបានដាវ និងគ្រឿងញៀនមួយចំនួន

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន៨នាក់ នៃក្រុមចាក់ស្លុយ ដោយដកហូតបានដាវកាំបិត និងគ្រឿងញៀន នៅផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក វេលាម៉ោង១២៖១៧នាទីរំលងអធ្រាត្រ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានកំណត់នូវមុខសញ្ញាជាបន្តបន្ទាប់ផងដែរ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងប្តេជ្ញាយ៉ាងមុតមាំ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យទទួលបានជោគជ័យ​ដោយមិនមានករណីលើកលែងនោះទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឆ្លងចរន្តអគ្គិសនី យឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ក្នុងខណ្ឌច្បារអំពៅ, សមត្ថកិច្ចប្រើប្រាស់ឡានទឹក៣០គ្រឿង ដើម្បីជួយសង្គ្រោះ

Naren May 24, 2024 24/05/2024

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង​យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតអស់ផ្ទះ១ខ្នងទាំងស្រុង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះចំនួន៣ខ្នង ខូចខាត៥០ភាគរយ។ ហេតុការណ៍នេះបានបង្កឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ លោកវរសេនីយ៍ឯក បានបន្តទៀតថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់១៧ឡាន ស្មើរនឹង៦៨ម៉ែត្រគូប​ និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ […]