ព័ត៌មានជាតិ

ស្ថានទូតថៃ ចូលថ្វាយបង្គុំគាល់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដើម្បីថ្វាយអង្ករ៤០០គីឡូក្រាម ជូនដល់មូលនិធិមុធិតា

Naren May 23, 2024 23/05/2024

(ភ្នំពេញ)៖ លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូត បានដឹកនាំសហការី ដែលជាមន្ត្រីរាជការ នៃស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គុំគាល់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រះអនុជនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីជាការទូលថ្វាយនូវអង្ករចំនួន៤០០គីឡូក្រាម ជូនដល់មូលនិធិមុធិតា។ ក្នុងឱកាសនេះដែរ សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី បានរាជានុញ្ញាតឲ្យលោកឯកអគ្គរាជទូត និងមន្ត្រីរាជការនៃស្ថានទូតថៃ ចូលរួមផ្តល់អង្គរបន្តជូន ដល់តំណាងសាលាមធ្យម វិចិត្រសិល្បៈ ដើម្បីឧបត្ថម្ភ គាំទ្រស្ថាប័នអប់រំសហគមន៍នៅក្នុងមូលដ្ឋាន និងអ្នកដែលខ្វះខាតជួបការលំបាក។ សកម្មភាពខាងលើនេះ រៀបចំឡើងនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ​ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សហគមន៍កសិកម្មស្រូវនាងអំ នៅខេត្តសៀមរាប ប្រើដ្រូនដែលជាបច្ចេកវិទ្យាទំនើបសម្រាប់ការព្រោះស្រូវ

Naren May 23, 2024 23/05/2024

(សៀមរាប)៖ សហគមន៍ស្រូវនាងអំ នៅខេត្តសៀមរាប កំពុងក្លាយជាសហគមន៍កសិកម្មទំនើបមួយនៅក្នុងប្រទេសកម្ពុជា ហើយកំពុងបង្កើនចំណាប់អារម្មណ៍ ដោយសារសហគមន៍នេះបានអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាទំនើបដ្រូន សម្រាប់ការព្រោះស្រូវ នាដើមរដូវវស្សានេះ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបបែបនេះ ធ្វើឱ្យសហគមន៍ស្រូវនាងអំ ចំណេញពេលវេលា កាត់បន្ថយចំណាយថ្លៃដើម និងកម្លាំងពលកម្មជាដើម។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ នៅថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៤នេះ បានសាទរចំពោះសហគមន៍ស្រូវនាងអំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដ្រូនសម្រាប់ធ្វើកសិកម្ម ដែលនេះជាបច្ចេកវិទ្យាទំនើបបំផុត រួមជាមួយគំនិតសន្សំសំចៃខ្ពស់របស់សហគមន៍នេះ បើធៀបទៅនឹងការជួលគ្រឿងចក្រ ឬជួលដ្រូនពីគេគឺមានតម្លៃខ្ពស់ជាងនេះ។ លោក​ ឃឹម ហ្វីណង់ បានលើកឡើងថា៖ «កាលពីមុន បងប្អូនកសិករនៅទីនេះធ្វើស្រែក្នុងទំហំតូចៗរៀងៗខ្លួន ពួកគាត់គ្មានជម្រើសអ្វីក្រៅពីព្រោះដោយដៃ ឬជួលគ្រឿងចក្រ ឬជួលដ្រូនពីគេក្នុងតម្លៃខ្ពស់ឡើយ តែដល់ពេលប្រមូលផ្តុំគ្នាបាន ៨០០ហិកតា ពួកគាត់មិនត្រឹមតែអាចជួលគេបានធូរថ្លៃជាងមុនទេ តែសហគមន៍នេះស្រាប់តែមានលទ្ធភាពទិញដ្រូនទុកប្រើនៅក្នុងសហគមន៍តែម្តង។ បើប្រើប្រាស់បានត្រឹមត្រូវ ដ្រូនមួយនេះអាចមានសមត្ថភាពព្រោះស្រូវបានរហូតដល់ ៧០ហិកតា ក្នុងមួយថ្ងៃ និងអាចប្រើសម្រាប់បាញ់ជី និងបាញ់ថ្នាំទៀតផង ពិតជាមានការសន្សំសំចៃខ្ពស់មែន»។ លោកបានបន្តថា សេដ្ឋកិច្ចមាត្រាដ្ឋាន នៃការបង្កបង្កើនផលរួមគ្នាក្នុងទំហំធំ ធ្វើឱ្យថ្លៃដើមជួលដ្រូនខ្ពស់ជាងថ្លៃទិញដ្រូនទុកប្រើប្រាស់ជាប្រចាំក្នុងសហគមន៍ទៅទៀត នេះហើយគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយ នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ កាលពីថ្ងៃទី០៦ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេវាសុខាភិបាលត្រូវឡើងថ្លៃតាមការធ្វើទំនើបកម្ម ប៉ុន្តែត្រូវធ្វើយ៉ាងណាទប់កុំឲ្យលុយប្រជាពលរដ្ឋចេញពីហោប៉ៅខ្ពស់

Naren May 23, 2024 23/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា ឲ្យតែប្រទេសរីកចម្រើន តម្លៃថ្លៃសេវាសុខាភិបាល ក៏ត្រូវតែឡើងថ្លៃដែរ ទៅតាមការធ្វើទំនើបកម្មសេវា ប៉ុន្តែត្រូវរកវិធីទប់កុំឲ្យលុយប្រជាពលរដ្ឋ ចេញពីហោប៉ៅខ្ពស់ពេក។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការផែនទីបង្ហាញ ផ្លូវ ឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសរីកចម្រើន ជីវភាពក៏ឡើង ហើយតម្លៃថ្លៃនៃសេវាសុខភាពក៏ឡើងដែរ វាត្រូវតែចឹង ថ្លៃនៃការថែទាំសុខភាព និងឡើងជៀសមិនផុត ព្រោះពេទ្យត្រូវវិនិយោគ ទៅលើឧបករណ៍ដែលមានថ្លៃ ហើយថ្នាំក៏កាន់តែថ្លៃ, ទៅលើសេវាពេទ្យដែលកាន់តែថ្លៃ, បុគ្គលិកក៏កាន់តែថ្លៃ ដើម្បីផ្តល់សេវា»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សេវាត្រូវតែឡើង ជៀសមិនផុតទេ បើមិនអ៊ីចឹងពេទ្យ មិនអាចយកលទ្ធភាពទៅទិញថ្នាំ ទិញឧបករណ៍វិនិយោគ ដើម្បីបានសេវាល្អទេ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទូទាំងប្រទេស ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត លើក្រុមក្មេងទំនើងដោយគ្មានការលើកលែង

Naren May 23, 2024 23/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ រួមជាមួួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមភ្ជាប់មួយទៀតរឿងបងធំបងតូចកាប់គ្នាច្រើនណាស់អត់កើតទេ សូមពង្រឹងកិច្ចការងារនេះ​, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជារទៅអភិបាលរាជធានីខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើងជាពិសេសក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ដោយធ្វើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីធ្វើយ៉ាងណាការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្តិសុខសង្គម សុវត្ថិភាពនៅតាមភូមិឃុំ […]

ការនិយមផលិតនិងប្រើប្រាស់ធូបខ្មែរ ក្នុងកិច្ចពិធីនានា របស់អ្នកស្រុកអង្គរ

Naren May 23, 2024 23/05/2024

(សៀមរាប)៖ បច្ចុប្បន្ននេះ ធូបខ្មែរនៅមានការនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពិសេសអ្នកស្រុកអង្គរ ដែលធូបទាំងនេះ ត្រូវបានផលិតដោយអ្នកស្រុកអង្គរផ្ទាល់ ហើយយកវត្ថុធាតុដើមក្នុងតំបន់មកផលិត និងមានគុណភាពល្អ ហើយភាគច្រើនធ្វើឡើងដោយមនុស្សមានវ័យចំណាស់ប៉ុណ្ណោះ។ ការគាំទ្រដោយប្រើប្រាស់ធូបខ្មែរ គឺប្រៀបបានជាការថែរក្សាចំណេះដឹង និងជំនាញបន្តដល់កូនចៅជំនាន់ក្រោយដែលមនុស្សនៅក្នុងតំបន់អង្គរ តែងតែចែករំលែកពីមួយជំនាន់ទៅមួយជំនាន់មិនឱ្យបាត់បង់ ទើបនៅតំបន់អង្គរមានវប្បធម៌សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក។ ក្រុមការងារស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា តែងតែខិតខំចងក្រងប្រមូលនូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់អង្គរ មកផ្សព្វផ្សាយ និងសូមគាំទ្រចំពោះការថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យមានភាពរស់រវើក ថែមទាំងលើកទឹកចិត្តឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រីវប្បធម៌៖ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា គឺជាយានរឹតចំណងមិត្តភាពប្រទេសទាំងពីរ

Naren May 23, 2024 23/05/2024

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤» បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាយានរឹតចំណងមិត្តភាពប្រទេសទាំងពីរ។ ថ្លែងនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាសាលសន្និសីទចតុម្មុខ លោកស្រីរដ្ឋមន្ត្រី លើកឡើងថា អស់រយៈពេលជាង៥៧ឆ្នាំកន្លងមកនេះនៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងល្អ ក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នាខ្ពស់។ ថ្មីៗនេះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាសញ្ញាបន្ថែមបញ្ជាក់ច្បាស់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្តេជ្ញាបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កម្រិត។ លោកស្រី បានបន្តថា ជាសក្ខីភាពនៃការចូលរួមចំណែកដល់ការរឹតបន្តឹងចំណងមិត្តភាពនេះ ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ បានបន្តចុះហត្ថលេខា និងអនុវត្តនូវកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២៣-២០២៧ ដែលកិច្ចព្រមព្រៀងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ នៅចុងឆ្នាំ២០២៣ កន្លងទៅនេះ គណៈប្រតិភូនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសប្តាហ៍វប្បធម៌កម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម យ៉ាងអធិកអធម និងជោគជ័យ។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នាពេលនេះ គឺជាការរៀបចំលើកទី១៩ហើយ ដោយយើងបានរៀបចំរួមគ្នា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពី ការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

Naren May 23, 2024 23/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពី ការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសារាចរណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា។ នៅក្នុងសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតនេះ រាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងបាននិងកំពុងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមនិងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹង ព្រះកិត្តិនាមនិងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ។ ដើម្បីរៀបចំព្រះរាជពិធីដង្ហែនិងថ្វាយ ព្រះភ្លើងព្រះបរមសព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យសក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ […]

ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ប្តេជ្ញាចិត្តថា នឹងខំប្រឹងប្រែងបន្តទៀត ដែលកំណត់សកម្មភាពអាទិភាព ដើម្បីជួយអភិវឌ្ឍឱ្យកម្ពុជាក្លាយ ជាប្រទេសអធិរាជស្វាយចន្ទី

Naren May 22, 2024 22/05/2024

(កំពង់ស្ពឺ)៖ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ថា នឹងខំប្រឹងប្រែងបន្តទៀត ដែលកំណត់សកម្មភាពអាទិភាព ដើម្បីជួយអភិវឌ្ឍន៍ឲ្យកម្ពុជាក្លាយ ជាប្រទេសអធិរាជស្វាយចន្ទីទាំងទិន្នផល និងគុណភាព។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការ «ក្រុមហ៊ុន និងរោងចក្រ វីស៊ីភីអិម ថាញ់ដាត» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយមានការចូលរួមពី លោក វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី លោក ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងលោក សំអឿន សុបញ្ញា អភិបាលស្រុកបរសេដ្ឋ ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើននាក់។ នាឱកាសនោះដែរ លោក អាន តារា បានស្ដែងនូវសេចក្តីរំភើប និងកោតសសើរ ដល់ក្រុមហ៊ុនដែលបានពុះពារគ្រប់ឧបសគ្គ រហូតបានបង្កើតក្រុមហ៊ុន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកែច្នៃ ស្វាយចន្ទី សម្រាប់ចូលរួមចំណែក្នុងការអនុវត្ត គោលនយោបាយជាតិស្តីពីស្វាយចន្ទី […]

មានអ្នកលែងក្រពើនៅស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោកបណ្ឌិត ជេត ជាលី ស្នើអ្នកលែងយកទៅវិញ​ ឬអង្គការ ឬអ្នកជំនាញជួយយកទៅកន្លែងផ្សេង

Naren May 22, 2024 22/05/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ មានករណីលែងក្រពើនៅស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ហើយករណីនេះលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News បានស្នើអ្នកដែលបានលែងជួយយកទៅវិញ។ ជាមួយគ្នានេះ បើសិនជាអ្នកលែងមិនយកទៅវិញទេ លោកបណ្ឌិត ជេត ជាលី ក៏បានស្នើរកអង្គការ ឬអ្នកដែលមានជំនាញខាងចិញ្ចឹមសត្វក្រពើ ជួយយកក្រពើនេះទៅវិញផង ខណៈវាកំពុងត្រូវបានចាប់យកទៅរក្សាទុក។ លោកបណ្ឌិត បានឱ្យដឹងថា អ្នកលែងគឺជាប្តីប្រពន្ធមួយគូ ហើយពេលសន្តិសុខសួរ ពួកគាត់កុហកថា ជាសត្វត្រកួត ប៉ុន្តែដោយសារមិនទុកចិត្ត សន្តិសុខបានចាប់ទុក ទើបដឹងថា ជាសត្វក្រពើ។ លោកបណ្ឌិត បានបញ្ជាក់ថា «ជារឿងគ្រោះថ្នាក់ និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលធំសម្រាប់ពុទ្ធសានិកជន។ មានមនុស្សមួយចំនួនមានជំនឿថា ការដោះលែងសត្វឲ្យមានជីវិត និងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។ សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត»។ លោកបានអរគុណ និងកោតសរសើរបងប្អូនសន្តិសុខ ដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ និងស្នើឱ្យមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

បុរសម្នាក់ឈប់រថយន្តចូលទិញខោអាវនៅក្រុងប៉ោយប៉ែត ស្រាប់តែមានជនសង្ស័យម្នាក់ចូលបើកយកទៅ ដោយទាំងកូនប្រុស និងម្តាយចាស់ជរានៅក្នុងរថយន្ត, កម្លាំងសមត្ថកិច្ចដេញតាមទើបជនសង្ស័យផ្លុងរថយន្តចោលវិញ

Naren May 22, 2024 22/05/2024

(បន្ទាយមានជ័យ)៖ បុរសម្នាក់ខណៈឈប់រថយន្តទាំងនៅបញ្ឆេះ ដើម្បីចូលទិញខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ដើរមក ហើយបានចូលទៅបើកលួចយកទៅបាត់ ដោយទាំងកូនប្រុស និងម្តាយចាស់ជរារបស់ម្ចាស់រថយន្តទៅជាមួយផង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ក្រោយទទួលបានព័ត៌មាននេះភ្លាម, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដេញតាម និងពួនស្ទាក់ នៅទីបំផុតជនសង្ស័យបានទម្លាក់មនុស្សទាំង២នាក់ និងបានផ្លុងរថយន្តចោលវិញ រួចហើយរត់គេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា នៅវេលាម៉ោង ៨៖២៣នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចខាងកើតបេនឡានតូចស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានករណីចោរលួចរថយន្ត០១គ្រឿង ម៉ាកលុច្សស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ ប.ជ 2C-4361 ដែលមានម្ចាស់ឡានឈ្មោះសំ សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ នៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ខណៈជិះរថយន្តរបស់ខ្លួនដើម្បីចុះទៅទិញខោអាវ ដោយមានកូនប្រុសម្នាក់ ឈ្មោះ សំ សិលា អាយុ១៣ឆ្នាំ និងម្តាយឈ្មោះ […]