ព័ត៌មានជាតិ

លោកអនុនាវីត្រី ទៀ សុធីរដ្ឋា កូនប្រុសលោកឧត្តមនាវីឯក ទៀ សុខា ទទួលសញ្ញាបត្របញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ លោកអនុនាវីត្រី ទៀ សុធីរដ្ឋា ជាកូនប្រុសលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក ដែលជាសិក្ខាកាមម្នាក់តំណាងឲ្យកងទ័ពជើងទឹកកម្ពុជានោះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានទទួលសញ្ញាបត្របញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី (New entry officer course) នៅHMAS Creswell, Jervis Bay NSW ប្រទេសអូស្ត្រាលី។ ក្រោយបញ្ចប់ការសិក្សាវគ្គនាទាហានចូលថ្មីនេះ លោកអនុនាវីត្រី ទៀ សុធីរដ្ឋា នឹងបន្តចូលសិក្សាវគ្គនាយទាហានប្រយុទ្ធលម្ហសមុទ្រ និងការអនុវត្តផ្ទាល់លើនាវា (Maritime warfare officer course) នៅថ្ងៃទី២០ ខែឧសភា ខាងមុខ នៅHMAS Waston, Waston Bay, NSW អូស្ត្រាលី។ ក្នុងនាមជាឪពុកម្នាក់, លោកឧត្តមនាវីឯក ទៀ សុខា បានបង្ហាញអារម្មណ៍រីករាយ៉ាងខ្លាំង ចំពោះលទ្ធផលដ៏ល្អរបស់កូនប្រុស។ លោកឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា «អបអរសាទរ […]

ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកំណប់ទ្រព្យមហាសាលរបស់ប្រជាជនកម្ពុជាយូរអង្វែងតទៅ

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកំណប់ទ្រព្យមហាសាលរបស់ប្រជាជនកម្ពុជាយូរអង្វែងតទៅ។ លោកបានថ្លែងដូច្នេះ នៅចំពោះមុខប្រធានក្រុមហ៊ុនមេធាវី ប្រធានក្រុមមេធាវី និងប្រធានការិយាល័យមេធាវី ប្រមាណជិត ២០០ នាក់ ក្នុងកម្មវិធីពិសារអាហារសាមគ្គី រៀបចំឡើងដោយលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅភោជនីយដ្ឋាន The Ming Palace។ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា «ក្នុងនាមយើងជាអ្នកច្បាប់ ត្រូវហ៊ានការពារអ្វីដែលជាផលប្រយោជន៍ជាតិ… ការសម្រេចជីកព្រែកជីកហ្វូណនតេជោនេះ គឺកើតឡើងតាំងពីក្នុងអាណត្តិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ហើយការសម្រេចនេះនៅបន្តអនុវត្តយ៉ាងម៉ឺងមាត់ ដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន… ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកំណប់ទ្រព្យមហាសាលរបស់ប្រជាជនកម្ពុជាយូរអង្វែងតទៅ… ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ សេដ្ឋកិច្ច បរិស្ថាន និងសង្គមពីព្រែកជីកនេះ… ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាន់តែប្រសើរឡើង តាមរយៈចរន្តសេដ្ឋកិច្ចផ្លូវទឹកមួយនេះ បន្ថែមពីលើអ្វីដែលកម្ពុជាបាន […]

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ឆ្លើយតបចំពោះមតិរិះគន់លើសេវាកម្ម នៅតាមព្រលានយន្តហោះកម្ពុជា

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឆ្លើយតបមតិរិះគន់លើសេវាកម្ម របស់ព្រលានយន្ដហោះកម្ពុជា ដោយលោកបានលើកឡើងថា ជាទូទៅអកាសយានដ្ឋានមួយៗ មានសូចនាករសម្រាប់ការវាស់វែង ជាការពិតអ្នកណាក៏ចង់បានអ្វីៗឲ្យល្អប្រសើរ និងលេចមុខលេចមាត់ ប៉ុន្ដែទោះជាចង់ជួប ឬមិនចង់ជួបក៏ជៀសមិនផុត អំពីការរិះគន់ និងកែតម្រូវបន្ថែមប៉ុណ្ណោះ ប្រសិនបើមានចំណុចខ្វះខាត។ ការឆ្លើយតបរបស់លោក ស៊ីន ចាន់សេរីវុត្ថា លើកឡើងបែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «ឥទ្ធិពលនៃវិស័យអាកាសចរណ៍ លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ​របស់បណ្តាញព័ត៌មាន Fresh News។ លោកបានឲ្យដឹងថា «ជាការពិតទោះចង់ជួប ឬមិនចង់ជួបក៏យើងជៀសមិនផុតនោះដែរអំពីការរិះគន់ នេះប្រៀបដូចជាសម្លមួយឆ្នាំ​ដែលមានអ្នកទទួលទានច្រើនអ្នក ដែលទទួលទាននឹងមានរសជាតិខុសៗគ្នា ជាទូទៅអាកាសយានដ្ឋានមួយៗមានសូចនាករ សម្រាប់ការវាស់វែង ជាការពិតអ្នកណាក៏ចង់បានអ្វីៗឲ្យល្អប្រសើរ និងលេចមុខលេចមាត់»។ លោកបានបន្ថែមថា អាកាសយានដ្ឋានអន្ដរជាតិនៅកម្ពុជា យើងធ្លាប់វាស់វែងមុនពេលជំងឺកូវីដ១៩ឃើញថា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ (Top 10) នេះជាការវាយតម្លៃរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្ដរជាតិ (ACI) បានវាយតម្លៃថា អាកាសយានដ្ឋាននៅកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងអាស៊ីប៉ាស៊ីហ្វិច ហើយចំពោះការវាយតម្លៃនេះ គឺអនុវត្តន៍លើគោលនយោបាយបរិស្ថាន, និងកំណើនផ្នែកដឹកជញ្ជូនផ្លូវអាកាស។ លោកបានបន្ដថា ដើម្បីឲ្យវិស័យអាកាសចរដំណើរការកាន់តែល្អប្រសើរ អាកាសយានដ្ឋានអន្ដរជាតិ […]

មន្ត្រីជំនាញ៖ ៣ឆ្នាំទៀត ទើបវិស័យដឹកជញ្ជូន តាមផ្លូវអាកាសរបស់កម្ពុជា អាចនឹងងើបឡើងវិញដូចឆ្នាំ២០១៩

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ឆ្នាំទៅមុខទៀត ពោលនៅក្នុងឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា អាចនឹងងើបឡើងវិញ ១០០ភាគរយ ដូចទៅនឹងឆ្នាំ២០១៩។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃវិស័យអាកាសចរណ៍លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «សម្រាប់ប្រទេសកម្ពុជា ពីមុនធ្លាប់ធ្វើការព្យាករណ៍ និងធ្វើការសន្និដ្ឋានថា ការងើបឡើងវិញ បន្ទាប់ពីកូវីដ ១០០ភាគរយ គឺនៅក្នុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ប៉ុន្ដែបន្ទាប់ពីធ្វើការពិនិត្យឡើងវិញ ដោយសារមានវិបត្ដិផ្សេងៗ កើតឡើងផ្ទួនគ្នាៗ នៅក្នុងពិភពលោក គឺមិនដូចការរំពឹងទុកទេ, តាមការព្យាករណ៍ថ្មី របស់សមាគមដឹកជញ្ជូនអន្ដរជាតិ កំណើនប្រទេសកម្ពុជា នឹងងើបឡើងវិញ ស្មើឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២៧»។ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា សព្វថ្ងៃនេះ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានការងើបឡើងវិញ ចំនួនប្រមាណ៦៣ភាគរយ […]

ជនជាតិចិនបើករថយន្ត LAMBORGHINI បុកអ្នកជិះម៉ូតូម្នាក់បាត់បង់ជីវិត នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ អនុវត្តក្នុងពន្ធនាគារ ៦ខែ

Khmerpress May 10, 2024 10/05/2024

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះបានឱ្យដឹងទៀតថា ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៨១៥ «ភ» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ្វូ ចុងហ័រ (FU ZHONGHUA) ភេទប្រុស អាយុ ៣៨ឆ្នាំ ដាក់ពន្ធនាគារ កំណត់ ០២ (ពីរ) ឆ្នាំ។ ដាក់ពន្ធនាគារ កំណត់ ២ឆ្នាំនេះ ដោយទោសត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ […]

ACU ឃាត់ខ្លួនគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័ន

Khmerpress May 9, 2024 09/05/2024

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។ ជនសង្ស័យ៣នាក់នោះ រួមមាន៖ *ទី១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក *ទី២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់ *ទី៣៖ ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។ តាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌ ដោយខុសច្បាប់តាំងពីឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានសកម្មភាពដូចជា ការរត់ការចូលក្របខណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម […]

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មានចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងវិជ្ជាជីវៈធ្ងន់ធ្ងរ

Khmerpress May 9, 2024 09/05/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អង្គភាពសារព័ត៌មានដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះ ទី១៖ គេហទំព័រ www.khmerpostnews.com និងទី២៖ គេហទំព័រ www.kruth01.com។ សូមរំលឹកថា អង្គភាពសារព័ត៌មានទាំងពីរខាងលើនេះ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងកំហែងយកប្រាក់នៅទីតាំងល្បែងជល់មាន់មួយកន្លែង នៅស្រុកល្វាឯម ខេត្តកណ្ដាល។ ខណៈទីតាំងនេះ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភទាំងអស់លើការព្យាបាលជំងឺ ការហូបចុក និងស្នាក់នៅដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ

Khmerpress May 9, 2024 09/05/2024

(ភ្នំពេញ)៖ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ វីរៈសិល្បៈករចាបុីដងវែងដ៏ល្បីល្បាញ ខណៈដែលលោកកំពុងសម្រាកព្យាបាលនៅផ្នែកបេះដូង នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេបានរ៉ាប់រងរាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុករបស់លោកព្រឹទ្ធាចារ្យ។ សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាអ្នកសិល្បៈចំណាស់ជាងគេនៅកម្ពុជាផ្នែកចាប៉ីដងវែង ដ៏មានវោហាស័ព្ទ និងល្បាញល្បី។​ ព្រោះតែការមានស្នាដៃច្រើនលើសិល្បៈចាប៉ីដងវែង លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវរដ្ឋាភិបាលជប៉ុន ផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា» ឆ្នាំ២០១៧។ ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វឹគឹអុកាប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជាផងដែរ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ […]

រដ្ឋមន្ដ្រី នេត្រ ភក្ដ្រា៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ចំនួន១៧៣១រូប មានភាពស្អាតស្អំ គ្មានសារធាតុខុសច្បាប់ក្នុងខ្លួនទាំងអស់

Khmerpress May 9, 2024 09/05/2024

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មានសរុប ១៧៣១រូប ដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុញៀននៅទីស្តីការក្រសួងព័ត៌មានកាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ ទទួលលទ្ធផលអវិជ្ជមានទាំងអស់ ពោលគឺគ្មានមន្ត្រីនៃក្រសួងព័ត៌មានណាម្នាក់ ត្រូវបានរកឃើញថាមានសារធាតុញៀន និងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទេ»។ នេះជាការថ្លែងឲ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន ដោយមានការសហការជាមួយមន្ត្រីជំនាញ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន បញ្ចប់ការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីនៃក្រសួងព័ត៌មានកាលពីល្ងាចថ្ងៃទី៨ ខែឧសភាក្នុងក្របខណ្ឌនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការរីករាយជាមួយលទ្ធផលដ៏ល្អនេះ និងសូមថ្លែងអំណរគុណដល់មន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ដែលបានចូលរួមសហការនិងអនុវត្តកាតព្វកិច្ចនេះប្រកបដោយការទទួលខុសត្រូវ។ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានបញ្ជូនមន្ត្រីជំនាញមកចូលរួមធ្វើតេស្តរកសាធាតុញៀន ក៏ដូចជាដើម្បីពង្រឹងបន្ថែមលើសមត្ថភាពមន្ត្រីបង្គោល ទទួលបន្ទុកលើការប្រឆាំងគ្រឿងញៀនរបស់ក្រសួងព័ត៌មាន ដើម្បីបន្តអនុវត្តវិធានការនានាក្នុងការទប់ស្កាត់ បង្ការ និងប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។ លោក នេត្រ […]

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ

Khmerpress May 9, 2024 09/05/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំព្រះវិហារ។ កិច្ចប្រជុំនាឱកាសនេះក៏មានវត្តមានអញ្ជើញចូលរួមពីលោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយតំណាងស្ថានីយទូរស្សននានានៅកម្ពុជា។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គឺធ្វើឡើងដើម្បីស្នើសុំអោយមានការចូលរួមពីគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់រួមជាកំលាំងគ្នាតែមួយទាំងរដ្ឋ និងឯកជន ពិនិត្យលទ្ធភាពនៃការថតផ្សាយផ្ទាល់ពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ពិធីបុណ្យព្រះសព ដែលធ្វើឡើងដ៏ធំនាពេលខាងមុខនេះ គឺត្រូវមានកិច្ចសហការពីគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ ដើម្បីចែកទីតាំងគ្នាថតនៅពេលដង្ហែតាមបណ្តោយផ្លូវនានាដែលគណៈកម្មាធិការបុណ្យបានរៀបចំ និងថតពីធីថ្វាយព្រះភ្លើងព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស […]