ក្រសួងសាធារណការ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួន ទទួលបានគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនមានការដេញថ្លៃ
Khmerpress
May 8, 2024
08/05/2024
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួនទទួលបានគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៦៧ (សៀមរាប- អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងដូចនេះថា កន្លងទៅថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចបានប្រើប្រាស់ឯកសារ និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៦៧ (សៀមរាប- អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈ។ ជាការពិតកំណាត់ផ្លូវជាតិលេខ៦៧ ប្រវែង ១៣១,៤៦៤ គីឡូម៉ែត្រ គឺជាបេក្ខភាពគម្រោងដែលក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការស្តារ និងពង្រឹងគុណភាពឡើងវិញ ក្រោមកម្ចីឥណទាន សម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ (NEDA) លេខ CFA004-2022 កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងឥណទាននេះ មានទំហំទឹកប្រាក់ ៩៨៣លានបាត (ស្មើនឹងប្រមាណ ២៩លានដុល្លារអាមេរិក) […]