ព័ត៌មានជាតិ

៤ខែដើមឆ្នាំនេះ កម្ពុជាទទួលបានចំណូលជិត៩០០លានដុល្លារពីការនាំចេញអង្ករ និងស្រូវ

Khmerpress May 8, 2024 08/05/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩០០លានដុល្លារពីការនាំចេញអង្ករ ប្រមាណជាង២៤ម៉ឺនតោន និងស្រូវជាង២លានតោន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ពីខែមករា ដល់ខែមេសា កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៨ ៤៩១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាងជាង១៧០លានដុល្លារ។ ការនាំចេញអង្ករជាង២៤ម៉ឺនតោន ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១០៥,៧៩៩ តោន គិតជាទឹកប្រាក់ចំនួន ៨១.៦២ ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៦៧,៤៥៧ តោន គិតជាទឹកប្រាក់ ៤២.២៨ លាន ដុល្លារសហរដ្ឋ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៧ប្រទេសបានបរិមាណចំនួន ៥៣,៧៦៦ តោន គិតជាទឹកប្រាក់ ២៧.៧៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៤ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២១,៤៦៩ […]

ក្រសួងអប់រំ៖ គ្រឹះស្ថានសិក្សារបស់រដ្ឋ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងនោះឡើយ

Khmerpress May 7, 2024 07/05/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធនឹងការត្អូញត្អែររបស់មាតា-បិតា អ្នកអាណាព្យាបាល សិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ)។ សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ក្រសួងអប់រំ បានទទួលព័ត៌មានអំពីការត្អូញត្អែរ របស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែម ក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការបង្រៀនគួររួច ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាត វិសមភាពយ៉ាងច្រើន សម្រាប់កុមារក្រីក្រ ជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។ កន្លងមក ក្រសួងបានចេញសេចក្ដីណែនាំ ផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ នៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការ អនុវត្តកម្មវិធីក្រៅម៉ោងសិក្សា នៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើនម៉ោងសិក្សាយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃ និងសេចក្ដីណែនាំស្តីពី ការពង្រឹងយន្តការរង្វាយតម្លៃ លទ្ធផលសិក្សារបស់សិស្ស […]

ឆេះស្ថានីយប្រេងឥន្ធនៈនៅស្រុកគូលែន ខេត្តព្រះវិហារ គិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ

Khmerpress May 7, 2024 07/05/2024

(ព្រះវិហារ)៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង​១៤៖០០​នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា៖ «ករណីអគ្គិភ័យដែលបានកើតឡើងបណ្តាលឱ្យឆេះស្ថានីយប្រេងឥន្ធនៈ និងសម្ភារមួយចំនួនធំនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី»។ លោកថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យខូចខាតសម្ភារ គិតជាថវិកាប្រមាណ២០ម៉ឺនដុល្លារ។ ដោយឡែក ម្ចាស់ស្ថានីយប្រេងឈ្មោះ ឡាយ ឡុង ស៊ីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុ​ខាងលើ (រងរបួសស្រាល) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមណ្ឌលសុខភាពស្រយង់កោះកេរ។ អធិការនគរបាលស្រុក បានបន្តថា ស្ថានីយប្រេងឥន្ធនៈនេះមានទំហំ ៣១ម៉ែត្រ គុណ ៣៣ម៉ែត្រ ក្រៅពីលក់ប្រេងឥន្ថនៈ ក៏មានលក់ហ្គាស ភេសជ្ជៈអីវ៉ាន់ចាប់ហួយមួយចំនួនធំផងដែរ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះពន្លត់អគ្គិភ័យឆេះ ស្ថានីយប្រេងឥន្ធនៈនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់៖ *រថយន្ត​ពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ ចំនួន០១​គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ទឹកអស់២រថយន្ត *រថយន្ត​ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកគូលែន​ ចំនួន០១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ និង លើសកលលោក

Khmerpress May 7, 2024 07/05/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់ និង លើសកលលោក ។ មុនវិបត្តិនៃជំងឺកូវីដ-១៩, កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំដែលការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ ២០២៣, ហើយត្រូវបានព្យាករថា នឹងបន្តសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែងខាងមុខ។ នេះជាការថ្លែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ” នាព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា មួយចំណែកធំនៃកំណើនខ្ពស់របស់កម្ពុជា ទ្រទ្រង់ដោយពាណិជ្ជកម្ម […]

រដ្ឋមន្ដ្រី នេត្រ ភក្រ្តា ដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃក្រសួងព័ត៌មាន ធ្វើតេស្តរកសារធាតុខុសច្បាប់

Khmerpress May 7, 2024 07/05/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌ នៃមន្ត្រីរាជការក្រសួងព័ត៌មានដែលមានថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន១៨៤០នាក់ នៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការធ្វើតេស្តរកសារធាតុញៀននេះជាយុទ្ធនាការដើម្បីសម្រេចឲ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ លោកបានបន្ដថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។​ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នារាប់ទាំងរូបខ្ញុំផងដែរ»។ ដូច្នេះដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ផងដែរនោះ បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។ លោករដ្ឋមន្ដ្រី បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា និងសូមគោរពថ្លែងអំណរគុណដល់លោកសន្តិបណ្ឌិត […]

ក្រសួងវប្បធម៌៖ ប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធ ត្រៀមយកទៅជួសជុល នៅប្រទេសបារាំង

Khmerpress May 7, 2024 07/05/2024

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិកម្ពុជា បានរៀបចំពិធីនិមន្តព្រះសង្ឃ ប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ ដើម្បីបញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង។ ពីធិនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Fabrice ETIENNE, អនុប្រធានបេសកកម្ម របស់ស្ថាទូតបារាំងប្រចាំនៅកម្ពុជា លោក Jamel OUBECHOU តំណាងលោកស្រី Yannick LINTZ នាយកសារមន្ទីជាតិសិល្បៈអាស៊ីហ្គីមេ និងលោកស្រី Elke SELTER ប្រធានកម្មវិធីនៃស្ថាប័ន ALIPH ព្រមទាំង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។ ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ គឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជា ដែលបានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលា ដោយសារវិបត្តិកូវីដ១៩។ គម្រោងនេះ នឹងធ្វើការជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើប្រតិមាព្រះនារាយណ៍ផ្ទុំ នៅវិទ្យាស្ថាន Centre de recherche et de restoration des […]

កម្ពុជា និងឥណ្ឌូនេស៉ី ចុះអនុស្សរណៈយោគយល់គ្នា លើការស៊ើបអង្កេតគ្រោះថ្នាក់ និងឧប្បត្តិហេតុអាកាសយាន

Khmerpress May 7, 2024 07/05/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ និងឧប្បត្តិហេតុអាកាសយាន ជាមួយបណ្ឌិត សឺចានតូ ចាចូណូ ប្រធានគណៈកម្មាធិការ ជាតិសុវត្ថិភាពដឹកជញ្ជូន ប្រទេសឥណ្ឌូនេស៉ី និងបើកវគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់អាកាសយាន។ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា​ ក្នុងពិធីនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានរំលឹកពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដោយបានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ១៩៥៧។ ចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើង ឥណ្ឌូនេស៊ី គឺជាអ្នកគាំទ្រដ៏រឹងមាំនៃសន្តិភាព និងស្ថិរភាពនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ និងឧប្បត្តិហេតុអាកាសយាន រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងគណៈកម្មាធិការ ជាតិសុវត្ថិភាពដឹកជញ្ជូន នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពអាកាសចរណ៍ និងធានាការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព ចំពោះគ្រោះថ្នាក់ និងឧប្បត្តិហេតុអាកាសយាន។ លោករដ្ឋមន្ត្រីបានថ្លែងថា […]

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិចចារាយ សិក្សាស្វែងយល់អំពីតួនាទីរបស់ខ្លួន រយៈពេល១ថ្ងៃ

Khmerpress May 7, 2024 07/05/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យក្មេងស្រីជនជាតិដើមភាគតិចចារាយ ឈ្មោះ បុប្ផា ជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត ឱ្យបានសិក្សាស្វែងយល់អំពីការងាររបស់លោក ក្នុងរយៈពេល១ថ្ងៃ។ ជាមួយគ្នានេះ ការផ្តល់ឱកាស និងការបង្កភាពងាយស្រួល ដល់យុវជនកម្ពុជា ឱ្យស្វែងយល់អំពីតួនាទីការងារ គឺជាផ្នែកមួយនៃការបណ្តុះគំនិត ស្មារតីក្នុងភាពជាអ្នកដឹកនាំនាពេលអនាគត ជាពិសេសកុមារី ក្មេងស្រី ដែលងាយរងគ្រោះមកពីតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីជួយបណ្តុះស្មារតី និងភាពអង់អាចរបស់ពួកគេ។ នេះជាលើកដំបូងហើយ ដែលក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យមានការសិក្សាស្វែងយល់ និងចង់ឱ្យមានការរួមចំណែកជាគំនិត ជាយោបល់ និងជាយុទ្ធសាស្រ្តនានាពីក្មេងស្រីជនជាតិដើមភាគតិចចារាយ ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងវិស័យបរិស្ថានកម្ពុជា និងសិក្សាបន្ថែមអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែឧសភា នៅតាមបណ្ដាខេត្ត នឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Khmerpress May 7, 2024 07/05/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។​ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង និងកណ្តាល អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន […]

កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅ៤ខែដំបូងឆ្នាំនេះ

Khmerpress May 6, 2024 06/05/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤២១ ៣៧៩នាក់ កើន៤០.៩៣% និងទទួលបានចំណូល ១៩ ៩១៧ ៥៣៣ដុល្លារអាមេរិក កើនឡើង៤១.៩៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨៤២ ៧៥៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕ […]