ព័ត៌មានជាតិ

ក្រុមការងារ ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ចំនួនជាង ១០០បំណែក នៅប្រាសាទតាព្រហ្ម

Khmerpress April 30, 2024 30/04/2024

ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។ បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។ លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។ រហូតមកដល់ពេលនេះ […]

ក្រសួងអប់រំ ត្រៀមរៀបចំដាក់ចេញសេចក្តីណែនាំ ហាមឃាត់ការលក់ដូរបារីអេឡិចត្រូនិក នៅជុំវិញបវិវេណសាលារៀន

Khmerpress April 30, 2024 30/04/2024

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ក្រៅពីការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកនៅក្នុងបរិវេណសាលារៀន ក្រសួងអប់រំនឹងដាក់ចេញជាសេចក្តីណែនាំមួយទៀត ហាត់ឃាត់ការលក់ដូរបារីអេឡិចត្រូវនិកនេះនៅជុំវិញបវិវេណសាលាបន្ថែមទៀត ដើម្បីឱ្យនាយកសាលា អាចស្នើសុំការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការហាមឃាត់។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកចំណោមយុវជន ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងមកពីគ្រប់រាជធានីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះបានពិភាក្សាលើបញ្ហា ២ធំៗរួមមាន៖ ស្ថានភាពការប្រើប្រាស់បារីអេឡិចត្រូនិក និងចែកចាយអេឡិចត្រូនិកក្នុងចំណោមយុវជន, ពិភាក្សាស្វែងរកយន្តការ/វិធានការបន្ថែមដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិក។ ពាក់ព័ន្ធនឹងការប្រេីប្រាស់បារីអេឡិក(Vape)នេះ លោកឧបនាយករដ្ឋមន្ត្រី​ ហង់ជួន​ ណារ៉ុន បានថ្លែងដូចនេះថា «ក្រសួងនាពេលច្ចុប្បន្ននេះនឹងចាត់វិធានការអប់រំ ផ្សព្វផ្សាយ ហើយនឹងវិធានការរដ្ឋបាល ដោយប្រើប្រាស់កម្មវិធីមិត្តអប់រំមិត្ត ហើយនឹងដាក់ចេញជាសេចក្តីណែនាំមួយទៀតហាមឃាត់ការលក់ដូរបារីអេឡិចត្រូវនិចនេះជុំវិញបវិវេណសាលា ដើម្បីឱ្យនាយកសាលាអាចស្នើសុំការសហការជាមួយខាងអាជ្ញាធរមូលដ្ឋាន ដើម្បីហាមឃាត់ ក៏ដូចជាការដាក់ចេញជាវិធានការរដ្ឋបាល និងទោសទណ្ឌរដ្ឋបាលក្នុងសាលារៀន»។ លោកឧបនាយករដ្ឋមន្ត្រី​ ហង់ជួន​ ណារ៉ុន បានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព គឺទាមទានូវអនុក្រឹត្យមួយដែលឈរលើមូលដ្ឋានសិក្សាតាមផ្លូវច្បាប់ច្បាស់លាស់ ហើយនឹងការស្រាវជ្រាវអង្គេតមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងអ្នកប្រើប្រាស់ […]

ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ យាងសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ

Naren April 30, 2024 30/04/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហា​សិន​​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា រួម​ជា​មួយកូនប្រុសទាំង៣រូប រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។ ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច​តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ​វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ​ក្រ​យានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែ​មួយ​។ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះរាជបុត្រ បានយាងមកដល់​ប្រទេស​​កម្ពុជានៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គ​បញ្ចប់ព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ព្រះរាជដំណើរពីប្រទេសថៃ មកកាន់​ប្រទេស​កម្ពុជា ព្រះចៅស៊ុលតង់ […]

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ប្រកាសជួយស្ត្រីម្នាក់ ដែលត្រូវអ្នកលក់ខោអាវ២នាក់ប្តីប្រពន្ធ ប្រើពាក្យសម្ដីមិនសមរម្យជាសាធារណៈ ដោយប្តឹង ៣បទល្មើស

Khmerpress April 30, 2024 30/04/2024

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានប្រកាសជួយស្ត្រីម្នាក់ ដែលត្រូវអ្នកលក់ខោអាវតាមអនឡាញ២នាក់ប្តីប្រពន្ធ ជេរប្រមាថធ្ងន់ៗជាសាធារណៈ ដោយប្រើពាក្យគំរោះគំរើយ ដែលមិនអាចទទួលយកបាន។ (លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី) លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រាប់ Fresh News ថា ករណីអ្នកលក់ខោអាវនៅខេត្តសៀមរាប ប្រមាថស្ត្រីម្នាក់ជាអ្នកទិញ នៅខេត្តប៉ៃលិន លោកស្រីបានទាក់ទង ស្នងការរងខេត្តសៀមរាប និងមេធាវីផង ដើម្បីប្តឹងជនបង្ក ៣បទល្មើស រួមមាន៖ ទី១៖ បទបរិហារកេរ្តិ៍ជាសាធារណៈ ទី២៖ បទជេរប្រមាថជាសាធារណៈ ទី៣៖ បទញុះញង់ឲ្យមានការរើសអើង។ លោកស្រី បញ្ជាក់ថា «យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឲ្យមនុស្ស ២នាក់បំផ្លាញសីលធម៌សង្គមអីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ»។ សូមជម្រាបថា ស្ត្រីលក់លើកឡើងចំពោះអតិថិជនថា «សង្វេគហ្អែងណាស់ហង អត់មានលុយ ១រៀលផង កម្មង់អីវ៉ាន់គេ» ខណៈបុរសជាប្តី ក៏លើកឡើងថា «ភ្ញៀវដូចចែឯងរាងប្រកាច់ៗ កន្ត្រាក់ៗអីចឹង […]

អាកាសធាតុ​ក្តៅ និងការអូសបន្លាយរដូវប្រាំង ជំរុញឱ្យខេត្តកែបផលិតអំបិលកើនឡើងយ៉ាងខ្លាំង រហូតដល់ជិត ៤ម៉ឺនតោន ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ

Khmerpress April 30, 2024 30/04/2024

(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ ដោយសារអាកាសធាតុ​ក្តៅ និងការអូសបន្លាយនៃរដូវប្រាំង បានធ្វើឱ្យការផលិតអំបិលនៅខេត្តកែប សម្រេចបានប្រមាណជិត ៤ម៉ឺនតោនកើនឡើងក្នុងកម្រិតខ្ពស់ ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់គ្រប់ តាមតម្រូវការនៅទូទាំងប្រទេស។ លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៤នេះ ខេត្តកែបផលិតអំបិលបានចំនួន ៣៧​ ២៩៨តោន បើធៀបនឹងឆ្នាំមុន មួយឆ្នាំពេញផលិតអំបិលបានត្រឹមតែចំនួន ២​ ៥១៥ តោនប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាមិញ តម្លៃអំបិលនៅឆ្នាំនេះ បែរជាធ្លាក់ចុះ។ បច្ចុប្បន្ននេះតម្លៃអំបិលលក់ក្នុង១បាវ (ចំណុះ៥០គីឡូក្រាម) មានតម្លៃចាប់ពី ៦,០០០រៀល ទៅ១០,០០០រៀល តាមប្រភេទអំបិល​ ពោល គឺម្លៃអំបិលឆ្នាំនេះ មានការថយចុះជាងឆ្នាំមុនៗ។ ​លោកបានឱ្យដឹងថា ជាទូទៅការផលិតអំបិលនៅខេត្តកែប គឺផ្គត់ផ្គង់ក្នុងខេត្ត និងតាមបណ្តាខេត្តផ្សេងៗ ក្នុងប្រទេស។ បើតាមលោក ភោគ សុខេន​ បច្ចុប្បន្នខេត្តកែប មានផ្ទៃដីស្រែអំបិលសរុបចំនួន ៤៩៧.៨៧ […]

ព្រះមហាក្សត្រប្រុយណេ យាងមកដល់កម្ពុជាយប់នេះ ដើម្បីសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន

Naren April 29, 2024 29/04/2024

(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកដល់កម្ពុជានៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤​នេះហើយ។ ការយាងមកកាន់កម្ពុជានាពេលនេះ ដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី​៣០ ខែមេសា ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូន​ធម៌។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា ព្រះរាជដំណើររបស់​ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែ​ជា​ការសោយ​ក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់​អាន​ដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោក ថាក់ ស៉ីន ជាប្អូនទី២ សម្តេចតេជោ ជាប្អូនពៅ)។ បើតាមសម្តេចតេជោ ក្នុងព្រះរាជដំណើរនេះ ខាងព្រះចៅស៊ុលតង់ មានព្រះអង្គម្ចាស់ ម៉ាទីន ដែលជាព្រះរាជ្យបុត្រ ហើយសម្តេចតេជោ មានកូនប្រុសទាំងបី រួមមាន សម្តេច​ធិប​តី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី។ សម្តេចតេជោ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់បណ្ណសរសើរ និងថវិកា២០០លានរៀល ជូនខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរពេលបុណ្យចូលឆ្នាំ

Naren April 29, 2024 29/04/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំប្រចាំឆ្នាំរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្តល់បណ្ណ​សរសើរ និងថវិកា២០០រៀល ជារង្វាន់ដល់ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយជាខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីបានល្អ​ប្រសើរនៅទូទាំងរាជធានី-ខេត្ត បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសឧបត្ថម្ភថវិកា ២០០លានរៀល និងភេសជ្ជៈប្រមាណ ១ពាន់កេសក្នុងមួយខេត្ត ដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ខេត្តចំនួន៦នេះ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី។ ការផ្តល់រង្វាន់នេះ គឺតបតាមការសន្យារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងក្នុងពេលសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាង ៥.៦ម៉ឺននាក់ បានធ្វើតេស្តរកសារធាតុខុសច្បាប់ ក្នុងនោះអ្នកវិជ្ជមាន៧៦នាក់ ត្រូវបណ្តេញចេញពីក្របខណ្ឌ

Khmerpress April 29, 2024 29/04/2024

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបទបញ្ជា ០១បប យ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមបណ្តាក្រសួងស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិ បានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ មានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធចំនួន ៥៦ ៤៤៥នាក់ហើយបានធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រ ដោយក្នុងនោះមានចំនួន ៧៦នាក់រកឃើញវិជ្ជមាន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ នេះបើតាមព័ត៌មាន ដែលបានផ្សព្វផ្សាយលើ Telegram ផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាពដូចខាងក្រោម៖ *ទី១៖ កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម *ទី២៖ សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត *ទី៣៖ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង *ទី៤៖ ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល […]

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ចាត់ក្រុមការងារចុះកាត់ដើមឈើដែលរលំលើផ្លូវចេញភ្លាមៗ ក្រោយខ្យល់កន្ត្រាក់បោកបក់ ដើម្បីសម្រួលចរាចរណ៍ជូនពលរដ្ឋ

Khmerpress April 29, 2024 29/04/2024

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានចាត់ក្រុមការងារ ចុះកាត់ដើមឈើដែលត្រូវខ្យល់កន្ត្រាក់បោកបក់បណ្តាលឱ្យ ដួលរលំមកលើផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ លោក សំ លាងទ្រី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រលប់ថ្ងៃទី២៨ ខែមេសាថា «ថ្ងៃនេះនៅខេត្តព្រះវិហារ មានធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលខូចខាត ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនតូច»។ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានដើមឈើដួលរលំចំនួន៣ដើម លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគ.ម១២៤+៥០០ ដល់គ.ម១២៦+០០០ ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះវិហារ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ លោកបានចាត់ឲ្យក្រុមការងារចុះទៅអារកាត់ភ្លាមៗតែម្តង។ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា បើកបរដោយប្រុងប្រយ័ត្ន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣

Khmerpress April 29, 2024 29/04/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជសាររំលែកទុក្ខ និងជូនពរឱ្យឆាប់ជាសះស្បើយ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំមានសេចក្តីរន្ធត់ឥតឧបមា ដោយបានទទួលដំណឹងអំពីបងប្អូន កូនចៅជាយោធិន ដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានយោធិនពលី និងរបួសជា ច្រើននាក់។ ខ្ញុំមានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិនដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅយោធិន ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់សូមឱ្យបានឆាប់ជាសះស្បើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews