កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ និងរថភ្លើងធុនស្រាលភ្ជាប់ភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ
Naren
March 18, 2024
18/03/2024
(ភ្នំពេញ)៖ ក្រុមហ៊ុនជំនាញផ្លូវដែករបស់ចិនចំនួនពីរទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាលើគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ។ បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាលើគម្រោងដ៏មានសារៈសំខាន់ខាងលើនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនឆាយណាមេត្រូ និងហ្គ័ងចូវមេត្រូ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីជួបជាមួយស្ថាប័នពាក់ព័ន្ធឈានទៅសិក្សាគម្រោង។ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ បានចូលរួមកិច្ចប្រជុំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ផងដែរ។ ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនចិនទាំងពីរប្រកបដោយក្តីសោមនស្សរីករាយបំផុត។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា ការរៀបចំប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ គឺជាកិច្ចការដ៏សំខាន់ ហើយត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ […]