ព័ត៌មានជាតិ

ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកកាសែតជិត៣០ស្ថាប័នចូលរួម «បេសកកម្មព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»

Khmerpress March 15, 2024 15/03/2024

(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន​បានដឹកនាំ​អ្នកសារព័ត៌មាន៤២នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិជិត៣០ស្ថាប័ន ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ទ្រង់ទ្រាយធំ​ពី​សក្ដានុពល​ទេសចរណ៍ខេត្តសៀមរាប»។ បេសកម្មនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ បេសកកម្មនេះ នឹងចុះតាមមូលដ្ឋានគោលដៅទេចរណ៍, សិប្បកម្ម និងចំណី​អាហារ​របស់​ប្រជាពលរដ្ឋដែលផលិត និងកែច្នៃដោយផ្ទាល់ដៃរបស់ប្រជាពលរដ្ឋ។ តាមគម្រោងទីតាំងប្រហែល២០នៅក្នុងទឹកដីខេត្តសៀមរាប រួមមាន​ទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត នំបញ្ចុក នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក នឹង​ត្រូវបានសម្រឹតសម្រាំងយកមកផ្សព្វផ្សាយ តាមបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ ដែលត្រូវបានអញ្ជើញចូលរួមនៅក្នុង «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពី​សក្ដានុពលទេសចរណ៍​ខេត្តសៀមរាប» នេះ។ សូមបញ្ជាក់ថា បេសកកម្មផ្សព្វផ្សាយទេសចរណ៍ទ្រង់ទ្រាញធំនេះ មានការ​ចូល​រួម​​សហការណ៍​ឧបតម្ភពីសំណាក់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បណ្ដាញព័ត៌មាន Fresh News សណ្ឋាគារ និង​ដៃគូជាច្រើនទៀត ដើម្បី​ជួយ​សម្រួលដល់ដំណើរការនៃការចុះដល់ទីកន្លែង​ទេសចរណ៍ផ្ទាល់ និងផ្សព្វផ្សាយ​ទៅកាន់ពិភពលោក អំពីសក្តានុពលទេចរណ៍នៃ​ខេត្តសៀមរាប៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៦ខែមកនេះ រោងចក្រសហគ្រាសបានបើកថ្មី ៣,៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មី ៧៧,២០៩នាក់

Khmerpress March 15, 2024 15/03/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៦ខែមកនេះ ពោលគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្រសហគ្រាស ដែលបានបើកថ្មីចំនួន ៣,៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ចំនួន ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មីជូនប្រជាពលរដ្ឋចំនួន ៧៧,២០៩នាក់។ ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយ៉ាងដូច្នេះថា៖ «បើយើងមើលពាក់ព័ន្ធទៅនឹងសហគ្រាសទាំងចុះនៅក្នុង CDC ទាំងមិនបានចុះនៅ CDC ប្រភពពីក្រសួងការងារ ក្នុងរយៈពេល៦ខែនេះ ពីថ្ងៃទី៣១ ខែ៨ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែ២ ឆ្នាំ២០២៤ រាងចក្រសហគ្រាសសរុប […]

កីឡាអុកចត្រង្គ រកឃើញកីឡាករជម្រើសជាតិប្រចាំឆ្នាំត្រៀមការប្រកួតអន្ដរជាតិនានា

Naren March 15, 2024 15/03/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ ឆ្នាំ២០២៤ កាលពីម្សិលមិញបានបញ្ចប់ដោយជោគជ័យ ដោយរកបានកីឡាករឆ្នើមចំនួន ៦រូបទៅតាមគោលការណ៍សហព័ន្ធ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ ។ ការប្រកួតនេះ បានធ្វើឡើង ១ថ្ងៃពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយមានកីឡាករឆ្នើមៗ ពិសេសម្ចាស់មេដាយស៊ីហ្គេម ឆ្នាំ២០២៣ ចំនួន ១០រូប និងកីឡាករជើងខ្លាំងប្រចាំក្លិបសមាជិកចំនួន ២រូប ដើម្បីប្រកួតដណ្ដើមកៅអីជម្រើសជាតិ ឆ្នាំ២០២៤។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ កីឡាករ ៦រូប ដែលត្រូវជាប់ឈ្មោះប្រមូលផ្ដុំជាក្រុមកីឡាអុកចត្រង្គជម្រើសជាតិកម្ពុជា ឆ្នាំ២០២៤ គឺមានលេខ១ បានទៅកីឡាករ សុខ លីមហេង ម្ចាស់មេដាយមាសស៊ីហ្គេម, លេខ២ កីឡាករ ហេង សៅឌី អតីតស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧, ហើយលេខ៣ បានទៅកីឡាករ ឆយ វីរ៉ា, លេខ៤ កីឡាករ សំ កក្កដា, លេខ៥ […]

ក្រសួងទេសចរណ៍ បង្ហាញផែនទីទស្សនាពិធីបុណ្យទន្លេ នៅខេត្តសៀមរាប

Khmerpress March 15, 2024 15/03/2024

(ខេត្តសៀមរាប)៖ ពិធីបុណ្យទន្លេដែលក្រសួងទេសចរណ៍ សហការជាមួយសាលាខេត្តសៀមរាប ស.ស.យ.ក អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើង ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប ឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខមួយ។ ពិធីបុណ្យទន្លេលើកទី៨នេះត្រូវបានគេមើលឃើញថាជាការប្រារព្ធឡើងយ៉ាងអធិកអធម ដែលមានគោលបំណងបង្ហាញពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃទន្លេរបស់កម្ពុជា ក្រោមម្លប់នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រៅពីការបង្ហាញពីភាពស្រស់បំព្រងនៃផ្លូវទឹកដ៏រស់រវើករបស់កម្ពុជា ពិធីបុណ្យទន្លេលើកទី៨ នឹងក្លាយជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ ដោយបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិដ៏សំខាន់ទាំងនេះ។ ខាងក្រោមនេះជាផែនទីទស្សនាពិធីបុណ្យទន្លេ នៅខេត្តសៀមរាប៖ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកនាំពាក្យក្រសួងអធិការកិច្ច ច្រានចោលការចោទប្រកាន់របស់ជនអនាមិក ដែលនិយាយមិនពិតថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ០០០ដុល្លារពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ

Khmerpress March 15, 2024 15/03/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយច្រានចោលការចោទប្រកាន់របស់ជនអនាមិក ដែលនិយាយមិនពិតថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ០០០ដុល្លារពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី(ABC) មានជនអនាមិក បានទូរសព្ទចូលកម្មវិធីផ្សាយផ្ទាល់ ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រីក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥ ០០០$ (ប្រាំពាន់) ដុល្លារពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ខាងលើ និងចាត់ទុកថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតមូលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គមញុះញង់ និងបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ៕ ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងអធិការកិច្ច៖ ផ្តល់សិទ្ធិដោយ៖ freshnews

ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ សរុបចំនួន៤១នាក់ ត្រូវបានបញ្ចប់មុខតំណែង

Khmerpress March 14, 2024 14/03/2024

(ភ្នំពេញ)៖ ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ សរុបចំនួន៤១នាក់ ត្រូវបានបញ្ចប់មុខតំណែង។ នេះបើយោងតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ ចំនួន២ផ្សេងគ្នា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ, ទីប្រឹក្សាដែលត្រូវបានបញ្ចប់មុខតំណែង ដែលមានឋានៈស្មើចាប់ពីអគ្គនាយក ដល់រដ្ឋលេខាធិការ ចំនួន១៦នាក់។ ដោយឡែក អនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិញ ទីប្រឹក្សា និងជំនួយការ ដែលត្រូវបញ្ចប់មុខតំណែងមានឋានៈស្មើចាប់ពីប្រធាននាយកដ្ឋាន ដល់អគ្គនាយករង ចំនួន២៥នាក់។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ និងអនុក្រឹត្យស្ដីពីការបញ្ចប់មុខតំណែង៖ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រមុខរដ្ឋស្ដីទី បញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកស្រី ឡេង ចាន់ណា

Khmerpress March 14, 2024 14/03/2024

(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងា «ឧកញ៉ា» ពីឧកញ៉ា ឡេង ចាន់ណា ដែលត្រូវបានសមត្ថកិច្ចចាប់ ហើយតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារពីប្រជាពលរដ្ឋនៅខេត្តសៀមរាប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា»។ សូមជម្រាបថា ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ​បានសម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជួយសម្រាលទុក្ខលំបាកដល់លោកយាយ ណាង តារាកំប្លែងជើងចាស់ដែលកំពុងមានជំងឺប្រចាំកាយ និងជួបការខ្វះខាត

Khmerpress March 14, 2024 14/03/2024

(ភ្នំពេញ)៖ តារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង ដែលមហាជនធ្លាប់ស្គាល់ និងផ្ទុះសំណើចតាមរយៈការសម្តែងសិល្បៈនាពេលអតីតកាលមានក្តីរំភើបរីករាយ ក្តុកក្តួលរំជួលចិត្តឥតឧបមារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាស្បៀង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។ ក្នុងឱកាសចុះសួរសុខទុក្ខ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះ លោកយាយ ណយ សំណាង ដែលកំពុងមានជំងឺប្រចាំកាយសម្រាកនៅគេហដ្ឋាន និងសូមជូនពរមានសុខភាពល្អរឹងមាំ អាយុយឺនយូរជាម្លប់ដល់កូនចៅ។ លោកយាយ ណយ សំណាង បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន […]

នាយនគរបាល២រូប ពាក់ផ្កាយ៣ និងផ្កាយ២ ត្រូវបានបន្ថយស័ក្តិមកត្រឹមពលបាលត្រី

Khmerpress March 14, 2024 14/03/2024

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យមកត្រឹមពលបាលត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ យោងតាមព្រះរាជក្រឹត្យបានឱ្យដឹងថា មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង២រូបនេះរួមមាន៖ *ទី១៖ លោកឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ ០១០២៦ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី *ទី២៖ លោកឧត្តមសេនីយ៍ទោ សុខ បូរ អត្តលេខ ៣៤៩០៨ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទី៖ ផ្តល់សិទ្ធិដោយ៖ freshnews