ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចាត់ឱ្យមន្ត្រីមន្ទីរកសិកម្ម ចុះសម្របសម្រួលការទិញស្រូវខុសតម្លៃគ្នាជាបន្ទាន់ក្នុងស្រុកស្ទឹងត្រង់

Khmerpress March 12, 2024 12/03/2024

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត ចុះសម្របសម្រួលជាបន្ទាន់លើបញ្ហាការទិញស្រូវរបស់ប្រជាកសិករខុសតម្លៃគ្នាក្នុងឃុំចំនួន៣ នៃស្រុកស្ទឹងត្រង់។ លោកអភិបាលខេត្ត បានដាក់វិធានការនោះនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសប្រជុំសាមញ្ញ លើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងថា មានសំណូមពរពីប្រជាពលរដ្ឋឱ្យអាជ្ញាធរខេត្តជួយរកដំណោះស្រាយលើបញ្ហាកន្លងទៅថ្មីៗនេះ ករណីឈ្មួញទិញស្រូវតម្លៃខ្ពស់ទាបខុសគ្នា ស្ថិតក្នុងឃុំខ្ពបតាងួន ឃុំពាមកោះស្នា និងឃុំព្រះអណ្ដូងនៅស្រុកស្ទឹងត្រង់។ ក្រោយមានការលើកឡើងដូច្នេះ, អភិបាលខេត្តកំពង់ចាម បានដាក់គោលការណ៍ឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ចុះស្រាវជ្រាវលើបញ្ហានេះរវាងប្រជាពលរដ្ឋ និងឈ្មួញអ្នកដើរទិញស្រូវ ដើម្បីធ្វើការសម្របសម្រួល ឲ្យមានការឯកភាពគ្នា ក្នុងតម្លៃណាមួយដែលពួកគាត់ទទួលយកបាន ដើម្បីបញ្ចប់កង្វល់របស់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានឲ្យដឹងថា ការប្រមូលផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ គិតមកដល់ត្រឹមថ្ងៃនេះបានប្រមាណ៥៥%ហើយ។ នៅសល់ប្រមាណ៤៥%ទៀត កំពុងតែប្រមូលផលជាបន្តបន្ទាប់ ដែលបងប្អូនប្រជាកសិករយើង ធ្វើស្រូវប្រដេញទឹក។ សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃនេះ មានរបៀបវារៈចំនួន៤៖ *ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ *ទី២៖ ពិនិត្យ ពិភាក្សា […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងបើកដំណើរការនៅពេលមុខ ខណៈកិច្ចព្រមព្រៀងបានចុះហត្ថលេខាហើយពេលសម្ដេចអញ្ជើញទៅអូស្ដ្រាលី

Khmerpress March 12, 2024 12/03/2024

(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបថា នៅថ្ងៃខាងមុខការហោះហើរត្រង់រវាងកម្ពុជា និងអូស្ដ្រាលី នឹងបើកដំណើរការ ក្រោយកិច្ចព្រមព្រៀងស្ដីពីការបើកច្រកទំនាក់ទំនងវិស័យផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់ហើយ នៅពេលដែលសម្ដេចដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី កាលពីសប្ដាហ៍កន្លងទៅនេះ។ ការឲ្យដឹងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក។ បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងធ្វើឡើងនៅពេលដែលចំនួនអ្នកធ្វើដំណើរមានការកើនឡើង ខណៈបច្ចុប្បន្ននេះរាល់ការធ្វើដំណើរមកពីប្រទេសអូស្ដ្រាលី ត្រូវឆ្លងកាត់បណ្ដាប្រទេសផ្សេងៗ ទើបបន្ដមកដល់ប្រទេសកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃមុនទៅអូស្ដ្រាលីយើងបានចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលីពីការបើកច្រកសម្រាប់ទំនាក់ទំនងវិស័យអាកាស, យើងថ្ងៃមុខអាចឈានទៅដល់ការហោះហើរត្រង់តែម្ដង។ ឥលូវនេះយើងហោះមកចូលតាមប្រទេសផ្សេងៗ […] យើងចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលីបើកច្រក ថ្ងៃក្រោយបើមានចំនួនមនុស្សធ្វើដំណើរ»។ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងតភ្ជាប់ជើងហោះហើរត្រង់ពីបណ្ដាប្រទេសនានានៅលើពិភពលោក មកកាន់ប្រទេសកម្ពុជា នឹងមានភាពងាយស្រួលនៅពេលដែលកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធវិស័យផ្លូវអាកាសគ្រប់គ្រាន់ ពោលជាក់ស្ដែងដូចអាកាសយានដ្ឋានអន្ដរជាតិតេជោ […]

រមណីយដ្ឋានអង្គររបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយកាន់តែទូលាយទៅកាន់ពិភពលោក តាមរយៈបទចម្រៀងរបស់ Taylor Swift

Naren March 12, 2024 12/03/2024

(ភ្នំពេញ)៖ គោលដៅទេសចរនៅតំបន់រមណីយដ្ឋានអង្គរ នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលាយទៅកាន់ពិភពលោក តាមរយៈបទចម្រៀងរបស់តារាចម្រៀងលំដាប់ពិភពលោក Taylor Swift នៅក្នុងអាល់ប៊ុមរបស់ខ្លួន។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកសង្គម និងវប្បធម៌អាស៊ាន។ Taylor Swift ធ្លាប់បានចេញអាល់ប៊ុមដ៏ភ្ញាក់ផ្អើលដែលមានចំណងជើងថា «evermore» ដោយបន្ថែមថា បទចម្រៀងមួយក្នុងអាល់ប៊ុម១៧បទ គឺជាការឧទ្ទិសដល់ជីដូនរបស់នាង គឺលោកយាយ Marjorie Finlay ដែលជាអ្នកចម្រៀងអូប៉េរ៉ាដែលបានទទួលមរណភាពកាលពីឆ្នាំ២០០៣ និងរួមបញ្ចូលទាំងការគាំទ្រផងដែរ។ វីដេអូរបស់បទចម្រៀងនេះដែរក៏បានធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា តាមរយៈខ្សែវីដេអូបង្ហាញពីការមកទស្សនានៅតំបន់អង្គរដ៏ស្រស់ស្អាតរបស់លោកយាយ Marjorie Finlay នាពាក់កណ្តាលទសវត្សឆ្នាំ១៩៦០។ ពិតណាស់ តំបន់រមណីយដ្ឋានអង្គរគឺធំធេងណាស់ ដែលមានក្រុមប្រាសាទរាប់សិបប្រាសាទ សុទ្ធតែជាស្នាដៃដ៏ល្អឯកនិងល្បីល្បាញសម្រាប់ពិភពលោក។ តាមរយៈវីដេអូលោកយាយរបស់តារាចម្រៀង Taylor Swift បានបង្ហាញពីប្រាសាទព្រះខ័នជាដើម។ គួរជម្រាបថា Taylor Swift ទើបតែមកចូលរួមសម្ដែងក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «Eras Tour» នៅប្រទេសសិង្ហបុរី រយៈពេល៦យប់ ចាប់ពីពីថ្ងៃទី២-៩ ខែមីនា ឆ្នាំ២០២៤។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់រមណីយដ្ឋានអង្គរកាន់តែមានកិត្តិនាមលេចធ្លោឡើងនៅលើពិភពលោក។ គេមិនភ្លេចឡើយនូវកំពូលតារាភាពយន្តហូលីវូដ Angelina Jolie និងបុគ្គលល្បីៗអន្តរជាតិដទៃទៀត ដែលតែងតែជួយផ្សព្វផ្សាយឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកម្ពុជា និងមកទស្សនាគោលដៅទេសចរណ៍កម្ពុជា ពិសេសតំបន់អង្គរ។ ដូច្នេះការបង្ហាញក្នុងអាល់ប៊ុមចម្រៀងរបស់តារាស្រី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត រំភើបរហូតដល់ព្រឺរោម ពេលបានចុះឃើញដោយផ្ទាល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជារបស់ខ្មែរ

Khmerpress March 12, 2024 12/03/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយក្រុមការងារ និងកម្មករបម្រើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងពីក្តីរំភើបរបស់សម្តេច ដែលបានឃើញផ្ទាល់នៅព្រលានយន្តហោះដ៏ធំជាងគេរបស់កម្ពុជា។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីចុះពីបានមកដល់ និងបានឃើញព្រលានយន្តហោះថ្មីនេះ សម្តេចរំភើបរហូតដល់ព្រឺរោម បើទោះបីសម្តេចធ្លាប់ដើរច្រើនប្រទេស និងឃើញព្រលានយន្តហោះប្រភេទនេះច្រើនក្តី ប៉ុន្តែអ្វីដែលរំភើបនោះ គឺមានមោទនភាព ដែលខ្មែរមានព្រលានយន្តហោះជារបស់ខ្មែរ។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ មានមកមើលព្រលានយន្តហោះអន្តរជាតិតេជោ ផ្ទាល់មានអារម្មណ៍រំភើប ទោះបីការសាងសង់មិនទាន់ចប់ក៏ដោយ តែអារម្មណ៍និយាយឱ្យត្រង់ គឺថារំភើបព្រឺរោម។ ថ្ងៃមុនខ្ញុំធ្លាប់ទៅសម្ពោធ នៅអាកាសយានដ្ឋានសៀមរាបអង្គររបស់យើងនោះ មានអារម្មណ៍រំភើបម្តងហើយ ខ្ញុំដើរច្រើនប្រទេសដែរ ព្រលានយន្តហោះបែបនេះ ក៏យើងធ្លាប់មានឃើញនៅប្រទេសផ្សេងដែរ ប៉ុន្តែអ្វីដែលជាមោទនភាពធ្វើឱ្យខ្ញុំរំភើបនោះ ព្រោះនៅលើទឹកដីខ្មែរ ជារបស់ខ្មែររបស់យើង»។ សម្តេចបានរំលឹកថា កម្ពុជាបានបើកដំណើរការហោះហើរជាអន្តរជាតិលើកដំបូង កាលពី៦៥ឆ្នាំមុន នៅឆ្នាំ១៩៥៦ ហើយនៅទីនេះនៅឆ្នាំ២០២៥ កម្ពុជានឹងបើកដំណើរការ […]

រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចូលរួមទស្សនាពិធីបុណ្យទន្លេនៅ ខេត្តសៀមរាប នាថ្ងៃ១៦-១៧ ខែមីនា

Khmerpress March 12, 2024 12/03/2024

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៨ បានទស្សនាការសម្តែងសាកល្បងទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នារាត្រីថ្ងៃទី១១ ខែមីនា ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យទន្លេនៅខេត្តសៀមរាបខាងមុខឆាប់ៗនេះ។ គួរជម្រាបថា ក្រសួងទេសចរណ៍រួមសហការ​ជា​មួ​​​យ​នឹងរដ្ឋបាល​ខេត្ត​សៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើក​ទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ​​ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០​២៤ នៅខេត្តសៀមរាប។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងលោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា សិល្បករ សិល្បការិនី និងតារាចម្រៀង។ នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជា៖ ១. ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ […]

ឆ្នាំ២០២៣ កម្ពុជាបណ្ដេញជនបរទេសជាង ២ពាន់នាក់ ចេញពីប្រទេស ក្រោយប្រព្រឹត្តអំពើល្មើសច្បាប់

Khmerpress March 12, 2024 12/03/2024

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាសេនាធិការ បានធ្វើការបណ្ដេញជនបរទេស ចំនួន៥១២លើក ស្មើនឹងជនល្មើសចំនួន២,១៥៩នាក់ ចេញពីប្រទេសកម្ពុជាវិញ ក្រោយពួកគេប្រព្រឹត្តអំពើល្មើសច្បាប់។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនបរទេសដែលត្រូវបានបណ្ដេញចេញពីកម្ពុជា មានចំនួន៣៩សញ្ជាតិ ក្នុងនោះច្រើនជាងគេជនជាតិចិន១,០១១នាក់, ឥណ្ឌូនេស៊ី២៦៧នាក់, វៀតណាម៥០៧នាក់, ថៃ៦០នាក់, ឥណ្ឌា៧៧នាក់, ជប៉ុន៥៣នាក់, នីហ្សេរីយ៉ា៣៣នាក់, ម៉ាឡេស៊ី៣២នាក់,​តៃវ៉ាន់២៤នាក់,​កូរ៉េខាងត្បូង២០នាក់, ហ្វីលីពីន១៦នាក់, អាមេរិក១៤នាក់, អង់គ្លេស១៤នាក់ និង២៦សញ្ជាតិទៀត មានពី០១ ដល់០៨នាក់។ របាយការណ៍ដដែលបានអះអាងទៀតថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឆ្នាំ២០១៤ មកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានបណ្តេញចេញជនបរទេសខុសច្បាប់ចំនួន ២៧,៧៣៨នាក់ មានចំនួន១០៧សញ្ជាតិ។ ដោយឡែក សម្រាប់ជនបរទេសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសវិញ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន២,២៤៦នាក់ ស្រី២៥១នាក់ មាន៤៦សញ្ជាតិ (វៀតណាម៩៤៩នាក់, ចិន៧៩៦នាក់, ថៃ១២៧នាក់, តៃវ៉ាន់៦៩នាក់ និងនីហ្សេរីយ៉ា៥៧នាក់)៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឃាត់ខ្លួនជាតិវៀតណាម២៦នាក់ ដែលលួចចូលដីកម្ពុជា និងរឹបអូសវត្ថុតាងមួយចំនួន ដែលបម្រើឱ្យបទល្មើសវ៉ៃព្រៃដើម្បីកាយយករ៉ែមាស នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី

Naren March 11, 2024 11/03/2024

(រតនគិរី)៖ ក្រុមការងារចម្រុះថ្នាក់ខេត្តរតនគិរី បានបើកប្រតិបត្តិការរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែមីនា ឆ្នាំ២២៤ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់ ដែលលួចចូលដីកម្ពុជា ដោយខុសច្បាប់ ព្រមទាំងរឹបអូសបានគ្រឿងចក្រជាច្រើនគ្រឿង ដែលបម្រើឱ្យសកម្មភាពវ៉ៃព្រៃជីកកាយយករ៉ែមាស ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង និងស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ)។ ក្រុមការងារចម្រុះថ្នាក់ខេត្តនេះ ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត អមដោយតំណាងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលស្រុកអណ្តូងមាស, ស្រុកតាវែង, ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មន្ត្រីឧទ្យានជាតិ ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ទាក់ទិនទៅនឹងក្រុមការងារចម្រុះចុះស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស និងស្រុកតាវែង ខាងលើនេះដែរ លោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ យ៉ាងខ្លីថា៖ «ឱ្យសួរទៅលោក ម៉ា វិចិត្រ ព្រោះគាត់ដឹកនាំក្រុមការងារគាត់អត់បានជ្រាបទេតែលោក ម៉ា វិចិត្រ ទូរស័ព្ទចូលច្រើនដងអត់ទទួល»។ ចំណែកឯលោក កែវ ភក្តី ព្រះរាជអាជ្ញារង […]

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឈប់ឲ្យមានការលក់ដូរបន្លែ ត្រី សាច់ នៅមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័នទៀតហើយ

Naren March 11, 2024 11/03/2024

(ភ្នំពេញ)៖ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ កាញ្ញារិទ្ធ​ អភិបាលខណ្ឌ បានរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័ន ដោយមិនឲ្យមានការលក់ដូរបន្លែ ត្រី សាច់ នៅទាំង២ទីតាំងខាងលើនេះតទៅទៀតហើយ។ ប្រជាពលរដ្ឋបានយកទីតាំងនោះលក់ដូរពេលរាត្រីច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យទីនោះគគ្រិចខ្លាំងណាស់ មានទាំងក្លិនស្អុយ ឆ្អេះ ឆ្អាបគ្រប់បែបយ៉ាង ប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថានទីវត្តអារាម ព្រមទាំងសាលារៀន យ៉ាងខ្លាំង ហើយក៏បង្កឲ្យមានភាពរញ៉េរញ៉ៃតាមដងផ្លូវផងដែរ ទើបមិនអាចឲ្យបន្តការលក់ដូរតទៅទៀតបាន។ បើគិតរហូតមកទល់ពេលនេះ អាជ្ញារធរបានបញ្ឈប់ការលក់ដូរនៅទីនោះទាំងស្រុងរយៈពេល២ខែកន្លងមកហើយ ក្រោយពីរៀបចំសណ្ដាប់ធ្នាប់បានជោគជ័យរបស់អាជ្ញាធរខណ្ឌ ព្រមទាំងមានការចូលរួមពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស បានបាញ់ទឹកលាងសម្អាតទីនោះជាញឹកញាប់ ដើម្បីជម្រះក្លិនស្អុយឆ្អេះឆ្អាបចេញពីទីនោះ។ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យអង្គភាពព័ត៌មាន Fresh Newsថា ក្រុមអ្នកលក់ដូរដែលបាននាំគ្នាយកទីតាំងមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័នដាក់លក់បន្លែ ត្រី សាច់ និងរបស់របរផ្សេងៗនោះ ពុំមែនជាអាជីវករនៅផ្សារជម្ពូវ័ននោះទេ។ ពួកគាត់បានមកពីតាមបណ្ដាស្រុកភូមិនានា ចំណែកឯការលក់ដូរ គឺលក់នៅពេលយប់ និងបង្កើតឲ្យមានភាពស្មោកគ្រោក ស្អុយ […]

រដ្ឋបាលខេត្តកំពង់ធំ បើកយុទ្ធនាការតេស្តរកសារធាតុញៀន លើមន្រ្តីរាជការទូទាំងខេត្ត ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ

Naren March 11, 2024 11/03/2024

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបើកយុទ្ធនាការតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការទូទាំងខេត្ត ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។ យុទ្ធនាការនេះបានចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដែលមានមន្ត្រីរាជការប្រមាណ ​៧,៣០០នាក់​ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត។ សម្រាប់ការបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ ជំហានបន្ទាប់នឹងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យផងដែរ។ ការធ្វើតេស្តមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ជនពិការជីវភាពក្រីក្រ នៅក្រុងក្រចេះ ចំនួន១៣១នាក់ ទទួលបានប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល

Naren March 11, 2024 11/03/2024

(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការ ក្រីក្រនៅតាមសហគមន៍ ក្នុងក្រុងក្រចេះ ចំនួន១៣១នាក់ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។ ថ្លែងក្នុងឱកាសនោះ លោកស្រី ខាំ សុភាព បានលើកឡើងថា ខេត្តក្រចេះនៅក្នុងឆ្នាំ២០២៣ គណៈកម្មការបានរៀបចំជ្រើសរើសឈ្មោះប្រជាពលរដ្ឋដែលមានពិការភាព មានបណ្ណក្រីក្រ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណកម្ម ពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន សម្រាប់ធ្វើការផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ ក្នុងក្រុងក្រចេះ ដែលមានចំនួន ១៣១នាក់ ស្រី៧៤នាក់។ លោកស្រីបានបញ្ជាក់ថា សម្រាប់ជនមានពិការភាពដែលទទួលប្រាក់ឧបត្ថម្ភ៥១ខែ គឺមានចំនួន២៤៣នាក់ ក្នុងនោះស្រីមាន២៦នាក់ ដោយឡែកអ្នកទទួលបានប្រាក់ឧបត្ថម្ភ ៦ខែវិញ គឺមានចំនួន៨០នាក់ ក្នុងនោះស្រី៤៨នាក់ផងដែរ។ ចំពោះមុខរដ្ឋបាលខេត្ត នឹងបន្តពង្រឹងសកម្មភាពយន្តការដែលមានស្រាប់ ហើយសហការពង្រីកបន្ថែមនូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឲ្យកាន់តែទូលំទូលាយ ពិសេសការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រ។ ការដាក់ចេញវិធានការជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជនរងគ្រោះដោយមហន្តរាយធម្មជាតិ ការពង្រីកកម្មវិធីស្តារលទ្ធភាពពលកម្ម កម្មវិធីសមាហ រណកម្មឡើងវិញ។ ដោយឡែក […]