ព័ត៌មានជាតិ

អឺរ៉ុបផ្តល់ជំនួយជាង៨០លានដុល្លារដល់កម្ពុជា ផ្តល់លើការអប់រំបច្ចេកទេស ថាមពលប្រកប ដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម

Khmerpress March 14, 2024 14/03/2024

(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន៤ក្នុងទឹកប្រាក់ប្រមាណ ៧៩លានអឺរ៉ូ (ប្រមាណ៨៦លានដុល្លារ) ដល់កម្ពុជា ដោយផ្តោតលើការអប់រំបច្ចេកទេស ថាមពលប្រកប ដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផល នៃជំនួបរវាងប្រមុខការទូតកម្ពុជា និងស្នងការសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្ពុជា និងសហភាពអឺរ៉ុបនេះ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ជូតា អេភើលឡៃនិន ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ រយៈពេល២ថ្ងៃនៅកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី១៤ ខែមីនានេះ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកស្រី អេភើលឡៃនិន ទទួលស្គាល់ពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូដ៏សំខាន់ និងគួរជាទីទុកចិត្ត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។ លោកស្រីបានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថា ការអនុវត្តកម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើមសហភាពអឺរ៉ុបនៅកម្ពុជា នឹងចូលរួមលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគសហភាពអឺរ៉ុបកាន់តែច្រើនមកកម្ពុជា។ លោកស្រីបានជម្រាបជូនអំពីការត្រៀមខ្លួនផ្តល់ការគាំទ្រចាំបាច់សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ច លោកស្រី អេភើលឡៃនិន និង លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ១,៤ […]

ក្រុមហ៊ុនអាមេរិក គ្រោងរៀបព្រឹត្តិការណ៍ចម្រៀងអន្តរជាតិខ្នាតធំនៅកម្ពុជា, រដ្ឋមន្ត្រីទេសចរណ៍គាំទ្រពេញទំហឹង និងរីករាយសហការ

Khmerpress March 14, 2024 14/03/2024

(ភ្នំពេញ)៖ ក្រុមហ៊ុន Catch International ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានបង្ហាញបំណងចង់រៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 នៅប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ ក្នុងជំនួបជាមួយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International បានជម្រាបជូនពីគម្រោងក្នុងការរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 និងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍។ ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានបង្ហាញការស្វាគមន៍ គាំទ្រពេញទំហឹង និងបានលើកឡើងពីសារៈសំខាន់នៃការរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ ក្រុមហ៊ុន Catch International មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងឱកាសដែលទទួលបានការយកចិត្តទុកដាក់ពីលោករដ្ឋមន្ត្រី ហើយក្រុមហ៊ុននឹងខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍បន្ថែមទៀត និងប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីល្អៗ ពិសេសៗ ដែលផ្ដល់ផលវិជ្ជមានជាច្រើនដល់ទេសចរណ៍កម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤

Khmerpress March 14, 2024 14/03/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបបានគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ទំនាបភាគពាយ័ព្យអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥-១០%។ ២.តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥-១០%។ * រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

តុលាការខេត្ដសៀមរាប សម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀតដាក់ពន្ធនាគារ ពាក់ព័ន្ធករណីឆបោកលុយពលរដ្ឋរាប់លានដុល្លារ

Naren March 13, 2024 13/03/2024

(សៀមរាប)៖ ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ​បានសម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា […]

ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទឆបោក និងមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន

Naren March 13, 2024 13/03/2024

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) និងមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបា​ន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ​ ឡេង ចាន់ណា និងបក្ខពួកត្រូវបានអយ្យអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ចំនួន ៣ករណី៖ ១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរ និង ៣-សម្អាតប្រាក់។ សូមជម្រាបថា ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីលានស៉ីធីវើលដ៍» និងបក្ខពួក២នាក់ទៀត ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ពង្រីកសេវាសុខាភិបាលធំៗទៅដល់មន្ទីរពេទ្យមូលដ្ឋាន ដើម្បីបង្កើនការព្យាបាលជំងឺធ្ងន់ៗជូនពលរដ្ឋ, ឯកសារអាចចាំបាន តែការសង្គ្រោះជីវិតមនុស្សមិនអាចចាំបានឡើយ

Naren March 13, 2024 13/03/2024

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីគម្រោងពង្រីកសេវាសុខាភិបាលធំៗទៅដល់មន្ទីរពេទ្យនៅតាមមូលដ្ឋាន ដើម្បីបង្កើនការព្យាបាលជំងឺធ្ងន់ៗជូនអ្នកជំងឺឱ្យបានលឿន ដោយសម្ដេចលើកឡើងថា ឯកសារអាចរង់ចាំបាន តែការសង្គ្រោះជីវិតមនុស្សមិនអាចរង់ចាំបានឡើយ ដូច្នេះរាជរដ្ឋាភិបាលនឹងបន្តធ្វើវិមជ្ឈការសេវាព្យាបាលជំងឺធ្ងន់ៗឱ្យកាន់តែកៀកប្រជាពលរដ្ឋ សង្គ្រោះជីវិតមនុស្សឱ្យបានលឿនទាន់ពេល។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី គឺក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ សម្ដេចធិបតីបានឱ្យដឹងថា សេវាសុខាភិបាល ត្រូវធ្វើឱ្យលឿនជូនប្រជាពលរដ្ឋ ត្រូវបង្កើនការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ រុញទៅដល់មូលដ្ឋាន តាមរយៈការបង្កើតប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្តជាដើម ហើយឥឡូវនិងតទៅនេះ យើងត្រូវបង្កើនគុណភាពបន្ថែមទៀត។ សម្ដេចថ្លែងយ៉ាងដូច្នេះថា «សេវាសុខាភិបាលកម្រិតខ្ពស់ ការវះកាត់ ព្យាបាលជំងឺបេះដូង កន្លងមកប្រមូលផ្ដុះនៅភ្នំពេញច្រើន តែថ្ងៃក្រោយអាចពង្រីកវិមជ្ឈការទៅកាន់មូលដ្ឋាន បង្កើនគុណភាពបម្រើជូនប្រជាពលរដ្ឋ….ឯកសារអាចចាំបាន តែជីវិតមនុស្ស»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យមិនមែនជាទេវតានោះទេ តែគ្រូពេទ្យធ្វើការងាររបស់ទេវតា គឺជួយព្យាបាលមនុស្សដែលឈឺ ដែលមានជំងឺ ឱ្យជាសះស្បើយ តែមិនបាន១០០ភាគរយ ឬគ្រប់មនុស្សទាំងអស់នោះទេ។ ដើម្បីឱ្យពេទ្យធ្វើកិច្ចការទេវតាឱ្យបាន ក៏ត្រូវមានគ្រឿងបំពាក់បរិក្ខារ ទាមទារពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់។ រាជរដ្ឋាភិបាលក៏កំពុងទម្លាក់ថវិកាទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការ ដូចជាថ្នាលើសឈាម […]

ព័ត៌មានលម្អិត៖ ដុតសំរាមបង្កជាអគ្គិភ័យឆាបឆេះផ្ទះ២ខ្នង នៅខណ្ឌសែនសុខ, នគរបាលប្រើប្រាស់រថយន្ត១៩គ្រឿង ទើបគ្រប់គ្រងបាន

Naren March 13, 2024 13/03/2024

(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតអស់ផ្ទះ២ខ្នងទាំងស្រុង និងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយ អន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការ នៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់១៥ឡាន, រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តក្រុមហ៊ុន OCIC […]

ប្រហិតចម្រុះខូចគុណភាពជិត៨០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីថៃ ត្រូវសមត្ថកិច្ចបង្រ្កាបបាន នៅស្រុកថ្មពួក

Naren March 13, 2024 13/03/2024

(បន្ទាយមានជ័យ)៖ ប្រហិតចម្រុះខូចគុណភាពចំនួន៧៨៣គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចចចម្រុះខេត្តបន្ទាយមានជ័យ បង្ក្រាបបាននៅម៉ោង៦ល្ងាចយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ការចុះបង្ក្រាបទំនិញប្រភេទប្រហិតចម្រុះនេះ ទទួលតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានសហការជាមួយកម្លាំងផ្សេងៗ ក្រោមការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ មន្ត្រីជំនាញបានបញ្ជាក់ថា «ប្រហិតចម្រុះទម្ងន់៧៨៣គីឡូក្រាមនេះ បានដឹកតាមរថយន្តម៉ាកតូយ៉ូតាកាមរី Toyota Camry ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 អ្នកបើករថយន្តមានឈ្មោះ ម៉ៅ ម៉េត អាយុ៥៣ឆ្នាំ ពីប្រទេសថៃ មកកម្ពុជា ក្នុងរថយន្តមានផលិតផលប្រហិតចម្រុះប្រភេទ ១ប្រហិតចម្រុះ រុំថង់បិទស្កុត ចំនួន៦២៦គីឡូក្រាម ២សាច់មាន់ និងចុងស្លាបមាន់ ចំនួន១២៨គីឡូក្រាម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋខ្មែរ ទៅព្យាបាលនៅក្រៅប្រទេស មានចំនួនតិចតួចទេ តែរាប់លាននាក់ព្យាបាលនៅក្នុងប្រទេស

Naren March 13, 2024 13/03/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ពលរដ្ឋខ្មែរ ទៅព្យាបាលនៅក្រៅប្រទេស មានចំនួនតិចតួចទេ តែប្រជាពលរដ្ឋដែលព្យាបាល នៅក្នុងប្រទេសមានចំនួនរាប់លាននាក់។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះ គេចេះតែសួរថាកម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល ហេតុអីក៏ប្រជាជនខ្មែរ ទៅព្យាបាលនៅក្រៅច្រើនម្ល៉េះ ខ្ញុំថាទៅព្យាបាលនៅក្រៅ បើគិតជាភាគរយនៃប្រជាជន ដែលព្យាបាលរាប់លាននាក់ក្នុងស្រុកតិចទេ ពេទ្យនៅក្នុងស្រុកយើង ព្យាបាលមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រឿងលទ្ធភាពអ្នកចេញ ទៅព្យាបាលនៅក្រៅប្រទេស វាអត់មានអីចម្លែកទេ ព្រោះថា ប្រជាជនកាណាដា ក៏ទៅព្យាបាលនៅអាមេរិក ហើយប្រជាជនអាមេរិក ក៏ទៅព្យាបាលជំនាញមួយចំនួននៅប្រទេសក្រៅ ហើយប្រជាជនជប៉ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សុំចិត្តដល់អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយ បើមិនបានធ្វើបុណ្យទេកុំយកបាបឱ្យអ្នកប្រើប្រាស់

Naren March 13, 2024 13/03/2024

(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៣ ខែមីនានេះ បានថ្លែងសុំចិត្តដល់អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយធ្វើឱ្យស្បែកសទាំងអស់សូមគិតគូរដល់សុខភាពអ្នកប្រើប្រាស់ កុំដើម្បីតែភាពជោជ័យរបស់ខ្លួនបំផ្លាញអ្នកប្រើប្រាស់ ពោលគឺបើមិនបានធ្វើបុណ្យទេកុំយកបាបឱ្យអ្នកប្រើប្រាស់។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនដែលលក់ផលិតផលសូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ផលិតផលយើងជោគជ័យតែទទួលខុសត្រូវ ហើយអ្នកប្រើសូមឱ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ»។ សម្តេចលើកឡើងយ៉ាងដូច្នេះ ដោយសារតែកន្លងមក ធ្លាប់មានកូនទាហានម្នាក់ត្រូវបាននាំទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ដោយសារការលាបឡេធ្វើឱ្យស្បែកសលឿន។ ជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវដល់អ្នកប្រើប្រាស់ផលិតផល ដូចជាឡេ ថ្នាំសម្រកគីឡូជាដើម សូមប្រើប្រាស់ផលិតផលដោយប្រុងប្រយ័ត្ន និងស្រឡាញ់អ្វីដែលធម្មជាតិបានផ្តល់ឱ្យ ដើម្បីជៀសវាងការជួបគ្រោះថ្នាក់ផ្សេងៗ និងសូមយកចិត្តទុកដាក់ទៅលើការថែទាំសុខភាពឱ្យបានល្អទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ Fresh News